bih.button.backtotop.text

បំរុងរ៉ាត់ជាភាសាខ្មែរ

 
មន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ បាងកក  ប្រទេសថៃ

មន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ គឺជាមន្ទីរពេទ្យពហុឯកទេសមួយ ដែលមានទីតាំងនៅចំកណ្ដាល ទីក្រុងបាងកកបានស្ថាបនា ឡើងតាំងពីឆ្នាំ 1980 បច្ចុប្បន្ន មន្ទីរពេទ្យនេះជាមន្ទីរពេទ្យឯកជនមួយដ៏ធំបំផុត នៅភូមិភាគ អាស៊ីអាគ្នេយ៍ ដែលមានគ្រែសម្រាប់សម្រាកចំនួន 580  មណ្ឌលឯកទេសចំនួន 27 កន្លែង​​​​​​ គ្រូពេទ្យ  និងទន្តពេទ្យជាង 1200 នាក់ និងគិលានុបដ្ឋាយិកា 900 នាក់។មន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ ផ្ដល់ជូន នូវគ្រឿងបរិក្ខារទំនើបចុងក្រោយគេបង្អស់ សម្រាប់ការពិនិត្យវិនិច្ឆ័យជម្ងឺ ការព្យាបាល និងការថែទាំយ៉ាងយក ចិត្តទុកដាក់ នៅក្នុងមជ្ឈមណ្ឌលតែមួយដែលមានការបម្រើសេវាកម្មសុខភាព គ្រប់បែបយ៉ាង។


ជាមួយគ្នានេះដែរ មន្ទីរពេទ្យនេះត្រូវបានទទួលស្គាល់ជាផ្លូវការថាជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្ដរជាតិ ដំបូងគេនៅអាស៊ី  ក្រៅពីសហរដ្ឋអាមេរិច មន្ទីរពេទ្យនេះ ជាគោលដៅទេសចរណ៍ ផ្នែកវេជ្ជសាស្រ្ដ ដែលមាន ប្រជាប្រិយ៍បំផុតរបស់ពិភពលោក ដោយមានការផ្ដល់ជូន សេវាកម្មដល់អ្នកជំងឺអន្ដរជាតិប្រចាំឆ្នាំ កន្លះលាននាក់ ជាមួយនិងមជ្ឈមណ្ឌលទំនាក់ទំនងអន្ដរជាតិ ពេញម៉ោង ដើម្បីផ្ដល់ជូននូវសេវាកម្មពិសេស សម្រាប់អ្នកជំងឺដែលបានមកកាន់មន្ទីរពេទ្យនេះ ភាសាអង់គ្លេស ត្រូវបាន ប្រើប្រាស់យ៉ាងទូលំទូលាយ ដែលមានអ្នកបកប្រែជាង 150 នាក់ ព្រមទាំងភាសាផ្សេងៗ ទៀត    ដូចជា ភាសាអាំហារិច ភាសាអារ៉ាប់ ភាសាបង្កាលី ភាសាភូមា  ភាសាខ្មែរ ភាសាបារាំង  ភាសាអល្លឺម៉ង់ ភាសា កូរ៉េ ភាសាចិនម៉ាដារិន ភាសាម៉ុងកូលី ភាសាវៀតណាម និងភាសាជប៉ុន។



សន្ទស្សន៍
  • មន្ទីរពេទ្យអន្ដរជាតិព្រមជាមួយនឹងភាពខុសប្លែក
  • ឱសថមានគុណភាពថ្នាក់ពិភពលោក
  • សេវាកម្មសម្រាប់អ្នកជំងឺបរទេស
  • ការថែរក្សាដែលមានតម្លៃសមរម្យ
  • សេវាកម្មពិគ្រោះជម្ងឺ
  •  មជ្ឈមណ្ឌលពិនិត្យវិនិច្ឆ័យរោគ និងព្យាបាល
  • កន្លែងស្នាក់នៅសម្រាប់អ្នកមកព្យាបាលជំងឺ
  • ការចូលមកកាន់ និង ការស្នាក់នៅក្នុងទីក្រុងបាងកក
  • សេវាកម្មអាហារ និង ភេសជ្ជៈគ្រប់ប្រភេទ
  • ការិយាល័យក្រៅប្រទេស
  • ទាក់ទងមន្ទីរពេទ្យ

 

មន្ទីរពេទ្យអន្ដរជាតិព្រមជាមួយនឹងភាពប្លែក



ចាប់តាំងពីពេលដែលលោកអ្នកឈានជើងចូលមកដល់ លោកអ្នកនឹងកត់សម្គាល់បានថា បំរុងរ៉ាត់គឺជាមន្ទីរពេទ្យតែមួយពិតប្រាកដ។នៅតុផ្ដល់សេវាកម្មអតិថិជន ហាង និងភោជនីយដ្ឋាន នៅជាន់ឡៅតឿរបស់យើង ជាមួយនឹងឈុតគ្លីនិកដែលបានរៀបចំទុកជាស្រេច  និងបន្ទប់សម្រាប់អ្នកជំងឺដែលស្នាក់នៅ មន្ទីរពេទ្យរបស់យើងបានរៀបចំប្រៀបបីដូចសណ្ឋាគារផ្កាយ 5 ជាងដូចមន្ទីរពេទ្យ។ 

 

ឱសថមានគុណភាពថ្នាក់ពិភពលោក

មន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ ជាមន្ទីរពេទ្យដំបូងបង្អស់នៅទ្វីបអាស៊ីដែលបានទទួល ត្រួតពិនិត្យយ៉ាង ល្អិតល្អន់ និងការទទួលស្គាល់គុណភាព ដោយគណៈកម្មការចូលរួមអន្ដរជាតិរបស់សហរដ្ឋអាមេរិច (JCI) កាលពីឆ្នាំ 2002​ JCI បានត្រួតពិនិត្យនិងទទួល ស្គាល់ ជាថ្មីម្ដងទៀតនៅឆ្នាំ 2005 , 2008, 2011 និង 2014  ក្រៅពីនេះ បំរុងរ៉ាត់ក៏ជាមន្ទីរពេទ្យដំបូង ដែលបាន  ជម្ងឺតម្រងនោមរ៉ាំរ៉ៃ និងជម្ងឺទឹកនោមផ្អែម ចាប់តាំងពីឆ្នាំ 2010 ទទួលវិញ្ញាបនប័ត្រក្នុងការរក្សាជំងឺយ៉ាងមានប្រសិទ្ធិភាពពីសហរដ្ឋអាមេរិចរបស់ JCI ដល់ទៅពីរសន្លឹកផងដែរ (កម្មវិធីព្យាបាលជំងឺដាច់សរសៃឈាម និង ជំងឺគាំងបេះដូង)

វេជ្ជបណ្ឌិតជាង 1200 នាក់របស់យើង ប្រៀបដូចជានិមិត្តរូបនៃគ្រប់ឯកទេសនិងឯកទេសរង ផ្នែកឱសថ ថ្នាំពេទ្យ​ ហើយយើង គឺជាសាខាធំប្រចាំនៅក្នុងទ្វីបអាស៊ីសម្រាប់ការថែរក្សាជំងឺធ្ងន់ធ្ងរ វេជ្ជបណ្ឌិតរបស់យើង ជាច្រើននាក់ ត្រូវបានហ្វឹកអប់រំបែបអន្ដរជាតិនិងបានទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់ពីបរទេសផងដែរ ហើយវេជ្ជបណ្ឌិតទាំងអស់សុទ្ធតែត្រូវបានឆ្លងកាត់ការត្រួតពិនិត្យមើលដំណើរការផ្ទៃក្នុង ដើម្បីធានាឲ្យបាន ស្តង់ដារដ៏ល្អបំផុតសម្រាប់ការមើលថែរក្សា និងវិជ្ជាជីវៈខ្ពស់។ វេជ្ជបណ្ឌិតគ្រប់រូបនិយាយភាសាថៃ និងភាសា អង់គ្លេស ហើយវេជ្ជបណ្ឌិតខ្លះទៀតអាចនិយាយបានច្រើនជាងនេះទៀត។ ដើម្បីមើលគុណសម្បត្តិ និង តារាងកាលវិភាគនៅ គ្លីនិករបស់វេជ្ជបណ្ឌិតរបស់យើង សូមប្រើលក្ខណៈពិសេសដើម្បីស្វែងរកវេជ្ជបណ្ឌិត ឬចុចកន្លែងនេះ ហើយយើងនឹងជួយលោកអ្នក ដើម្បីជ្រើសរើសពេទ្យនិងរៀបចំការពិគ្រោះយោបល់។
 

សេវាកម្មសម្រាប់អ្នកជំងឺបរទេស

 
ការិយាល័យសម្របសម្រួលផ្នែកវេជ្ជសាស្រ្ដ (MCO)<ក្រុមការងាររបស់យើងមានបុគ្គលិកជាង 100 នាក់រួមទាំងពេទ្យគិលានុបដ្ឋាយិកា  និងបុគ្គលិក សម្របសម្រួលផងដែរដើម្បីជួយសម្របសម្រួល ការរក្សានិងផ្ដល់សេវាកម្មដល់អ្នកជំងឺទាំងក្នុង និងក្រៅស្រុក។ យើងជួយអ្នកជំងឺដើម្បីធ្វើផែនការមកជួបពេទ្យយ៉ាងប្រយ័ត្នប្រយែងដែលឆ្លើយតបទៅនឹងតម្រូវការផ្នែកវេជ្ជសាស្រ្ដរបស់ពួកគេ ផ្ដល់របាយការណ៍ដល់អ្នកជំងឺដែលត្រូវការ សម្រួលការផ្ទេរអ្នកជំងឺមកបំរុងរ៉ាត់ ឬការផ្ទេរ ទៅកាន់មណ្ឌលផ្សេងៗ ព្រមទាំងទទួលយករាល់ការរិះគន់ និងការផ្តល់យោបល់ផ្សេងៗ ពីអ្នកជំងឺរបស់យើង។ MCO ចូលរួមការថែរក្សាអ្នកជំងឺបរទេសជាមួយក្រុមសម្របសម្រួលវប្បធម៌ដែលមកពីប្រទេសផ្សេងៗ។ ពេទ្យ របស់ MCO ជួយអ្នកជំងឺឱ្យយល់ដឹងកាន់តែច្បាស់ អំពីស្ថានភាពនិងផែនការសម្រាប់ការ ព្យាបាលរបស់ពួកគេ រីឯគិលានុបដ្ឋាយិការបស់ MCO ដើរតួជាផ្នែកមួយដ៏ សំខាន់នៃដំណើរការថែរក្សាខាងផ្នែកវេជ្ជសាស្រ្ដ ស្រប ពេលដែលបុគ្គលិកសម្របសម្រួល ជាអ្នកធានាឲ្យដំណើរការនៃសេវាកម្មមានភាពរលូន និងមានប្រសិទ្ធភាព)។
 
យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបំពេញតម្រូវការ និងភាពពេញចិត្តរបស់អ្នកជំងឺបរទេសរបស់ ពួកយើង ដែលយើងតែងធ្វើ ការស្ទង់មតិអ្នកជំងឺរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ពីការយល់ឃើញអំពីបទពិសោធន៍ នៅមន្ទីរពេទ្យរបស់ពួកគេ។ ការពេញចិត្តជាមធ្យម 87% ប្រៀបធៀបទៅនឹងរបាយការណ៍តួលេខការពេញចិត្ត ការផ្ដល់សេវាកម្មរបស់មន្ទីរពេទ្យសហរដ្ឋអាមេរិចដែលមាន ជាមធ្យម 67 % ។
 

ការថែរក្សាដែលមានតម្លៃសមរម្យ

 
តម្លៃការរក្សាព្យាបាលរបស់មន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ ប្រហែលពី 50 % ទៅ 70% ថោកជាងមន្ទីរពេទ្យ ឯកជននានានៅសហរដ្ឋអាមេរិចនិងនៅអឺរ៉ុប ។ យើងទទួលយកការបង់ប្រាក់ពីភាគីទី ៣ ហើយបានសហការ ជាមួយក្រុមហ៊ុនធានារ៉ាប់រងសុខភាពអន្តរជាតិ និងក្រុមហ៊ុនជួយសង្គ្រោះបន្ទាន់អន្ដរជាតិផ្សេងៗ ជាង 60 ក្រុមហ៊ុន។ ជាងនេះទៅទៀត យើងនៅមានកញ្ចប់ ដែលមានតម្លៃសមរម្យល្អ ដែលមានរួមបញ្ចូលរាល់បន្ទុក ទាំងអស់នៅក្នុង មន្ទីរពេទ្យ ថ្លៃវេជ្ជបណ្ឌិត បន្ទប់ និងម្ហូបអាហារ។
 
មន្ទីរពេទ្យរបស់យើងមានការកំណត់តម្លៃច្បាស់លាស់ ដែលផ្ដល់ជូនសេវាកម្មតែមួយគត់ដែលមាន ឈ្មោះថា ថ្លៃពិតប្រាកដ  ដែលបង្ហាញអំពីវិក័យប័ត្រសរុ បរួមដ៏ជាក់ច្បាស់មួយសម្រាប់ការចាយវាយរបស់អ្នកជំងឺ របស់យើងក្នុងដំណាក់កាល 45 បែបផ្សេងៗ គ្នា។ 
 
 
អ្នកពុំចាំបាច់រង់ចាំរយៈពេលច្រើនសប្តាហ៍ ឬច្រើនខែដើម្បីការថែរក្សាជំងឺនៅមន្ទីរពេទ្យរបស់យើងនោះ ទេ។ ជាមួយនឹងសមត្ថភាពដែលមានគ្រប់គ្រាន់ ប្រព័ន្ធតារាងកាលវិភាគទំនើបចុងក្រោយគេបង្អស់ និងការរួម បញ្ចូលរាល់គ្រប់ សេវាកម្មគ្លីនិកទាំងអស់នៅកន្លែងតែមួយនោះ មានន័យថាអ្នកទទួលបានការរក្សាព្យាបាលជំងឺ តាមដែលអ្នកត្រូវការបានយ៉ាងឆាប់រហ័ស។


សេវាកម្មសម្រាប់អ្នកមកពិនិត្យជំងឺ


អាគារ គ្លីនិកមន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត  ផ្ដល់ជូននូវសេវាកម្ម ដែលឈានមុខគេផ្នែកវេជ្ជសាស្រ្ដនៅក្នុងបរិស្ថានដែលស្រស់ស្អាតនិងទូលំទូលាយ។ មន្ទីរពេទ្យក៏បានប្រតិបត្តិ ជា គ្លីនិកពិនិត្យជំងឺឯកជនដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានសមត្ថភាពទទួលអ្នកជំងឺបាន 6000 នាក់ក្នុង មួយថ្ងៃ ។ យើងមានឈុតត្រួតពិនិត្យជាង 270 ឈុត និងមណ្ឌលឯកទេសជាង 27 កន្លែង ដើម្បីបំពេញគ្រប់ សេចក្ដីត្រូវការផ្នែកវេជ្ជសាស្រ្ដនិងទន្ដពេទ្យរបស់លោកអ្នក។

មជ្ឈមណ្ឌលនិងកម្មវិធីសម្រាប់ពិគ្រោះជំងឺ

  • មជ្ឈមណ្ឌលការប្រតិកម្ម
  • ក្លីនីកជម្ងឺបេះដូង
  • មជ្ឈមណ្ឌលសុខភាពប្រតិបត្តិ 
  • មជ្ឈមណ្ឌលមហារីកដើមទ្រូង
  • មជ្ឈមណ្ឌលកុមារ (ផ្នែកជំងឺកុមារ)
  • មជ្ឈមណ្ឌលទន្ដពេទ្យ
  • មជ្ឈមណ្ឌលរោគសើរស្បែក និងថែរក្សាសោភ័ណភាពស្បែក
  • មជ្ឈមណ្ឌលរោគទឹកនោមផ្អែម
  • មជ្ឈមណ្ឌលរោគវិនិច្ឆ័យ និងការព្យាបាលរោគ
  • មជ្ឈមណ្ឌលរំលាយជាតិកខ្វក់ពីរាងកាយ (លាងឈាម)
  • មជ្ឈមណ្ឌលរោគប្រព័ន្ធរំលាយអាហារ
  • មជ្ឈមណ្ឌលការឆ្លងរោគដំបូង
  • មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់
  • មជ្ឈមណ្ឌលអន្ដោមញ្ច័នវិទ្យានិងអាហារបំប៉ន (Endocrinology & Nutrition Center)
  • មជ្ឈមណ្ឌល ENT(ត្រចៀក  ច្រមុះ  បំពង់ក)
  • មជ្ឈមណ្ឌលភ្នែក
  • មជ្ឈមណ្ឌលបាញ់ឡាស៊ែភ្នែក
  • គ្លីនិកបង្កើតកូន និង IVF ការបង្កកំណើតក្រៅខ្លួន (រោគបន្តពូជ)
  • មជ្ឈមណ្ឌលពិនិត្យសុខភាព និងពិនិត្យរករោគ
  • មជ្ឈមណ្ឌលបេះដូង
  • មជ្ឈមណ្ឌលជំងីមហារីកក្នុងតំបន់
  • មជ្ឈមណ្ឌលព្យាបាលសម្ពាធអ៊ុកស៊ីហ្សែន
  • គ្លីនិកផ្នែកសម្ពាធឈាម (លើសឈាម)
  • មជ្ឈមណ្ឌលឆ្លុះមើលខ្លួនប្រាណមនុស្ស
  • មជ្ឈមណ្ឌលការប្ដូរសន្លាក់
  • គ្លីនិកវេជ្ជសាស្រ្ដ
  • មជ្ឈមណ្ឌលសម្រាប់បុរស
  • មជ្ឈមណ្ឌលវិក្កំវិទ្យា(តម្រងនោម)
  • មជ្ឈមណ្ឌលប្រសាទសាស្រ្ដ
  • មជ្ឈមណ្ឌលជម្ងឺឆ្អឹង
  • កម្មវិធីការគ្រប់គ្រងការឈឺចាប់
  • មជ្ឈមណ្ឌលជិតសម្រាលបុត្រ (សម្ភព)
  • មជ្ឈមណ្ឌលព្យាបាលដោយការហាត់ប្រាណនិងបុននិតិសម្បទា
  • មជ្ឈមណ្ឌលផ្នែកវះកាត់កែសម្ផស្ស
  • មជ្ឈមណ្ឌលផ្នែកសួត
  • មជ្ឈមណ្ឌលផ្នែកបញ្ហាការគេង
  • វិទ្យាស្ថានផ្នែកឆ្អឹងខ្នង
  • គ្លីនិកវះកាត់
  • មជ្ឈមណ្ឌលរោគតម្រងនោម
  • ភាពសុខសប្បាយនិងការប្រឆាំងភាពចាស់(ជីវិតដែលចាំបាច់)
  • មជ្ឈមណ្ឌលសម្រាប់ស្រ្ដី


មជ្ឈមណ្ឌលពិនិត្យវិនិច្ឆ័យ និងព្យាបាលរោគ 

មន្ទីរពេទ្យបំរុងរ៉ាត់មាន មជ្ឈមណ្ឌលដែលមានបំពាក់នូវឧបករណ៍សម្រាប់ពិនិត្យជំងឺបច្ចេកវិទ្យាទំនើប ចុងក្រោយគេបង្អស់ រួមទាំងកន្លែងពិសោធន៍ដែលទទួលស្គាល់ជាអន្ដរជាតិ  មជ្ឈមណ្ឌលឆ្លុះបញ្ចាំងរាងកាយ និងបច្ចេកវិទ្យាព្យាបាលផ្សេងៗទៀត សម្រាប់ការពិនិត្យ និងព្យាបាលជំងឺបែបឆាប់រហ័សនិងត្រឹមត្រូវ។ យើងផ្ដល់ជូននូវ
  • ម៉ាស៊ីនស្កែន 64-slice CT
  • ការដាក់បំពង់បេះដូង  និងហទយវិទ្យា (Cardiac Catheterization and Interventional Cardiology)
  • ការព្យាបាលដោយឱសថ (ជាតិគីមី)
  • វិធីព្យាបាលសម្ពាធអ៊ុកស៊ីហ្សែន
  • ការប្រើវិទ្យុសកម្មព្យាបាលជំងឺ
  • ទាក់ទងនឹងប្រម៉ាត់ និង MRI, CT    
  • ម៉ាស៊ីន MAKO ព្យាបាលសន្លាក់ជង្គង់ និងត្រគាក)    
  • ឱសថនុយក្លេអ៊ែ    
  • ព្យាបាលដោយវិទ្យុសកម្ម PACS
  • ម៉ាស៊ីនស្កែន PET/CT
  • វិធីព្យាបាលដោយប្រើកំដៅ(ដោយការជឿនលឿនជាបន្ដបន្ទាប់)
  • បន្ទប់ពិសោធន៍ដើម្បីសម្រាក
  • ប្រព័ន្ធស្ទង់ការវះកាត់
  • VMAT(វិធីព្យាបាលឆ្លងប្ដូរតាននៃការវាស់ចំណុះ)


កន្លែងស្នាក់នៅសម្រាប់អ្នកមកស្នាក់នៅព្យាបាលជំងឺ



មន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ ផ្ដល់ជូនលំដាប់ថ្នាក់កន្លែងស្នាក់នៅរបស់អ្នកជំងឺយ៉ាងបរិបូរណ៍ ដែលបាន រចនាឡើង ដើម្បីបំពេញតាមរាល់គ្រប់ថវិការបស់អ្នកជំងឺ។ គ្រប់បន្ទប់ស្នាក់របស់យើង បំពាក់នូវទូរទស្សន៍ដែល មានភាពយន្ដតាមតម្រូវការ ម៉ាស៊ីនត្រជាក់ ការទូរស័ព្ទទៅកាន់គិលានុបដ្ឋាដែលកត់ទុកក្នុងកុំព្យូទ័របាន ហើយ មានគ្រែនិងបន្ទប់ទឹកអេឡិចត្រូនិចផងដែរ។ ឈុត VIP របស់យើងមានបន្ទប់ និងឧបករណ៍បរិក្ខារដូច សណ្ឋាគារ ស្របជាមួយនឹងបន្ទប់ដែលល្អពិសេស និងស្តង់ដារគួរជាទីគាប់ចិត្តរួមទាំងទូរទឹកកកនិងឧបករណ៍ កំដៅម្ហូប ចាន និងតុអាហារពេលល្ងាច។ ក្រៅពីនេះលោកអ្នកក៏អាចជួលគ្រឿងកុំព្យូទ័រ Laptop ដែលអាចប្រើ អ៊ីនធឺណែតឥតខ្សែបានផងដែរ។
 
គ្រែអ្នកជំងឺចំនួន 580
  • 473 គ្រែ សម្រាប់ផ្នែកវេជ្ជសាស្រ្ត/ការវះកាត់/OB/ពេទ្យកុមារ រួមមាន
  • បន្ទប់គេង 74 បន្ទប់ 
  • បន្ទប់ពាក់កណ្ដាលផ្ទាល់ខ្លួន 36 បន្ទប់
  • បន្ទប់ផ្ទាល់ខ្លួន 236 បន្ទប់ 
  • បន្ទប់ទំនើប 56 បន្ទប់ 
  • បន្ទប់ឈុត VIP ចំនួន 7 បន្ទប់  
  • បន្ទប់ពិសេសបំផុតចំនួន 4 បន្ទប់
  • បន្ទប់ឈុតលំហែពិសេស9 បន្ទប់
  • បន្ទប់ឈុតពិសេសជាន់ខ្ពស់បំផុត 2 បន្ទប់
  • កន្លែងថែទាំមនុស្សពេញវ័យដែលល្អបំផុត 37 បន្ទប់ 
  • បន្ទប់ថែរក្សារោគបេះដូង 14 បន្ទប់
  • បន្ទប់ថែរក្សាជំងឺទារកដ៏ល្អ  9 បន្ទប់
  • បន្ទប់ថែរក្សាទារកទើបសម្រាល កម្រិតទី 3 ដ៏ល្អ 5 បន្ទប់
ក្រៅពីកុំព្យូទ័រ Laptop ដែលឱ្យជួលជាមួយនឹងសេវាអ៊ិនធឺណែតឥតខ្សែ នៅមានឲ្យ ជ្រើសរើស ស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាការផ្តល់សេវាកម្មនិងពត៌មានរបស់មន្ទីរពេទ្យដោយឥតគិតថ្លៃផងដែរ។
 

ការចូលមកសម្រាក និង ស្នាក់នៅក្នុងទីក្រុងបាងកក

 
មន្ទីរពេទ្យរបស់យើងមានទីតាំងស្ថិតនៅចំកណ្ដាលតំបន់ពាណិជ្ជកម្មនៃ ទីក្រុងបាងកក ជិតសណ្ឋាគារធំៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថានីយ៍រថភ្លើងលើអាកាស និងផ្លូវបន្ទាន់។
 
ការទទួលពីព្រលានយន្ដហោះដោយរថយន្ត Limousine ទំនើប
មន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់អាចរៀបចំចាត់ចែងសេវាកម្មទទួលលោកអ្នកពីព្រលានយន្ដហោះ អន្ដរជាតិសុវណ្ណភូមិដោយរថយន្ត Limousine ទំនើបផងដែរ។ តុចាំទទួលនៅឯព្រលានយន្ដហោះ អាចជួយដល់ការដឹកជញ្ជូននិងតម្រូវការផ្សេងៗ របស់លោកអ្នក។ តុនេះនៅក្បែរច្រក C នៅ កន្លែងអ្នកដំនើរ
 
សណ្ឋាគារ  នៅមានសណ្ឋាគារលំដាប់ថ្នាក់អន្ដរជាតិផ្សេងៗ ផងដែរ ដែលនៅជិតមន្ទីពេទ្យ។ សម្រាប់ពត៌មានបន្ថែម សូមទាក់ទងមក កាន់ពួកគេ ដោយផ្ទាល់តាមរយៈវែបសាយ។

 


សេវាកម្មអាហារ និង ភេសជ្ជៈគ្រប់ប្រភេទ

 
  • វាកម្មបម្រើជូននូវម្ហូបអាហារសម្រាប់អ្នកជំងឺ អន្តរជាតិ  យើង ផ្តល់ជូននូវជម្រើសជាច្រើន សម្រាប់កម្មវិធី និងសេវាកម្មម្ហូបអាហារ សម្រាប់អ្នកជំងឺដែលរួមមានម្ហូបប្រទេសលោកខាងលិច ម្ហូបជប៉ុន ម្ហូបថៃ ម្ហូបចិន ហើយនិងម្ហូប Halal ដែលបានបញ្ជាក់ត្រឹមត្រូវ ថាជាមុខម្ហូបដែលបានរៀបចំ យ៉ាងល្អពិសេសពីកម្មវិធីរបស់អ្នកចម្អិនម្ហូបដែលយល់ដឹងអំពីភ្ញៀវយ៉ាងល្អប្រសើរ។ សេវាកម្មដឹក ជញ្ជូនដល់កន្លែង ក៏មានផងដែរសម្រាប់គ្រប់ភោជនីយដ្ឋានទាំងអស់។
  • ភោជនីយដ្ឋានរបស់មន្ទីរពេទ្យ  [រូបភាព Starbucks] លោកអ្នកនឹងមិនដែលឃ្លានអ្វីទាំងអស់ នៅពេលដែលលោកអ្នកនៅក្នុងមន្ទីរពេទ្យ ព្រោះមានគ្រប់យ៉ាងសម្រាប់ទាំងអស់គ្នា ។ លោកអ្នកនឹង ស្វែងរកកាហ្វេStarbucks , McDonald’s, និង Au Bon Pain ភោជនីយដ្ឋានជប៉ុនដែលបម្រើជូននូវ សេវាកម្មបរិបូរណ៍ ហើយនិងភោជនីយដ្ឋានបម្រើខ្លួនឯងរបស់ថៃនៅអាគារធំផងដែរ។ Sky Lobby នៅគ្លីនិកជាន់ឡៅតឿ (The Mezz)  ដែលមានភោជនីយដ្ឋានអន្ដរជាតិចំនួន 6 បម្រើជូននូវម្ហូប New Orleans ឡេបាណន់ ថៃ វៀតណាម អ៊ិតាលី និងជប៉ុន។
 
 

ការិយាល័យក្រៅប្រទេស

 

មន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ មានការិយាល័យតំណាងជាច្រើនប្រទេសដើម្បីជួយអ្នកជំងឺក្នុងការណាត់ជួបផ្តល់នូវតម្លៃប៉ាន់ស្មាន និង ជួយសម្រួលដល់ការរៀបចំគ្រឿងបរិក្ខារផ្សេងៗ។ ដើម្បីចូលទៅមើលសេចក្ដីលំអិតផ្សេងៗ របស់ ការិយាល័យតំណាងផ្លូវការរបស់យើង 

ទាក់ទងមន្ទីរពេទ្យ 

គុណភាពខ្ពស់ តំលៃសមរម្យ និងសេវាកម្មថ្នាក់ពិភពលោក គឺជាអ្វីដែលធ្វើឱ្យមន្ទីរពេទ្យ អន្ដរជាតិបំរុងរ៉ាត់ក្លាយជាមន្ទីរពេទ្យនាំមុខគេផ្នែកទេសចរវេជ្ជសាស្រ្ដរបស់ពីភពលោក។ យើងទន្ទឹងរង់ចាំយ៉ាងរីករាយ ដើម្បីផ្តល់សេវាកម្មដ៏ល្អរបស់យើងដល់លោកអ្នក។
សម្រាប់ពត៌មានបន្ថែមសូមទាក់ទង
 
លេខទំនាក់ទំនង: +66 2066 8888
មជ្ឈមណ្ឌលបង្អែក: +66 2011 5166
លេខទូរសារ Fax: +66 2011 5166
ការណាត់ជួប:         +66 2011 2222
ពត៌មាន:                 [email protected]
 

 

 

Clinics & Centers
Procedures & Tests

Clinics & Centers