bih.button.backtotop.text

មគ្គុទ្ទេសក៍ទេសចរណ៍វេជ្ជសាស្រ្ត

សេវាជំនួយការធ្វើដំណើរផ្ទាល់ខ្លួន

ភ្នាក់ងារឯកទេសទេសចរណ៍វេជ្ជសាស្ត្ររបស់យើងខ្ញុំត្រូវបានបណ្តុះបណ្តាលជាពិសេសដើម្បី ផ្តល់ការណែនាំថ្មីៗ ស្តីពីការចាក់វ៉ាក់សាំងបង្ការឲ្យបានត្រឹមត្រូវ
ថ្នាំបង្ការការពារជំងឺ និងការណែនាំអំពីវិធានការការពារប្រឆាំងនឹងជំងឺ​ដែលបណ្តាលមកពីសត្វល្អិត  និងជំងឺរាគរូសរបស់អ្នកដំណើរ។
គោលដៅរបស់យើងគឺចង់ឲ្យការធ្វើដំណើរ របស់លោកអ្នកប្រកបដោយផាសុកភាព និងសុខភាពល្អតាមដែលអាចធ្វើទៅបាន។
Welcome Package
Layout-GHA-Welcome-VirtualBook-Banner_GHA-1200x255.png

Welcome to Bumrungrad International, where your experience matters most. Enhance your journey with our virtual book. Explore our premium services and discover helpful information tailored just for you.

 

ផ្តល់ជូនលោកអ្នកនូវអនុសាសន៍ថ្មីៗ រួមបញ្ចូលទាំងការចាក់ថ្នាំបង្ការរោគ ថ្នាំការពារនិងអំពីវិធានការបង្ការជាមុនដើម្បីជៀសវាងជំងឺពីសត្វល្អិតទិច និងជំងឺរាគរូសរបស់អ្នកដំណើរ។ គោលដៅរបស់យើងគឺធ្វើអោយដំណើរមានផាសុកភាពនិងសុខភាពល្អតាមដែលអាចធ្វើទៅបាន។


ការធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបាំរុងរ៉ាដ
ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ អាជ្ញាធរថៃបានដាក់បទបញ្ជាទាក់ទងនឹងការអនុញ្ញាតឱ្យចូលទៅក្នុងព្រះរាជាណាចក្រថៃរួមទាំងការធ្វើចត្តាឡីស័កនៅពេលអញ្ជើញមកដល់។

មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដនៅតែត្រៀមខ្លួនទទួលយកអ្នកជំងឺដើម្បីផ្តល់សេវាថែទាំសុខភាពតាមបែបទំនើបក៏ដូចជាការធ្វើចត្តាឡីស័កអ្នកជំងឺនិងអ្នកកំដរនៅក្នុងគ្រាលំបាកនេះ។
 

ឯកសារដែលពាក់ព័ន្ធ៖

  • ថតចំលងលិខិតឆ្លងដែនរបស់អ្នកជំងឺដែលមានហត្ថលេខាបញ្ជាក់ (ចុះហត្ថលេខាថ្មី) ។
  • ថតចំលងលិខិតឆ្លងដែនរបស់អ្នកកំដរដែលមានហត្ថលេខាដែលបានបញ្ជាក់ (ចុះហត្ថលេខាថ្មី) អ្នកកំដរមិនលើសពី ​​៣នាក់ ។
  • រួបរួមរបាយការណ៍ការព្យាបាលចុងក្រោយនិងលទ្ធផលពិនិត្យដែលពាក់ព័ន្ធ។
  • លិខិតបញ្ជូនពីវេជ្ជបណ្ឌិតក្នុងប្រទេសដែលលោកអ្នកកំពុងរស់នៅបច្ចុប្បន្ន ដោយបញ្ជាក់ពីមូលហេតុចាំបាច់នៃការអញ្ជើញចូលមកទទួលការព្យាបាលនៅក្នុងប្រទេសថៃ។
  • ភស្តុតាងបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុក្នុងធនាគារ (តាមការស្នើសុំ) ។
  • គោលនយោបាយធានារ៉ាប់រង (ឬលិខិតធានាពីស្ថានទូត) រួមបញ្ចូលទាំងការព្យាបាលកូវីដ-១៩  ដែលអាចកើតឡើងនៅក្នុងប្រទេសថៃ ការដឹកជញ្ជូននិងការធ្វើធ្វើដំណើរវិលត្រលប់មកវិញ ដោយចាំបាច់ត្រូវមានទឹកប្រាក់ចំនួនយ៉ាងតិច ១០០,០០០ ដុល្លារសម្រាប់អ្នកជំងឺនិងអ្នកកំដរម្នាក់ៗ។
  • លិខិតបញ្ជាក់ការគាំទ្រ (សម្រាប់តែអ្នកជំងឺនិងកំដរតែប៉ុណ្ណោះដែលត្រូវបានរៀបចំឡើងដោយមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដក្នុងឯកសារភ្ជាប់ដែលចុះហត្ថលេខាដោយអ្នកជំងឺនិង / ឬអ្នកកំដរ)។
  • លិខិតបញ្ចាក់អំពីគោលបំណងនិងការយល់ព្រមក្នុងការធ្វើចត្តាឡីស័ក។ (រៀបចំដោយមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដក្នុងឯកសារភ្ជាប់ដែលចុះហត្ថលេខាដោយអ្នកជំងឺនិង / ឬអ្នកកំដរ)។
  • សំបុត្រ​យន្តហោះ (បើមាន)
  • លិខិតបញ្ជាក់ការធ្វើដំណើររថយន្តឬយន្តហោះ (Fit-to-travel or Fit-to-fly) ដែលបញ្ជាក់ដោយវេជ្ជបណ្ឌិតមានច្បាប់អនុញ្ញាតប្រកបវិជ្ជាជីវៈត្រឹមត្រូវនៅក្នុងប្រទេសនោះក្នុងរយៈពេល ៧២ ម៉ោងមុនពេលចេញដំណើរ (សូមកុំស្វែងរកការពិនិត្យដើម្បីទទួលលិខិតនេះ បើពុំទាន់មានការជូនដំណឹងពីយើងខ្ញុំ)។
  • លទ្ធផលតេស្តកូវីដ-១៩  ក្នុងរយៈពេល ៧២ ម៉ោងមុនពេលចេញដំណើរ។ (សូមកុំធ្វើតេស្តកូវីដ-១៩ មុនពេលមានការយល់ព្រម)។

 
បន្ទាប់ពីមានការយល់ព្រមនិងដំណើរការឯកសារខាងលើរួចរាល់ហើយ មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដនឹងបញ្ជូនលិខិតបញ្ជាក់ទៅអាជ្ញាធរថៃដើម្បីស្នើសុំការអនុញ្ញាតឱ្យអ្នកជំងឺនិងអ្នកកំដរចូលមកព្រះរាជាណាចក្រថៃ។ នៅពេលបានទទួលការអនុម័តលិខិតបញ្ជាក់ពីអាជ្ញាធរ មន្ទីរពេទ្យនឹងបញ្ជូនឯកសារទៅឱ្យអ្នកជំងឺដើម្បីរៀបចំដាក់ទៅស្ថានទូតថៃប្រចាំនៅប្រទេសនោះ បន្ទាប់មកអ្នកជំងឺនឹងទទួលបានលិខិតបញ្ជាក់សុំចូល (COE) ពីស្ថានទូត។

ការអនុម័តិការយល់ព្រមពីក្រសួងសុខាភិបាលថៃមានសុពលភាពរយៈពេល ១៥ ថ្ងៃ ដើម្បីដាក់ពាក្យស្នើសុំលិខិតបញ្ជាក់នៅស្ថានទូត / ស្ថានកុងស៊ុលថៃប្រចាំប្រទេសនោះ។

 

ការធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យ

  1. អ្នកជំងឺនិងអ្នកកំដរចាំបាច់ត្រូវធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដរយៈពេល ១៤+២ ថ្ងៃរាប់ចាប់ពីថ្ងៃមកដល់ព្រះរាជាណាចក្រថៃ។
  2. អ្នកកំដរតែម្នាក់ប៉ុណ្ណោះអាចស្នាក់នៅជាមួយអ្នកជំងឺក្នុងបន្ទប់សម្ពាធអវិជ្ជមាន ឯអ្នកកំដរទី២ និងទី៣ ត្រូវរៀបចំឱ្យស្នាក់នៅបន្ទប់ដាច់ដោយឡែកពីគ្នាក្នុងកំឡុងពេលធ្វើចត្តាឡីស័ក។
  3. អនុញ្ញាតឱ្យអ្នកជំងឺចាកចេញពីបន្ទប់ក្នុងករណីចាំបាច់ត្រូវមានការពិនិត្យខាងវេជ្ជសាស្ដ្រតែប៉ុណ្ណោះ ចំពោះអ្នកកំដរតម្រូវឱ្យស្នាក់នៅតែក្នុងបន្ទប់ជាកំហិតនាកំឡុងពេលធ្វើចត្តាឡីស័ក លើកលែងក្នុងករណីត្រូវអញ្ជើញទៅសួរសុខទុក្ខអ្នកជំងឺតាមពេលវេលាកំណត់ជាក់លាក់។
  4. កម្ដៅនិងអាការៈផ្លូវដង្ហើមនឹងត្រូវតាមដានជាប្រចាំថ្ងៃ។
  5. ការធ្វើតេស្ដកូវិត-១៩ តាមរយៈរន្ធច្រមុះនិងក Real-time Polymerase Chain Reaction (rt-PCR) Test for COVID-19 (SARS-CoV2) នឹងត្រូវធ្វើឡើង ៣ដង គឺនៅថ្ងៃទី 0, ៧, និងទី ១៤។
  6. ប្រសិនបើលទ្ធផលតេស្ដកូវិតវិជ្ជមាន អ្នកជំងឺត្រូវទទួលការព្យាបាលពីមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដដោយទទួលខុសត្រូវលើការចំណាយដោយខ្លួនឯង (ឬទៅតាមលក្ខខណ្ឌកំណត់របស់ធានារ៉ាប់រង)។
  7. មិនអនុញ្ញាតឱ្យជក់បារីជាដាច់ខាតក្នុងកំឡុងពេលធ្វើចត្តាឡីស័ក។
  8. អាជ្ញាធរថៃមិនអនុញ្ញាតឱ្យវិលត្រលប់/បញ្ជូនអ្នកជំងឺវិលត្រលប់មុនកាលកំណត់បានឡើយ។
  9. ការអនុញ្ញាតពីស្ថានទូតសាមីប្រទេសរបស់អ្នកជំងឺនិងពីក្រសួងការបរទេសគឺត្រូវមានជាចាំបាច់មុនពេលចេញដំណើរត្រលប់ទៅផ្ទះវិញ (ដំណើរការនេះប្រើពេល2-3ថ្ងៃ)។


ជនបរទេសដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងព្រះរាជាណាចក្រថៃក្នុងភាពជាអ្នកជំងឺដើម្បីទទួលការព្យាបាល ចាំបាច់ត្រូវធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យ បន្ទាប់បានអញ្ជើញមកដល់។

ដើម្បីកាត់បន្ថយហានិភ័យកូវីដ-១៩  ខណៈពេលធ្វើដំណើរទាំងការដឹកជញ្ជូនតាមផ្លូវគោកនិងផ្លូវអាកាសអ្នកជំងឺនិងអ្នកកំដរគួរតែ៖

  • ពាក់ម៉ាសនិងរក្សាគម្លាតឱ្យបានត្រឹមត្រូវនៅតាមទីសាធារណៈគ្រប់ពេលវេលា។
  • លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ ២០ វិនាទី។
  • បើគ្មានសាប៊ូនិងទឹកអាចប្រើទឹកអាល់កុលលាងដៃដែលមានជាតិអាល់កុល ៦០ ភាគរយ។
  • នាំយកក្រដាសអនាម័យទុកជាប់ជាមួយ ជៀសវាងការប៉ះភ្នែកដៃនិងមាត់ បិទមាត់និងច្រមុះដោយប្រើកែងដៃឬក្រដាសខ្ទប់ពេលក្អកឬកណ្តាស់។
  • បន្ថែមលើការអនុវត្តជាក់ស្តែងខាងលើចូរពាក់ម៉ាស ជូតកៅអីនិងថាសដើម្បីសុខភាពអនាម័យរបស់លោកអ្នក។
 

ទាញយកតារាងឈ្មោះបណ្តាប្រទេស AHQ និងតម្លៃកញ្ចប់នៃការធ្វើចត្តាឡីស័ក
 

Download_EN-(2).png

 
 

សុវត្ថិភាពនិងសន្តិសុខ

ព្រះរាជាណាចក្រថៃនៅតែបន្តទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ និងអ្នកតាំងលំនៅជាអចិន្ត្រៃយ៍  ថ្មីៗមកពីជុំវិញពិភពលោក ទាំងអស់នេះត្រូវបានទាក់ទាញដោយទិដ្ឋភាពដ៏សម្បូរបែបដូចជា ម្ហូបអាហារដែលល្បីល្បាញលើពិភពលោក និងវប្បធម៌ប្រពៃណីបុរាណ។ ទោះបីជាភ្ញៀវទេសចរ និងអ្នករស់នៅក្នុងប្រទេសថៃអាចទទួលបានសុខសន្តិភាពគ្រប់ពេលវេលានៅក្នុងព្រះរាជាណាចក្រក៏ដោយ  ប៉ុន្តែ​វា​ជា​ការ​សំខាន់​ក្នុង​ការ​យល់​ពី​ តថភាព​បច្ចុប្បន្ន​ ដែលជាការប្រឈមមុខជាមួយនឹងបញ្ហា​ឬ​ស្ថានភាព ​ផ្សេងៗ​ដែល​កើតឡើង​នៅក្នុង​ប្រទេស​ថៃ។
 

ស្ថានភាពនយោបាយនៅប្រទេសថៃ

រចនាសម្ព័ន្ធរដ្ឋាភិបាលរបស់ប្រទេសថៃត្រូវបានគេស្គាល់ថាជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការ​គ្រងរាជ្យ របស់​ព្រះមហាក្សត្រ មហា​ វ៉ា​ជី​រ៉ា ​ឡុ​ង​កន ដែលបានឡើងសោយរាជ្យនៅខែធ្នូ ឆ្នាំ 2016 បន្ទាប់ពីការសោយទីវង្គត់របស់ព្រះមហាក្សត្រ ភូមី​បុល​អា​ឌុ​ល​យ៉ា​ដេ​ត​ នៅខែតុលា ឆ្នាំ 2016។
 
ចាប់តាំងពីឆ្នាំ 2005 មក ប្រទេសថៃបានជួបប្រទះនូវភាពចលាចលនយោបាយជាច្រើន ដែលរួមមានរដ្ឋប្រហារយោធាក្នុងឆ្នាំ 2006 ដែលបណ្តាលឲ្យមានការដកតំណែង នាយករដ្ឋមន្ត្រីនៅពេលនោះ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ បន្តដោយការតវ៉ាប្រឆាំងរដ្ឋាភិបាល និងជម្លោះរវាងបក្សនយោបាយដែលប្រកួតប្រជែងអស់រយៈពេលជាច្រើនឆ្នាំ។
ទោះបីជារដ្ឋាភិបាលយោធាបញ្ចប់ជាផ្លូវការនៅឆ្នាំ 2019 ក៏ដោយ ក៏កងទ័ពនៅតែបន្តគ្រប់គ្រងរដ្ឋបាលថ្មី។
ការបោះឆ្នោតសកលខែមីនាឆ្នាំ 2019 បានលទ្ធផលនៅក្នុងរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សផាលាំងប្រាឆារ៉ាត  (PP) ដែលចូលបក្សសម្ព័ន្ធយោធា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចាន់អូចា ។
 
សព្វថ្ងៃនេះ ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ ទូទៅមានភាពស្ងប់ស្ងាត់ ដោយផ្អែកទៅលើរដ្ឋធម្មនុញ្ញថ្មីដែលត្រូវបានចុះ ហត្ថលេខាកាលពីខែមេសា ឆ្នាំ 2017។
ទោះបីជាយ៉ាងណាក៏ដោយ តំបន់ភាគខាងត្បូងនៃប្រទេសថៃ នៅតែបន្តជួបប្រទះភាពចលាចល និងអំពើហិង្សា ដោយសារក្រុមបះបោរជនជាតិភាគតិច និងជាតិនិយម។
មន្ត្រីរាជការ​​នៅតែបន្តការ​ណែនាំ​ដល់​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នៅពេល ​ធ្វើ​ដំណើរ​ទៅ​កាន់តំបន់​ទាំង​នោះ ហើយ​តែងតែសិក្សាអំពីស្ថានភាពនយោបាយ បច្ចុប្បន្នជានិច្ច ។
នៅទីក្រុងបាងកក ជួនកាលមានការបាតុកម្មតវ៉ានយោបាយនៅតាមដងផ្លូវកើតឡើង ដែលជាហេតុអាចបង្កផលប៉ះពាល់ដល់ចរាចរណ៍ផងដែរ ។
 
ប្រទេសថៃមាន​បណ្ដាញប្រព័ន្ធ​ព័ត៌មាន និង​សារព័ត៌មានផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព តុល្យភាព និងស្ថិរភាព។ ដែលព្រឹត្តិការណ៍នយោបាយ និងការពិតបច្ចុប្បន្នត្រូវបាន និងរាយការណ៍ជាភាសាអង់គ្លេស និងភាសាថៃ។
មួយក្នុងចំណោមសារព័ត៌មាន​ល្បី​នោះ​គឺ កាសែត​បាងកក​ប៉ុស្តិ៍
 

សុវត្ថិភាពក្នុងប្រទេសថៃៈ ការធ្វើដំណើរតាមផ្លូវ

ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ថៃ​មានភាព​សាមញ្ញ​អាចធ្វើដំណើបានដោយ​រថយន្ត​ក្រុង រថភ្លើង យន្តហោះ និង​ទូក ដែល​​អាច​ ជូនទៅ​ដល់​គោលដៅស្ទើរ​គ្រប់​តំបន់​នៅក្នុង​ប្រទេសបាន​យ៉ាង​ងាយ​ស្រួល។ នៅក្នុងទីក្រុងបាងកកមានសេវាដឹកជញ្ជូន ឡានតាក់ស៊ី ម៉ូតូឌុប រថយន្ត និងប្រព័ន្ធរថភ្លើងក្រោមដី លើអាកាសដ៏ធំទូលាយដែលតភ្ជាប់គ្នាពេញ ទីក្រុងទាំងមូល។
សម្រាប់លោកអ្នកដែលមានបំណងបើកបរដោយខ្លួនឯងក្នុងប្រទេសថៃ មានចំណុចសំខាន់ៗមួយចំនួនដែលត្រូវយកមកពិនិត្យពិចារណាទាក់ទងទៅនិងច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងការបើកបរក្នុងប្រទេសថៃ។
គេហទំព័រ “Driving in Thailand” ផ្តល់ព័ត៌មានទាំងនេះបានយ៉ាងទូលំទូលាយអំពីច្បាប់ បទប្បញ្ញត្តិ និងការរំពឹងទុកដែលភ្ជាប់មកជាមួយការបើកបរក្នុងប្រទេសថៃ។
 

សម្រាប់​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​បាំរុងរ៉ា

  • 5 វិធីងាយៗសម្រាប់បង្ការការឆ្លងមេរោគ​
    • លាងដៃឲ្យស្អាតនិងប្រើជែលលាងសំអាតដែលមានជាតិអាល់កុល។
    • ត្រូវទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់ ប្រសិនបើលោកអ្នកមានជំងឺផ្តាសាយ ឬការឆ្លងមេរោគផ្លូវដង្ហើមផ្សេងៗ (ហៀរសំបោរ ក្តៅខ្លួន ក្អក ឬកណ្តាស់)។
    • ខ្ទប់មាត់ និងច្រមុះ ពេលដែលកណ្តាស់ ឬក្អក។
    • ប្រសិនបើលោកអ្នកឈឺ ជៀសវាងការប៉ះពាល់ នៅជិតស្និទ្ធជាមួយអ្នកដ៏ទៃ។
    • សូម​ណែនាំ​មិត្តភ័ក្តិ និង​ សាច់ញាតិរបស់លោកអ្នក​ឲ្យ​នៅ​ផ្ទះ​ប្រសិន​បើ​ពួកគាត់​ឈឺ។
  • សូមពិនិត្យឲ្យបានច្បាស់លាស់ថាលោកអ្នកបានជ្រើសរើសម៉ាស់ការពារសមស្របទៅនឹងតម្រូវការរបស់លោកអ្នក។
AW-MEDICAL-MASK_EN_1040X1040-(1).jpg
 
 

វិធានការបង្ការដើម្បីសុវត្ថិភាពរបស់អ្នកនៅ មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ

  • សេចក្តីណែនាំស្តីពីការទទួលការព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ
Guidelines.png
  • មន្ទីរពេទ្យផ្តល់អាទិភាពសំខាន់ ដល់អស់លោកអ្នកគ្រប់គ្នានូវបរិយាកាសសុវត្ថិភាពបំផុតតាមដែលអាចធ្វើទៅបាន។ដូច្នេះ​ហើយ ​ទើបបាន​ជាណែនាំ​ឲ្យ​គ្រប់គ្នា  ​ពាក់​ម៉ាស់​ការពារឲ្យគ្រប់​ពេល​ដែលនៅ​មន្ទីរពេទ្យ ទាំង​នៅ​ក្នុង​អគារ​ និង​នៅ​ខាងក្រៅ ។
 
facemask.png
 
  • នីតិវិធីសម្រាប់ការសួរសុខទុក្ខពីសាច់ញាតិនិងភ្ញៀវ វិធានការនានាមានចាត់តាំងនៅនឹងកន្លែង

ហើយនីតិវិធីដ៏តឹងរឹងគឺធ្វើឡើងដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់អ្នកជំងឺ អ្នកសួរសុខទុក្ខ និងបុគ្គលិក ស្របតាមវិធានការសុវត្ថិភាព ដែលបានកំណត់ដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។
 

MicrosoftTeams-image-(96).png
This guide provides essential health information for international travelers visiting Thailand. It highlights communicable diseases that travelers should be aware of and offers practical advice on appropriate disease prevention measures to ensure a safe and healthy journey.
 
map-thailand.png
 

On This page

 

Travel Health Notices

Be aware of current health issues in Thailand. Learn how to protect yourself.
 
  • Global Measles May 28, 2025: Measles cases are rising in many countries around the world. All international travelers should be fully vaccinated against measles with the measles-mumps-rubella (MMR) vaccine, according to CDC's measles vaccination recommendations for international travel.
  • Anthrax May 29, 2025: There have been outbreaks of anthrax in northeastern Thailand. Purchase meat from reputable sources and do not eat raw or undercooked meat. Avoid animal products that could have been sourced from animals that may have died of natural causes. Avoid contact with dead animals or carcasses. If you suspect that you may have come into contact with anthrax, seek urgent medical advice.

Common Communicable Diseases in Thailand

Vaccines and Medicines

Check the vaccines list and visit your doctor at least a month before your trip to get vaccines or medicines you may need.

Stay Healthy and Safe

Learn actions you can take to stay healthy and safe on your trip. Vaccines cannot protect you from many diseases in Thailand, so your behaviors are important.
  • Eat and drink safely: Choose Safe Food and Drinks When Traveling
  • Prevent bug bites: Bugs (like mosquitoes, ticks, and fleas) can spread a number of diseases in Thailand. Many of these diseases cannot be prevented with a vaccine or medicine. You can reduce your risk by taking steps to prevent bug bites.
  • Avoid sharing body fluids: Diseases can be spread through body fluids, such as saliva, blood, vomit, and semen.
    Protect yourself:
    • Use latex condoms correctly.
    • Do not inject drugs.
    • Limit alcohol consumption. People take more risks when intoxicated.
    • Do not share needles or any devices that can break the skin. That includes needles for tattoos, piercings, and acupuncture.
    • If you receive medical or dental care, make sure the equipment is disinfected or sanitized.
  • Reduce your exposure to germs: Follow these tips to avoid getting sick or spreading illness to others while traveling:
    • Wash your hands often, especially before eating.
    • If soap and water aren’t available, clean hands with hand sanitizer (containing at least 70% alcohol).
    • Don’t touch your eyes, nose, or mouth. If you need to touch your face, make sure your hands are clean.
    • Cover your mouth and nose with a tissue or your sleeve (not your hands) when coughing or sneezing.
    • Try to avoid contact with people who are sick.
If you are sick, stay home or in your hotel room, unless you need medical care.

Healthy Travel Packing List

Use the Healthy Travel Packing List for Thailand for a list of health-related items to consider packing for your trip. Talk to your doctor about which items are most important for you.

After Your Trip

If you are not feeling well after your trip, you may need to see a doctor. Be sure to tell your doctor about your travel, including where you went and what you did on your trip. Also tell your doctor if you were bitten or scratched by an animal while traveling.
If your doctor prescribed antimalarial medicine for your trip, keep taking the rest of your pills after you return home. If you stop taking your medicine too soon, you could still get sick.
 
Malaria is always a serious disease and may be a deadly illness. If you become ill with a fever either while traveling in a malaria-risk area or after you return home (for up to 1 year), you should seek immediate medical attention and should tell the doctor about your travel history.
 
For more information on what to do if you are sick after your trip, see Getting Sick after Travel.

Additional Travel Health Advisory

If you are traveling from a high-risk area or exhibit symptoms consistent with any dangerous communicable diseases* as defined by the Ministry of Public Health of Thailand, you may be subject to additional health screening upon arrival.

Screening procedures will be carried out in accordance with the current regulations issued by the Disease Control Division at designated entry points.    

For your safety and the safety of others, travelers suspected of having a dangerous communicable disease may be required to undergo medical evaluation and, if necessary, temporary isolation until a qualified health professional confirms that the risk of transmission has been eliminated.

Dangerous Communicable Diseases

According to the Ministry of Public Health of Thailand, the following are classified as dangerous communicable diseases. These diseases are highly contagious and can spread rapidly. If a person is suspected of having one of these diseases, it must be reported to a communicable disease control officer. For public safety, isolation may be required until the individual is no longer considered contagious.

List of Dangerous Communicable Diseases are as follows.
  • Plague
  • Smallpox
  • Crimean-Congo hemorrhagic fever
  • West Nile Fever
  • Yellow fever
  • Lassa fever
  • Nipah virus disease
  • Marburg virus disease
  • Ebola virus disease-EVD
  • Hendra virus disease
  • Sever Acute Respiratory Syndrome-SARS
  • Middle East Respiratory Syndrome-MERS:
    • Screening criteria: Fever with respiratory symptoms (e.g., cough, sore throat, shortness of breath, pneumonia) and travel history to the Middle East or other risk areas within 14 days before symptom onset.
  • Extensively drug-resistant tuberculosis(XDR-TB)

For More Information:

លក្ខខណ្ឌចំពោះអ្នកធ្វើដំណើរចូលប្រទេស

មុននឹងបញ្ជាក់ការណាត់ជួបរបស់លោកអ្នកជាមួយមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ លោកអ្នកគួរតែពិនិត្យពី លក្ខខណ្ឌចំពោះអ្នកដំណើរចូលប្រទេសថៃជាមុនសិន។ លោកអ្នកអាចនឹងតម្រូវឲ្យចាក់វ៉ាក់សាំងបង្ការ ឬស្នើរសុំទិដ្ឋាការ ដើម្បីចូលមកកាន់ព្រះរាជាណាចក្រថៃ។

សុខភាព និង ការចាក់ថ្នាំបង្ការ

ដូចគ្នានឹងការធ្វើដំណើរទៅកាន់ប្រទេសដទៃផ្សេងទៀតដែរ អាជ្ញាធរសុខាភិបាលណែនាំឲ្យ អ្នកដំណើរទាំងអស់ពិនិត្យមើលថាពួកគាត់បាន ចាក់ថ្នាំវ៉ាក់សាំងថ្មីបំផុតបង្ការរោគគ្រប់ប្រភេទទាំងអស់ហើយឬនៅ មុនពេលធ្វើដំណើរ។
អ្នកធ្វើដំណើរគ្រប់រូបត្រូវមានទិន្នន័យថ្មីៗអំពីការចាក់វ៉ាក់សាំងជាប្រចាំរបស់ពួកគេ ដែលក្នុងនោះមានៈ វ៉ាក់សាំងខាន់ស្លាក់-តេតាណូស-ក្អកមាន់ វ៉ាក់សាំងជំងឺអុតស្វាយ វ៉ាក់សាំងជំងឺស្វិតដៃជើង វ៉ាក់សាំងកញ្ជ្រឹល-ក្រឡទែន-ស្អូច (MMR) និងវ៉ាក់សាំងផ្តាសាយធម្មតាផងដែរ។
 
បន្ថែមពីលើនេះ សូមមើលតារាងខាងក្រោមសម្រាប់ការណែនាំទាក់ទងនឹងការចាក់វ៉ាក់សាំងតម្រូវជាពិសេស
ដែលអាចពាក់ព័ន្ធនឹងបុគ្គលមួយចំនួនមុនពេលចូលមកកាន់ប្រទេសថៃ។
 
សម្រាប់ព័ត៌មានបន្ថែមសូមចូលមកកាន់
wwwnc.cdc.gov

Vaccine

Who Needs It?

Why?

Measles

All travelers: Infants 6 to 11 months old traveling internationally should get 1 dose of measles-mumps-rubella (MMR) vaccine before travel. This dose does not count as part of the routine childhood vaccination series.

 

Routine vaccines

All travelers

There is a risk of contamination through food or water.

Malaria

Most travelers

CDC recommends that travelers going to certain areas of Thailand take prescription medicine to prevent malaria. Depending on the medicine you take, you will need to start taking this medicine multiple days before your trip, as well as during and after your trip. Talk to your doctor about which malaria medication you should take.

Find country-specific information about malaria.

Hepatitis A

Most travelers: Recommended for unvaccinated travelers one year old or older going to Thailand. Infants 6 to 11 months old should also be vaccinated against Hepatitis A. The dose does not count toward the routine 2-dose series. Travelers allergic to a vaccine component or who are younger than 6 months should receive a single dose of immune globulin, which provides effective protection for up to 2 months depending on dosage given. Unvaccinated travelers who are over 40 years old, immunocompromised, or have chronic medical conditions planning to depart to a risk area in less than 2 weeks should get the initial dose of vaccine and at the same appointment receive immune globulin.

There is a high risk of contamination through food or water.

Typhoid

Most travelers: Recommended for most travelers, especially those staying with friends or relatives or visiting smaller cities or rural areas.

There is a risk of contamination through food or water.

Cholera

Some travelers: There is no longer active cholera transmission and vaccine is not recommended.

There is a risk for contamination through food or water, especially in areas where there is an active transmission.

Hepatitis B

Some travelers: Recommended for unvaccinated travelers of all ages to Thailand.

Hepatitis B is transmitted through sexual contact, as well as through contaminated needles and other blood products.

Japanese Encephalitis

Some travelers: Recommended for travelers who are moving to an area with Japanese encephalitis to live spend long periods of time, such as a month or more, in areas with Japanese encephalitis frequently travel to areas with Japanese encephalitis consider vaccination for travelers spending less than a month in areas with Japanese encephalitis but will be doing activities that increase risk of infection, such as visiting rural areas, hiking or camping, or staying in places without air conditioning, screens, or bed nets going to areas with Japanese encephalitis who are uncertain of their activities or how long they will be there not recommended for travelers planning short-term travel to urban areas or travel to areas with no clear Japanese encephalitis season.

There have been reports of transmissions in Northern Thailand, as well as the coastal areas of Southern Thailand.

Rabies

Some travelers: Rabid dogs are commonly found in Thailand. However, if you are bitten or scratched by a dog or other mammal while in Thailand, rabies treatment is often available. Consider rabies vaccination before your trip if your activities mean you will be around dogs or wildlife.Travelers more likely to encounter rabid animals include campers, adventure travelers, or cave explorers (spelunkers) veterinarians, animal handlers, field biologists, or laboratory workers handling animal specimens visitors to rural areas since children are more likely to be bitten or scratched by a dog or other animals, consider rabies vaccination for children traveling to Thailand.

Although rabies is not a major risk in Thailand, it can be found in some animals, especially street dogs and cats.

Yellow Fever

Some travelers: Required if traveling from a country with risk of YF virus transmission and ≥9 months of age, including transit >12 hours in an airport located in a country with risk of YF virus transmission.1

There is no risk of yellow fever contamination in Thailand. However, the government of Thailand requires proof of vaccination against yellow fever from all travelers who are coming from countries that have a risk of contamination. To determine if you are one of these travelers, please see this list from the Centers for Disease Control and Prevention

 

ជំងឺគ្រុនចាញ់៖ ពេលធ្វើដំណើរក្នុងប្រទេសថៃ លោកអ្នកគួរតែជៀសវាងកុំឲ្យមូសខាំដើម្បីការពារពីជំងឺគ្រុនចាញ់។
លោកអ្នកអាចនឹងត្រូវលេបថ្នាំប្រឆាំងជំងឺគ្រុនចាញ់មុនពេលធ្វើដំណើរ ឬក្នុងអំឡុងពេលធ្វើដំណើរ ឬក៏បន្ទាប់ពីបញ្ចប់ការធ្វើដំណើរ ដើម្បីការពារជំងឺគ្រុនចាញ់ វាអាស្រ័យទៅលើផែនការនៃធ្វើដំណើររបស់លោកអ្នក ឧ. តំបន់ដែលលោកអ្នកត្រូវទៅ ឬរដូវណាលោកអ្នកត្រូវធ្វើដំណើរ រួមទាំងការចំណាយពេលច្រើនគេងលេងនៅទីវាលខាងក្រៅ ឬគេងលក់នៅខាងក្រៅ។​
ធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នកអំពីវិធីបង្ការជំងឺគ្រុនចាញ់អំឡុងពេលធ្វើដំណើរ។
តំបន់នៃប្រទេសថៃដែលមានហានិភ័យនៃជំងឺគ្រុនចាញ់៖ ជាចម្បងនៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសភូមា (មីយ៉ាន់ម៉ា) ប្រទេសកម្ពុជា និងប្រទេសឡាវ និងខេត្តកាឡាស៊ីន ខេត្តក្រះប៊ី (ស្រុកផ្លាយប្រាយ៉ា) ខេត្តនគររាជសីម៉ា ខេត្តណារ៉ាធីវ៉ាត ខេត្តប៉ាត់តានី ខេត្តផាំងង៉ា (រួមទាំងទីក្រុងផាំងង៉ា) ,ខេត្តរះយ៉ង, ខេត្តសុគន់ណាខន, ខេត្តស៊ុងខះឡា, ខេត្តសុរ៉ាដឋាននី និង ខេត្តយះឡា ជាពិសេសតំបន់ព្រៃជនបទ និងតំបន់ជាយព្រៃនៃខេត្តទាំងអស់នេះ។
malaria in Thailand.

ជាទូទៅ ពលរដ្ឋបរទេសដែលមានបំណងចូលទៅក្នុងព្រះរាជាណាចក្រថៃ ត្រូវស្នើរសុំទិដ្ឋាការពីស្ថានទូតថៃ ឬស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃ។
ទោះជាយ៉ាងណាក៏ដោយ ฺฺពលរដ្ឋនៃប្រទេសមួយចំនួនមិនទាមទារទិដ្ឋាការទេ ប្រសិនបើពួកគេស្ថិតនៅក្នុងលក្ខខណ្ឌលើកលែងទិដ្ឋាការដូចខាងក្រោមនេះ
 
ប្រជាពលរដ្ឋនៃប្រទេសដែលត្រូវបានលើកលែងតម្រូវការទិដ្ឋាការ។
 
ប្រជាពលរដ្ឋនៃប្រទេសដែលមានច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសថៃ លើការលើកលែងតម្រូវការទិដ្ឋាការ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ស្ថានទូត និងស្ថានកុងស៊ុលថៃ។
 

នីតិវិធីថ្មីសម្រាប់ការដាក់ពាក្យសុំទិដ្ឋាការទៅប្រទេសថៃ

សម្រាប់ពលរដ្ឋនៃប្រទេសមួយចំនួនដែលតម្រូវឲ្យដាក់ពាក្យស្នើរសុំទិដ្ឋាការតែប៉ុណ្ណោះ
ការស្នើរសុំ E-Visa មិនចាំបាច់ដាក់លិខិតឆ្លងដែន និងឯកសារគាំទ្រដើមដោយផ្ទាល់នៅស្ថានទូត ឬស្ថានកុងស៊ុលថៃឡើយ។
អស់លោកអ្នកដែលធ្វើការស្នើរសុំនឹងទទួលបានលេខយោងតាមរយៈអ៊ីមែល ដើម្បីពិនិត្យតាមមើលពាក្យស្នើរសុំរបស់ពួកគេ។
បន្ទាប់ពីពាក្យស្នើរសុំ e-Visa ត្រូវបានអនុម័ត
នឹងទទួលបានអ៊ីមែលបញ្ជាក់ផ្ញើទៅ​កាន់អស់លោកអ្នកដែលបានធ្វើការដាក់សំណើរ។
 
វិធីដែលល្អបំផុតគឺបោះពុម្ពច្បាប់ចម្លងនៃអ៊ីមែលបញ្ជាក់ពាក្យស្នើរសុំដែលត្រូវបានអនុម័តនោះ នៅពេលលោកអ្នករៀបចំសម្រាប់ការធ្វើដំណើរ។
​សម្រាប់បង្ហាញ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ និង​មន្ត្រី​អន្តោប្រវេសន៍​ថៃ ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ។
 
សម្រាប់ព័ត៌មានបន្ថែមអំពី e-visa សូមចូលទៅកាន់គេហទំព័រ https://thaievisa.go.th/
 
visa.gif

Thai Custom: Guidelines for Airport Passengers click here
 

ការណែនាំ និងជំនួយអំពីការធ្វើដំណើរ

នៅពេលដែលលោកអ្នកសម្រេចចិត្តធ្វើដំណើរមកកាន់ទីក្រុងបាងកក លោកអ្នកប្រហែលជាចង់ស្វែងយល់បន្ថែមអំពីប្រទេសថៃ និងរបៀបវីធីផ្សេងៗដែលអាចឲ្យលោកអ្នកទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការធ្វើដំណើររបស់លោកអ្នក។

កន្លែងដ៏ល្អបំផុតដើម្បីចាប់ផ្តើមធ្វើការស្រាវជ្រាវរបស់លោកអ្នកគឺគេហទំព័រអាជ្ញាធរទេសចរណ៍នៃប្រទេសថៃ ដែលគ្របដណ្តប់លើប្រធានបទជាច្រើនដូចជា៖

តារាងត្រួតពិនិត្យការធ្វើដំណើរ

នៅពេលដែលការណាត់ជួបរបស់អស់លោកអ្នកនៅមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ ត្រូវបានបញ្ជាក់ នឹងមានក្រុមការងារផ្នែកទេសចរណ៍វេជ្ជសាស្រ្ត របស់យើងខ្ញុំផ្ញើជូនអស់លោកអ្នកនូវកញ្ចប់ព័ត៌មានសំខាន់ៗដែលអស់លោកអ្នកត្រូវដឹងមុនពេលធ្វើដំណើរ។
 
ដើម្បីជួយដល់លោកអ្នករៀបចំផែនការ ទេសចរណ៍វេជ្ជសាស្រ្តរបស់លោកអ្នកឲ្យបានប្រសើរជាងមុន។
 
សូមពិនិត្យមើល តារាងត្រួតពិនិត្យការធ្វើដំណើរ
 

ផ្នែកទី I : ការធ្វើដំណើរតាមជើងយន្តហោះ

ជាទូទៅ នឹងមិនអនុញ្ញាតឲ្យធ្វើដំណើរតាមជើងយន្តហោះទេប្រសិនបើលោកអ្នកស្ថិតស្ថានភាពលក្ខខណ្ឌដូចខាងក្រោមនេះ

  • មានផ្ទៃពោះបាន 36សប្ដាហ៍ហើយ
    ( ឬមានគភ៌កូនភ្លោះពីរ ភ្លោះបី បាន 32សប្ដាហ៍ជាដើម ) ។
  • មានបញ្ហាគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលដែលទើបនឹងកើតឡើងថ្មីៗនេះ។ ទើបតែបានធ្វើការវះកាត់  ជាពិសេសដូចជា វះកាត់ក្រពះ វះកាត់ខួរក្បាល បកភ្នែក វះកាត់ឆ្អឹង (ឆ្អឹង និងសន្លាក់) រួមចូលទាំងការរងរបួសក្រពះ របួសកែវភ្នែក របួសក្បាល។
    សូមពិគ្រោះជាមួយលោកវេជ្ជបណ្ឌិតរបស់លោកអ្នក ដើម្បីពិនិត្យមើលថាតើ ពេលណាលោកអ្នកអាចធ្វើដំណើរប្រកបដោយសុវត្ថិភាពបានក្នុងករណីនេះ ។
  • មានដាក់ថ្មបេះដូចនៅក្នុងរាងកាយ ដោយឧបករណ៍ទាំងនោះរួមមានដូចជា  ឧបករណ៍សម្រួលចង្វាក់បេះដូង Pacemakersឧបករណ៍សមកាលកម្មបេះដូងឡើងវិញ (CRT)ឧបករណ៍ឆក់សម្រួលចង្វាក់បេះដូង (ICD) ។  សូមពិគ្រោះជាមួយលោកវេជ្ជបណ្ឌិតរបស់លោកអ្នកបញ្ជាក់ មុននឹងធ្វើដំណើរតាមជើងយន្តហោះ។
  • កុំភ្លេចយកកាតអត្តសញ្ញាណប័ណ្ណសម្គាល់ឧបករណ៍ផ្ទាល់ខ្លួនរបស់លោកអ្នកជាប់មកជាមួយគ្រប់ពេល។
  • មានរោសញ្ញាដូចជំងឺគ្រុនផ្តាសាយ ដោយមាន ឬគ្មានជំងឺរបេង រោគសញ្ញាដូចជា ក្អករ៉ាំរ៉ៃយូរ ស្រកទម្ងន់ បែកញើសពេលយប់ អស់កម្លាំង ក្តៅខ្លួន និងឈឺទ្រូងលើសពី 2 សប្តាហ៍។
  • យើងសូមណែនាំលោកអ្នកយ៉ាងមុតមាំកុំធ្វើដំណើរក្នុងស្ថានភាពនេះ ហើយសូមនៅបន្តការព្យាបាលជាមួយវេជ្ជបណ្ឌិតបច្ចុប្បន្នរបស់លោកអ្នក រហូតទាល់តែរោគសញ្ញាធូរស្រាលជាបាត់ទាំងស្រុងសិន។
  • កំពុងតែមានសញ្ញា និងរោគសញ្ញា ដូចខាងក្រោមនេះ សូមពិគ្រោះជាមួយលោកវេជ្ជបណ្ឌិតរបស់លោកអ្នក ដើម្បីពិនិត្យមើលថាតើ ពេលណាលោកអ្នកអាចធ្វើដំណើរប្រកបដោយសុវត្ថិភាពបាន
    • ឈឺ​ទ្រូង
    • ជំងឺ​ផ្សេងៗ ដែល​ងាយ​ នឹងឆ្លង​ទៅ​អ្នក​ដទៃ
    • មានការបង្ករោគធ្ងន់ធ្ងរនៅប្រហោងឆ្អឹងស៊ីនុស ត្រចៀក ឬក៏ច្រមុះ
    • ហត់ថប់ដង្ហើមសូម្បីពេលសម្រាក ពិបាកដកដង្ហើម
    • មានជំងឺផ្លូវចិត្ត តែលើកលែងបាន លុះត្រាតែអាចគ្រប់គ្រងយ៉ាងពេញលេញ
    • មានគ្រុនក្តៅ 100 អង្សាហ្វារិនហៃ (38 អង្សាសេ) ឬខ្ពស់ជាងនេះ
    • ឡើងកន្ទួលលើស្បែក
    • វង្វេងស្មារតី
    • ស្នាមជាំលើស្បែក ឬមានហូរឈាម (ដោយគ្មានរបួស)
    • រាគរូសជាប់មិនបាត់
    • ក្អួតជាប់មិនបាត់ (មិនមែនជាអាការៈពុលឡាន)

អំឡុងពេលហោះហើរ :

  • រក្សាទុកថ្នាំទាំងអស់នៅក្នុងកាបូបយួរដៃ។
  • ផឹកទឹកឲ្យបានច្រើន ដើម្បីជួយបង្ការការខ្វះជាតិទឹក និងជួយបន្ធូរកំហាក និងជួយឲ្យដកដង្ហើមស្រួលដោយគ្មានការ រំខានពីកម្រិតសំណើមបរិយាកាសធ្លាក់ចុះទាបនៅក្នុងយន្តហោះ។
  • ក្នុងអំឡុងពេលហោះហើរផ្លូវឆ្ងា​យ រយៈពេល 4 ម៉ោង ឬយូរជាងនេះ (សូមពិនិត្យមើល https://www.cdc.gov/ncbddd/dvt/travel.html) ការស្ទះសរសៃឈាមដោយកំណកឈាមក្នុងសរសៃវ៉ែនជ្រៅនៃជើង អាចកើតឡើងបានដោយសារមិនបានធ្វើចលនា គួរតែងើបដើរឲ្យបានទៀងទាត់នៅពេលដែលមានការអនុញ្ញាតពីបុគ្គលិកនៅលើយន្តហោះ។
  • អង្កុញនិងសណ្ដូកជើង ហើយ​គ្រវី​ ប្រអប់ជើង​ ក្នុង​ចន្លោះ​ពេល​ទៀងទាត់មួយ (ឧទាហរណ៍ ធ្វើសកម្មភាពរៀងរាល់ 30 នាទីម្ដង) ដើម្បីឲ្យចរន្ត​ឈាម​រត់​បានល្អ។
    • ប្រសិនបើអ្នកមានហានិភ័យខ្ពស់​​សម្រាប់ការស្ទះសរសៃឈាមក្នុងសរសៃវ៉ែនជ្រៅនៃជើង វេជ្ជបណ្ឌិតអា​ចនឹងពិចារណា ឲ្យលោកអ្នកដឹងពីវិធានការណ៍ណាខ្លះដែលអាចនឹងត្រូវអនុវត្តមុនពេលហោះហើរ។អាចមានទាំងស្រោមជើងវេជ្ជសាស្ត្រ (graduated compression stockings) ប្រើថ្នាំអាស្ពីរីន ឬក៏ថ្នាំប្រឆាំងនឹងការកកឈាម។
  • ប្រសិនបើលោកអ្នកត្រូវការដាក់អុកស៊ីសែនក្នុងអំឡុងពេលហោះហើរ ត្រូវតែ ស្នើសុំជាមុនក្នុងករណីនេះ។ ត្រូវបំពេញទម្រង់បែបបទព័ត៌មានវេជ្ជសាស្រ្ត ដែលបញ្ជាក់ពីស្ថានភាពបច្ចុប្បន្នរបស់អ្នកជំងឺ​ និងហេតុផលនៃតម្រូវការប្រើប្រាស់អុកស៊ីសែន ហើយដាក់ឲ្យក្រុមហ៊ុនអាកាសចរណ៍ត្រួតពិនិត្យ។ ​​ដំណើរការនេះវា​អាចនឹងត្រូវ​ចំណាយ​ពេលប្រហែល 3-5ថ្ងៃ នៃថ្ងៃ​ធ្វើការ ការអនុម័តស្ថិតក្រោមការយល់ព្រមពីក្រុមហ៊ុនអាកាសចរណ៍។
 

ផ្នែកទី II: ការរៀបចំមុនប្រតិបត្តិការ

  • សូមផ្ដល់ដំណឹងទៅដល់វេជ្ជបណ្ឌិត មុនពេលវះកាត់ ប្រសិនបើលោកអ្នកមានជំងឺប្រចាំកាយ និង/ឬធ្លាប់មានប្រវត្តិវះកាត់ពីមុនមក។
  • ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំប្រឆាំងនឹងការកកឈាមដូចជា អាស្ពីរីន, Persantin®, Ticlid®, Plavix®, warfarin, Orfarin®, heparin, និង Fraxiparine®, អាហារបំប៉នចម្រាញ់ ពីរុក្ខជាតិ និងវីតាមីនផ្សេងៗ ជាពិសេសវីតាមីន E សូមផ្អាកប្រើប្រាស់ថ្នាំ/អាហារបំប៉នទាំងនោះសិន យ៉ាងហោចណាស់មួយសប្តាហ៍មុនពេលធ្វើការវះកាត់ ឬទៅតាមការណែនាំរបស់ វេជ្ជបណ្ឌិត។
  • ប្រសិនបើអ្នកជក់បារី និងពិសារជាតិអាល់កុលជាប្រចាំ សូមផ្អាកជាមុនសិន យ៉ាងហោចណាស់មួយសប្តាហ៍មុនពេលធ្វើការវះកាត់ ដើម្បីជាការកាត់បន្ថយឱកាសនៃផលវិបាកដែលអាចកើតឡើងក្រោយពេលវះកាត់។
  • ប្រសិនបើអ្នកមានជំងឺប្រចាំកាយ៖ ជំងឺសរសៃឈាមបេះដូង / ជំងឺទឹកនោមផ្អែម / លើសសម្ពាធឈាម / ជំងឺហឺត / មហារីក / ឬជំងឺផ្សេងទៀត រួមទាំងអាឡែកហ្ស៊ីទៅនឹងថ្នាំណាមួយ និងបច្ចុប្បន្នកំពុងព្យាបាលដោយប្រើប្រាស់ថ្នាំណាមួយ ឬក៏មានការធ្វើរោគវិនិច្ឆ័យណាមួយដែលពាក់ព័ន្ធ សូមផ្តល់ព័ត៌មានដល់វេជ្ជបណ្ឌិតឲ្យបានដឹងជាមុន។

Download 

Travel Risk Assessment

ការវាយតម្លៃฺពីហានិភ័យនៃការធ្វើដំណើរ


តើត្រូវរៀបចំអ្វីខ្លះសម្រាប់ការធ្វើទេសចរណ៍ វេជ្ជសាស្ត្រ?

  1. ពិនិត្យមើលថាតើលិខិតឆ្លងដែនរបស់លោកអ្នកមានសុពលភាពដែរឬទេ  ហើយចាំបាច់ត្រូវការទិដ្ឋាការដើម្បីធ្វើដំណើរទៅកាន់ប្រទេសគោលដៅដែរឬទេ។
  2. ជ្រើសរើសមធ្យោបាយទូទាត់ថ្លៃព្យាបាលរបស់លោកអ្នក ដូចជាទូទាត់ដោយសាច់ប្រាក់ ឬប័ណ្ណឥណទាន ហើយត្រូវពិនិត្យឲ្យច្បាស់ថា មានសាច់ប្រាក់បន្ថែមដែលជារូបិយប័ណ្ណក្នុងស្រុកផងដែរ។
  3. ត្រូវមានព័ត៌មានសម្រាប់ធ្វើការទំនាក់ទំនងទៅកាន់គ្លីនិក អ្នកផ្តល់សេវាដឹកជញ្ជូន និងអ្នកជួយមើលថែអ្នកជំងឺ។
  4. ផ្តល់ដំណឹងដល់និយោជកនៅកន្លែងធ្វើការពីអវត្តមានរបស់លោកអ្នក ដោយសារចាំបាច់ត្រូវធ្វើដំណើរមកទទួលការព្យាបាលជំងឺ។
  5. ពិនិត្យមើលការព្យាករណ៍អាកាសធាតុនៅទីក្រុងបាងកក ដើម្បីរៀបចំត្រៀមខ្លួន។
  6. ចាត់ចែងអ្នកជួយមើលថែផ្ទះសម្បែងនៅពេលលោកអ្នកនៅក្រៅប្រទេស។
  7. ពិនិត្យឲ្យបានច្បាស់លាស់ថាតើមានភាពចាំបាច់តម្រូវឲ្យចាក់ថ្នាំបង្ការរោគដែរឬទេ។
  8. កុំភ្លេចធ្វើការណាត់ពិគ្រោះនៅគ្លីនិច ហើយទូទាត់ថ្លៃកក់ទុកប្រសិនបើមាន  កុំភ្លេចពិនិត្យកាលបរិច្ឆេទបញ្ជាក់ឡើងវិញ។
  9. ទិញសំបុត្រយន្តហោះបានត្រឹមត្រូវសម្រាប់ការធ្វើដំណើរ។ ហើយត្រូវប្រាកដថានឹងមានអ្នកមកទទួលនៅព្រលានយន្តហោះបន្ទាប់ពីលោកអ្នក ធ្វើដំណើរទៅដល់។
  10. លុបថ្នាំលាបក្រចកចេញ ព្រោះពណ៌លើសាច់ក្រចកក៏អាចជួយបង្ហាញពីស្ថានភាពសុខភាពបានដែរ។
 

តើគួរយកអ្វីជាមួយ ?

  1. ទូរស័ព្ទដៃជាមួយឆ្នាំងសាក
  2. ឯកសារផ្ទាល់ខ្លួនដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន និងទិដ្ឋាការ។
  3. កាតឥណទាន/កាតឥណពន្ធ និងសាច់ប្រាក់ជារូបិយប័ណ្ណក្នុងស្រុក។
  4. របាយការណ៍អ្នកជំងឺ រួមទាំង ទល្ធផលរោគវិនិច្ឆ័យបច្ចុប្បន្ន ហ្វីល(X-ray, MRI, CT scan, ultrasound), លទ្ធផលធ្វើកោសល្យវិច័យ និងព័ត៌មានទំនាក់ទំនងផ្ទាល់ខ្លួន។
  5. ឱសថប្រចាំថ្ងៃ បើមាន នៅមិនទាន់បើកប្រើ។ ព័ត៌មានផ្សេងៗដែលទាក់ទងទៅនឹងជំងឺរ៉ាំរ៉ៃណាមួយដែលអ្នកអាចមាន។
  6. សំភារៈសម្រាប់ពេលទំនេរនិងកំសាន្ត ក្នុងអំឡុងពេលទេសចរណ៍វេជ្ជសាស្រ្តរបស់លោកអ្នក; ឧទាហរណ៍ សៀវភៅ ទស្សនាវដ្តី និងឧបករណ៍ចាក់តន្ត្រី
  7. ខោអាវស្លៀកដេក និងអាវរ៉ូបសម្រាប់ពាក់ទៅបន្ទប់ងូតទឹកដែលមានផាសុខភាព ប្រសិនបើនីតិវិធីវេជ្ជសាស្រ្តរបស់លោកអ្នកតម្រូវឲ្យស្នាក់នៅ។ លើកជាឧទាហរណ៍ អ្នកគួរតែស្លៀកខោជើងខ្លីជំនួសខោជើងវែងប្រសិនបើអ្នកធ្វើការវះកាត់ជង្គង់។
    សម្រាប់​ការ​វះកាត់​ស្មាវិញ អ្នក​អាចយក​អាវ​ធំមានរូត ។
  8. ខោអាវទ្រនាប់ និងស្រោមជើងមានផាសុកភាព
  9. ស្បែកជើងសម្រាប់ពាក់ដើរជុំវិញគ្លីនីក - ប្រសិនបើលោកអ្នកនឹងធ្វើការវះកាត់កែសម្ផស្ស ឬក៏វះកាត់លើរាងកាយផ្នែកខាងលើ អ្នកអាចពាក់ស្បែកជើងផ្ទាត់បាន។ នៅក្នុងករណីនៃនីតិវិធីពាក់ព័ន្ធជាមួយការវះកាត់ឆ្អឹង ត្រូវចាំថាលោកអ្នកត្រូវការស្បែកជើងដែលមានស្ថេរភាពខ្លាំង។
  10. ឈុតមូលដ្ឋាននៃសម្ភារៈអនាម័យដូចជា សាប៊ូ សាប៊ូកក់សក់ ច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញ ថ្នាំបំបាត់ក្លិនខ្លួន ក្រាស់សិតសក់ កន្សែងអនាម័យ ឈុតកោរសក់ កៅស៊ូចងសក់ ក្រែមលាបមាត់ និងហ្វូមលាងមុខ។
  11. កន្សែងពោះគោជូតខ្លួន
  12. ឈុតសម្លៀកបំពាក់សម្រាប់ការព្យាបាលដោយចលនា និងការស្តារនីតិសម្បទារ  ប្រសិនបើតម្រូវឲ្យមានបន្ទាប់ពីការវះកាត់។ នេះ​អាច​រួម​បញ្ចូល​ទាំង​ខោ​អាវកីឡា និង​ស្បែកជើង​កីឡាផងដែរ។
  13. ភាគច្រើនអាស្រ័យទៅលើគោលបំណងនៃទេសចរណ៍វេជ្ជសាស្រ្តរបស់លោកអ្នក អ្នកអាចនឹងទៅលេងតាមរមណីដ្ឋានផ្សេងៗ។ ប្រសិនបើនោះជាករណី ចូរយកសម្លៀកបំពាក់ធម្មតា និងស្បែកជើងដែលមានផាសុកភាព។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទទួលការព្យាបាលតាមនីតិវិធីដែលអាចមានផលដល់ការធ្វើចលនា ដូចជាការប្តូរត្រគាក អ្នកគួរតែយកខោរលុងរលុងៗ អាវធំ និងខោយឺតជើងខ្លី។
  14. របស់ចាំបាច់នៅពេលគេងដូចជា កាសបិតត្រចៀក សម្លៀកបំពាក់គេង និងខ្នើយដែលអ្នកចូលចិត្ត។

ស្ថានភាពនយោបាយ

ការវាយតម្លៃហានិភ័យប្រទេស

A4

ហានិភ័យប្រទេស

តាមដាន ការវិភាគហានិភ័យប្រទេស ដែលផ្តល់ដោយគេហទំព័រ Coface.


IMG_1109.JPG

ស្ថានភាពចរាចរណ៍

ទស្សនា ចរាចរណ៍ផ្ទាល់  សូមចុចទីនេះ

អង្គការសុខភាពពិភពលោកថៃ

សម្រាប់ព័ត៌មានបន្ថែម   សូមចុចទីនេះ

ស្ថានភាពអាកាសធាតុ

អាកាសធាតុផ្ទាល់  សូមចុចទីនេះ

សេចក្តីប្រកាសស្តីពីសិទ្ធិរបស់អ្នកជំងឺ
 
យើងខ្ញុំអាចផ្តល់ការថែទាំសុខភាពល្អប្រសើរបាននៅពេលដែលអ្នកជំងឺ និងក្រុមគ្រួសារចូលរួមសហការជាមួយបុគ្គលិកក្រុមការងាររបស់យើងខ្ញុំ ខាងមន្ទីរពេទ្យទទួលបន្ទុកក្នុងការផ្តល់ដំបូន្មានទៅដល់អ្នកអំពីសិទ្ធិរបស់អ្នកក្នុងនាមជាអ្នកជំងឺ ហើយអ្នកក៏មានទំនួលខុសត្រូវចំពោះការព្យាបាល និងការថែទាំខ្លួនរបស់អ្នកផ្ទាល់ផងដែរ។ ខាងមន្ទីរពេទ្យលើកទឹកចិត្តអ្នកចោទជាសំណួរ ដើម្បីជាការសហការ និងចូលរួមក្នុងផែនការនៃការថែទាំ ប្រសិនបើអ្នកមានចម្ងល់ដែលទាមទារឲ្យមានការពន្យល់អំពីបញ្ហានេះ សូមធ្វើការពិគ្រោះជាមួយបុគ្គលិក ឬអ្នកគ្រប់គ្រង។

 
ក្នុងអំឡុងពេលដែលអ្នកសម្រាកនៅក្នុងមន្ទីរពេទ្យយើងខ្ញុំ អ្នកនឹងទទួលបានសិទ្ធិក្នុងនាមជាអ្នកជំងឺដូចខាងក្រោម
 
  1. អ្នកជំងឺទាំងអស់មានសិទ្ធិជាមូលដ្ឋានលើសេវាថែទាំវេជ្ជសាស្រ្តនិងសេវាសុខាភិបាលតាមស្តង់ដារវិជ្ជាជីវៈដោយគ្មានការរើសអើងដែលត្រូវបានអនុម័តជាផ្លូវការនៅក្នុងរដ្ឋធម្មនុញ្ញថៃ។
  2. អ្នកជំងឺមានសិទ្ធិទទួលបានព័ត៌មានពិត និងគ្រប់គ្រាន់អំពីជំងឺ ការត្រួតពិនិត្យ ការព្យាបាល លទ្ធផលល្អ និងអាក្រក់ពីការពិនិត្យ ក៏ដូចជាអត្ថប្រយោជន៍ និងហានិភ័យនៃការពិនិត្យពីគ្រូពេទ្យ ជាភាសាដែលអ្នកជំងឺអាចងាយស្រួលយល់បាន ដើម្បីឱ្យអ្នកជំងឺអាចជ្រើសរើសសម្រេចចិត្តថាតើត្រូវយល់ព្រម ឬមិនយល់ព្រមទទួលសេវាកម្មវេជ្ជសាស្ត្រពីគ្រូពេទ្យជំនាញដែលព្យាបាលពួកគេ លើកលែងតែក្នុងករណីស្ថិតក្នុងការសង្គ្រោះបន្ទាន់ និងស្ថានភាពក្នុងលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺ។
  3. អ្នកជំងឺដែលមានគ្រោះថ្នាក់និងមានហារនិភ័យខ្ពស់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ឬ គំរាមកំហែងដល់ជីវិត មានសិទ្ធិទទួលបានការព្យាបាលសង្គ្រោះបន្ទាន់ភ្លាមៗពីគ្រូពេទ្យជំនាញ ដោយមិនចាំបាច់មានការស្នើការព្យាបាលពី
អ្នកជំងឺ។
  1. អ្នកជម្ងឺមានសិទ្ធិដឹងពីនាមខ្លួននិងនាមត្រកូលនៃគ្រូពេទ្យជំនាញដែលមើលថែនិងព្យាបាលគាត់។
  2. អ្នកជំងឺមានសិទ្ធិក្នុងការស្នើសុំយោបល់ទីពីរពីគ្រូពេទ្យឯកទេសវេជ្ជសាស្ត្រដទៃទៀត បើទោះជាគ្រូពេទ្យនោះមិនបាន​  ផ្តល់ការថែទាំព្យាបាលដល់ពួកគេក៏ដោយ ក៏ដូចជាសិទ្ធិស្នើសុំការផ្លាស់ប្តូរគ្រូពេទ្យជំនាញ ឬការផ្លាស់ប្តូរមន្ទីរពេទ្យ  ទាំងនេះមានស្រាប់នៅក្នុងលក្ខខណ្ឌនៃសិទ្ធិព្យាបាលរបស់អ្នកជំងឺ ។
  3. អ្នកជំងឺមានសិទ្ធិលាក់បាំងព័ត៌មានផ្ទាល់ខ្លួន លើកលែងតែអ្នកជំងឺផ្តល់ការយល់ព្រម ឬ ស្របទៅតាមដំណើរការនៃ​ និតិវិធីរបស់គ្រូពេទ្យជំនាញ ដើម្បីជាផលប្រយោជន៍សម្រាប់អ្នកជំងឺផ្ទាល់ ឬស្របទៅតាមផ្លូវច្បាប់ ។
  4. អ្នកជំងឺមានសិទ្ធិទទួលបានព័ត៌មានពេញលេញនៅក្នុងការសម្រេចចិត្តរបស់ពួកគេដើម្បីចូលរួម ឬដកខ្លួនចេញពីក្រុមអ្នកជំងឺដែលត្រូវធ្វើការសិក្សាពិសោធន៍សាកល្បងស្រាវជ្រាវពីគ្រូពេទ្យឯកទេស។
  5. អ្នកជំងឺមានសិទ្ធិទទួលបានព័ត៌មានពាក់ព័ន្ធជាមួយនិងការព្យាបាលរបស់ខ្លួនផ្ទាល់
ដែលមាននៅក្នុងកំណត់ត្រាវេជ្ជសាស្រ្តរបស់ពួកគេ នៅពេលដែលមានការស្នើសុំដោយយោងទៅតាមនីតិវិធីនៃ
ស្ថាប័នវេជ្ជសាស្ត្រនោះ ដោយមិនប៉ះពាល់ដល់ការរំលោភលើសិទ្ធិ ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃឡើយ។
  1. មាតា បិតា ឬអាណាព្យាបាលដែលស្របទៅតាមផ្លូវច្បាប់ មានសិទ្ធិជំនួសអ្នកជំងឺដែលជាអនិតិជនអាយុក្រោមដប់
ប្រាំបីឆ្នាំ ជនពិការផ្លូវកាយ ឬ ផ្លូវចិត្ត ដែលមិនអាចអនុវត្តប្រើប្រាស់សិទ្ធិដោយខ្លួនឯងផ្ទាល់បាន។
 
ប្រសិនបើអ្នកមានសំណួរ មានចម្ងល់ ឬត្រូវការបញ្ចេញមតិផ្ដល់យោបល់ សូមទាក់ទងមកកាន់យើងខ្ញុំតាមរយ:
  1. រាយការណ៍ផ្ទាល់ទៅកាន់បុគ្គលទទួលបន្ទុក (គិលានុបដ្ឋាយិកាឬវេជ្ជបណ្ឌិត)
  2. បញ្ចេញមតិយោបល់របស់អ្នកនៅលើប្រធានបទ “Care to Share” ដែលមាននៅក្នុងកម្មវិធី BH Application
  3. ទូរស័ព្ទទៅកាន់មជ្ឈមណ្ឌលទំនាក់ទំនង ( ចុច “00” ពីទូរស័ព្ទក្នុងមន្ទីរពេទ្យ ឬ 0-2066-8888 ពីទូរស័ព្ទខាងក្រៅ )
  4. ផ្ញើអ៊ីមែលទៅកាន់ [email protected]
 
ទំនួលខុសត្រូវរបស់អ្នកជំងឺ
 
  1. អ្នកជំងឺគួរស្នើសុំឱ្យព័ត៌មានឲ្យបានគ្រប់គ្រាន់ ដើម្បីយល់ឲ្យបានច្បាស់នូវហានិភ័យដែលអាចកើតឡើង មុនពេលចុះហត្ថលេខាលើការយល់ព្រម ឬ មិនយល់ព្រមទទួលធ្វើការពិនិត្យរោគវិនិច្ឆ័យ ឬការព្យាបាល
  2. អ្នកជំងឺត្រូវផ្តល់ព័ត៌មានសុខភាព និងព័ត៌មានផ្ទាល់ខ្លួនពិតប្រាកដ ទាក់ទងទៅនឹងទិន្នន័យវេជ្ជសាស្រ្ត ឲ្យបានពេញលេញទៅកាន់បុគ្គលិកសុខាភិបាលដែលនៅក្នុងដំណើរការនៃការព្យាបាល
  3. អ្នកជំងឺត្រូវសហការនិងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យពាក់ព័ន្ធនឹងការព្យាបាល ប្រសិនបើអ្នកជំងឺមិនអាច អនុវត្តតាមការណែនាំបានទេ សូមជូនដំណឹងទៅដល់គ្រូពេទ្យឲ្យបានដឹង។
  4. អ្នកជំងឺត្រូវសហការនិងអនុវត្តតាមវិធាននិងបទបញ្ញត្តិរបស់មន្ទីរពេទ្យ ដូចខាងក្រោមនេះ
    1. 1 អ្នកជំងឺត្រូវមានទំនួលខុសត្រូវក្នុងការផ្តល់ព័ត៌មានឲ្យបានពេញលេញនិងត្រឹមត្រូវពាក់ព័ន្ធទៅនឹងការទូទាត់ជាមួយក្រុមហ៊ុនធានារ៉ាប់រង និងគោរពទៅតាមលក្ខខណ្ឌហិរញ្ញវត្ថុទាំងអស់ដែលទាក់ទងនឹងការព្យាបាលវេជ្ជសាស្រ្តរបស់ខ្លួនឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន បន្ទាប់ពីត្រូវបានជូនដំណឹង ​តាម​គោលការណ៍​របស់មន្ទីរពេទ្យ
    2. 2 អ្នកជំងឺត្រូវមានទំនួលខុសត្រូវក្នុងការផ្តល់ច្បាប់ចម្លងជាភស្តុតាងនៃលិខិតបញ្ជាក់ពីគោលបំណងរបស់ខ្លួនសម្រាប់ការព្យាបាល លិខិតចេតនាបដិសេធមិនទទួលសេវាសុខភាពសាធារណៈ ឬធ្វើការសម្រេចចិត្តអំពីការអនុវត្ត និងវិធីព្យាបាលដែលខ្លួនជ្រើសរើស ជាលាយលក្ខណ៍អក្សរ ដើម្បីឲ្យឯកសារនេះមានប្រសិទ្ធភាពនៅពេលដែលខ្លួនក្លាយជាអ្នកជំងឺ
    3. 3 អ្នកជំងឺត្រូវមានទំនួលខុសត្រូវក្នុងការមកជួបគ្រូពេទ្យតាមការណាត់ជួប និង/ឬជូនដំណឹងដល់បុគ្គលិកមន្ទីរពេទ្យឲ្យបានដឹងក្នុងករណីដែលមិនអាចមកតាមការណាត់បាន ហើយមានភាពចាំបាច់ត្រូវផ្លាស់ប្តូរពេលវេលាណាត់
    4. 4 អ្នកជំងឺត្រូវមានទំនួលខុសត្រូវចំពោះកិច្ចសហប្រតិបត្តិការ ផ្តល់ឱកាសឲ្យអ្នកគ្រប់គ្រងគិលានុបដ្ឋាយិកា ប្រធានផ្នែក ឬ គណៈកម្មាធិការគ្រប់គ្រងមន្ទីរពេទ្យធ្វើការកែតម្រូវដោះស្រាយ​បណ្តឹង​ឬ​ការ​តវ៉ា តាមរយៈការនិយាយទៅកាន់មបុគ្គលទាំងនោះដោយផ្ទាល់ ប្រសិនបើអ្នកជំងឺមិនពេញចិត្តក្នុងរយៈពេលដ៏សមរម្យមួយ ត្រូវតែមានវិធានការពីមន្ទីរពេទ្យដើម្បីដោះស្រាយពាក្យបណ្តឹងរបស់អ្នកជំងឺ។
    5. 5 អ្នកជំងឺត្រូវមានទំនួលខុសត្រូវក្នុងការមិនយករបស់មានតម្លៃមកកាន់មន្ទីរពេទ្យ ហើយ​យក​តែ​របស់របរ​ផ្ទាល់ខ្លួន​ដែល​ចាំបាច់ត្រូវការប្រើប្រាស់កំឡុង​ពេល​សម្រាក​នៅ​ក្នុងមន្ទីរពេទ្យ​ប៉ុណ្ណោះ ។
    6. 6 នៅពេលដែលការព្យាបាលបានចាប់ផ្តើមដំណើរការ អ្នកជំងឺត្រូវមានទំនួលខុសត្រូវចំពោះការមិនចាកចេញពីផ្នែកដែលខ្លួនកំពុងទទួលការព្យាបាល ឬចាកចេញពីមន្ទីរពេទ្យដោយគ្មានការអនុញ្ញាតពីវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិកា ទាំងអស់នេះគឺដើម្បីរក្សាផលប្រយោជន៍ និងសុវត្ថិភាពរបស់អ្នកជំងឺផ្ទាល់។
    7. 7 អ្នកជំងឺត្រូវមានទំនួលខុសត្រូវក្នុងការទទួលការព្យាបាលនិងថែទាំ ស្ថិតក្រោមការគ្រប់គ្រងមើលថែត្រួតពិនិត្យពីមន្ទីរពេទ្យតែប៉ុណ្ណោះ  មិនអនុញ្ញាអ្នកជំងឺផ្ទាល់ សាច់ញាតិរបស់អ្នកជំងឺ ឬអ្នកជិតស្និទ្ធរបស់អ្នកជំងឺ ធ្វើការព្យាបាល និងការថែទាំពាក់ព័ន្ធទៅនិងជំនាញវេជ្ជសាស្ត្រក្នុងអំឡុងពេលស្នាក់នៅក្នុងមន្ទីរពេទ្យ ដូចជាការកែសម្រួលអត្រានៃកម្រិតសារជាតិតាមសរសៃឈាមជាដើម លើកលែងតែការគ្រប់គ្រងថ្នាំមួយចំនួនដូចដែលបានបញ្ជាក់នៅក្នុងគោលនយោបាយរបស់មន្ទីរពេទ្យ ឬគ្រាន់តែអនុវត្តការមើលថែទាំអ្នកជំងឺមុនពេលចេញពីមន្ទីរពេទ្យប៉ុណ្ណោះ
  5. អនុវត្តចំពោះបុគ្គលិកសុខាភិបាល អ្នកជំងឹដទៃទៀត រួមទាំងអ្នកដែលមកសួរសុខទុក្ខ ​ដោយមានសុជីវធម៌និង​គួរ​ឲ្យ​គោរព ដែល​មិន​បង្ក​អ្វី​ដែលជាការ​រំខាន​ប៉ះពាល់ដល់អ្នក​ដទៃ ។
  6. ជូនដំណឹងអំពីសិទ្ធិរបស់អ្នកជម្ងឺនិងបង្ហាញភស្តុតាងរបស់ខ្លួនទៅកាន់បុគ្គលិកពាក់ព័ន្ធនៅមន្ទីរពេទ្យ ។
  7. អ្នកជម្ងឺគួរយល់ដឹងពីលក្ខខណ្ឌនៃវេជ្ជសាស្ត្រ ដូចខាងក្រោមនេះ
    1. 1 បុគ្គលិកសុខាភិបាលដែលបំពេញភារកិច្ចរបស់ខ្លួនស្របតាមស្តង់ដារ និងក្រមសីលធម៌ ត្រូវ​ទទួល​បាន​ការ​ការពារ​ដូច​មាន​ចែង​ក្នុង​ច្បាប់ ហើយ​មាន​សិទ្ធិ​ទទួល​បាន​ការ​ការពារ​ពី​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌។
    2. 2 ការអនុវត្តខាងវេជ្ជសាស្ត្រនៅទីនេះ គឺជាក្បួនវេជ្ជសាស្រ្តបែបបច្ចុប្បន្នដែលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រដោយចំណេះដឹងបច្ចុប្បន្នដែលផ្តល់អត្ថប្រយោជន៍ច្រើនជាងគ្រោះថ្នាក់ដល់អ្នកជំងឺ ។
    3. 3 ផ្នែកវេជ្ជសាស្ត្រ មិនអាចផ្តល់បាននូវ រោគវិនិច្ឆ័យ ការការពារ និង ការព្យាបាលបានជោគជ័យទាំងស្រុង ចំពោះគ្រប់ជំងឺឬលក្ខខណ្ឌនោះទេ។
    4. 4 រាល់ការព្យាបាលមានហានិភ័យនៃការនាំឱ្យមានព្រឹត្តិការណ៍អវិជ្ជមាន លើសពីនេះគ្រោះមហន្តរាយអាចកើតឡើង​ ទោះបីជាបុគ្គលិកសុខាភិបាលជំនាញប្រឹងប្រែងថែទាំព្យាបាលអស់ពីសមត្ថភាពដោយការប្រុងប្រយ័ត្នគ្រប់គ្រាន់ក៏ដោយ ទៅតាមស្ថានភាព និងកាលៈទេសៈនៃការព្យាបាល ។
    5. 5 ការពិនិត្យ ការធ្វើរោគវិនិច្ឆ័យ និងតាមដានការព្យាបាលជម្ងឺ អាចផ្តល់លទ្ធផលមិនត្រឹមត្រូវ ដោយសារបច្ចេកវិទ្យាដែលបានប្រើមានកម្រិត និងកត្តាបរិស្ថានផ្សេងទៀត ដែលមិនអាចគ្រប់គ្រងបានតាមស្តង់ដារនៃប្រតិបត្តិការ ។
    6. 6 គ្រូពេទ្យជំនាញមានសិទ្ធិប្រើប្រាស់ឆន្ទានុសិទ្ធិក្នុងការជ្រើសរើសនីតិវិធីព្យាបាលតាមគោលការណ៍វេជ្ជសាស្ត្រ តាមសមត្ថភាព និងដែនកំណត់ ទៅតាមលក្ខខណ្ឌ និងកាលៈទេសៈដែលមានស្រាប់ រួមទាំងការពិគ្រោះយោបល់ ឬការត្រូវបញ្ជូនបន្តដោយគិតគូរពីសិទ្ធិ និងអត្ថប្រយោជន៍ទាំងមូលរបស់អ្នកជំងឺ។
    7. 7 ដើម្បីជាប្រយោជន៍ខ្ពស់បំផុតសម្រាប់អ្នកជំងឺ គ្រូពេទ្យឯកទេសអាចផ្តល់យោបល់ឬផ្លាស់ប្តូរអ្នកជំងឺទៅ      គ្លីនិកផ្សេងទៀតដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ ក្នុងករណីដែលអ្នកជំងឺមិនស្ថិតនៅក្នុងស្ថានភាពអាសន្នឬគំរាមកំហែងដល់អាយុជីវិត។
    8. 8 ការលាក់បាំងព័ត៌មានសុខភាព និងការពិតផ្សេងៗ នៃព័ត៌មានវេជ្ជសាស្ត្ររបស់អ្នកជំងឺទៅកាន់គ្រូពេទ្យជំនាញ វាអាចជះឥទ្ធិពលអាក្រក់ដល់ដំណើរការនៃការព្យាបាល ។
    9. 9 បន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ប្រើសម្រាប់អ្នកជំងឺសង្គ្រោះបន្ទាន់ដែលត្រូវការជាបន្ទាន់ និងស្ថិតក្នុងស្ថានភាពមានគ្រោះថ្នាក់ដល់អាយុជីវិត។
 
មន្ទីរពេទ្យនឹងមិនលើកលែងចំពោះការប្រើអំពើហឹង្សាលើរាងកាយ ប្រើសម្តីអសុរោះឈ្លានពាន ឬការគំរាមកំហែងគ្រប់ប្រភេទ ដល់បុគ្គលិកមន្ទីរពេទ្យ ជនណាដែលបង្កអំពើហឹង្សាលើបុគ្គលិកមន្ទីរពេទ្យ នឹងត្រូវកាត់ទោសតាមផ្លូវច្បាប់ ហើយអាចនឹងត្រូវបានហាមឃាត់មិនអោយប្រើប្រាស់សេវារបស់មន្ទីរពេទ្យនៅពេលអនាគត។

 
ផ្ដល់ការប្រឹក្សាអំពីសីលធម៌
គណៈកម្មាធិការក្រមសីលធម៌មន្ទីរពេទ្យមានដើម្បីពិភាក្សាជាមួយអ្នកជំងឺ និងសាច់ញាតិអំពីបញ្ហាសីលធម៌ទាក់ទងនឹងការថែទាំទៅតាមតម្រូវការរបស់អ្នកជំងឺ ក្នុងករណីដែលអ្នកចង់ធ្វើការណាត់ជួបដើម្បីទទួលការពិគ្រោះយោបល់ សូមទាក់ទងមកកាន់មជ្ឈមណ្ឌលទំនាក់ទំនងដោយចុច "00" ពីទូរស័ព្ទខាងក្នុងមន្ទីរពេទ្យ ឬ 0-2066-8888 ពីទូរស័ព្ទនៅខាងក្រៅមន្ទីរពេទ្យ ហើយនិងជូនដំណឹងដល់បុគ្គលិកថាអ្នកចង់ជួបពិគ្រោះជាមួយសមាជិកនៃគណៈកម្មាធិការក្រមសីលធម៌ ឬផ្ញើពាក្យបណ្តឹងទៅកាន់ [email protected]



Last reviewed in May 2024
 

ការិយាល័យសម្របសម្រួលវេជ្ជសាស្ត្រ


BH_Medical-Coordination-Office.jpg
 

ការិយាល័យសម្របសម្រួលផ្នែកវេជ្ជសាស្រ្ដ (MCO)  នៅមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដគឺជាសេវាកម្មពិសេសតែមួយគត់ និងឥតគិតថ្លៃដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពងាយស្រួល និងគាំទ្រជំនួយផ្នែកវប្បធម៌ផ្ទាល់ដល់អ្នកជំងឺអន្តរជាតិរបស់យើង។ ផ្នែក MCO  រួមមានក្រុមការងារអារ៉ាប់ និងក្រុមការងារអន្តរជាតិផ្សេងៗទៀត ៖ ក្រុមការងារអារ៉ាប់មានគ្រូពេទ្យសម្របសម្រួល 9 នាក់ និងគិលានុបដ្ឋាយិកាសម្របសម្រួល 3 នាក់ ខណៈខាងក្រុមការងារអន្តរជាតិមានគ្រូពេទ្យសម្របសម្រួល 6 នាក់ និងគិលានុបដ្ឋាយិកាសម្របសម្រួល 3 នាក់ ដែលជាអង្គភាពតំណាងឱ្យជាង 30 ប្រទេស និងនិយាយបានច្រើនជាង 10  ភាសា ។ សេវាកម្មមានចាប់ផ្ដើមពីការឆ្លើយតបតាមរយៈអ៊ីមែលដំបូងរបស់អ្នកជាមួយបុគ្គលិកពេទ្យរបស់យើងរហូតដល់ថ្ងៃដែលអ្នកត្រលប់ទៅផ្ទះវិញ  ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាសម្របសម្រួលរបស់យើងត្រៀមរួចជាស្រេចដើម្បីជួយសម្រួលដល់អ្នក។

សេវាសម្របសម្រួលផ្នែកវេជ្ជសាស្រ្តរួមមាន:

មុនមកដល់
  • ផ្តល់ជំនួយក្នុងការសាកសួរវេជ្ជសាស្ត្រ ក្នុងការប្រមូលប្រវត្តិព្យាបាល ពិនិត្យមើលកំណត់ត្រាវេជ្ជសាស្ត្រដែលពាក់ព័ន្ធទៅនិងអ្នកជំងឺដែលត្រូវបានសាកសួរ ដើម្បីទទួលបានការណែនាំពីអ្នកឯកទេសជាបឋមអំពីការស៊ើបអង្កេតប្រវត្តិជំងឺ និងការព្យាបាល។
  • ផ្តល់ជំនួយក្នុងការទទួលបានតម្លៃប៉ាន់ស្មានប្រកបដោយតម្លាភាពសម្រាប់និតិវិធីនៃការព្យាបាល។
  • ផ្តល់ជំនួយក្នុងការកំណត់ពេលណាត់ជួបគ្រូពេទ្យ ដោយធ្វើការសម្រប់សម្រួលជាមួយនិងផ្នែកគ្លីនីកផ្សេងៗនៅក្នុងមន្ទីរពេទ្យ។
  • ផ្តល់ជំនួយក្នុងការរៀបចំកាលវិភាគណាត់ជួបតាមរយៈការខល​ Telemedicine ។
  • ផ្តល់ជំនួយក្នុងការសម្របសម្រួលជាមួយក្រុមដឹកជញ្ជូនវេជ្ជសាស្រ្តសម្រាប់អ្នកដែលត្រូវការសេវាជម្លៀសវេជ្ជសាស្រ្ត ។
  • ផ្តល់ជំនួយក្នុងការសម្របសម្រួលជាមួយអ្នកទូទាត់ប្រាក់ដែលជាភាគីទីបី ដូចជាក្រុមហ៊ុនធានារ៉ាប់រង ស្ថានទូត និងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត ។
  • រៀបចំពិសេសទៅតាមតំរូវការរបស់អ្នកជំងឺ ដូចជា ជំនួយភាសា ការជួប និងសួរសុខទុក្ខអ្នកជំងឺលំដាប់ VIP  សេវាអមដំណើរអ្នកជំងឺ ។ល។
  • ផ្តល់ជំនួយក្នុងការសម្របសម្រួលជាមួយផ្នែកពាណិជ្ជកម្មសម្រាប់ការធ្វើដំណើរ និងការស្នាក់នៅ ។
ពេលមកដល់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
  • ធ្វើបដិសណ្ឋារកិច្ចសម្រាប់អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ
  • ពិនិត្យ និងពិចារណាអំពីបញ្ហាគ្លីនិកដែលអាចកើតមានឡើងខាងមុខ និងបច្ចុប្បន្ន
  • សម្របសម្រួលជាមួយក្រុមការងារដែលមើលថែទាំអ្នកជំងឺដើម្បីរាយការណ៍បញ្ជាក់អំពីការព្រួយបារម្ភខាងគ្លីនិក ប្រសិនបើមាន
  • សម្របសម្រួល និងគាំទ្រដល់ការប្រជុំរវាងក្រុមគ្រួសារអ្នកជំងឺជាមួយក្រុមការងារមើលថែទាំអ្នកជំងឺ ដើម្បីរាយការណ៍បញ្ជាក់ពីផែនការព្យាបាល និងលទ្ធផល ប្រសិនបើចាំបាច់
  • ធ្វើរបាយការណ៍វេជ្ជសាស្រ្តផ្ដោតលើភាពលម្អិត
មុនឲ្យអ្នកជម្ងឺចេញពីមន្ទីពេទ្យ និងការតាមដាន
  • ផ្តល់ជំនួយដើម្បីធានាឲ្យបានថាតម្រូវការ និងការរំពឹងទុកទាំងអស់របស់អ្នកជំងឺត្រូវបានធ្វើរួចរាល់អស់ (ឧទាហរណ៍៖ របាយការណ៍វេជ្ជសាស្ត្រ)
  • ផ្តល់ជំនួយក្នុងការសម្របសម្រួលជាមួយក្រុមដឹកជញ្ជូនវេជ្ជសាស្រ្តសម្រាប់អ្នកដែលត្រូវការការធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។
  • ធ្វើការខលតាមទូរសព្ទ ឬផ្ញើអ៊ីមែលទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារ ដើម្បីធ្វើការតាមដានបន្ទាប់ពីបានទៅដល់គោលដៅរបស់ពួកគាត់ ដើម្បីបញ្ចាក់ឲ្យបានច្បាស់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព
  • ផ្តល់ជំនួយក្នុងការសម្របសម្រួលជាមួយឱសថស្ថានមន្ទីរពេទ្យ ការិយាល័យតំណាងមន្ទីរពេទ្យ ឬក្រុមហ៊ុនដឹកជញ្ជូនសម្រាប់អ្នកដែលត្រូវការទិញថ្នាំពីមន្ទីរពេទ្យ
 

Medical-Coordination-Office_2.png
 

ការិយាល័យសម្របសម្រួលផ្នែកវេជ្ជសាស្រ្តមានទីតាំងនៅជាន់ទី 10 នៃអគារ A (អគារគ្លីនិក) ។ អ្នកជំងឺអាចស្នើសុំសេវាកម្មរបស់ការិយាល័យសម្របសម្រួលវេជ្ជសាស្ត្រ តាមរយៈបញ្ជរសេវាអតិថិជន បញ្ជរចុះឈ្មោះ និងបញ្ជរថែទាំអ្នកជំងឺ ឬនៅពេលទាក់ទងមកកាន់មន្ទីរពេទ្យសម្រាប់ការណាត់ជួប ។
 
ការិយាល័យសម្របសម្រួលផ្នែកវេជ្ជសាស្រ្ដរបស់មន្ទីរពេទ្យបាំរុងរ៉ាដ គឺជាក្រុមជំនួយផ្នែកវេជ្ជសាស្រ្តអន្តរជាតិដ៏ទូលំទូលាយបំផុតនៅទ្វីបអាស៊ី ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់សេវាការព្យាបាលថែទាំសុខភាពដោយគ្មានភាពតានតឹងនៅពេលដែលព្យាលបាលក្រៅប្រទេស។

Medical coordination team

Mr. Rajeev Rajan
Chief Business Development Officer
 
 

International Medical coordination

Dr. Donya Hemmadhun
Senior Director, Medical Coordination
& Hospital Duty Management
 

Dr. Nisarat Chanunpanich
Senior Coordination Physician
International Medical Coordination
 

Dr. Zarni Min
Senior Coordination Physician
Myanmar Medical Coordination
 

Dr. Nyo Min Ko, DDS
Senior Coordination Physician
Myanmar Medical Coordination
 

Dr. Aung Linn Htut
Coordination Physician
SAARC
 

Dr. John Gachuiwung Shimray
Coordination Physician
International Medical Coordination
 

Dr. Sereywat Keo
Coordination Physician
Cambodian Medical Coordination
 

Ms. Suthatip Tong-Orn
Senior Coordinator
International Medical Coordinatio
 

Mr. Ganda Boy Sihotang
Senior Coordinator, International
International Medical Coordination
 
 

Arabic Medical coordination

Dr. Kasidis Srisanga
Division Director
Arabic Medical Coordination
 

Dr. Abdo Showah
Coordination Physician
Arabic Medical Coordination
 

Dr. Najood A. Issa
Senior Coordination Physician
Arabic Medical Coordination
 

Dr. Peerada Piriyahaphan
Coordination Physician
Arabic Medical Coordination
 

Dr. Nora Yumyuang, DDS
Coordination Physician
Arabic Medical Coordination
 

Dr. Mohamed Hayedaud
Coordination Physician
Arabic Medical Coordination
 

Dr. Zakiah Abdullah
Coordination Physician
Arabic Medical Coordination
 

Dr. Nasihah Dama
Coordination Physician
Arabic Medical Coordination
 

Dr. Bismellah Kassem
Coordination Physician
Arabic Medical Coordination
 

Ms. Halimah Mauseng
Nurse Coordinator
Arabic Medical Coordination
 

Ms. Sofa Homsuwan
Coordination Nurse
Arabic Medical Coordination
 

Ms. Faesah Pohchi
Coordination Nurse
Arabic Medical Coordinatio
 

Location

Medical Coordination Office
Bumrungrad International Clinic (BIC) Building, 10th floor,
Bumrungrad International Hospital, Bangkok, Thailand

For more information or to receive support, please contact:

Phone: +66 (0) 2066 8888

Fax: +66 (0) 0 2011 5100
Online Appointment: Make appointment here
Learn more: Ask us a question
 

bih.medicalTravel.lblWorldClassFacilities.text

bih.medicalTravel.lblAwards.text