មន្ទីរពេទ្យបាំរុងរ៉ាដ ប្តេជ្ញាក្លាយជាគោលដៅនៃការថែទាំសុខភាព និងសុខុមាលភាព ដែលទទួលបានការទុកចិត្តបំផុត ។
- ផ្តល់ជូននូវបទពិសោធន៍នៃការថែទាំវេជ្ជសាស្ត្រដ៏ល្អឯក
- ធ្វើទំនើបកម្មប្រតិបត្តិការមន្ទីរពេទ្យ តាមរយៈនវានុវត្តន៍ និងបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់
- កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើន និងនិរន្តរភាព
- Inclusion បរិយាបន្ន
- Agility ភាពបត់បែនរហ័សរហួន
- Innovation នវានុវត្តន៍
- Caring ការថែទាំ
មនុស្សគ្រប់រូបនៅមន្ទីរពេទ្យអន្តរជាតិ បាំរុងរ៉ាដ រួមចំណែកទទួលខុសត្រូវក្នុងការបង្ការកំហុសឆ្គង និងលើកកម្ពស់សុវត្ថិភាពរបស់អ្នកជំងឺ ព្រមទាំងសហសេវិក។ គណៈកម្មាធិការប្រតិបត្តិមន្ទីរពេទ្យ - ក្រុមប្រឹក្សាការងារ មានការទទួលខុសត្រូវខ្ពស់បំផុតក្នុងការដឹកនាំគោលនយោបាយសុវត្ថិភាពស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ ថ្នាក់ដឹកនាំមន្ទីរពេទ្យមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យ ណែនាំ និងអនុវត្តប្រតិបត្តិការផែនការសុវត្ថិភាពរហូតដល់សម្រេចបានតាមគោលដៅ។ នេះមានន័យថា បុគ្គលិកមន្ទីរពេទ្យទាំងអស់សុទ្ធតែមានទំនួលខុសត្រូវរួមគ្នាក្នុងការបង្កើត និងរក្សាស្តង់ដាសុវត្ថិភាពអន្តរជាតិ ដូច្នេះត្រូវរាយការណ៍ជាបន្ទាន់នូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងសុវត្ថិភាពដោយមិនបាច់បារម្ភពីផលប៉ះពាល់អវិជ្ជមានឡើយ ដោយអនុលោមតាមគោលនយោបាយសុវត្ថិភាពរបស់យើង។ សុវត្ថិភាពគឺជាបេះដូងនៃការថែទាំអ្នកជំងឺ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងទំនុកចិត្ត ភាពជឿជាក់ និងភាពជោគជ័យប្រកបដោយនិរន្តរភាពរបស់ស្ថាប័នយើង។ ពួកយើងនៅមន្ទីរពេទ្យបាំរុងរ៉ាដ ជឿជាក់ថា៖
- គ្មានអ្វីសំខាន់ជាងសុវត្ថិភាពរបស់អ្នកជំងឺ និងបុគ្គលិករបស់យើងឡើយ
- សុវត្ថិភាពមិនអាចត្រូវបានកាត់បន្ថយ ឬបន្ធូរបន្ថយជាដាច់ខាត
- រាល់កំហុសឆ្គងទាំងអស់សុទ្ធតែអាចគ្រប់គ្រង និងបង្ការបាន
មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ ប្តេជ្ញាផ្តល់ការថែទាំវេជ្ជសាស្ត្រកម្រិតពិភពលោក និងសេវាកម្មស្តង់ដា ដោយផ្តោតយ៉ាងមុតមាំលើគុណភាព សុវត្ថិភាព និងការកែលម្អស្ថាប័នជាបន្តបន្ទាប់ តាមរយៈវិធីសាស្ត្រគន្លឹះដូចខាងក្រោម៖
- ការធ្វើសមាហរណកម្មលក្ខណៈវិនិច្ឆ័យគុណភាពជាតិ Malcolm Baldrige និងស្តង់ដា Magnet ជាក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងសម្រេចបាននូវគោលដៅរួមរបស់ស្ថាប័ន
- ការគិតគូរផ្អែកលើការគ្រប់គ្រងហានិភ័យ
- ការផ្តល់ការថែទាំ និងការព្យាបាលផ្អែកលើភស្តុតាងជាក់ស្តែង ស្របតាមស្តង់ដាវេជ្ជសាស្ត្រដែលត្រូវបានទទួលស្គាល់
- ការបន្តកែលម្អគុណភាពឥតឈប់ឈរ ព្រមទាំងបញ្ចូលនវានុវត្តន៍ទៅក្នុងការអនុវត្តការងារជាក់ស្តែង
- ការប្រៀបធៀប និងវាស់វែងសមត្ថភាពការងាររបស់យើងធៀបនឹងស្តង់ដាគុណភាព និងការទទួលស្គាល់កម្រិតជាតិ និងអន្តរជាតិ រួមមាន Joint Commission International (JCI), Advanced Hospital Accreditation (AHA) និង College of American Pathologists (CAP)
តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ មន្ទីរពេទ្យបាំរុងរ៉ាដ មានគោលបំណងកសាងភាពជឿជាក់ និងទំនុកចិត្តក្នុងចំណោមអ្នកជំងឺរបស់យើង ជំរុញឧត្តមភាពក្នុងគុណភាព និងសុវត្ថិភាពនៃការថែទាំអ្នកជំងឺ ព្រមទាំងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ឱ្យក្លាយជាស្ថាប័នដែលមានភាពជឿជាក់ខ្ពស់ (High Reliability Organization: HRO)
មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ មានគោលបំណងការពារបរិស្ថាន អភិរក្សថាមពល និងធនធានធម្មជាតិ ដោយគាំទ្រសកម្មភាពផ្សេងៗដើម្បីថែរក្សាសុវត្ថិភាព និងសុខភាពរបស់ស្ថាប័ន និងសហគមន៍ប្រកបដោយនិរន្តរភាព។
មន្ទីរពេទ្យយើងខ្ញុំប្តេជ្ញាអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងតម្រូវការស្តង់ដាពាក់ព័ន្ធទាំងអស់ឱ្យបានពេញលេញ រួមទាំងការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ និងការតាមដានជាប្រចាំ ដើម្បីធានានូវការអនុវត្តត្រឹមត្រូវ សមស្រប និងធានានូវតម្លាភាពជាមួយសាធារណជន។
មន្ទីរពេទ្យយើងខ្ញុំនឹងប្រតិបត្តិការដោយទំនួលខុសត្រូវ តាមរយៈការបង្កើតគោលនយោបាយគ្រប់គ្រងបរិស្ថាន និងសហការជាមួយសហគមន៍ ព្រមទាំងអង្គការដទៃទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយផ្តោតលើការគ្រប់គ្រងថាមពល ការគ្រប់គ្រងទឹក ការគ្រប់គ្រងសំណល់ និងការគ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់។
មន្ទីរពេទ្យយើងខ្ញុំនឹងបណ្តុះការយល់ដឹង និងលើកកម្ពស់ចំណេះដឹងក្នុងចំណោមបុគ្គលិក និងដៃគូកិច្ចសន្យារបស់ខ្លួន ដើម្បីបង្កើតស្មារតីក្នុងការអភិរក្ស និងស្តារបរិស្ថាន ការអភិរក្សថាមពល និងការថែរក្សាធនធានធម្មជាតិ ដែលទាំងអស់នេះមានគោលដៅឆ្ពោះទៅរកនិរន្តរភាព និងការកាត់បន្ថយកាបូនហ្វូតព្រីន (Carbon Footprint)។