bih.button.backtotop.text

ការបង្កើនដើមទុន : របៀបជ្រើសរើសភាគហ៊ុនរបស់វិនិយោគិនបាននាំឲ្យគាត់រស់រានមានជីវិតពីជំងឺមហារីក

     “ខ្ញុំស្គាល់មន្ទីរពេទ្យបារុងរ៉ាត (Burungrad) តាមរយៈការងាររបស់ខ្ញុំដោយស្វែងរកការវិនិយោគនៅក្នុងផ្សារភាគហ៊ុន នៅស្ថាប័នហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅប្រទេសស្វីស។ Bumrungrad គឺជាជម្រើសមួយផ្សេងទៀតនៅពេលនោះ ដែលគួរឲ្យចាប់អារម្មណ៍ដោយសារតែកេរ្តិ៍ឈ្មោះរបស់គេសម្រាប់មាត្រដ្ឋានការព្យាបាលដែលមានកម្រិតខ្ពស់។​ ខ្ញុំមិនដែលធ្លាប់គិតនោះទេថា ថ្ងៃណាមួយខ្ញុំនឹងក្លាយជាអ្នកជំងឺមហារីក ប៉ុន្តែពេលនេះខ្ញុំដឹងថាខ្ញុំមិនត្រូវខ្ជះខ្ជាយពេលវេលាក្នុងការទៅមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon នៅមន្ទីរពេទ្យបាំរុងរ៉ាត (Bumrungrad) នោះទេ។​ នេះជារឿងរ៉ាវរបស់លោក Rudolf ដែលជាធនាគារិកនៃការវិនិយោគរបស់ប្រទេសស្វីសដែលបានសម្រេចចិត្តបង្កើនប្រាក់ហ៊ុនរបស់គាត់និងស្វែងរកការព្យាបាលនៅមន្ទីរពេទ្យដែលគាត់កំពុងតាមដាននៅលើផ្សារហ៊ុន។  
 
មហារីកនិងការភ័យខ្លាចនៃការបាត់បង់ ទាំងអស់
 
 “ ខ្ញុំបានផ្លាស់ទៅប្រទេសថៃជាង 10 ឆ្នាំមកហើយ។ ប្រពន្ធខ្ញុំនិងខ្ញុំមានកូនពីរនាក់ជាមួយគ្នា។ ខ្ញុំមានអារម្មណ៍ថាមានទំនាក់ទំនងជិតស្និទ្ធជាខ្លាំងជាមួយប្រទេសថៃហើយជាអ្នកនាំជីវិតដ៏រីករាយក្នុងនាមជាមេគ្រួសាររបស់ខ្ញុំក្នុងពេលខ្ញុំចូលនិវត្តន៍។ ប៉ុន្តែនៅឆ្នាំ 2018 ខ្ញុំមានអារម្មណ៍ឈឺចាប់ចម្លែកនៅផ្នែកខាងស្តាំនៃក្រលៀនរបស់ខ្ញុំ។ ខ្ញុំគិតថាវាគ្រាន់តែជាក្លនតែប៉ុណ្ណោះ ហើយពីរបីខែទៀតវាអាចបាត់ទៅវិញ។ ពីរបីខែបានកន្លងផុតទៅហើយការឈឺចាប់នៅតែមាន ហើយលើសពីនេះទៀតស្នាមអុជខ្មៅមួយចំនួនបានលេចចេញលើស្បែកនៅកន្លែងឈឺនោះ។ នៅពេលនោះខ្ញុំបានសម្រេចចិត្តខាំមាត់សង្កត់ចិត្តហើយទៅរកគ្រួពេទ្យ។ ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកស្បែកប្រភេទហើមពកជាំ ឬ melanoma
 
នៅមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon ការត្រួតពិនិត្យយ៉ាងហ្មត់ចត់បានបង្ហាញថាមានដុំសាច់សរុបចំនួនដប់មួយដុំនៅក្នុងក្រលៀនរបស់គាត់ដោយមានបួនដុំដែលបញ្ជាក់ថាជាមហារីក។ ការភ័យញាប់ញ័ររន្ធត់បានបង្ហាញលើផ្ទៃមុខគាត់ពេលរៀបរាប់រឿងនេះ ដោយសារតែជំងឺមហារីកបានឈានដល់ដំណាក់កាលទី 3 រួចទៅហើយ ហើយគាត់ជាអ្នកទទួលខុសត្រូវទាំងស្រុងសម្រាប់ការផ្គត់ផ្គង់គ្រួសាររបស់គាត់។ “ ខ្ញុំសូមសារភាពចុះថាភ្លាមៗ ដែលខ្ញុំបានរកឃើញជំងឺមហារីកនោះ ខ្ញុំមានការភ័យខ្លាចខ្លាំងណាស់។ ខ្ញុំខ្លាចការឈឺចាប់និងខ្លាចសេចក្ដីស្លាប់ ខ្ញុំក៏ខ្លាចអនាគតគ្រួសាររបស់ខ្ញុំដែលគ្មានខ្ញុំផងដែរ។ ចាំបានថា លោក Rudolf ដែលជាចុងក្រោយត្រូវបានវះកាត់ដោយលោកវេជ្ជបណ្ឌិត Arthi Kruavit គ្រូពេទ្យវះកាត់ប្លាស្ទិចនៅមន្ទីរពេទ្យបាំរុងរ៉ាត (Bumrungrad)។ “ខ្ញុំបានឆ្លងកាត់ការព្យាបាលវះកាត់យកដុំសាច់ចេញនិងទទួលបានការបណ្ដុះស្បែក។
 
ការថែរក្សាល្អ ទំនុកចិត្តខ្ពស់
 
 “ បន្ទាប់ពីខ្ញុំបាននិយាយជាមួយគ្រូពេទ្យឯកទេសរោគដុំពករបស់ខ្ញុំ វេជ្ជបណ្ឌិត Vinai Ariyaprakai ហើយនោះ ការភ័យខ្លាចរបស់ខ្ញុំត្រូវបានបន្ធូរបន្ថយ។ គាត់បានពន្យល់ពីឱកាសនៃការជាសះស្បើយដល់ខ្ញុំបានយ៉ាងលំអិតដែលធ្វើឲ្យខ្ញុំមានទំនុកចិត្តលើការព្យាបាល។ ខ្ញុំមានការគាប់ចិត្តយ៉ាងខ្លាំង វាហាក់ដូចជាគ្មានការខិតខំប្រឹងប្រែងណាមួយនោះទេ។” Rudolf ផ្តល់យោបល់លើការព្យាបាលដ៏ទូលំទូលាយដែលគាត់បានទទួល។    “ ខ្ញុំដឹងថាផលវិបាកនិងផលប៉ះពាល់ផ្សេងៗ មិនអាចជៀសផុតបានទេ ប៉ុន្តែខ្ញុំមានការគាប់ចិត្តជាខ្លាំងចំពោះវិធីដែលគ្រូពេទ្យបានព្យាបាល។​ ក្នុងអំឡុងពេលព្យាបាលខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាទន់ជ្រាយអស់កម្លាំងគ្រប់ពេល ហើយខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យយ៉ាងឆាប់រហ័សនិងត្រឹមត្រូវជាក់លាក់ដោយភាពចុះខ្សោយនៃក្រពេញតម្រងម៉ូត្រ។ រឿងនេះត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ខ្ញុំមានអារម្មណ៍ថាពិតជាល្អមែន។
 
មិត្តភក្តិជាច្រើនរបស់ Rudolf បានសួរគាត់ពីមូលហេតុដែលគាត់មិនស្វែងរកការព្យាបាលនៅប្រទេសស្វីសដែលប្រទេសកំណើតរបស់គាត់ ជាកន្លែងដែលគាត់អាចទទួលបានប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសនេះ។ “ ខ្ញុំបានប្រាប់ពួកគេថាខ្ញុំមានជំនឿទុកចិត្តទាំងស្រុងចំពោះសមត្ថភាពការព្យាបាលខ្ញុំនៅមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកក្នុងតំបន់ Horizon។ ខ្ញុំបានស្គាល់រួចទៅហើយតាមរយៈកេរ្តិ៍ឈ្មោះរបស់មន្ទីរពេទ្យនេះ ហើយក្នុងអំឡុងពេលនៃការព្យាបាលរបស់ខ្ញុំនៅទីនោះ ខ្ញុំថែមទាំងចាប់ផ្តើមមានអារម្មណ៍ថាពួកគេដូចជាក្រុមគ្រួសាររបស់ខ្ញុំដែរ” Rudolf និយាយយ៉ាងច្បាស់។ “ ហើយសូមអរគុណជាពិសេសចំពោះអ្នកបកប្រែមន្ទីរពេទ្យដែលមានចំណេះដឹងខ្ពស់និងល្អិតល្អន់នៅពេលដែលវេជ្ជបណ្ឌិត Vinai បានពន្យល់យ៉ាងល្អិតល្អន់ដល់ខ្ញុំ។ អរគុណដល់ពួកគេ ខ្ញុំអាចយល់គ្រប់យ៉ាងដែលកំពុងកើតឡើង”។

ជាងមាត្រដ្ឋានការព្យាបាល
 
ខ្ញុំចង់និយាយថា ខ្ញុំពិតជាមានសំណាងណាស់ដែលបានមកកាន់មន្ទីរពេទ្យល្អបែបនេះ ហើយមានសំណាងណាស់ដែលត្រូវបានទទួលការព្យាបាលដោយបុគ្គលិកពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ការព្យាបាលប្រកបដោយគុណភាព ហើយមានអ្នកបកប្រែភាសាល្អ ៗ ដែលធ្វើឲ្យខ្ញុំមិនមានការលំបាកក្នុងការទំនាក់ទំនងអ្វីនោះទេ។ ខ្ញុំរីករាយដែលខ្ញុំបានមកដល់មជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon។ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាត្រូវតែប្រញាប់ប្រសិនបើគិតថាខ្លួនអាចមានជំងឺមហារីកនោះ។ សូមកុំរង់ចាំឲ្យវាបាត់ទៅវិញ បើមិនដូច្នោះទេអ្នកអាចមានការសោកស្តាយ។ ឆ្លងកាត់ការព្យាបាលដោយក្តីសង្ឃឹមហើយអ្នកនឹងអាចរីករាយជាមួយជីវិតដោយមិនមានជំងឺមហារីកម្តងទៀត។
For more information please contact:

Related Packages

Related Health Blogs