bih.button.backtotop.text

កញ្ចក់នៃជីវិត : ឆ្លុះបញ្ចាំងពីអ្នករស់រានមានជីវិតពីជំងឺមហារីក

“អ្វីកើតឡើងចំពោះប្អូនប្រុសខ្ញុំ បានឆ្លុះបញ្ចាំងនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំមិនចង់ឲ្យគាត់ទទួលរងនូវការឈឺចាប់ពីជំងឺមហារីកដូចអ្វីដែលខ្ញុំបានកើតនោះទេ។ ខ្ញុំត្រូវតែធ្វើអ្វីៗ គ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីកំចាត់ជំងឺមហារីកគាត់” ។ ទាំងនេះគឺជាសម្ដីរបស់ Srey Ly អ្នកជំនួញវ័យក្មេងមកពីប្រទេសកម្ពុជា។ វាហាក់ដូចជាជោគវាសនាកំពុងលេងល្បែងដ៏សាហាវមួយជាមួយគ្រួសាររបស់នាង។ បន្ទាប់ពីមហារីកច្រមុះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅក្នុងខ្លួនរបស់នាង ប្អូនប្រុសរបស់នាងបានកើតដូចគ្នានេះដែរ។
 
រឿងរ៉ាវរបស់ Srey Ly បានចាប់ផ្តើមនៅឆ្នាំ 2014។ នាងចាប់ផ្តើមកត់សំគាល់ឃើញនូវការវិវឌ្ឍន៍ចម្លែក ៗ មួយចំនួននៅក្នុងខ្លួន។ Srey Ly ធ្លាប់បានឮអំពីប្រទេសថៃនិងមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាត (Bumrungrad) ដោយផ្ទាល់ក្នុងនាមជាទិសដៅឆ្ពោះទៅរកការថែរក្សាសុខភាពឬប្រភេទផ្សេងទៀត។ ប៉ុន្តែក៏ដូចបងប្អូនជនរួមជាតិខ្មែរដទៃទៀតដែរ នាងដឹងច្រើនអំពីសេវាកម្មវេជ្ជសាស្រ្តនៅប្រទេសវៀតណាមហើយបានសម្រេចចិត្តស្វែងរកការព្យាបាលនៅទីនោះ។ ភ្លាមៗ នោះ បានរកឃើញថានាងហើមក្រពេញទឹករងៃ។ ក្រោយមករកឃើញដុំមហារីក 2.8 សង់ទីម៉ែត្រនៅក្នុងប្រហោងច្រមុះរបស់នាង។ នាងត្រូវបានណែនាំឲ្យធ្វើការព្យាបាលភ្លាមៗ ។
 
ប៉ុន្តែ Srey Ly មានការព្រួយបារម្ភយ៉ាងខ្លាំងថាតើជំងឺមហារីកអាចជះឥទ្ធិពលដល់នាងនិងគ្រួសារយ៉ាងដូចម្តេច ព្រោះនាងជាអ្នករកស៊ីចិញ្ចឹមគ្រួសារដ៏សំខាន់ដោយមិនត្រឹមតែមើលថែប្អូនប្រុសរបស់នាងប៉ុណ្ណោះទេប៉ុន្តែថែមទាំងមើលថែកូនតូចៗ របស់នាងទៀតផង។ មិត្តភក្ដិរបស់នាងបានផ្ដល់យោបល់ឲ្យនាងដែលនាំទៅរកឃើញកេរ្តិ៍ឈ្មោះមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាត (Bumrungrad) ជាគម្រោងកម្មវិធីមហារីកធំដ៏ល្អបំផុតមួយនៅអាស៊ី។ កម្រិតភាពស្ទាត់ជំនាញគ្រប់ជ្រុងជ្រោយនៃការព្យាបាលរួមជាមួយយោបល់វិជ្ជមានដែលនាងបានឮ ដែលធ្វើឲ្យមានការចាប់អារម្មណ៍បែបនេះ នាងក៏បានសម្រេចចិត្តប្រគល់នូវជីវិតរបស់នាងក្នុងការថែរក្សាព្យាបាលរបស់មន្ទីរពេទ្យ។
 

ការព្យាបាល : ការព្យាបាលដោយកាំរស្មីនិងការព្យាបាលដោយគីមី

 
 “នៅពេលខ្ញុំមកដល់មន្ទីរពេទ្យដំបូង គេណែនាំឲ្យខ្ញុំទៅជួបវេជ្ជបណ្ឌិត Vitchaphan Hemrungrojn នៅឯមជ្ឈមណ្ឌលច្រមុះនិងបំពង់ក។ វេជ្ជបណ្ឌិត Vitchaphan បានបញ្ជាឲ្យធ្វើកោសល្យវិច័យដែលផ្តល់លទ្ធផលប្រហែលប្រាំថ្ងៃក្រោយមក។ ការធ្វើកោសល្យវិច័យបានបញ្ជាក់ថាខ្ញុំពិតជាមានដុំសាច់សាហាវនៅក្នុងប្រហោងច្រមុះរបស់ខ្ញុំមែន ដូច្នេះ ការព្យាបាលរបស់ខ្ញុំត្រូវបានដាក់ចូលកាន់ការមើលថែរបស់វេជ្ជបណ្ឌិត Apichart Panichevaluk អ្នកជំនាញផ្នែកព្យាបាលដោយកាំរស្មីនិងវិទ្យុសកម្មដែលមិនបានខ្ជះខ្ជាយពេលវេលាក្នុងការព្យាបាលខ្ញុំឡើយ”។ ​
 
ដោយសារតែករណីជំងឺមហារីកពិសេសរបស់នាងទាមទារឲ្យមានការព្យាបាលព្រមគ្នាដោយប្រើគីមីនិងការព្យាបាលដោយកាំរស្មី Srey Ly ក៏ត្រូវបានគេបញ្ជូនទៅឲ្យវេជ្ជបណ្ឌិត Surasit Issarachai ដែលជាគ្រូពេទ្យឯកទេសខាងវេជ្ជសាស្ត្រជំងឺមហារីកដើម្បីមើលការខុសត្រូវខាងផ្នែកគីមីវិទ្យា។ ក្នុងចំណោមរង្វង់វេជ្ជសាស្រ្តជំងឺមហារីកច្រមុះ ត្រូវបានគេវាយតម្លៃថាមានឱកាសខ្ពស់ក្នុងការទទួលបានជោគជ័យក្នុងការព្យាបាលទោះបីជាការព្យាបាលមានលក្ខណៈលំបាកដោយសារតែផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ។ Srey Ly ត្រូវធ្វើការបណ្ដុះបណ្ដាលនៅវគ្គវិទ្យុសកម្មមិនតិចជាង 5 ដងក្នុងមួយសប្តាហ៍។
 
 “ការព្យាបាលរបស់ខ្ញុំត្រូវការទាំងការព្យាបាលដោយកាំរស្មីនិងការព្យាបាលដោយគីមីហើយខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិធីដែលគ្រូពេទ្យបានព្យាបាល។ ខ្ញុំត្រូវឆ្លងកាត់វគ្គព្យាបាលដោយប្រើវិទ្យុសកម្មមិនតិចជាង 35 វគ្គទេ តែវេជ្ជបណ្ឌិត Apichart អាចគ្រប់គ្រងធ្វើឲ្យខ្ញុំមានស្មារតីល្អទោះបីមានការឈឺចាប់យ៉ាងខ្លាំងពីផលប៉ះពាល់ក៏ដោយ។ ខ្ញុំស្ទើរតែមិនអាចផឹកទឹកបាន។ វាពិតជាឈឺចាប់ណាស់ ប៉ុន្តែខ្ញុំត្រូវតែបន្តប្រយុទ្ធតទៅទៀត។ វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាផ្ដល់ថ្នាំបំបាត់ការឈឺចាប់ជួយធ្វើឲ្យខ្ញុំងាយស្រួលលេបដើម្បីឲ្យខ្ញុំញ៉ាំបានច្រើនតាមដែលអាចធ្វើទៅបាននិងត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការព្យាបាលបន្ទាប់។ អ្វីដែលសំខាន់បំផុតនោះគឺកម្លាំងចិត្តរបស់ខ្ញុំ។ ទោះបីខ្ញុំឈឺចាប់ក៏ដោយ ស្មារតីរបស់ខ្ញុំមិនដែលចុះចាញ់នោះទេ។ វេជ្ជបណ្ឌិតមិនដែលខកខានក្នុងការជំរុញទំនុកចិត្តលើខ្ញុំក្នុងរយៈពេល 7 សប្តាហ៍នៃការព្យាបាលរបស់ខ្ញុំឡើយ”។
 

ពីបងស្រីទៅប្អូនប្រុស

Srey Ly បាននិយាយថា “ខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងចំពោះវេជ្ជបណ្ឌិតទាំង 3 នាក់ដែលបានព្យាបាលខ្ញុំ ដែលបានជួយខ្ញុំឲ្យបន្តដំណើរទៅមុខទៀតសម្រាប់កូនរបស់ខ្ញុំ សម្រាប់ប្អូនប្រុសខ្ញុំនិងគ្រួសាររបស់ខ្ញុំ” ។ អ្វីៗដំណើរការបានល្អរហូតដល់នាងកត់សំគាល់ឃើញអ្វីមួយចម្លែក។ វាត្រូវបានត្រឡប់មកជោរជន់លិចលង់វិញទៀត ក្រពេញទឹករងៃហើម ការលូតលាស់សាហាវនៅក្នុងប្រហោងច្រមុះប៉ុន្តែលើកនេះវាកើតឡើងចំពោះប្អូនប្រុសរបស់នាង។
 
 “ នៅពេលដែលខ្ញុំនាំប្អូនប្រុសខ្ញុំឲ្យទៅពិនិត្យ ខ្ញុំបានសង្កេតឃើញភាពស្រដៀងគ្នាដ៏គួរឲ្យរន្ធត់ជាមួយករណីផ្ទាល់ខ្លួនរបស់ខ្ញុំ។ ពីក្រពេញទឹករងៃហើមរហូតដល់ការលូតលាស់ដ៏សាហាវនៅក្នុងកន្លែងដូចគ្នា។ សូម្បីតែវគ្គនៃការព្យាបាលក៏ដូចគ្នាដែរ!” Srey Ly បញ្ជាក់ទាក់ទងនឹងការភ្ញាក់ផ្អើលរបស់នាង។ “ខ្ញុំដឹងពីការឈឺចាប់និងការលំបាកដែលប្អូនប្រុសខ្ញុំត្រូវប្រឈមមុខនៅពេលគាត់ឆ្លងកាត់ការព្យាបាល។ ខ្ញុំបានផ្តល់ការគាំទ្រដល់គាត់គ្រប់យ៉ាងតាមអ្វីដែលខ្ញុំអាចធ្វើបាន។ ខ្ញុំបានធ្វើអស់ពីសមត្ថភាពដើម្បីគាំទ្រគាត់ឲ្យកាន់តែប្រសើរឡើងតាមគ្រប់មធ្យោបាយ។ ប្រសិនបើខ្ញុំអាចជាសះស្បើយបាន គាត់ក៏អាចព្យាបាលបានដែរ” ។
 

តើមានអ្វីកើតឡើងបើជំងឺមហារីកវាយប្រហារគ្រួសារនាងម្តងទៀត?

 
“អ្វីដែលនឹងកើត វាគង់តែកើតទេ។ ប្រសិនបើមានអ្វីមួយកើតឡើងនោះ យើងមិនអាចធ្វើឲ្យវាមិនកើតឡើងបាននោះទេ។ យើងត្រូវតស៊ូជាមួយវាហើយបន្តដំណើរទៅមុខទៀត។ ប្រសិនបើជំងឺមហារីកបានកើតឡើងចំពោះកូនខ្ញុំដូចដែលវាកើតឡើងចំពោះរូបខ្ញុំនោះ ខ្ញុំនឹងធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីធ្វើឲ្យវាបាត់ទៅវិញ។ ខ្ញុំមានទំនុកចិត្តទាំងស្រុងចំពោះការព្យាបាលនិងការថែរក្សាលំដាប់ទីមួយតាមគ្រប់មធ្យោបាយដែលមាននៅមជ្ឈមណ្ឌលជំងឺមហារីក Horizon ។ ខ្ញុំជឿជាក់ថាទោះមានអ្វីកើតឡើងយើងនឹងដោះស្រាយវា។ ប៉ុន្តែជាការពិតនោះ វាប្រសើរជាងប្រសិនបើវាមិនកើតឡើងទាល់តែសោះនោះ” នាងនិយាយដោយស្នាមញញឹម។
 
For more information please contact:

Related Packages

Related Health Blogs