bih.button.backtotop.text

មជ្ឈមណ្ឌលកុមារ (ជំងឺកុមារ) Children’s (Pediatrics) Center

Overview

មាតាបិតាគ្រប់រូបតែងចង់ឲ្យកូនៗរបស់ពួកគាត់មានភាពរឹងមាំ មានសុខភាពល្អ និងមានប្រព័ន្ធភាពស៊ាំដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺទាំងឡាយ។​មជ្ឈមណ្ឌលកុមារនៅមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាដដែលស្ថិតនៅក្នុងទីក្រុងបាងកកនៃព្រះរាជអាណាចក្រថៃបានផ្តល់ជូននូវសេវាកម្មពិនិត្យសុខភាពពេញលេញសម្រាប់កូនរបស់លោកអ្នក ដែលពិនិត្យដោយវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺកុមារដែលមានជំនាញផ្សេងៗពីគ្នា។​ មជ្ឈមណ្ឌលសម្រាប់កុមារបានផ្តល់ជូនសេវាកម្មនូវការត្រួតពិនិត្យរាងកាយ ការចាក់ថ្នាំបង្ការ និងការព្យាបាលសម្រាប់រោគសញ្ញាផ្នែកកុមារច្បាស់លាស់។​មជ្ឈមណ្ឌលសម្រាប់កុមារមានគ្លីនិកទារកសុខភាពល្អ (​Well-Baby Clinic)​សម្រាប់ទារកទើបនឹងកើត និងកុមារដែលមានសុខភាពល្អទទួលបាននូវការចាក់ថ្នាំបង្ការ ដែលដាក់ដាច់ដោយឡែកពីកុមារឈឺ។ លើសពីនេះទៅទៀតយើងបានផ្តល់ជូនតម្រូវការពិសេសនូវមជ្ឈមណ្ឌលអភិវឌ្ឍនកុមារដើម្បីគាំទ្រការសិក្សា និងការលូតលាស់ទៅតាមអាយុកាលសមរម្យរបស់កូនលោកអ្នក ដើម្បីឲ្យពួកគេអាចបំពេញបាននូវសក្កានុពលរបស់ពួកគេ។
 

yearly-check-ups-for-children_1200X800.jpg
 

 មជ្ឈមណ្ឌលកុមារនៅមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាដត្រូវបានរៀបចំឡើងសម្រាប់៖

មជ្ឈមណ្ឌលកុមារ
ផ្តល់ជូននូវការព្យាបាលជំងឺកុមារយ៉ាងច្បាស់លាស់

គ្លីនិកទារកសុខភាពល្អ (​Well-Baby Clinic)
ផ្តល់ជូនសេវាកម្មនូវការពិនិត្យរាងកាយទូទៅ និងការចាក់ថ្នាំបង្ការ

តម្រូវការពិសេសនូវការលូតលាស់របស់កុមារ
ផ្តល់ជូននូវការគាំទ្រសម្រាប់ការសិក្សា និងការលូតលាស់របស់កុមារដែលមានតម្រូវការពិសេស

មជ្ឈមណ្ឌលចក្ខុសម្រាប់កុមារ
ផ្តល់ជូននូវការត្រួតពិនិត្យភ្នែកកុមារ និងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលចំពោះស្ថានភាពរ៉េទីន និងភ្នែករបស់កុមារ ។
 

មជ្ឈមណ្ឌលកុមារនៅមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាដបានផ្តល់ជូននូវសេវាកម្មជំងឺកុមារពិសេសដោយវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺកុមារដែលមានជំនាញផ្សេងៗពីគ្នាដូច តទៅនេះ៖

  • ឯកទេសអាហាររូបត្ថម្ភសម្រាប់កុមារ
  • វេជ្ជបណ្ឌិតឯកទេសជំងឺកុមារផ្នែកជំងឺឆ្លង
  • វេជ្ជបណ្ឌិតឯកទេសជំងឺកុមារផ្នែកសួត (សួត)​
  • វេជ្ជបណ្ឌិតឯកទេសជំងឺកុមារផ្នែកប្រតិកម្មអាលែកហ្សី/ប្រព័ន្ធភាពស៊ាំ
  • វេជ្ជបណ្ឌិតឯកទេសជំងឺកុមារផ្នែកក្រពេញអង់ដូគ្រីន
  • វេជ្ជបណ្ឌិតឯកទេសជំងឺកុមារផ្នែកបេះដូង(បេះដូង)
  • វេជ្ជបណ្ឌិតឯកទេសជំងឺកុមារផ្នែកតំរងនោម (តំរងនោម)
  • វេជ្ជបណ្ឌិតឯកទេសជំងឺកុមារផ្នែកទារកទើបនឹងកើត
  • វេជ្ជបណ្ឌិតឯកទេសជំងឺកុមារផ្នែកប្រព័ន្ធប្រសាទ
  • វេជ្ជបណ្ឌិតឯកទេសជំងឺកុមារផ្នែកជំងឺធ្ងន់
  • វេជ្ជបណ្ឌិតឯកទេសជំងឺកុមារផ្នែកហ្សែន (Pediatric Geneticist)
  • វេជ្ជបណ្ឌិតឯកទេសជំងឺកុមារផ្នែកមហារីក និងផ្នែកឈាម
  • វេជ្ជបណ្ឌិតឯកទេសជំងឺកុមារផ្នែកប្រព័ន្ធរំលាយអាហារ
  •  វេជ្ជបណ្ឌិតឯកទេសវះកាត់ជំងឺកុមារ
  • អ្នកឯកទេសចិត្តវិទ្យាសម្រាប់កុមារ និងមនុស្សពេញវ័យ
  • អ្នកឯកទេសផ្នែកជំងឺផ្លូវចិត្ត និងការលូតលាស់របស់កុមារ
  • វេជ្ជបណ្ឌិតឯកទេសជំងឺកុមារផ្នែកជំងឺសើរស្បែក

មជ្ឈមណ្ឌលទារកសុខភាពល្អជាមួយមជ្ឈមណ្ឌលកុមារនៅមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាដផ្តល់សេវាកម្មជូនដូចតទៅនេះ៖

. ការត្រួតពិនិត្យសុខភាពរាងកាយទូទៅ

  • ការត្រួតពិនិត្យសុខភាពរាងកាយទូទៅ
  • ការត្រួតពិនិត្យសុខភាពរាងកាយសម្រាប់ការចូលរៀននៅសាលា
  • ការត្រួតពិនិត្យសុខភាពរាងកាយសម្រាប់ការចូលរៀនសាលាបរទេស
. សេវាកម្មចាក់ថ្នាំបង្ការ
  • ការចាក់ថ្នាំបង្ការជាមូលដ្ឋាន ឬភាពចាំបាច់ដែលកំណត់ឲ្យមានការចាក់វ៉ាក់សាំង កុមារទាំងអស់ត្រូវតែបានទទួលការចាក់វ៉ាក់សាំងដែលចែងដោយ សកលវិទ្យាល័យភូមិន្ទនៃឯកទេសជំងឺកុមារនៃព្រះរាជាអាណាចក្រថៃ និងក្រសួងសុខាភិបាល រួមមានវ៉ាក់សាំងបង្ការជំងឺរបេង BCG , វ៉ាក់សាំង​ DTaP (បង្ការជំងឺខាន់ស្លាក់ តេតាណូស និងក្អកមាន់) វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង វ៉ាក់សាំងបង្ការជំងឺក្រឡទែន កញ្ជ្រិល និងស្អួច (MMR)​ វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទB វ៉ាក់សាំងបង្ការជំងឺរលាកខួរក្បាល (Japanese encephalitis) វ៉ាក់សាំងបង្ការជំងឺអុតស្វាយ។​
  • ការចាក់ថ្នាំបង្ការបន្ថែមទៀតដូចជា វ៉ាក់សាំង​ Hib (Haemophilus influenzae ប្រភេទ B) វ៉ាក់សាំង​ rotavirus​ វ៉ាក់សាំង​ influenza និង វ៉ាក់សាំង IPD (invasive pneumococcal disease)។
  • ការចាក់ថ្នាំបង្ការសម្រាប់កុមារជនជាតិបរទេស នៅពេលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ឬធ្វើដំណើរទៅកាន់កន្លែងផ្សេងទៀត។

. បន្ទប់សម្រាប់បំបៅដោះ៖ វាជាបន្ទាប់ស្ងាត់ស្ងៀមហើយមានលក្ខណៈឯកជនសម្រាប់អ្នកម្តាយទាំងឡាយដើម្បីបំបៅដោះកូនរបស់ពួកគាត់ក្នុងបរិយាកាសសម្រាកដោយភាពស្ងៀម ស្ងាត់។

មជ្ឈមណ្ឌលផ្តល់នូវតម្រូវការពិសេសចំពោះការលូតលាស់របស់កុមារនៅមន្ទីរពេទ្យអន្តជាតិបំរុងរ៉ាដបានផ្តល់ជូននូវការគាំទ្រសម្រាប់ការសិក្សា និងការលូតលាស់របស់កុមារដែលមានតម្រូវការពិសេស ដែលរួមមាន autism យឺតយ៉ាវក្នុងការលូតលាស់និងចុះខ្សោយនូវកម្រិតស្មារតីតាមរយ:សកម្មភាពសមស្របនៃសមត្ថភាពរបស់កុមារម្នាក់ៗ។​ សកម្មភាពទាំងនេះត្រួវបានរៀបចំឡើងដោយអ្នកឯកទេសផ្នែកឥរិយាបទ និងការលូតលាស់របស់កុមារ អ្នកឯកទេសព្យាបាលរាងកាយកុមារ អ្នកឯកទេសចិត្តវិទ្យាសម្រាប់កុមារ និងអ្នកព្យាបាលកាយសម្បទា(occupational therapy) បានជួយជម្រុញយ៉ាងសមស្របចំពោះការលូតលាស់របស់កុមារដែលជាមូលដ្ឋានគ្រឹះនៃការសិក្សានាពេលអនាគត។
 

. ការត្រួតពិនិត្យចក្ខុវិញ្ញាណ និងសុខភាពភ្នែក
ជាទូទៅវេជ្ជបណ្ឌិតផ្នែកជំងឺកុមារនឹងធ្វើការត្រួតពិនិត្យរកភាពមិនធម្មតាទាំងមូលនៃផ្នែករបស់កុមារចាប់តាំងពីពេលកើតរហូតដល់អាយុ៣ឆ្នាំ និងចាប់ពី៣ឆ្នាំឡើង តាមអនុសាសន៏របស់ US Preventive Services Task Force បានចែងថាគ្រប់កុមារទាំងអស់ត្រូវទទួលបានការត្រួតពិនិត្យភ្នែកដំបូងដើម្បីបង្ការ amblyopia (lazy eye), ភាពមិនធម្មតានៃគំហើញ និងបញ្ហាដ៏ទៃផ្សេងទៀត។
 
. ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលចំពោះស្ថានភាពរ៉េទីន និងភ្នែករបស់កុមាររួមមាន៖ វិបត្តគំហើញដែលភ្នែកមិនអាចមើលឃើញទោះបីជាពាក់វ៉ែនតាឬដាក់ឡែន  (amblyopia)​ គំហើញមិនធម្មតា, strabismus (ភ្នែកស្រឡេវឬកែង)​ ភាពមិនធម្មតារបស់ត្របកភ្នែក, ជំងឹបាតភ្នែក និងជំងឺសសៃប្រាសាទភ្នែក។
 មានបន្ទប់សម្រាប់ធ្វើរោគវិនិច្ឆ័យចំនួន២៣ដែលដាក់ផ្តាច់ពីគ្នាដូចតទៅ៖

  • មានបន្ទប់ចំនួន១៦សម្រាប់ធ្វើរោគវិនិច័្ឆយសម្រាប់ពិគ្រោះជំងឺក្រៅ
  • មានបន្ទប់ចំនួន៥សម្រាប់ទារកសុខភាពល្អ សម្រាប់ពិនិត្យរាងកាយ និងចាក់ថ្នាំបង្ការ
  • មានបន្ទប់ចំនួន២សម្រាប់ពិនិត្យភ្នែក
 

Vision-screening-for-children_1200X800.jpg

Children's Eyesight in the Digital Age

    Scroll for more

Contact Information

  • Tele-Consultation with Doctor Click

Service Hours

  • Children’s (Pediatrics) Center
    Daily 7:00 am to 8:00 pm
  • Special Needs Children Development Center
    Monday through Friday
    By appointment only
    Saturday and Sunday
    8.30 am to 4:00 pm
  • Children’s Eye Center
    Daily 8:00 am to 8:00 pm

Location

  • Children’s (Pediatrics) Center
    Bumrungrad International Clinic (BIC) Building, 17th floor
  • Special Needs Children Development Center
    Bumrungrad International Clinic (BIC) Building, 17th floor
  • Children’s Eye Center
    Bumrungrad International Clinic (BIC) Building, 17th and 18th floors
Rating score 9.43 of 10, based on 94 vote(s)

Related Health Blogs