bih.button.backtotop.text

ការព្យាបាលប្រតិកម្មអាលែកហ្ស៊ីចំពោះកុមារ

ជំងឺប្រតិកម្មអាលែកហ្ស៊ីគឺជាលក្ខខ័ណ្ឌមួយក្នុងចំណោមលក្ខខ័ណ្ឌរួមដែលកើតមានច្រើនបំផុតចំពោះកុមារ។ វាអាចបណ្តាលមកពីការប្រឈមជាមួយរបស់ផ្សេងៗពីចំណីអាហារទៅនឹងបរិយាកាស។​ របស់ខ្លះក្នុងចំណោមចំណីអាហារទូទៅជាច្រើនដែលបណ្តាលឲ្យមានប្រតិកម្មមានអាលែកហ្សីដូចជា ទឹកដោះគោ ស៊ុត សណ្តែកដី និងអាហារសមុទ្រនៅខណៈពេលដែលពពួកដែលធ្វើឲ្យមានប្រតិកម្មអាលែកហ្សីជាញឹកញាប់ក្នុងបរិដ្ឋាននៅក្នុងប្រទេសថៃគឺពពួកសត្វល្អិតដែលនាំធូលីដី ក្រឡាត និងសត្វចិញ្ចឹមទាំងឡាយ។ លក្ខខ័ណ្ឌដែលធ្វើឲ្យមានប្រតិកម្មអាលែកហ្សីនេះអាចមានការប៉ះពាល់ដល់ស្បែក ផ្លូវដកដង្ហើម និងផ្លូវរំលាយអាហារ។​

សញ្ញានិងរោគសញ្ញាទាំងឡាយនៃប្រតិកម្មអាលែកហ្ស៊ីចំពោះកុមារ
  • ស្បែក
    • មានចំណុចអុចៗកន្ទួល ហើយរមាស ឬស្បែកស្ងួត ក និងផ្នែកដែលអាចបត់បាននៅខាងចុងដៃចុងជើងរបស់អវៈយវៈ
    • ការចេញកន្ទួលនៅលើស្បែកអាចនៅជាប់ជាប្រចាំ ឬក៏ចេញបាត់ៗ
  • ផ្លូវដកដង្ហើម
    • មានហៀរសំបោរ កណ្តាស់ តឹងច្រមុះ ឬមានរមាស់ច្រមុះ
    • វាអាចកើតមានរាល់ថ្ងៃ ឬពេលជាក់ស្តែងណាមួយនៅក្នុងថ្ងៃនីមួយៗ
    • ពេលខ្លះអាចបង្ហាញជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ឬក៏រលាកឆ្អឹងស៊ីនុស
    • ក្អក ឬហត់អាចកើតមាន នៅពេលដែលប្រឈមជាមួយសារធាតុដែលបង្កឲ្យមានប្រតិកម្មអាលែកហ្សីជាក់ច្បាស់ណាមួយ ឬក៏កាលៈទេសៈពិតប្រាកដ ដូចជាការធ្វើលំហាត់ប្រាណ ឬការផ្លាស់ប្តូរអាកាសធាតុ។
  • ផ្លូវរំលាយអាហារ​
    • មានហើមបបូរមាត់ មានលេចចេញចំណុចព៌ណក្រហមនៅជំវិញមាត់
    • មានចង្អោរ ស្តោះទឹកមាត់ និងក្អួត
    • ហើមពោះ លាមកសុទ្ធតែទឹក លាមកមានឈាមនិងសំបោរ

ក្រុមការងារឯកទេសរបស់យើងនៅមន្ទីរពេទ្យបំរុងរ៉ាដបានផ្តល់នូវការធ្វើរោគវិនិច្ឆ័យពេញលេញជាក្រុម ធ្វើការតេស្តនិងព្យាបាលចំពោះជំងឺទាំងឡាយដែលមានប្រតិកម្មអាលែកហ្សីចំពោះកុមារមានដូចជា៖

  • ការរលាកសន្ធានភ្នែក​និងច្រមុះដែលបណ្តាលមកពីប្រតិកម្មអាលែកហ្ស៊ី
  • ជំងឺហឺត
  • ជំងឺរលាកឆ្អឹងស៊ីនុស
  • ជំងឺកន្ទាលត្រអាក
  • ជំងឺរលាកស្បែក Atopic dermatitis
  • ប្រតិកម្មអាលែកហ្ស៊ីដែលហើមនៅស្បែកឬភ្នាសមុយកឹ (Angioedema)
  • ប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ង (Anaphylaxis)

នៅមន្ទីរពេទ្យបំរុងរ៉ាដបានផ្តល់នូវការធ្វើតេស្តអាលែកហ្ស៊ី​ដោយរួមមាន៖

  • ការធ្វើតេស្តនៅលើស្បែក៖​​ ការធ្វើតេស្តនៅលើស្បែកគឺជាបច្ចេកទេសទូទៅមួយដែលពេញនិយមដែលប្រើសម្រាប់ធ្វើតេស្តរកប្រតិកម្មអាលែកហ្ស៊ី។​ ​យើងអាចរកំណត់បានថាសារធាតុដែលធ្វើឲ្យប្រតិកម្មអាលែកហ្ស៊ីមួយណាដែលឆ្លើយតបទៅនឹងរោគសញ្ញា និងជាទូទៅវាបង្ហាញលទ្ធផលក្នុងរយៈ២០នាទី។​
  • ការធ្វើតេស្តឈាម៖ការធ្វើតេស្តឈាមអាចត្រូវធ្វើឡើងសម្រាប់ជាតេស្តជម្រើសល្អបំផុតរបស់ប្រតិកម្មអាលែកហ្ស៊ីចំពោះអ្នកជំងឺពិសេស។
  • ការធ្វើតេស្តការប្រឈមជាមួយនឹងអាហារ/ការធ្វើតេស្តបំណះ (គឺជាវិធីសាស្រ្តប្រើសម្រាប់កំណត់ថាតើសារធាតុជាក់លាក់ណាមួយដែលបណ្តាលឲ្យមានប្រតិកម្មអាលែកហ្ស៊ីទៅលើស្បែករបស់អ្នកជំងឺ) តេស្តទាំងពីនេះ​អាចធ្វើបានចំពោះអ្នកជំងឺដែលជ្រើសរើស។
  • ការធ្វើតេស្តមុខងាររបស់សួត៖ ការធ្វើតេស្តមុខងាររបស់សួតអាចត្រូវបានធ្វើឡើងចំពោះកុមារដែលមានជំងឺហឺត ឬសង្ស័យថាមានជំងឺផ្លួវដង្ហើមដ៏ទៃទៀត។

Related conditions

Doctors Related

Related Centers

Related Packages

Rating score 7.89 of 10, based on 36 vote(s)

Related Health Blogs