bih.button.backtotop.text

កុមារដែលមានកម្ពស់ទាប

កុមារដែលមានកម្ពស់ទាប អាចមានមូលហេតុជាច្រើនដូចជា កង្វះអ័រម៉ូនលូតលាស់ កង្វះក្រពេញទីរ៉ូអ៊ីត កម្ពស់ទាបពីកំណើត និងមានភាពយឺតយ៉ាវនៃភាពពេញវ័យ។

អត្រាលូតលាស់តាមក្រុមអាយុ

ក្រុមអាយុ

 អត្រាលូតលាស់ក្នុង១ឆ្នាំ

ទារកទើបកើត- ១ឆ្នាំ

១– ២ឆ្នាំ

២៥ សម/ឆ្នាំ

១០ សម/ឆ្នាំ

២-៤ឆ្នាំ

៥.៥- ៩សម/ឆ្នាំ

៤-៦ ឆ្នាំ

៥ – ៨.៥សម / ឆ្នាំ

៦ឆ្នាំ ដល់ ពេញវ័យ - ក្មេងស្រី
                  ក្មេងប្រុស

៤.៥-៦.៥ សម / ឆ្នាំ

៤ -៦ សម/ឆ្នាំ

វ័យជំទង់– វ័យកំពុងលូតលាស់

៨- ១៤ សម / ឆ្នាំ

បើសិនជាឪពុកម្តាយកត់សម្គាល់ឃើញថាកូនរបស់ពួកគេមានរូបរាងតូច ឬទាបខុសប្រក្រតី​ ការលូតលាស់យឺត ឬមានការកើនឡើងនៃកម្ពស់ជាមធ្យមក្នុងមួយឆ្នាំទាបជាងកម្ពស់មធ្យមស្ដង់ដារ គឺត្រូវបានផ្ដល់អនុសាសន៍ដល់ពួកគេយកកូនទៅជួបវេជ្ជបណ្ឌិត។
វេជ្ជបណ្ឌិតនឹងពិនិត្យមើលទៅលើទម្លាប់ប្រចាំថ្ងៃរបស់កុមារ និងទម្លាប់នៃការបរិភោគអាហារដើម្បីកំណត់ពីមូលហេតុដែលអាចធ្វើឲ្យមានការលូតលាស់យឺត។ នៅពេលដែលមូលហេតុត្រូវបានកំណត់ វេជ្ជបណ្ឌិតនឹងផ្តល់នូវដំបូន្មានដូចខាងក្រោម៖
  • ផ្តល់អាហាររូបត្ថម្ភត្រឹមត្រូវដល់កុមារ ដូច្នេះឪពុកម្តាយអាចជំរុញ និងលើកទឹកចិត្ដកូនរបស់ពួកគេបរិភោគអាហារសម្បូរជីវជាតិ ដែលមានសារៈសំខាន់ចាំបាច់ដល់ការលូតលាស់ និងក្នុងបរិមាណគ្រប់គ្រាន់។
  • បែងចែកពេលវេលាសមរម្យសម្រាប់ទម្លាប់រស់នៅប្រចាំថ្ងៃរបស់កុមារ៖
១. ម៉ោងគ្រប់គ្រាន់សម្រាប់កុមារគេងជារៀងរាល់ថ្ងៃដែលធ្វើឱ្យមានតុល្យភាពអ័រម៉ូននិងជំរុញការលូតលាស់
២. ពេលវេលាគ្រប់គ្រាន់សម្រាប់ការធ្វើលំហាត់ប្រាណដើម្បីលើកកម្ពស់ការលូតលាស់ និងមានសុខភាពល្អ
  • ផ្តល់ការថែទាំកុមារដោយក្ដីស្រឡាញ់ និងការអត់អោន គឺជាមូលដ្ឋានក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តល្អនិងការអភិវឌ្ឍន៍។
នាពេលបច្ចុប្បន្ននេះ ការព្យាបាលដោយប្រើអ័រម៉ូនលូតលាស់រួមមានដូចខាងក្រោម:
  • ការចាក់អរម៉ូនលូតលាស់ (Growth hormone)
មិនមានការព្យាបាលដោយអ័រម៉ូនលូតលាស់ដោយប្រើមធ្យោបាយតាមមាត់នោះទេ ដោយសារប្រូតេអ៊ីនត្រូវបានខូចខាតក្នុងផ្លូវរំលាយអាហារដែលធ្វើឱ្យការព្យាបាលគ្មាន  ប្រសិទ្ធភាព។
 

Related Treatments

Doctors Related

Related Centers

Related Packages

Rating score 8.62 of 10, based on 13 vote(s)

Related Health Blogs