bih.button.backtotop.text

វិទ្យាស្ថានបេះដូង

Heart-Institute-​KH.png Coronary-artery-disease-KH.png Cardiac-arrhythmia-KH.png Cardiomyopathy-KH.png
Structural-heart-KH.png Cardiogenetic-KH.png Congenital-heart-disease-KH.png Preventive-cardiolog-KH.png
 

នៅក្នុងប្រទេសថៃ ប្រជាជនកំពុងតែប្រែក្លាយទៅជា "សង្គមមនុស្សចាស់" ដោយសារតែកំនើនឡើងនៃចំនួនមនុស្សចាស់មុនចុងឆ្នាំ 2021 ។ 
កត្តានេះគឺជាមូលហេតុដែលបង្កឲ្យមានបញ្ហាសុខភាពជាច្រើនកើតឡើងដោយសារតែរាងកាយរបស់យើងកាន់តែទ្រុឌទ្រោមយ៉ាប់យ៉ឺននៅពេលយើងមានអាយុកាន់តែចាស់។ ហើយវាធ្វើឲ្យយើងមានហានិភ័យខ្ពស់ក្នុងការមានជំងឺប្រចាំកាយ ជាពិសេស ជំងឺមិនឆ្លង (NCDs) ដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺធាត់ជាដើម។ 
លទ្ធផលដែលកើតឡើងពីបំរែបំរួលសង្គមមនុស្សចាស់នេះគឺ កំនើននៃការរីកសាយភាយអត្រាជំងឺប្រចាំកាយនៅក្នុងសង្គម។

ជំងឺដែលបានរៀបរាប់ខាងលើអាចបង្កផលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នកដែលមានវ័យចាស់ជរាបានយ៉ាងងាយស្រួល ជាញឹកញាប់ធ្វើឲ្យពួកគាត់ត្រូវពឹងផ្អែកជំនួយពីអ្នកដទៃ បាត់បង់នូវភាពឯករាជ្យភាព និងគុណភាពជីវិតដ៏ល្អ រួមទាំងក្ដីរំពឹងដែលធ្លាប់មានសម្រាប់ការប្រើប្រាស់ជីវិតរស់នៅប្រកបដោយសុភមង្គល ។
សំណាងល្អ ដែលមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដប្តេជ្ញាបន្តអភិវឌ្ឍបច្ចេកទេសបង្ការ និងផែនការព្យាបាល ដែលអាចផ្តល់ការថែទាំវេជ្ជសាស្រ្តប្រកបដោយគុណភាពខ្ពស់ ប្រសិទ្ធភាព និងបទពិសោធន៍ព្យាបាលដ៏ប្រើសើរសម្រាប់អ្នកជំងឺដែលមានអាយុច្រើន ។

ស្ថិតិដែលចេញផ្សាយដោយក្រសួងសុខភាពសាធារណៈថៃដែលបានចេញផ្សាយក្នុងឆ្នាំ 2018 បានបង្ហាញថាការស្លាប់បាត់បង់ជីវិតដោយសារជំងឺសរសៃឈាមបេះដូងមានការកើនឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសថៃ។
ការវិភាគទិន្នន័យបង្ហាញថានិន្នាការនេះទំនងជាបន្ត និងកាន់តែស្មុគស្មាញទៅថ្ងៃអនាគត ដោយសារមនុស្សចាស់កំពុងប្រឈមមុខនឹងហានិភ័យនៃសុខភាពបេះដូងកាន់តែទ្រុឌទ្រោមយ៉ាប់យ៉ឺនរួចទៅហើយ។មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ ទទួលស្គាល់ពីសារៈសំខាន់នៃការកែលម្អកម្រិតនៃការថែទាំដែលត្រូវការ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃជំងឺសរសៃឈាមបេះដូង និងផលវិបាកដែលពាក់ព័ន្ធរបស់វា។យើងក៏ប្តេជ្ញាបន្តជំរុញការថែទាំ និងសេវាកម្មដែលយើងផ្តល់ជូន។ 
នេះ​គឺ​ដើម្បី​ធានា​ថា​អ្នក​ប្រើ​សេវាកម្ម​របស់​យើងខ្ញុំ​ម្នាក់ៗ​អាច​ធានា​បាន​ដោយ​ដឹង​ថា​ពួកគេ​ត្រូវ​បាន​គេ​មើល​ថែ​តាម​ស្តង់ដារ​លំដាប់​ពិភពលោក​សម្រាប់​សុវត្ថិភាព​របស់​ពួកគេ។

នៅវិទ្យាស្ថានបេះដូងមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ ក្រុមគ្រូពេទ្យឯកទេសជំងឺបេះដូងរបស់យើងខ្ញុំអាចផ្តល់ការព្យាបាលថែទាំសូម្បីតែស្ថានភាពបេះដូងដែលស្មុគស្មាញបំផុត។
ការសម្រេចបាននូវភាពជោគជ័យនៅក្នុងករណីបែបនេះតម្រូវឲ្យមានសមាជិកក្រុមផ្សេងគ្នា សហការយ៉ាងជិតស្និទ្ធ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមគ្រូពេទ្យឯកទេសពហុជំនាញទាំងអស់ ធ្វើការរួមគ្នាជាមួយនឹងគោលដៅរួមតែមួយ។
គោលដៅនោះគឺសុវត្ថិភាពអ្នកជំងឺ និងធានាថាទាំងអ្នកជំងឺ និងមនុស្សជាទីស្រលាញ់របស់ពួកគេអាចរស់នៅប្រកបដោយសុខភាពល្អ និងរីកចម្រើនតាមដែលអាចធ្វើទៅបាន។




គន្លឹះសំខាន់ៗចំនួនបីសម្រាប់ភាពជោគជ័យរបស់វិទ្យាស្ថានបេះដូងមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ មានដូចខាងក្រោម៖
  • ការងារជាក្រុមប្រកបដោយប្រសិទ្ធភាពជាមួយនឹងអនុវិន័យដែលពាក់ព័ន្ធ
  • ធ្វើការងារជាក្រុម និងស្មារតីវិជ្ជមាន
  • ការផ្តល់ការធានាថាការព្យាបាលបែបសកម្ម និងការយកចិត្តទុកដាក់ពេញលេញ ដោយគ្មានចន្លោះប្រហោង ហើយត្រូវបានអនុវត្តក្នុងលក្ខណៈយ៉ាងរលូន និងមិនមានភាពស្មុគស្មាញ
 
  • ការផ្តល់ការធានាដល់អ្នកជំងឺ និងគ្រួសាររបស់ពួកគេមានឲ្យគុណភាពជីវិតខ្ពស់ តាមរយៈការព្យាបាលថែទាំប្រកបដោយវិជ្ជាជីវៈដែលយើងផ្តល់ជូន។
  • ការងារជាក្រុមប្រកបដោយប្រសិទ្ធភាព។
  • មានការត្រួតពិនិត្យតាមដានយ៉ាងដិតដល់ពេញមួយជីវិតរបស់អ្នកជំងឺ បន្ទាប់ពីពួកគាត់ចេញពីមន្ទីរពេទ្យរបស់យើង។
 

 

ជំងឺសរសៃឈាមបេះដូង

ការងាប់ផ្នែករបស់សាច់ដុំបេះដូងបណ្តាលពីស្ទះសរសៃឈាមចិញ្ចឹមបេះដូងស្រួចស្រាវនៃសរសៃឈាមដែលផ្គត់ផ្គង់បេះដូងគឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទូទៅបំផុត ហើយជាធម្មតាជាលទ្ធផលនៃ NCDs (ជំងឺដែលមិនមែន​ជាជំងឺឆ្លង)ដែលមិនត្រូវបានគេត្រួតពិនិត្យឱ្យបានដិតដល់គ្រប់គ្រាន់ ឬជាការវិវត្តន៍ដំណើរការនៃភាពចាស់ជរាតាមធម្មជាតិ។
ជាសំណាងល្អដែលអាចព្យាបាលជំងឺងាប់ផ្នែករបស់សាច់ដុំបេះដូងបណ្តាលពីស្ទះសរសៃឈាមចិញ្ចឹម ជាច្រើនករណីអាចត្រូវបានព្យាបាលដោយការវះកាត់ដើម្បីបន្ថែមលំហូរឈាមផ្គត់ផ្គង់ថ្មី (Revascularization) ដែលជាដំណើរការដែលពាក់ព័ន្ធនឹងការបញ្ចូលរស័រ (stent) ចូលទៅក្នុងសរសៃឈាមដែលរងផលប៉ះពាល់នោះ។
ទោះជាយ៉ាងណាក៏ដោយ ករណីខ្លះចាំបាច់ត្រូវធ្វើការវះកាត់តសរសៃរឈាមបេះដូងធ្វើចរន្ដឈាមរត់ថ្មី (Heart bypass) ដែលធ្វើឡើងដោយគ្រូពេទ្យវះកាត់ដែលមានការបណ្តុះបណ្តាល និងបទពិសោធន៍ខ្ពស់ បន្ទាប់មកការព្យាបាលជំងឺបេះដូងបន្ត ក្រោមការណែនាំពីក្រុមគិលានុបដ្ឋាយិកាជំនាញ ។

 

• បេះដូងដើរខុសចង្វាក់

ហានិភ័យនៃបេះដូងដើរខុសចង្វាក់ (cardiac arrhythmia) កើនឡើងតាមអាយុដោយទម្រង់ខាងក្រោមអាចគំរាមកំហែងដល់អាយុជីវិតបាន៖ បេះដូងដើរញាប់(ventricular tachycardia), បេះដូងកន្រ្តាក់ញាប់រន្ថើន (ventricular fibrillation) និង ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ (atrial fibrillation) ។
ជាការពិត ទម្រង់នៃជំងឺខាងលើត្រូវបានចាត់ទុកថាជាកត្តាហានិភ័យខ្ពស់ដែលនៅពីក្រោយការចាប់ផ្តើមនៃភាពពិការអចិន្ត្រៃយ៍ផងដែរ។ 
ពិតជាមានភាពចាំបាច់ដែលធ្វើឲ្យការព្យាបាលនិងការដាក់ថ្មបេះដូង Prepackmaker ប្រកបដោយប្រសិទ្ធភាព ដោយក្រុមគ្រូពេទ្យវះកាត់ដែលបានទទួលការបណ្តុះបណ្តាលខ្ពស់ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកជំងឺដើម្បីអាចបន្តជីវិតរបស់ពួកគេដោយទំនុកចិត្ត។

 

• ជំងឺចុះខ្សោយនៃការកន្រ្តាក់សាច់ដុំបេះដូង

ការថយចុះមុខងារបេះដូងធ្វើឲ្យឈាមរត់ទៅកាន់សរីរាង្គផ្សេងទៀតថយចុះ ហើយវាជាស្ថានភាពដែលកាន់តែមានហានិភ័យនៅពេលយើងឈានចូលវ័យចាស់ជរា។
ការព្យាបាលអ្នកជំងឺដែលមានជំងឺនេះ បានឆ្លងកាត់ការវិវឌ្ឍន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ 
ជាមួយនឹងការប្រើប្រាស់ថ្នាំពិសេស ឬការប្រើប្រាស់ឧបករណ៍ ECMO ដែលបច្ចុប្បន្ននេះមានសមត្ថភាពការពារការកើតជំងឺខ្សោយបេះដូង មានន័យថាអ្នកជំងឺអាចរស់នៅក្នុងជីវិតធម្មតាដែលមានរោគសញ្ញាតិចតួចបំផុត សូម្បីតែនៅក្នុងករណីធ្ងន់ធ្ងរបំផុតក៏ដោយ។

 

• ជំងឺនៃរចនាសម្ព័ន្ធបេះដូង

បន្ថែមពីលើប្រព័ន្ធសរសៃឈាម និងប្រព័ន្ធអគ្គិសនីនៅក្នុងបេះដូង នៅមានរចនាសម្ព័ន្ធផ្សេងៗ ទៀតនៅក្នុងសរីរាង្គនេះ ដូចជាប្រឹសបេះដូង និងភ្នាស ដែលងាយដូចផ្នែកផ្សេងទៀតនៃរាងកាយក៏មានហានិភ័យទៅនឹងការទ្រុឌទ្រោមចុះខ្សោយ ដែលបណ្តាលមកពីការឆ្លងមេរោគ ឬកត្តាពាក់ព័ន្ធផ្សេងៗទៀតផងដែរ។
ដូច្នេះ អ្នកជំងឺដែលមានជំងឺនៃរចនាសម្ព័ន្ធបេះដូងគួរតែធ្វើការត្រួតពិនិត្យជាប្រចាំ ដើម្បីទទួលបានព័ត៌មានជូនដំណឹងអំពីការព្យាបាល ឬការសម្រេចចិត្តធ្វើការវះកាត់តាមភាពជាក់ស្ដែងនៅពេលដែលសមស្រប។
ក្នុងន័យនេះ មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ មានក្រុមគ្រូពេទ្យជំនាញខាងវះកាត់បេះដូងនៅនឹងកន្លែង ដើម្បីធ្វើការវះកាត់បេះដូង ក៏ដូចជាគ្រូពេទ្យជំនាញបេះដូងដែលមានបទពិសោធន៍ខ្ពស់ ត្រៀមផ្តល់ជាអនុសាសន៍ទាក់ទងនឹងការព្យាបាលក្នុងករណីដែលមិនទាមទារព្យាបាលដោយការវះកាត់បេះដូងដោយវិធីវះបើក។

 

• លក្ខខណ្ឌបេះដូងពីតំណពូជ

ភាពជឿនលឿនក្នុងវិស័យបច្ចេកវិទ្យា និងការសិក្សាពីតំណពូជនាពេលបច្ចុប្បន្ននេះ ធ្វើឲ្យយើងអាចពិនិត្យ និងរកឃើញហ្សែនដែលមានសមត្ថភាពផ្ទេរលក្ខខណ្ឌនៃជំងឺបេះដូងដែលបណ្តាលមកពីតំណពូជ ពីមួយជំនាន់ទៅមួយជំនាន់ ដូចជា បេះដូងដើរខុសចង្វាក់ (arrhythmia)  ដែលបណ្តាលឲ្យស្លាប់បាត់បង់ជីវិតដោយមិនដឹងខ្លួន(sudden unexpected death syndrome) ខ្លាញ់កូលេស្តេរ៉ុលឡើងខ្ពស់ (High cholesterol) និងជំងឺផ្សេងៗទៀតជាច្រើន។
ការរកឃើញលក្ខខណ្ឌទាំងនេះអាចជួយអ្នកជំងឺដែលមិនទាន់បង្ហាញរោគសញ្ញាណាមួយ ឬជួយឲ្យការរៀបចំផែនការគ្រួសារត្រឹមត្រូវប្រសើរជាងមុន។ ដូច្នេះការពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូងរបស់យើងដើម្បីទទួលការពិនិត្យហ្សែនគឺមានសារៈសំខាន់ណាស់ ប្រសិនបើអ្នកកំពុងរៀបចំផែនការគ្រួសារមានបុត្រធីតា និងការការពារកូនរបស់អ្នកពីស្ថានភាពនៃជំងឺបេះដូងដែលបណ្តាលមកពីហ្សែននេះ ។

 

• ជំងឺបេះដូងពីកំណើត

ស្ថានភាពនៃជំងឺបេះដូងពីកំណើតត្រូវតែធ្វើការព្យាបាល និងតាមដានត្រួតពិនិត្យឲ្យបានដិតដល់ពេញមួយជីវិតរបស់អ្នកជំងឺ។
ដូច្នេះហើយ ក្រៅ​ពី​ធ្វើ​ការ​វះ​កាត់​កែ​តម្រូវ​គ្រប់​មុខ​ដោយ​គ្រូពេទ្យ​ជំនាញ​ខ្ពស់​ គោលបំណងរបស់យើងក៏ពង្រីកដល់ការគ្រប់គ្រងនៃលក្ខខណ្ឌជំងឺជាប្រចាំក្នុងរយៈពេលវែងផងដែរ។
យើង​អាច​ធ្វើសម្រេច​ទៅបាន​តាម​រយៈ​ក្រុមការងារ​របស់​​ពហុ​ជំនាញ​របស់​យើង ដែល​មានដូចជា​វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឱសថការី និង​បុគ្គលិក​ជំនួយ។

 

• ការបង្ការជំងឺបេះដូង និងការធ្វើឲ្យសុខភាពបេះដូងប្រសើរឡើង

មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ ប្រើការត្រួតពិនិត្យអំពីស្ថានភាពបេះដូងយ៉ាងជាក់លាក់ សម្រាប់អ្នកជំងឺដែលត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ ក៏ដូចជាអ្នកដែលចង់ពង្រឹងសមត្ថភាពរាងកាយរបស់ពួកគេ។
ក្រុមអ្នកឯកទេសជំងឺបេះដូងហើយនិងកីឡារបស់យើងជួយវាយតម្លៃមុខងារបេះដូង និងរៀបចំផែនការការហាត់ប្រាណដ៏សមស្របសម្រាប់កាយសម្បទា ខណៈពេលដែលក្រុមគ្រូពេទ្យឯកទេសជំងឺបេះដូង និងហ្សែនរបស់យើង មានជំនាញក្នុងការដោះសោអាថ៌កំបាំងនៃហ្សែន DNA ដើម្បីផ្តល់ការវិភាគច្បាស់លាស់ និងជាក់លាក់ទៅដល់អ្នកជំងឺរបស់យើង។

វេជ្ជបណ្ឌិតដែលធ្វើការជាផ្នែកនៃក្រុមពហុជំនាញ ដែលសុទ្ធតែមានចំណេះដឹងខ្ពស់ក្នុងការព្យាបាលដែលមានភាពចាំបាច់សម្រាប់អ្នកជំងឺបេះដូង ជាពិសេសលក្ខខណ្ឌពិបាកក្នុងការគ្រប់គ្រងដែលអាចមានភាពស្មុគស្មាញខ្លាំងក្នុងការព្យាបាល។
ក្រុមវិទ្យាស្ថានបេះដូងរបស់យើងមានសមាជិកដូចខាងក្រោម៖

  • គ្រូពេទ្យបេះដូង
  • គ្រូពេទ្យវះកាត់បេះដូង-ដើមទ្រូង
  • អ្នកឯកទេសស្តារនីតិសម្បទាបេះដូងឡើងវិញ
  • ក្រុមថែទាំវេជ្ជសាស្ត្រត្រៀមជាស្រេចដើម្បីផ្តល់ការព្យាបាលតាមកម្រិតផ្សេងៗនៃជំងឺបេះដូង
  • ឱសថការីឯកទេសជំងឺបេះដូង
  • ក្រុមគិលានុបដ្ឋាយិកាឯកទេសដែលបានទទួលការបណ្តុះបណ្តាល និងមានបទពិសោធន៍ខ្ពស់ក្នុងការផ្តល់ការថែទាំអ្នកជំងឺបេះដូង
  • ក្រុមពហុជំនាញដែលធ្វើការក្នុងវិស័យដែលពាក់ព័ន្ធ រួមទាំងអ្នកផ្តល់អាហារូបត្ថម្ភ និងអ្នកព្យាបាលរោគដោយកាយវប្បកម្ម

 
 
 

 

 

1.    ការវះកាត់សរសៃឈាមបេះដូងជាង 350 ដងក្នុងមួយឆ្នាំ

2.    ការពិនិត្យសរសៃឈាមបេះដូងជាង 600ដងក្នុងមួយឆ្នាំ ដោយនីតិវិធី (Angiography) 

3.     អត្រានៃការស្ទះនិងបែកបាលូន (Balloon)  0% អំឡុងពេលធ្វើការវះកាត់សរសៃឈាមបេះដូង (អត្រានៅក្នុងប្រទេសថៃសរុបគឺ 0.22%)

4.    ដាក់ថ្មបេះដូង Pacemaker ជាង 30 ក្នុងមួយឆ្នាំ និងធ្វើការសិក្សាចរន្តអគ្គិសនីបេះដូង Electrophysiology > 80ដង ក្នុងមួយឆ្នាំ

5.    បាត់បង់ជីវិត 0  សម្រាប់និតិវិធីវះកាត់ព្យាបាល ចង្វាក់បេះដូងញ័រនៅថតបេះដូងខាងលើ AF និង  បេះដូងដើរញាប់ VT

6.    បាត់បង់ជីវិត 0 សម្រាប់និតិវិធីការវះកាត់ប្តូរប្រឹសសរសៃឈាមអាអ័កតាមបំពង់កាតេទែរ (TAVI) ចាប់តាំងពីឆ្នាំ 2016

7.    មានការវះកាត់បេះដូងដោយវិធីវះបើកជោគជ័យជាង 70 ក្នុងមួយឆ្នាំដែលធ្វើនៅវិទ្យាស្ថានបេះដូង


 
  • ព្យាបាលជំងឺសរសៃឈាមបេះដូងដ៏ស្មុគ្រស្មាញដោយទទួលបានភាពជោគជ័យដោយប្រើនីតិវិធីតែមួយពាក់ព័ន្ធទៅនឹងការដាក់បញ្ចូលរស័រ (stent) ចំនួន 8
  • ការធ្វើរោគវិនិច្ឆ័យជោគជ័យ និងការព្យាបាលសម្រាប់ជំងឺដែលអាចផ្ទេរតាមហ្សែនបាន (Brugada syndrome) ដែលប៉ះពាល់ដល់ប្រព័ន្ធរលកអគ្គិសនីបេះដូង
 
 
 

 
 



 


 
    Scroll for more

Contact Number

065-509-9198 
(8.00-20.00 hrs. )

02-066-8888
(20.00-8.00 hrs. )

Email
[email protected]
 
  • Tele-Consultation with Doctor Click

Service Hours

  • Service hours for centers/clinics may change without prior notice due to safety protocols put in place to prevent the spread of COVID-19. As a result, we ask that you please schedule your appointments in advance or call to recheck service hours before travelling to the hospital. Tel. 1378 (local calls only)

Location

  • Heart Institute
Building A, 14th floor
Rating score 6.00 of 10, based on 2 vote(s)

Related Health Blogs