bih.button.backtotop.text

ការវះកាត់ត(ផ្សាំ)សរសៃឈាមបេះដូង

CABG គឺជាទម្រង់ការវះកាត់បេះដូងដែលសរសៃឈាមបេះដូងមានការស្ទះមួយឬច្រើនកន្លែងដោយធ្វើការវះកាត់ត(ផ្សាំ)សរសៃឈាមដើម្បីស្ដារលំហូរឈាមទៅបេះដូង។
ជាធម្មតាការតសសៃ(ផ្សាំ)ទាំងនេះគឺបានមកពីការយកសរសៃឈាមអាក់ទែរ ឬសរសៃឈាមវ៉ែនផ្ទាល់របស់អ្នកជំងឺដែលមានទូតាំងនៅទ្រូង ជើង ឬដៃ។ ការតសសៃនេះគឺធ្វើឡើងនៅជុំវិញសរសៃឈាមបេះដូងដែលមានការស្ទះដើម្បីបង្កើតផ្លូវសម្រាប់ឲ្យឈាមដែលសម្បូរទៅដោយអុកស៊ីហ្សែនហូរចូលទៅក្នុងបេះដូង។​

តើវាត្រូវធ្វើដោយរបៀបណា?
ដើម្បីឆ្លងកាត់សសៃឈាមដែលស្ទះនេះ វេជ្ជបណ្ឌិតវះកាត់បានវះកាត់បើកផ្នែកតូចនៅពីក្រោមផ្នែកដែលស្ទះរបស់សរសៃឈាមបេះដូងដែលមានជំងឺ។ បើសិនត្រូវការយកសរសៃឈាមវ៉ែននៅជើង ឬសរសៃឈាមអាក់ទែនៅដែមកប្រើ នោះផ្នែកខាងចុងត្រូវបានយកទៅភ្ជាប់ជាមួយទៅនឹងសរសៃឈាមបេះដូង និងម្ខាងទៀតត្រូវបានភ្ជាប់ទីនឹងសរសៃឈាមអាអ័ក។​ បើសិនយកសរសៃឈាមដោះមកប្រើ នោះផ្នែកខាងចុងត្រូវបានយកទៅភ្ជាប់ជាមួយទៅនឹងសរសៃឈាមបេះដូង ហើយផ្នែកដែលនៅសល់ត្រូវបានភ្ជាប់ទៅនឹងប្រភពដើមរបស់វាគឺអាក់ទែរក្រោមឆ្អឹងដងកាំបិតខាងឆ្វេង។ ការផ្សាំត្រូវបានដេរភ្ជាប់នៅកន្លែងដែលបើក ដើម្បីបង្វែរទិសដើម្បីឲ្យមានលំហូរឈាមនៅកន្លែងដែលមានការស្ទះនេះ។  
 
ទម្រង់ការត្រូវបានធ្វើឡើងវិញរហូតដល់សរសៃឈាមបេះដូងដែលទទួលការប៉ះពាល់ទាំងអស់ត្រូវបានព្យាបាល។ វាជារឿងធម្មតាទេ ដែលសរសៃឈាមបេះដូង ៣-៤ ត្រូវបានវះកាត់ផ្សាំក្នុងពេលធ្វើការវះកាត់។

នៅមុនពេលអ្នកជំងឺចេញពីមន្ទីរពេទ្យ វេជ្ជបណ្ឌិត​ ឬគិលានុបដ្ឋាកនឹងពន្យល់អំពីទម្រង់ការផ្សាំសរសៃឈាមពិតប្រាកដដែលបានធ្វើការវះកាត់។
 
  • ម៉ាស៊ីនសម្រាប់ជំនួយបេះដូង និង​សួត
នៅពេលវះកាត់ ម៉ាស៊ីនជំនួសបេះដូងនឹងសួត  (ហៅថាវះកាត់ “on-pump”) ត្រូវបានប្រើជំនួសបេះដូង និងសួត ដែលអនុញ្ញាតឲ្យចរន្តឈាមបង្ហូរឈាមទៅផ្នែកផ្សេងទៀតនៃរាងកាយ។ ការលោតរបស់បេះដូងត្រូវបានបញ្ឍប់ ដូច្នេះវេជ្ជបណ្ឌិតវះកាត់អាចធ្វើទម្រង់ការវះកាត់ការផ្សាំសរសៃឈាមនៅលើបេះដូងដែលនៅស្ងៀម។​
  • មិនឲ្យបេះដូងច្របាច់ឬលោតនៅពេលវះកាត់ផ្សាំសរសៃឈាមបេះដូង
ការមិនឲ្យបេះដូងច្របាច់ឬលោតនៅពេលវះកាត់ផ្សាំសរសៃឈាមបេះដូងដែលអនុញ្ញាតឲ្យវេជ្ជបណ្ឌិតវះកាត់អាចវះកាត់នៅលើបេះដូងនៅពេលដែលវានៅតែលោត។ ម៉ាស៊ីនសម្រាប់ជំនួយបេះដូង និង​សួតមិនត្រូវបានប្រើទេ។  វេជ្ជបណ្ឌិតវះកាត់បានប្រើឧបករណ៏វះកាត់ដ៍ទំនើបដើម្បីធ្វើឲ្យមានស្ថេរភាព(ទប់)ចំណែករបស់បេះដូងនិងកន្លែងផ្សាំនៅកន្លែងសរសៃឈាមដែលមានការកកស្ទះនៅក្នុងបរិដ្ឋានវះកាត់ដែលមានការត្រួតពិនិត្យយ៉ាងខ្ពស់។​ នៅខណៈពេលដែលផ្នែកនៅសល់របស់បេះដូងនៅតែបន្តការច្របាច់ និងបញ្ជូនឈាមទៅរាងកាយ។  
 
ទិសដៅរបស់ទម្រង់ការនេះគឺត្រូវបន្ថយចង្កោមរោគសញ្ញាជំងឺសរសៃឈាមរបស់បេះដូង (រួមទាំងការឈឺទ្រូង) ជួយអ្នកជំងឺឱ្យបន្តរបៀបរស់នៅតាមធម្មតា និងបន្ថយកត្តាប្រឈមនៃការគាំងបេះដូង ឬបញ្ហាបេះដូងដ៍ទៃទៀត។
ជាមួយការវះកាត់អាចមានផលវិបាកមួយចំនួនរួមមាន៖
  • មានផលវិបាករួមជាមួយការដាក់ថ្នាំសណ្តំ ព្រមទាំងមុខងារមិនធម្មតារបស់បេះដូង និងការដកដង្ហើម។
  • ការបង្ករោគ
  • ការហូរឈាម
  • គ្រោះថ្នាក់សសៃឈាមខួរក្បាល Stroke
  • ចង្វាក់បេះដូងដើរមិនប្រក្រតី (Arrhythmia)
  • ខ្សោយតំរងនោម
  • ការច្របាច់បញ្ជូនឈាមពីក្នុងបេះដូងខ្សោយ
  • ការស្លោកសាច់ដុំបេះដូងនៅកំឡុងពេលការវះកាត់
  • ស្លាប់
ការព្យាបាលតាមវេជ្ជសាស្រ្ត ការដាក់បាល់លូននៅក្នុងសរសៃឈាម​​ ឬការធ្វើអោយមានលំហូរឈាមឡើងវិញនៅសសៃបេះដូងដោយការប្រើកាំរស្មីទ្បេហ្សែបញ្ចាំងលើសាច់ដុំបេះដូង (transmyocardial laser revascularization) អាចជាជំរើសផ្សេងទៀតសម្រាប់អ្នកជំងឺខ្លះ។
ការសម្រេចចិត្តដើម្បីចេញវេជ្ជបញ្ជាក្នុងការព្យាបាលតាមវេជ្ជសាស្រ្ត ទម្រង់ការរាតក្បាត​ ឬការវះកាត់តសរសៃឈាមបេះដូង ដោយផ្អែកលើកត្តាជាច្រើន​រួមមាន ជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរ ភាពធ្ងន់ធ្ងររបស់រោគសញ្ញា អាយុ និងលក្ខខ័ណ្ឌវេជ្ជសាស្រ្តផ្សេងទៀត។ វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងនិងវេជ្ជបណ្ឌិតវះកាត់នឹងកំណត់វិធីសាស្ត្រព្យាបាលដ៏ល្អបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ។

Related conditions

Doctors Related

Related Centers

Related Packages

Rating score 8.48 of 10, based on 33 vote(s)

Related Health Blogs