bih.button.backtotop.text

តួនាទីដ៏សំខាន់នៃការឆ្លុះសុងពោះវៀនក្នុងការស្វែងរកនិងការពារជំងឺមហារីកពោះវៀន

តួនាទីដ៏សំខាន់នៃការឆ្លុះសុងពោះវៀនក្នុងការស្វែងរកនិងការពារជំងឺមហារីកពោះវៀន
ជំងឺមហារីកពោះវៀនធំនិងរន្ធទ្វារធំ ត្រូវបានគេហៅថាមហារីកពោះវៀនធំគឺជាជំងឺមហារីកដែលរីករាលដាលបំផុតលំដាប់ទី ៣ នៅលើពិភពលោក និងលំដាប់ទី ៤ នៃសារហេតុនៃការស្លាប់ដោយសារជំងឺមហារីក។

#ជំងឺមហារីក
#ជំងឺមហារីពោះវៀនធំ
#ការឆ្លុះសុងពោះវៀនធំ
#ជំងឺឬសដូងបាត
#ការឌីថកលាងពោះវៀន
 
ជំងឺមហារីកពោះវៀនធំនិងរន្ធទ្វារធំ ត្រូវបានគេហៅថាមហារីកពោះវៀនធំ គឺជាជំងឺមហារីកដែលរីករាលដាលបំផុតលំដាប់ទី ៣ លើពិភពលោកនិងលំដាប់ទី ៤ នៃសារហេតុនៃការស្លាប់ដែលទាក់ទងនឹងជំងឺមហារីក។ នៅឆ្នាំ ២០៣០ ករណីថ្មីត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងដល់ ៦០ ភាគរយ ឬកើនឡើងជាង ២ លាននាក់ក្នុងមួយឆ្នាំ ហើយចំនួនមនុស្សដែលស្លាប់ដោយសារជំងឺនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១,១ លាននាក់ក្នុងមួយឆ្នាំ។
 
វាត្រូវបានគេប៉ាន់ស្មានថាជិត ៦០ ភាគរយនៃការស្លាប់ដោយសារជំងឺមហារីកពោះវៀនធំ ការពិតអាចត្រូវបានទប់ស្កាត់បានតាមរយៈការពិនិត្យតាមដានជាប្រចាំ ជាពិសេសតាមរយៈការឆ្លុះសុងពោះវៀនធំ ដែលជាការធ្វើតេស្តឈានមុខគេក្នុងការការពារនិងការរកឃើញជំងឺមហារីកពោះវៀនធំពីជំហ៊ានដំបូង។ តាមពិតទៅបណ្ដាប្រទេសដែលការប្រើប្រាស់ការឆ្លុះពោះវៀនធំនិងការពិនិត្យជំងឺមហារីកពោះវៀនធំតាមវិធីផ្សេងៗ បានកើនឡើងនូវអត្រាថយចុះនៃជំងឺមហារីកពោះវៀនធំ។

នេះជាការពិត ៥ យ៉ាងដែលជួយពន្យល់ពីតួនាទីសំខាន់នៃការឆ្លុះពោះវៀនធំដើម្បីបង្ការនិងរកឃើញជំងឺមហារីកពោះវៀនធំពីជំហ៊ានដំបូង។
 
១.​ ការពិនិត្យរករោគឲ្យបានលឿនមានគុណប្រយោជន៍ច្រើនក្នុងការសង្គ្រោះជីវិត
ជំងឺមហារីកពោះវៀនធំអាចព្យាបាលបានខ្ពស់និងអាចរស់រានបាននៅពេលធ្វើរោគវិនិច្ឆ័យនិងព្យាបាលបានលឿនដំណាក់កាលដំបូង។ បញ្ហាប្រឈមសម្រាប់ការរកឃើញដំបូងគឺបណ្តាលមកពីជំងឺមហារីកពោះវៀនធំដែលលូតលាស់យឺត ៗ ជារឿយៗមិនបង្កើតជារោគសញ្ញាអ្វីទាំងអស់រហូតទាល់តែជំងឺនេះវិវត្តទៅដំណាក់កាលចុងក្រោយរបស់វា។ នៅពេលនោះរោគសញ្ញានៃជំងឺមហារីកពោះវៀនធំទាំងបុរសនិងស្ត្រីអាចកើតមានឡើងដូចជា៖
  • ឈឺពោះ
  • ហើមពោះ រមួលក្រពើ
  • លាមកមានឈាម
  • ពោះវៀនប្រួលប្រែល
  • ទល់លាមក
  • អស់កម្លាំង
  • អារម្មណ៍តឹងពោះ
  • ក្អួតចង្អោរ
  • ឈឺទ្វារធំ
  • ស្រកទម្ងន់ដោយឥតមូលហេតុ
 
2. ការឆ្លុះពោះវៀនធំគឺជាស្តង់ដារមាសនៃការធ្វើតេស្ត
ការឆ្លុះសុងពោះវៀនធំគឺជាការធ្វើតេស្ដពិនិត្យរកមើលជំងឺមហារីកពោះវៀនដ៏ឆ្លាតវៃបំផុត។ ការឆ្លុះសុងពោះវៀនធំមានការទាក់ទងនឹងការថយចុះនៃអត្រាមរណភាពពីជំងឺមហារីកពោះវៀនធំជាងវិធីធ្វើតេសស្តពិនិត្យពោះវៀននានា។ នៅមានជំរើសផ្សេងៗទៀតក្នុងការឆ្លុះពោះវៀនធំ ទោះបីជាវិធីទាំងនោះនៅមានកម្រិតនៅឡើយក្នុងការស្វែងរកចំណិតដុំសាច់មហារីកទាំងនោះ។ ជម្រើសទាំងនោះមានដូចជា :
  • ការថតឆ្លុះពោះវៀនស៊ីកម៉យ​(Sigmoid Colon) ការថតឆ្លុះពោះវៀនស៊ីកម៉យ គឺជាទំរង់ការមួយដែលវេជ្ជបណ្ឌិតត្រូវបញ្ចូលបំពង់ឆ្លុះដែលមានប្រវែងសមល្មមនិងតូចជាងម៉ាស៊ីនថតឆ្លុះសុងពោះវៀនធំ ដោយស៊កឆ្លុះពីមាត់ទ្វារធំឡើងទៅដល់ត្រឹមផ្នែកខាងក្រោមនៃពោះវៀនធំ ដើម្បីស្វែងរកវត្តមានចំណិតដុំសាច់ ភាពមិនធម្មតា និងមហារីក។ ការប្រើវិធីសាស្ត្រនេះ វេជ្ជបណ្ឌិតអាចកាត់ច្រឹបយកនូវចំណិតដុំសាច់មិនធម្មតាណាមួយ ដើម្បីធ្វើការពិនិត្យបន្ថែម។ ការថតឆ្លុះពោះវៀនស៊ីកម៉យមានការទាក់ទងនឹងការថយចុះនូវហានិភ័យនៃមរណភាពពីជំងឺមហារីកពោះវៀនធំ បើប្រៀបធៀបទៅនឹងការឆ្លុះពោះវៀនធំ។
  • ការធ្វើតេស្តឈាម Fecal Occult Blood Testing (FOBT) គឺជាការធ្វើតេស្តរកមើលវត្តមានចំណិតដុំសាច់ ឬកោសិកាមហារីក។ ជាធម្មតាវេជ្ជបណ្ឌិតតែងណែនាំឱ្យធ្វើតេស្ដនេះជាថ្មីម្តងទៀតជាប្រចាំតាមឆ្នាំ ដែលវិធីនេះត្រូវបានបង្ហាញថាបានជួយកាត់បន្ថយហានិភ័យនៃការស្លាប់ពីជំងឺមហារីកពោះវៀនធំ។ ផ្ទុយមកវិញការធ្វើតេស្ត FOBT រាងរាល់២ឆ្នាំម្តងជួយកាត់បន្ថយអត្រាមរណភាពនៃជំងឺមហារីកពោះវៀនបានតិចតួចបំផុត។
 
3. ការឆ្លុះសុងពោះវៀនធំមានគោលបំណងពីរ
ខុសពីវិធីធ្វើតេស្តរកជំងឺមហារីកពោះវៀនធំផ្សេងៗទៀត ដូចជាការធ្វើស៊ីធីស្កេនពោះវៀនធំ (CT Scan)និងការធ្វើតេស្តលាមក ការឆ្លុះសុងពោះវៀនធំគឺជាឧបករណ៍ធ្វើរោគវិនិច្ឆ័យដំបូងដែលមានភាពច្បាស់លាស់ត្រឹមត្រូវខ្ពស់ក្នុងការរកចំណិតដុំសាច់ និងរកការលូតលាស់នៃជាលិកាខុសប្រក្រតី។ ក្នុងកំឡុងពេលនៃការឆ្លុះសុងពោះវៀនធំ ប្រសិនបើរកឃើញចំណិតដុំសាច់ នោះការឆ្លុះសុងពោះវៀនធំនឹងធ្វើតួនាទី ទី ២​ របស់វា - គឺការច្រឹបចំណិតដុំសាច់ចេញជាបន្ទាន់ ជាទំរង់ការមានឈ្មោះថា Polypectomy ដោយមានការប្រើឧបករណ៍ខ្សែរង្វង់លួសបញ្ចូលតាមបំពង់ឆ្លុះ។
 
ការលូតលាស់នៃមហារីកនាដំណាក់កាលដំបូងដែលបានរកឃើញក្នុងកំឡុងពេលឆ្លុះសុងពោះវៀនធំ ជាធម្មតាត្រូវបានកាត់យកចេញនាពេលនោះតែម្ដង។ ដរាបណាជាលិកាមហារីកទាំងអស់ត្រូវបានយកចេញដោយជោគជ័យ ជាទូទៅអ្នកជំងឺមិនចាំបាច់ទទួលការព្យាបាលបន្ថែមទៀតដូចជាការព្យាបាលដោយប្រើថ្នាំគីម៉ូឬការថតកាំរស្មីនោះទេ - ការមកតាមដានការឆ្លុះសុងពោះវៀនធំក្នុងរយៈពេល ៦ ខែទៅ ១ឆ្នាំអាចជួយពិនិត្យរករោគសញ្ញាណាមួយនៃការកើតឡើងវិញនៃជំងឺមហារីក។
 
៤.មហារីកពោះវៀនធំជាទូទៅចាប់ផ្តើមពីចំណិតដុំសាច់
ប្រភេទចំណិតដុំសាច់មួយចំនួនភាគច្រើនគឺជាដុំសាច់ស្លូត ដែលឱកាសក្លាយជាសាច់មហារីកគឺមានកំរិតទាប។ ប៉ុន្តែប្រភេទចំណិតដុំសាច់ខ្លះវិញមានឱកាសនៃជំងឺមហារីកគឺខ្ពស់ ដែលប្រភេទចំណិតសាច់ទាំងនេះអាចត្រូវបានគេចាត់ជាប្រភេទ កោសិកាមុនក្លាយជាមហារីក ឬអាដេនណូម៉ា (Adenomas) ។ ទោះបីជាចំណិតដុំសាច់ភាគច្រើនមិនអាចវិវត្តទៅជាមហារីកក៏ដោយ ក៏មហារីកពោះវៀនធំស្ទើរតែទាំងអស់គឺបណ្តាលមកពីចំណិតដុំសាច់។ មនុស្សមួយចំនួនអាចមានហ្សែនកោសិកាមហារីកពីកំណើត ខណៈអ្នកផ្សេងទៀតអាចទាក់ទងទៅនឹងកត្តារបៀបរស់នៅ អ្នកខ្លះដោយសារបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងៗ ឬឥតមានមូលហេតុពិប្រាកដក៏មាន។ ការឆ្លុះពោះវៀនធំគឺជាជម្រើសនៃវិធីសាស្រ្តក្នុងការពិនិត្យរកជំងឺមហារីកពោះវៀនធំនិងកំចាត់បំបាត់កោសិកាមុនក្លាយជាមហារីក(អាដូណូម៉ា)។
 
៥.​ ត្រូវយកចិត្តទុកដាក់ពីរោគសញ្ញាដែលអាចកើតមានជាបន្ទាន់
រោគសញ្ញាជាក់លាក់មួយចំនួនហៅថាជារោគសញ្ញាដាស់តឿនអាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរដែលត្រូវការការព្យាបាលជាបន្ទាន់។ អាការទាំងនោះមានដូចជា : ការហូរឈាមតាមរន្ធគូថ អាការឈឺពោះឥតឈប់ឈរអាការមិនស្រួលមិនស្រឡះឥតបាត់ ការស្រកទម្ងន់ដោយឥតមូលហេតុ ពី ៥គីឡូឡើងទៅ ឬអាការពោះវៀនប្រួលប្រែ ឧទាហរណ៍ប្រសិនបើជាទម្លាប់ធម្មតា អ្នកបត់ជើងធំ ២-៣ ថ្ងៃប្តូរទៅជា ៤-៥ ថ្ងៃម្តង។

ការណែនាំពីការធ្វើតេស្តពិនិត្យរករោគ
ជាការណែនាំ ប្រសិនបើបុរសស្ត្រីដែលគ្មានកត្តាហានិភ័យប្រវត្តិគ្រួសារមានជំងឺមហារីកពោះវៀនធំ លោកអ្នកគួរធ្វើតេស្តឆ្លុះសុងពោះវៀនធំនៅខ្ទង់អាយុប្រហែល៥០ឡើងទៅ។ ប្រសិនបើលោកអ្នកមានប្រវត្តិគ្រួសារជំងឺមហារីកពោះវៀនធំ​ ឬមានកត្តាហានិភ័យផ្សេងៗវិញ លោកអ្នកគួរតែត្រូវបានណែនាំឲ្យឆ្លុះសុងពោះវៀនធំជាដំបូងចាប់ផ្ដើមពីមានអាយុប្រហែលជា ៤០ ឆ្នាំឡើងទៅ។ ប្រសិនបើការពិនិត្យរកមិនមានសញ្ញានៃការបង្ហាញពីចំណិតដុំសាច់ ឬការចង្អុលបង្ហាញពីជំងឺមហារីក នោះការពិនិត្យបន្ទាប់គួរតែត្រូវធ្វើឡើងក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំឬតាមការណែនាំរបស់វេជ្ជបណ្ឌិត។ ប្រសិនបើអ្នកមានសំណួរ តើគួរធ្វើការពិនិត្យពោះវៀនធំ ឬពេលណាគួរជាពេលសមរម្យក្នុងការធ្វើតេស្តពិនិត្យរកមហារីកពោះវៀនធំ? ចូរពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។
 
ដោយវេជ្ជបណ្ឌិតវិរកិច្ច អភិរ័ត្នប្រាឆាសិន អ្នកជំនាញឯកទេសខាងប្រព័ន្ធរំលាយអាហារនិងថ្លើម នាមជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារ​នាមន្ទីរអន្តរជាតិបាំរុងរ៉ាដ
 
For more information please contact:

Related Packages

Related Health Blogs