bih.button.backtotop.text

កាយវិភាគវិទ្យានៃការព្យាបាល: ទស្សនៈរបស់ឱសថការី

 “ជារឿងធម្មតាទេដែលអ្នកជំងឺត្រូវរងឥទ្ធិពលផ្លូវចិត្តពេលដឹងថាខ្លួនមានជំងឺមហារីកនោះ។ អ្នកជំងឺមហារីកត្រូវការការថែទាំយ៉ាងពិសេសទាំងផ្លូវកាយនិងផ្លូវចិត្ត។ នៅពេលដែលអ្នកជំងឺទាំងនេះសម្រេចចិត្តស្វែងរកការព្យាបាលនៅមន្ទីរពេទ្យបាំរុងរ៉ាត (Bumrungrad) យើងដែលជាឱសថការីត្រូវនាំយកនូវចំណេះដឹងរបស់យើងនិងបំពេញតាមតម្រូវការរបស់អ្នកជំងឺ។ យើងត្រូវប្ដូរពីឧបសគ្គឲ្យទៅជាស្នាមញញឹមវិញពីព្រោះកម្លាំងចិត្តដ៏ល្អនោះមានសារៈសំខាន់ដូចឱសថសាស្ត្រល្អដែរ។ យើងមានកិត្តិយសណាស់ដែលបានធ្វើការនេះ។” អ្នកស្រី Nirachorn Kuchonthara ពន្យល់ពីឥរិយាបថនិងការយកចិត្តទុកដាក់ក្នុងនាមអ្នកស្រីជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃផ្នែកសេវាកម្មឱសថនិងការផ្សំថ្នាំនៅមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon ។


លើសពីឱសថសាស្ត្រ

ភារកិច្ចចម្បងរបស់ឱសថការីនៅមជ្ឈមណ្ឌលមហារីកក្នុងតំបន់ Horizon គឺរៀបចំនិងចែកចាយថ្នាំតាមប្រព័ន្ធជាក់លាក់របស់អ្នកជំងឺមហារីកនីមួយៗ។ “ថ្នាំទាំងនេះរួមមានសារជាតិគ្រោះថ្នាក់មួយចំនួនដែលចាំបាច់ត្រូវត្រៀមនៅក្នុងកន្លែងគ្មានមេរោគនិងគ្រប់គ្រងដោយឱសថការីដែលមានជំនាញនិងទទួលនូវការបណ្ដុះបណ្ដាលខ្ពស់។ យើងមិនត្រឹមតែរៀបចំការព្យាបាលដោយប្រើគីមីនិងការព្យាបាលដោយប្រើភាពស៊ាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាក់ថ្នាំផ្សេងទៀតតាមតម្រូវការផងដែរ។ អ្នកស្រី Nirachorn ​ពន្យល់ពីការដំណើរការ។
 
“ ជាទូទៅ ចំណាយពេលមិនតិចជាងពីរសប្តាហ៍បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យដំបូងរហូតដល់ពេលរបស់យើងដើម្បីមើលថែទាំអ្នកជំងឺ។ ជាញឹកញាប់ អ្នកជំងឺចាប់ផ្តើមជាមួយអ្នកឯកទេសក្នុងប្រព័ន្ធរាងកាយជាក់លាក់ ដូចជាអ្នកឯកទេសរោគសួត អ្នកជំនាញផ្នែករោគវិកលចរិក អ្នកជំនាញខាងក្រពះពោះវៀនឬរោគស្ត្រី។ នៅពេលដែលត្រូវបានបញ្ជាក់ថាអ្នកជំងឺមានជំងឺមហារីកនោះ ពួកគេនឹងត្រូវបញ្ជូនទៅជួបគ្រូពេទ្យឯកទេសខាងជំងឺមហារីកដើម្បីធ្វើរោគវិនិច្ឆ័យលម្អិត។ បន្ទាប់ពីដំណាក់កាលនិងលក្ខណៈជាក់លាក់នៃជំងឺមហារីកត្រូវបានកំណត់ហើយ ជម្រើសនៃការព្យាបាលផ្សេងៗ នឹងត្រូវបានវាយតម្លៃ។ អ្នកជំងឺនិងគ្រូពេទ្យនឹងពិភាក្សាថាតើថ្នាំណាមួយដែលសក្តិសមបំផុតសម្រាប់អ្នកជំងឺ។”
 
Retouch-1200.jpg

ការព្រមព្រៀងពេញលេញនិងរួមគ្នារវាងគ្រូពេទ្យ អ្នកជំងឺនិងក្រុមគ្រួសាររបស់អ្នកជំងឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកំណត់ប្រព័ន្ធព្យាបាល។ នេះក៏ព្រោះតែមានប្រព័ន្ធព្យាបាលជំងឺមហារីកមាត្រដ្ឋានជាច្រើនដែលអាចប្រើបាន ដោយមាត្រដ្ឋាននីមួយៗ មានអត្រានៃការឆ្លើយតបនិងផលប៉ះពាល់ផ្ទាល់របស់វាអាស្រ័យលើលក្ខណៈនៃជំងឺមហារីកនិងស្ថានភាពរបស់អ្នកជំងឺ។ គ្រូពេទ្យនឹងធានាថាអ្នកជំងឺយល់ច្បាស់ពីគុណសម្បត្តិនិងគុណវិបត្តិនៃប្រព័ន្ធនីមួយៗ។ រឿងនេះមានសារៈសំខាន់ខ្លាំងណាស់ដែលអ្នកជំងឺឆ្លើយតបបានល្អចំពោះការប្រើថ្នាំខណៈពេលដែលមានផលប៉ះពាល់តិចតួចបំផុតក្នុងអំឡុងពេលព្យាបាល។ “ នៅពេលដែលអ្នកជំងឺនិងគ្រូពេទ្យធ្វើការសម្រេចចិត្តហើយ ឱសថការីនឹងពន្យល់ពីលក្ខណៈពិសេសនៃប្រព័ន្ធព្យាបាលដែលបានជ្រើសរើសជូនអ្នកជំងឺ។ បរិមាណពិតប្រាកដ កម្រិតថ្នាំដែលប្រើ ចំនួនជុំ ផលប៉ះពាល់ ស្ថិតិពាក់ព័ន្ធនិងព័ត៌មានចាំបាច់ដែលត្រូវដឹងផ្សេងទៀត ឱសថការីនឹងពន្យល់ដល់អ្នកជំងឺបានយល់ដឹង។ យើងក៏ត្រូវពិចារណាផងដែរអំពីរបៀបវិធីដែលប្រព័ន្ធអាហារនិងអាហារបំប៉នរបស់អ្នកជំងឺអាចមានទំនាក់ទំនងជាមួយថ្នាំនិងប៉ះពាល់ដល់ការព្យាបាលផងដែរ។”  
 
នៅពេលដែលមានការសម្រេចចិត្ត ហើយថ្នាំត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់នោះ ការងាររបស់ឱសថការីត្រូវធ្វើការត្រួតពិនិត្យទ្វេដងដើម្បីធានាថាកម្រិតថ្នាំនោះត្រឹមត្រូវ ហើយវត្ថុរាវដែលមាននៅក្នុងបំពង់ឈាមដែលកំណត់នោះត្រូវគ្នានឹងសមាសធាតុសកម្ម មុនពេលរៀបចំការបញ្ចូលឬចាក់ថ្នាំ។ ក្នុងករណីដែលមិនសូវបានប្រើឬថ្នាំមានចំនួនតិចតួច ឱសថការីនឹងទាក់ទងជាមួយក្រុមអ្នកបញ្ជាទិញសារពើភ័ណ្ឌនិងត្រួតពិនិត្យទំនិញក្នុងឃ្លាំងដើម្បីធានាថាមានថ្នាំសម្រាប់ប្រើប្រាស់ជូនអ្នកជំងឺក្នុងការចាប់ផ្តើមព្យាបាល។
 
Anatomy2-1200.jpg

យើងមិនគ្រាន់តែពិនិត្យប្រឆាំងនឹងវេជ្ជបញ្ជានោះទេ។ ក្រៅពីនេះ យើងក៏បញ្ជាក់ពីសុវត្ថិភាពពិតប្រាកដរបស់ថ្នាំនិងស្ថានភាពសុខភាពបច្ចុប្បន្នរបស់អ្នកជំងឺម្នាក់ៗ រហូតដល់កោសិកាឈាមសនិងក្រហមរបស់ពួកគេ មុខងាររបស់តម្រងនោមនិងថ្លើមរបស់ពួកគេផងដែរ។ ប្រសិនបើយើងឃើញពីតម្រូវការក្នុងការកែសម្រួលថ្នាំនោះ គ្រូពេទ្យឯកទេសជំងឺមហារីកនឹងជូនដំណឹងជាបន្ទាន់។ សម្រាប់ពេលដែលពួកគេឲ្យយើងដំណើរការទៅបាននោះ យើងនឹងចាប់ផ្តើមរៀបចំថ្នាំសម្រាប់ការគ្រប់គ្រង។” អ្នកស្រី Nirachorn លម្អិតអំពីកាតព្វកិច្ចច្បាស់លាស់របស់ឱសថការី។

 

លើសពីការចែកចាយ

ផលប៉ះពាល់គឺជាការពិចារណាដ៏សំខាន់នៃការព្យាបាលជំងឺមហារីកណាមួយហើយអាចប្រែប្រួលខុសគ្នាយ៉ាងខ្លាំង។ នៅពេលអ្នកជំងឺចាប់ផ្តើមប្រព័ន្ធថ្មី ចូលក្នុងជុំថ្មីឬមានការព្យាបាលបន្ថែម ឱសថការីត្រូវធ្វើបច្ចុប្បន្នភាពកែសម្រួលការទូទាត់ប្រាក់ឲ្យសមរម្យ។ “ ក្នុងចំណោមពួកយើង មានឱសថការីដែលពូកែពន្យល់ពីចំណុចរាយរងលម្អិតរបស់ថ្នាំដល់អ្នកជំងឺ។ សម្រាប់អ្នកជំងឺបរទេសដែលមិនយល់ភាសាថៃ យើងទាក់ទងជាមួយអ្នកបកប្រែវេជ្ជសាស្រ្តដើម្បីធានាថាមិនមានបាត់បង់ព័ត៌មានលម្អិតនិងការកង្វះខាតណាមួយនៅក្នុងការបកប្រែនោះទេ។ ចំពោះអ្នកជំងឺមួយចំនួនចាំបាច់ត្រូវបញ្ចូលអ្នកជំនាញអាហារូបត្ថម្ភក្នុងការពង្រឹងនូវកម្លាំងរបស់អ្នកជំងឺផងដែរដើម្បីទប់ទល់នឹងផលប៉ះពាល់របស់ថ្នាំដែលត្រូវការច្រើន។ ប្រសិនបើរាងកាយរបស់អ្នកជំងឺមិនសក្ដិសមសម្រាប់ការប្រើថ្នាំទេនោះវានឹងមានគ្រោះថា្នក់ជាជាងផលល្អ។
 
“អ្នកជំងឺមួយចំនួនមានបញ្ហាក្នុងការគេងពីព្រោះថ្នាំ corticosteroids ដែលត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ដើម្បីប្រឆាំងនឹងការរមូលពោះអាចបណ្តាលឲ្យមានការលំបាកក្នុងការគេងលក់ស្រួល។ ការគេងគឺសំខាន់ណាស់សម្រាប់អ្នកជំងឺមហារីកពីព្រោះកោសិកាឈាមត្រូវបានផលិតឡើងនៅពាក់កណ្តាលអធ្រាត្រនិងម៉ោង 4 ព្រឹក។ ប្រសិនបើអ្នកជំងឺមិនអាចគេងលក់ក្នុងអំឡុងម៉ោងទាំងនោះទេ ពួកគេក៏មិនអាចទទួលបានថ្នាំរបស់ពួកគេឡើយ។ នោះហើយជាមូលហេតុដែលយើងតែងតែសួរថាតើអ្នកជំងឺអាចគេងនៅពេលយប់បានទេ។ ប្រសិនបើចាំបាច់អាចណែនាំឲ្យប្រើថ្នាំងងុយគេង។ យើងយកចិត្តទុកដាក់លើគ្រប់ព័ត៌មានលម្អិតពីព្រោះយើងយកចិត្តទុកដាក់ក្នុងការថែទាំ។
 
បទពិសោធន៍ 15 ឆ្នាំរបស់អ្នកស្រី Nirachorn បានធ្វើឲ្យអ្នកស្រីមានភាពស្ទាត់ជំនាញនិងទទួលបានការជឿទុកចិត្តពីមិត្តភក្ដិរួមការងារនិងអ្នកជំងឺចំពោះបញ្ហាទាំងឡាយដែលទាក់ទងនឹងប្រើប្រាស់ថ្នាំព្យាបាលជំងឺមហារីក។ ភាពជាអ្នកដឹកនាំរបស់អ្នកស្រីដឹកនាំក្រុមសេវាកម្មឱសថនិងការផ្សំថ្នាំនៅមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon ដែលផ្ដល់សារៈសំខាន់ចំពោះតួនាទីនិងការថែទាំយកចិត្តទុកដាក់ចំពោះការរស់នៅដ៏ល្អរបស់អ្នកជំងឺមហារីក។ អ្នកស្រីតែងតែខិតខំអប់រំសមាជិកក្រុមរបស់ខ្លួនព្រមគ្នាជាមួយការអភិវឌ្ឍជំនាញរបស់ពួកគេ ហើយជំរុញទឹកចិត្តពួកគេឲ្យនាំយកនូវសេចក្តីត្រូវការជាបន្ទាន់និងយូរអង្វែងរបស់អ្នកជំងឺជាអាទិភាព ប្រសិនបើវាមានន័យថាធ្វើការយូរជាងធម្មតានោះ។
 
អ្នកស្រី Nirachorn រក្សាទុកនូវចំណែកដើម្បីរំលឹកយើងពីមូលហេតុដែលធ្វើកិច្ចការរបស់ពួកគេ។ “ យើងទាំងអស់គ្នានៅក្នុងក្រុមដឹងថាអ្នកជំងឺមានឱកាសតិចតួចបំផុត ហើយថាពួកគេកំពុងរស់នៅនិងប្រយុទ្ធប្រឆាំងជាមួយជំងឺមហារីកក្នុងខ្លួនរបស់គេគ្រប់ពេលដែលស្ថិតក្រោមការមើលថែរបស់យើង។ យើងយល់ចិត្តពួកគេ។ នោះហើយជាមូលហេតុដែលយើងប្រុងប្រយ័ត្ននិងឈានទៅមុខមួយជំហានទៀតនៅពេលដែលយើងបំពេញការងាររបស់យើង។ យើងបណ្ដុះឫសគល់ដើម្បីឲ្យអ្នកជំងឺបានធូរស្បើយ ឲ្យពួកគេអាចវិលត្រឡប់ទៅរស់នៅបានល្អបំផុតរបស់ពួកគេបាន។”
 
For more information please contact:

Related Packages

Related Health Blogs