មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដបង្កើតឡើងក្នុងឆ្នាំ១៩៨០ គឺជាអ្នកត្រួសត្រាយផ្លូវលំដាប់សកលក្នុងការផ្តល់នូវសេវាថែទាំសុខភាពលំដាប់ថ្នាក់ពិភពលោក និងការគាំទ្រអ្នកជំងឺអន្តរជាតិអស់រយៈពេលជិតបួនទសវត្សរ៍មកហើយ។ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងបាងកក ប្រទេសថៃ ដែលជាទីក្រុងដ៏ធំមួយមានរហស្សនាមថា “ទីក្រុងនៃទេវតា” និងល្បីល្បាញដោយសារវប្បធម៌នៃការបដិសណ្ឋារកិច្ចដ៏ល្អបំផុត និងម្ហូបអាហារដ៏មានឱជារស។ បាំរុងរ៉ាដ គឺជាមន្ទីរពេទ្យឯកទេសពហុជំនាញដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ និងត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុននៃប្រទេសថៃតាំងពីឆ្នាំ១៩៨៩។ ក្នុងនាមជាមន្ទីរពេទ្យឯកជនដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ ផ្តល់ការថែទាំអ្នកជំងឺជាង ១,១ លាននាក់ មកពីជាង ១៩០ ប្រទេសជារៀងរាល់ឆ្នាំ។
- បើកដំណើរការមន្ទីរពេទ្យកម្រិត ២០០ គ្រែ: ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៨០
- ចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននៃប្រទេសថៃ: ឆ្នាំ១៩៨៩
- បើកដំណើរការមន្ទីរពេទ្យកម្រិត ៥៨០ គ្រែ: ថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧
- បើកដំណើរការមជ្ឈមណ្ឌលថែទាំសុខភាព VitalLife Scientific Wellness Center: ខែសីហា ឆ្នាំ២០០១
- ក្លាយជាមន្ទីរពេទ្យដំបូងគេនៅអាស៊ីដែលទទួលបានការទទួលស្គាល់ពីស្ថាប័ន Joint Commission International (JCI): ខែកុម្ភៈ ឆ្នាំ២០០២
- បើកដំណើរការអគារ A (គ្លីនិក): ខែឧសភា ឆ្នាំ២០០៨
- ទទួលបានការទទួលស្គាល់ Global Healthcare Accreditation (GHA) កម្រិតឧត្តមភាព: ខែកញ្ញា ឆ្នាំ២០១៧
- ដំឡើងកម្រិតពីគ្លីនិកហ្សែនបង្ការ (Preventive Genomics Clinic) ទៅជា មជ្ឈមណ្ឌលវេជ្ជសាស្ត្រហ្សែនបាំរុងរ៉ាដ (Bumrungrad Genomic Medicine Center): ឆ្នាំ២០២៤
ក្នុងឆ្នាំ២០០២ មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ គឺជាមន្ទីរពេទ្យដំបូងគេនៅអាស៊ីដែលទទួលបានការទទួលស្គាល់ពីស្ថាប័ន Joint Commission International (JCI) ដែលជាស្ថាប័នមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ មន្ទីរពេទ្យយើងខ្ញុំក៏ទទួលបានការទទួលស្គាល់ជាថ្មីឡើងវិញចំនួនប្រាំពីរដងជាប់ៗគ្នាផងដែរ។ ក្នុងឆ្នាំ២០១៧ បាំរុងរ៉ាដ ក៏បានក្លាយជាមន្ទីរពេទ្យដំបូងគេនៅអាស៊ីដែលទទួលបានវិញ្ញាបនបត្រ DNV GL MIR សម្រាប់ហានិភ័យនៃការឆ្លងមេរោគ និងបានក្លាយជាមន្ទីរពេទ្យក្រៅសហរដ្ឋអាមេរិកដំបូងគេដែលទទួលបានការទទួលស្គាល់ Global Healthcare Accreditation (GHA) កម្រិតឧត្តមភាព ដែលបញ្ជាក់ពីស្តង់ដារអន្តរជាតិខ្ពស់បំផុតនៃគុណភាព សុវត្ថិភាព និងការថែទាំសម្រាប់អ្នកជំងឺអន្តរជាតិដែលធ្វើដំណើរមកកាន់មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ ដើម្បីទទួលការព្យាបាល។

មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការថែទាំអ្នកជំងឺចម្រុះតាមរយៈក្រុមពហុជំនាញ ដែលរួមមានវេជ្ជបណ្ឌិតគ្លីនិក គិលានុបដ្ឋាយិកា ឱសថការី អ្នកព្យាបាលដោយចលនា អ្នកឯកទេសអាហារូបត្ថម្ភ អ្នកបច្ចេកទេសវេជ្ជសាស្ត្រ និងបុគ្គលិកជំនាញផ្សេងទៀតមកពីមុខវិជ្ជាជំនាញផ្សេងៗគ្នា ដើម្បីធានាបាននូវការថែទាំគ្រប់ជ្រុងជ្រោយដែលត្រូវបានរៀបចំឡើងស្របតាមតម្រូវការបុគ្គលរបស់អ្នកជំងឺម្នាក់ៗ ជាពិសេសសម្រាប់អ្នកជំងឺដែលមានស្ថានភាពជំងឺស្មុគស្មាញ ដែលទាមទារការថែទាំសម្របសម្រួលពីវេជ្ជបណ្ឌិតឯកទេសជាច្រើន។
បច្ចុប្បន្ន មន្ទីរពេទ្យបាំរុងរ៉ាដ មានវេជ្ជបណ្ឌិតឯកទេសជាង ១.៥០០ នាក់ និងបុគ្គលិកផ្សេងៗទៀតជាង ៥.០០០ នាក់។ វេជ្ជបណ្ឌិតភាគច្រើនរបស់យើងទទួលបានការអប់រំ ការបណ្តុះបណ្តាល និងវិញ្ញាបនបត្រកម្រិតអន្តរជាតិពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ ជប៉ុន និងបែលហ្ស៊ិក ព្រមទាំងបណ្តាប្រទេសផ្សេងៗទៀត ដែលទទួលបានការទទួលស្គាល់លើស្តង់ដារវេជ្ជសាស្ត្រកម្រិតអន្តរជាតិ។
ជាមួយនឹងឯកទេសរង (Subspecialties) ជាង ១១៥ ផ្នែក រួមបញ្ចូលជាមួយនឹងការសម្របសម្រួលយ៉ាងមានប្រព័ន្ធពីសំណាក់ក្រុមវេជ្ជបណ្ឌិតពហុជំនាញ មន្ទីរពេទ្យបាំរុងរ៉ាដអាចរៀបចំផែនការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ជូននូវលទ្ធផលនៃការព្យាបាលដ៏ល្អបំផុតសម្រាប់អ្នកជំងឺ។
មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ គឺជាអ្នកនាំមុខគេផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងសេវាកម្មអ្នកជំងឺប្រកបដោយនវានុវត្តន៍។ មន្ទីរពេទ្យប្តេជ្ញាអនុវត្តបច្ចេកវិទ្យាវេជ្ជសាស្ត្រកម្រិតខ្ពស់ និងនវានុវត្តន៍ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពច្បាស់លាស់នៃការធ្វើរោគវិនិច្ឆ័យ ផែនការព្យាបាល និងការថែទាំអ្នកជំងឺ ដែលត្រូវបានរៀបចំឡើងស្របតាមតម្រូវការបុគ្គលរបស់អ្នកជំងឺម្នាក់ៗ។
វឌ្ឍនភាពដ៏សំខាន់មួយរបស់យើង គឺការផ្តល់សេវាវេជ្ជសាស្ត្រជាក់លាក់ (Precision Medicine) ដោយទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជំងឺ រួមទាំងទិន្នន័យហ្សែន និងជីវម៉ូលេគុល មកវិភាគរួមផ្សំក្នុងការធ្វើរោគវិនិច្ឆ័យ និងការរៀបចំផែនការនៃការព្យាបាល។ ជាពិសេស សម្រាប់ការព្យាបាលជំងឺមហារីកតាមលក្ខណៈបុគ្គល វិធីសាស្ត្រនេះជួយឱ្យវេជ្ជបណ្ឌិតអាចជ្រើសរើសជម្រើសនៃការព្យាបាលបានយ៉ាងត្រឹមត្រូវ និងស័ក្តិសមបំផុតទៅនឹងលក្ខណៈនៃជំងឺ និងស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ។
សម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺបេះដូង មន្ទីរពេទ្យបាំរុងរ៉ាដបាននាំយកបច្ចេកវិទ្យា CardioInsight ដ៏ទំនើបបំផុតមកប្រើប្រាស់ក្នុងការពិនិត្យ និងកំណត់ទីតាំងនៃភាពមិនប្រក្រតីរបស់សញ្ញាអគ្គិសនីបេះដូងដោយមិនចាំបាច់វះកាត់ ឬចាក់ទម្លុះ (Non-invasive) ដើម្បីធ្វើរោគវិនិច្ឆ័យស្ថានភាពជំងឺចង្វាក់បេះដូងលោតខុសប្រក្រតី។ បច្ចុប្បន្ន យើងគឺជាមន្ទីរពេទ្យតែមួយគត់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបមួយនេះ។
លើសពីនេះទៅទៀត មន្ទីរពេទ្យបាំរុងរ៉ាដ គឺជាមន្ទីរពេទ្យដំបូងគេបង្អស់នៅក្នុងប្រទេសថៃ ដែលបាននាំយកបច្ចេកវិទ្យា Photon-counting CT ដែលជាបច្ចេកវិទ្យាថតស្កេនដោយកុំព្យូទ័រ (CT Scan) ដ៏ទំនើបកម្រិតខ្ពស់មកប្រើប្រាស់ ដើម្បីលើកកម្ពស់សមត្ថភាពផ្នែករោគវិនិច្ឆ័យ។ បច្ចេកវិទ្យានេះផ្តល់នូវរូបភាពដែលមានគុណភាព និងកម្រិតភាពច្បាស់ខ្ពស់ ដោយអាចបង្ហាញយ៉ាងច្បាស់នូវព័ត៌មានលម្អិតនៃសរីរាង្គ និងភាពមិនប្រក្រតីទោះបីជាវាមានទំហំតូចក៏ដោយ។ ទន្ទឹមនឹងនេះ វាជួយគាំទ្រដល់ការធ្វើរោគវិនិច្ឆ័យជំងឺស្មុគស្មាញនៅក្នុងប្រព័ន្ធរាងកាយផ្សេងៗ និងជួយឱ្យវេជ្ជបណ្ឌិតអាចរៀបចំផែនការនៃការព្យាបាលបានកាន់តែមានភាពត្រឹមត្រូវ និងជាក់លាក់។
ចំពោះផ្នែកវះកាត់ មន្ទីរពេទ្យបាំរុងរ៉ាដបាននាំយកបច្ចេកវិទ្យាវះកាត់ដោយប្រើមនុស្សយន្តជំនួយ មកប្រើប្រាស់សម្រាប់ការវះកាត់ជំងឺមហារីកក្រពេញប្រូស្តាត ដែលឈានទៅដល់ការបង្កើតនូវមជ្ឈមណ្ឌលវះកាត់ដោយមនុស្សយន្ត ។ ដោយបំពាក់នូវបច្ចេកវិទ្យាវះកាត់ដោយប្រើមនុស្សយន្តជំនួយដ៏ទំនើបបំផុតនាពេលបច្ចុប្បន្ន ដូចជា MAKOplasty© និងប្រព័ន្ធ da Vinci Surgical System បច្ចេកវិទ្យាទាំងនេះជួយបង្កើនភាពជាក់លាក់ និងប្រសិទ្ធភាពនៃការវះកាត់ កាត់បន្ថយការប៉ះទង្គិចដល់ជាលិកាជុំវិញ និងជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយពីការវះកាត់ ។ សេវាកម្មនេះគ្របដណ្តប់លើការព្យាបាលជំងឺក្នុងឯកទេសជាច្រើន រួមមាន ជំងឺសន្លាក់ ជំងឺឆ្អឹងខ្នង និងជំងឺមហារីក ។
"ការថែទាំដោយការយកចិត្តទុកដាក់ គឺជាតម្លៃស្នូលមួយដែលមន្ទីរពេទ្យបាំរុងរ៉ាដតែងតែប្រកាន់ខ្ជាប់ជានិច្ចមក ដោយផ្តោតលើការផ្តល់ជូនអ្នកជំងឺគ្រប់រូបនូវការថែទាំប្រកបដោយការយកចិត្តទុកដាក់ ព្រមជាមួយនឹងគុណភាព និងស្តង់ដារវេជ្ជសាស្ត្រកម្រិតអន្តរជាតិ ។ កន្លងមក មន្ទីរពេទ្យបាំរុងរ៉ាដត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន ដូចជា Newsweek, International Herald Tribune, Reader’s Digest, CBS 60 Minutes, The Financial Times និង CNN ដែលបានលើកឡើងពីគុណភាពនៃការព្យាបាល ព្រមទាំងសក្តានុពលក្នុងការថែទាំអ្នកជំងឺបរទេស ដែលរួមចំណែកធ្វើឱ្យមន្ទីរពេទ្យបាំរុងរ៉ាដទទួលបានការទទួលស្គាល់ និងក្លាយជាគោលដៅថែទាំសុខភាពកំពូលមួយនៅលើពិភពលោក ។
តាមរយៈបទពិសោធន៍ក្នុងការថែទាំអ្នកជំងឺមកពីចម្រុះជាតិសាសន៍ និងវប្បធម៌ មន្ទីរពេទ្យតែងតែផ្តល់សារៈសំខាន់ទៅលើការកាត់បន្ថយឧបសគ្គផ្នែកភាសា និងការទំនាក់ទំនង ។ វេជ្ជបណ្ឌិតរបស់យើងភាគច្រើនអាចទំនាក់ទំនងជាភាសាអង់គ្លេសបានយ៉ាងល្អ ហើយមន្ទីរពេទ្យក៏មានក្រុមអ្នកបកប្រែភាសាជាង ១៣០ នាក់ ដើម្បីជួយសម្រួលដល់ការទំនាក់ទំនងរវាងបុគ្គលិកពេទ្យ អ្នកជំងឺ និងក្រុមគ្រួសារ ធ្វើយ៉ាងណាឱ្យពួកគេអាចយល់ដឹងច្បាស់លាស់ពីព័ត៌មានទាក់ទងនឹងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ។
សម្រាប់អ្នកជំងឺដែលធ្វើដំណើរមកពីក្រៅប្រទេស មន្ទីរពេទ្យមានផ្តល់សេវាកម្មគាំទ្រយ៉ាងពេញលេញ ចាប់តាំងពីមុនពេលធ្វើដំណើរ អំឡុងពេលទទួលការព្យាបាល រហូតដល់ពេលធ្វើដំណើរកត្រឡប់ទៅប្រទេសកំណើតវិញ ។ សេវាកម្មទាំងនេះគ្របដណ្តប់លើការសម្រួលការធ្វើដំណើរ សេវារថយន្តទទួលបញ្ជូន ការសម្របសម្រួលកន្លែងស្នាក់នៅ ព្រមទាំងការផ្តល់ភាពងាយស្រួលផ្សេងៗនៅពេលធ្វើដំណើរមកដល់ប្រទេសថៃ ដើម្បីធានាថាអ្នកជំងឺ និងក្រុមគ្រួសារអាចទទួលបានសេវាថែទាំវេជ្ជសាស្ត្រប្រកបដោយភាពងាយស្រួល និងរលូនបំផុត ។"
លើសពីនេះទៅទៀត មន្ទីរពេទ្យតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សមភាពក្នុងការផ្តល់សេវាកម្ម តាមរយៈគោលនយោបាយតម្លៃតែមួយ (One-price Policy) ដោយអនុវត្តអត្រាថ្លៃព្យាបាលដូចគ្នាសម្រាប់ទាំងអ្នកជំងឺថៃ និងអ្នកជំងឺបរទេស ។ ចំណុចនេះឆ្លុះបញ្ចាំងពីទស្សនទាននៃការថែទាំអ្នកជំងឺប្រកបដោយភាពយុត្តិធម៌ និងតម្លាភាព ដោយគ្មានការរើសអើងពូជសាសន៍ ឬសញ្ជាតិឡើយ ។
"តាមរយៈការរួមបញ្ចូលគ្នានូវការថែទាំដោយការយកចិត្តទុកដាក់ ភាពងាយស្រួលក្នុងការទទួលបានសេវាកម្ម កិច្ចសហប្រតិបត្តិការនៃក្រុមវេជ្ជបណ្ឌិតពហុជំនាញ និងការប្រត្តិបត្តិចំពោះអ្នកជំងឺប្រកបដោយសមភាព មន្ទីរពេទ្យបាំរុងរ៉ាដប្តេជ្ញាថែទាំអ្នកជំងឺគ្រប់រូបដោយការយកចិត្តទុកដាក់ និងការគោរពចំពោះភាពចម្រុះ មិនថាអ្នកជំងឺអញ្ជើញមកពីប្រទេសណា ឬមានវប្បធម៌បែបណានោះឡើយ ។
ទស្សនទាននេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈឈ្មោះ «បាំរុងរ៉ាដ» ដែលមានន័យថា «ការថែទាំប្រជាជន» ហើយនេះគឺជាគោលការណ៍ដ៏សំខាន់ ដែលមន្ទីរពេទ្យតែងតែប្រកាន់ខ្ជាប់ក្នុងការថែទាំអ្នកជំងឺ ចាប់តាំងពីថ្ងៃស្ថាបនាដំបូងរហូតមកទល់បច្ចុប្បន្ន ។"