កាលពីមុន អ្នកជំងឺដែលពីមុនធ្លាប់ទទួលការធ្វើការកាត់សាច់ថ្លើមយកទៅពិនិត្យនូវរៀងរាល់២ទៅ៣ឆ្នាំដែលមានអារម្មណ៍ភ័យខ្លាចចំពោះឈ្មោះរបស់ទម្រង់ការ ប៉ុន្តែឥឡួវពួកគេអាចមានលទ្ធភាពត្រឡប់ទៅផ្ទះយ៉ាងឆាប់រហ័សបន្ទាប់ពីធ្វើការស្កែនហើយ។ ឧបករណ៍នេះត្រូវបានដាក់ក្នុងគោលបំណងដើម្បីបញ្ចេញរលកអេកូដែលមានភាពយឺតសំដៅទៅរកថ្លើម។ បន្ទាប់មកកម្មវិធី fibroscan បានបម្លែងល្បឿននៃការចូលរបស់អេកូទៅក្នុងតម្លៃលទ្ធផលមួយ ដែលវេជ្ជបណ្ឌិតអាចប្រើប្រាស់វាសម្រាប់ការព្យាករណ៏ជំងឺថែមទៀត។ ទម្រង់ការទាំងមូលមានរយៈពេលប្រហែល ១០នាទី និងលទ្ធផលអាចជួយវេជ្ជបណ្ឌិតកំណត់នូវផែនការព្យាបាលបានភ្លាមៗ។