bih.button.backtotop.text

ការវះកាត់រោគស្ត្រីដោយមនុស្សយន្តដោយប្រើប្រព័ន្ធបច្ចេកវិទ្យា da Vinci Xi នៅក្នុងមន្ទីរពេទ្យបាំរុងរ៉ាដ

ការវះកាត់រោគស្ត្រីដោយមនុស្សយន្តដោយប្រើប្រព័ន្ធបច្ចេកវិទ្យា da Vinci Xi នៅក្នុងមន្ទីរពេទ្យបាំរុងរ៉ាដ 

 
ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកស្ត្រីអាចផ្លាស់ប្ដូរជីវិតយើងបាន។ នៅក្នុងមជ្ឈមណ្ឌលវះកាត់ដោយមនុស្សយន្តនៃមន្ទីរពេទ្យបាំរុងរ៉ាដ  ស្ត្រីដែលមានភាពប្រឈមនឹងដូចជា ជំងឺមហារីកមាត់ស្បូន មហារីកកន្សោមដៃស្បូន ឬមហារីកស្បូន បច្ចុប្បន្នមានលទ្ធភាពអាចប្រើប្រព័ន្ធវះកាត់ដោយមនុស្សយន្ត da Vinci Xi ដែលជាបច្ចេកវិទ្យាផ្ដល់នូវការវះការបានលឿន និងជាសះស្បើយឆាប់រហ័ស។ ចាប់តាំងឆ្នាំ 2016 មក មន្ទីរពេទ្យបាំរុងរ៉ាត់ឈានមុខគេលើការវះកាត់ដោយមនុស្សយន្ត ដោយផ្ដល់ជូននូវកម្មវិធីដ៏ទូលំទូលាយបំផុតមួយនៅក្នុងប្រទេសថៃ និងតំបន់អាស៊ី។

 

តើអ្វីទៅជាការវះកាត់ជំងឺមហារីកស្ត្រីដោយមនុស្សយន្ត?

ការវះកាត់ដោយប្រើមនុស្សយន្ត គឺជាទម្រង់នៃការវះកាត់ដែលមានផលប៉ះពាល់តិចតួចបំផុត ដែលគ្រូពេទ្យវះកាត់ប្រើ​ ប្រព័ន្ធDa Vinci Xi ដើម្បីវះកាត់ក្នុងចំណុចដ៏ស្មុគស្មាញដោយមានស្នាមរបួសតូចបំផុត។
  • តុបញ្ជាការរបស់គ្រូពេទ្យវះកាត់៖​   គ្រូពេទ្យវះកាត់ដំណើរការវះកាត់ជាមួយនិងរូបភាពច្បាស់ជាក់លាក់ ដែលបានពង្រីកដោយប្រព័ន្ធ3D។
  • រទេះអ្នកជំងឺ៖​  ដៃមនុស្សយន្តដែលគ្រប់គ្រងដោយគ្រូពេទ្យវះកាត់ បំប្លែងរាល់ចលនាទៅជាសកម្មភាពជាក់លាក់នៅក្នុងរាងកាយអ្នកជំងឺផ្ទាល់់។
  • ដែនទស្សនីយភាព៖​ រួមបញ្ចូល រូបភាពជាក់ស្តែង រួមជាមួយដំណើរការវះកាត់ផ្ទាល់របស់ក្រុមគ្រូពេទ្យ។
 
មិនដូចការវះបើកដែលតម្រូវឲ្យមានស្នាមរបួសធំទេ ការវះកាត់ដោយមនុស្សយន្តអាចធ្វើឲ្យការវះកាត់យកស្បូន(hysterectomy)​  ការវះកាត់ស្បូនទាំងមូល(Radical Hysterectomy)និងការវះកាត់កូនកណ្តុរ(Lymph node dissection)ដោយមានរបួសតិចតួចបំផុត។ដៃមនុស្សយន្តលាតសន្ធឹងនិងបង្វិលលើសជួរកដៃមនុស្ស​ដែលអាចឲ្យគ្រូពេទ្យអាចវះកាត់ចូលទៅដល់តំបន់អាងត្រគាក ជាមូយនិងភាពជាក់លាក់ត្រឹមត្រូវ។
 
 

នីតិវិធីក្នុងការវះកាត់ផ្នែករោគស្ត្រីដោយមនុស្សយន្ត

នៅមជ្ឈមណ្ឌលវះកាត់មនុស្សយន្តមន្ទីរពេទ្យបាំរុងរ៉ាដ  ប្រព័ន្ធ da Vinci Xi ត្រូវបានអនុវត្តក្នុងការព្យាបាលជំងឺមហារីកស្ត្រី និងស្ថានភាពមិនធ្ងន់ធ្ងរ ស្មុគស្មាញជាច្រើន។
  • មហារីកស្បូន
    • ការព្យាបាលស្តង់ដារជាធម្មតាពាក់ព័ន្ធនឹងការកាត់ស្បូនចេញ និងការវះកាត់យកកូនកណ្តុរចេញដើម្បីវាយតម្លៃការរាលដាលនៃជំងឺមហារីក។
    • ដោយមានជំនួយពីមនុស្សយន្ត គ្រូពេទ្យវះកាត់អាចធ្វើជំហានដ៏ឆ្ងាយទាំងនោះបានយ៉ាងជាក់លាក់ជាងមុន កាត់បន្ថយហានិភ័យនៃផលវិបាក និងធានាបាននូវការជាសះស្បើយលឿនជាងមុន។
  • ជំងឺមហារីកមាត់ស្បូន (ដំណាក់កាលដំបូង)
    • តម្រូវឱ្យមានការវះកាត់ស្បូនទាំងមូល (ការកាត់ស្បូន មាត់ស្បូន ផ្នែកខ្លះនៃទ្វារមាស និងជាលិកាជុំវិញ) បូកនឹងការវះកាត់យកក្រពេញទឹករងៃអាងត្រគាកចេញ។
    • បច្ចេកវិទ្យាda Vinci Xi ផ្តល់នូវការមើលឃើញកាន់តែប្រសើរឡើងនៃទំហំអាងត្រគាកតូចចង្អៀត ដែលអាចឱ្យមានការកាត់យកចេញដោយសុវត្ថិភាពនៃជាលិកាដែលរងផលប៉ះពាល់ ខណៈពេលដែលការពារសរសៃប្រសាទ និងសរីរាង្គជុំវិញ។
  • ដុំសាច់អូវែរ (ករណីដែលបានជ្រើសរើស)
    • នៅក្នុងអ្នកជំងឺដែលបានជ្រើសរើស ការវះកាត់ដោយមនុស្សយន្តអនុញ្ញាតឱ្យកាត់ចេញនូវម៉ាស់អូវែ ដំណើរការដំណាក់កាល និងការវាយតម្លៃនៃការរីករាលដាលជំងឺ។
    • បច្ចេកវិទ្យានេះជួយកាត់បន្ថយការប៉ះទង្គិចដល់ជាលិកាជុំវិញ ដែលមានសារៈសំខាន់ជាពិសេសនៅពេលដែលចង់បានការរក្សាការមានកូន។
  • ដុំសាច់ស្បូននិងលក្ខខណ្ឌដ៏ស្មុគស្មាញ
    • ដុំសាច់ធំ ឬដុំសាច់ស្លូតដែលប៉ះពាល់ដល់ការមានកូន ដុំសាច់ធំ ឬដុំសាច់ស្លូតបូតដែលប៉ះពាល់ដល់ការមានកូន ឬគុណភាពនៃជីវិតអាចត្រូវបានយកចេញដោយមនុស្សយន្ត។
    • សម្រាប់ស្ត្រីដែលមានបំណងចង់រក្សាការមានកូន ការវះកាត់យកចេញនូវដុំសាច់ដោយមនុស្សយន្ត (ការកាត់ដុំសាច់ចេញ) ផ្តល់នូវការកាត់ចេញយ៉ាងច្បាស់លាស់ ខណៈពេលដែលការពារស្បូន
    • ជាមួយនឹងការហូរឈាមតិច និងការជាសះស្បើយលឿនជាងបើប្រៀបធៀបទៅនឹងការវះកាត់បើកចំហ។
    • ជំងឺ ស្រទាប់ ស្បូន លូតលាស់ ខុស ប្រក្រតី នៅ ក្នុងអាង ត្រគាក ជាពិសេសអ្នកដែលមាន ដំបៅជ្រៀតចូលជ្រៅ ជំងឺរីករាលដាលទូទាំងស្រោមពោះ ឬការប៉ះពាល់ដល់ផ្លូវទឹកនោម និងពោះវៀន
 

ការប្រៀបធៀបវិធីសាស្រ្តវះកាត់

 
លក្ខណៈពិសេស ការវះកាត់បើក ការវះកាត់ដោយប្រើកាមេរ៉ាឆ្លុះ ការវះកាត់ដោយមនុស្សយន្ត (da Vinci Xi)
 ទំហំស្នាមវះ ធំ (15-20 សង់ទីម៉ែត្រ) តូច (0.5-1 សង់ទីម៉ែត្រ) តូច (0.5-1 សង់ទីម៉ែត្រ)
គំហើញរបស់គ្រូពេទ្យវះកាត់ ដោយផ្ទាល់, មានកំណត់ កាមេរ៉ា 2D 3D HD ពង្រីករហូតដល់ 10 ដង
 ការចល័តឧបករណ៍ ដៃកាន់, មានកំណត់ រឹង,  ដូចដំបង កដៃ ចលនាបង្វិល360°
ការបាត់បង់ឈាម ខ្ពស់ជាង មធ្យម តិចតួចបំផុត
ឈឺចាប់បន្ទាប់ពីការវះកាត់ មានការឈឺចាប់ កាត់បន្ថយ កាត់បន្ថយយ៉ាងខ្លាំង
ការស្នាក់នៅមន្ទីរពេទ្យ យូរ (5-7 ថ្ងៃ) រយៈពេលខ្លី(1-3 ថ្ងៃ) រយៈពេលខ្លី(1-3 ថ្ងៃ)
ការជាសះស្បើយ 6-8 សប្តាហ៍ 1-3សប្តាហ៍ 1-2 សប្តាហ៍
ហានិភ័យនៃផលវិបាក ខ្ពស់ជាង ទាប ទាបជាង
ស្លាកស្នាម ស្លាកស្នាមធំដែលអាចមើលឃើញ ស្លាកស្នាមតូចៗ តិចតួច ស្ទើរតែមើលមិនឃើញ
 

អត្ថប្រយោជន៍សម្រាប់អ្នកជំងឺ

  • ការឈឺចាប់តិចនិងការបាត់បង់ឈាមតិច
  • ស្លាកស្នាមតួចជាមួយស្នាមវះតូច
  • ការសម្រាកនៅមន្ទីរពេទ្យរយៈពេលខ្លី និងឆាប់ត្រឡប់ទៅរកជីវិតធម្មតាវិញ។
  • ហានិភ័យនៃការឆ្លងមេរោគទាប និងផលវិបាកនៃការវះកាត់
  • គុណភាព​ជីវិត​កាន់តែ​ប្រសើរ ជាពិសេស​សម្រាប់​ស្ត្រី​វ័យក្មេង​ដែល​ចង់​រក្សា​រូបរាងកាយ និង​សេចក្តីថ្លៃថ្នូរ
 

 បទពិសោធន៍អ្នកជំងឺនៅបទពិសោធន៍អ្នកជំងឺនៅមន្ទីរពេទ្យបាំរុងរ៉ាដ 

នៅមជ្ឈមណ្ឌលវះកាត់មនុស្សយន្តមន្ទីរពេទ្យបាំរុងរ៉ាដ  ការវះកាត់ផ្នែករោគស្ត្រីដែលជួយដោយមនុស្សយន្ត មិនមែនគ្រាន់តែអំពីបច្ចេកវិទ្យាប៉ុណ្ណោះទេ វាគឺអំពីការថែទាំ។ អ្នកជំងឺទទួលបានអត្ថប្រយោជន៍ពី:
  • ក្រុមពហុជំនាញនៃអ្នកជំនាញខាងរោគស្ត្រី គ្រូពេទ្យឯកទេសខាងរោគស្ត្រី គិលានុបដ្ឋាយិកា និងអ្នកឯកទេសស្តារនីតិសម្បទា។
  • ការធ្វើផែនការព្យាបាលផ្ទាល់ខ្លួន ដោយផ្អែកលើដំណាក់កាល ប្រភេទមហារីក  និងសុខភាពទូទៅ។
  • ករណីវះកាត់ដោយមនុស្សយន្តដ៏ធំបំផុតមួយនៅអាស៊ី ធានាសុវត្ថិភាព និងជំនាញ
  • គាំទ្រដោយក្ដីមេត្តានៅគ្រប់ជំហាននៃការធ្វើដំណើរ
 
នៅមន្ទីរពេទ្យបាំរុងរ៉ាដការវះកាត់ដោយជំនួយមនុស្សយន្តជាមួយប្រព័ន្ធ da Vinci Xi គឺលើសពីការវះកាត់ទៅទៀត វាជាមាគ៌ាត្រឡប់ទៅរកសុខភាព កិត្យានុភាព និងក្ដីសង្ឃឹម។

 

សំនួរដែលគេសួរញឹកញាប់

1.តើការវះកាត់ដោយមនុស្សយន្តមានសុវត្ថិភាពសម្រាប់ជំងឺមហារីករោគស្ត្រីដែរឬទេ?
បាទ/ចាស៎។ ប្រព័ន្ធ da Vinci Xi ត្រូវបានអនុម័តដោយស្ថាប័ន FDA ហើយត្រូវបានប្រើប្រាស់ទូទាំងពិភពលោកសម្រាប់ការវះកាត់រោគស្ត្រីរាប់ពាន់ដង ជាមួយនឹងសុវត្ថិភាព និងប្រសិទ្ធភាពដែលត្រូវបានបញ្ជាក់។

2.តើមនុស្សយន្តជំនួសគ្រូពេទ្យទេ?
មិនពិតទេ។ គ្រូពេទ្យវះកាត់គឺនៅតែអាចគ្រប់គ្រងប្រព័ន្ធមនុស្សយន្តបានទាំងស្រុង។ បច្ចេកវិទ្យានេះគ្រាន់តែជួយបង្កើនជំនាញរបស់គាត់/នាងតែប៉ុណ្ណោះ វាមិនជំនួសជំនាញនោះឡើយ។

3.តើអ្នកណាជាបេក្ខជនសម្រាប់ការវះកាត់រោគស្ត្រី?
សិទ្ធិទទួលបានអាស្រ័យលើប្រភេទ និងដំណាក់កាលនៃជំងឺមហារីក ទំហំដុំសាច់ អាយុ និងសុខភាពទូទៅ។ ការពិគ្រោះយោបល់នៅមន្ទីរពេទ្យបាំរុងរ៉ាដកំណត់វិធីសាស្រ្តដ៏ល្អបំផុត។

4.ភាពខុសគ្នារវាងការវះកាត់ដោយមនុស្សយន្ត និងការវះកាត់ដោយប្រើកាមេរ៉ាឆ្លុះ?
ខណៈពេលដែលវិធីទាំងពីរជាការវះកាត់ប៉ះពាល់តិចតួចបំផុត ឧបករណ៍មនុស្សយន្តបានផ្តល់នូវចលនាដូចកដៃ  ភាពជាក់លាក់ខ្ពស់ និងការមើលឃើញ 3D កម្រិតកំពូល ដែលធ្វើឱ្យការវះកាត់ស្មុគស្មាញមានសុវត្ថិភាព និងប្រសិទ្ធភាពជាងមុន។





For more information please contact:
Last modify: វិច្ឆិកា 13, 2025

Related Packages

Related Health Blogs