bih.button.backtotop.text

ការវះកាត់ត្រចៀកច្រមុះបំពង់ក ក្បាលនិងកដោយប្រើមនុស្សយន្តនៅក្នុងមន្ទីរពេទ្យបាំរុងរ៉ាដ

ការវះកាត់ត្រចៀកច្រមុះបំពង់ក ក្បាលនិងកដោយប្រើមនុស្សយន្តនៅក្នុងមន្ទីរពេទ្យបាំរុងរ៉ាដ 

 
ការវះកាត់ក្បាលនិងកគឺសំខាន់ណាស់សម្រាប់ការ​ព្យាបាលជំងឺ​ផ្សេងៗ​ ដូចជាជំងឺត្រចៀក ច្រមុះ និងបំពង់ក (ENT) ដុំសាច់ក្រពេញទឹកមាត់ និងដុំពកក្រពេញទីរ៉ូអ៊ីត រហូតការវិវត្តន៍ជាមហារីកផ្សេងៗមានដូចជា មហារីក​ក្រពេញ​អាមីដាល់មហារីក​គល់​អណ្តាត មហារីក​បំពង់ក​ផ្នែក​បន្លឺ​សំឡេង និង មហារីក​មាត់​ច្រមុះ ។ ជំងឺទាំងនេះប៉ះពាល់ដល់មុខងារសំខាន់ៗដូចជា ការដកដង្ហើម ការលេប និងការនិយាយ ជារឿយៗវាមានផលប៉ះពាល់ខ្លាំងដល់គុណភាពជីវិតរបស់អ្នកជំងឺ។
 
នៅក្នុងមជ្ឈមណ្ឌលវះកាត់ដោយមនុស្សយន្តរបស់មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ​ មានប្រព័ន្ធវះកាត់ជំនួយដោយមនុស្សយន្តបែបយុគសម័យថ្មីមានភាពជាក់លាក់ និងជាការព្យាបាលមួយដែលមានផលប៉ះពាល់តិចតួចបំផុត។ គ្រូពេទ្យវះកាត់អាចបត់បែនបានយ៉ាងងាយក្នុងការប្រើប្រាស់ឧបករណ៍ ដូចជាការគ្រប់គ្រងរំញ័រ និងរូបភាព3D ពង្រីក ដែលអាចជួយឱ្យពួកគាត់ធ្វើការវះកាត់បានយ៉ាងជាក់លាក់នៅក្នុងតំបន់ពិបាកៗ ឈានទៅដល់ការការពារមិនឱ្យប៉ះពាល់ដល់សរសៃប្រសាទ និងជាលិកាសំខាន់ៗ។ អត្ថប្រយោជន៍គឺច្បាស់ណាស់៖ ស្នាមវះតូចជាងមុន ការជាសះស្បើយលឿនជាងមុន ការឈឺចាប់តិចជាង និង លទ្ធផលល្អប្រសើរ។



តើប្រព័ន្ធវះកាត់ដោយមនុស្សយន្ត da Vinci Xi គឺជាអ្វី?

ប្រព័ន្ធវះកាត់ da Vinci Xi ជាប្រព័ន្ធមនុស្សយន្តជំនួយការវះកាត់ដ៏ទំនើប ដែលត្រូវបានរចនាឡើងដើម្បី លើកកម្ពស់ សមត្ថភាពរបស់គ្រូពេទ្យវះកាត់ មិនមែនជំនួសគ្រូពេទ្យនោះទេ។
  • តុបញ្ជាការរបស់គ្រូពេទ្យវះកាត់: ផ្តល់នូវរូបភាព 3D គុណភាពខ្ពស់និង ពង្រីកកាយវិភាគសាស្ត្រ គ្រប់ចលនាដៃរបស់គ្រូពេទ្យវះកាត់ ត្រូវបានបំផ្លែងទៅជាចលនារបស់មនុស្សយន្តយ៉ាងជាក់លាក់។
  • រទេះអ្នកជំងឺ: មានដៃមនុស្សយន្ត ដែលបំពាក់ដោយឧបករណ៍វះកាត់ដែលមានកដៃអាចបត់បែន និងបង្វិលលើសពីចលនាធម្មតារបស់ដៃមនុស្ស។
  • ដែនទស្សនីយភាព: ជាឧបករណ៍ដែលធ្វើសមាហរណកម្មនូវប្រព័ន្ធរូបភាព និងទំនាក់ទំនងដ៏ទំនើប។ ផ្តល់ឱ្យក្រុមគ្រូពេទ្យវះកាត់នូវទិដ្ឋភាពលម្អិត និង ពេលវេលាពិត អំឡុងពេលវះកាត់។
ជាមួយនឹងសមត្ថភាបត់បែន 360 ដឺក្រេ និង ការច្រោះរំញ័រ ប្រព័ន្ធនេះអាចជួយយកដុំសាច់ចេញបានយ៉ាង ត្រឹមត្រូវ ខណៈពេលជាមួយគ្នាអាចការពារមិនឱ្យប៉ះពាល់សរសៃប្រសាទ, សរសៃឈាម, និងជាលិកាជុំវិញ។


ការប្រៀបធៀបវិធីសាស្ត្រវះកាត់

 
លក្ខណៈពិសេស ការវះកាត់បើក ការវះកាត់ដោយប្រើកាមេរ៉ា ការវះកាត់មនុស្សយន្ត
 ទំហំស្នាមវះ ធំ, ស្នាមដែលអាចមើលឃើញ តូច, មានកំណត់ តូច, លាក់ស្នាម, វះកាត់តាមមាត់ (គ្មានស្នាមវះខាងក្រៅ)
គំហើញរបស់គ្រូពេទ្យវះកាត់ ផ្ទាល់, ប៉ុន្តែមានកម្រិត កាមេរ៉ា 2D 3D HD ពង្រីករហូតដល់ ១០ដង
ចលនារបស់ឧបករណ៍ មានកម្រិតដោយដៃ រឹង, មានកម្រិត ដៃមនុស្សយន្តដែលមានចលនាដូចកដៃ ៣៦០ដឺក្រេ
ការចូលទៅដល់តំបន់ជ្រៅ ពិបាក មានកម្រិត អាចចូលដល់កាយវិភាគសាស្ត្រពិបាកៗបានយ៉ាងល្អ
ការបាត់បង់ឈាម ខ្ពស់ មធ្យម តិចតួចបំផុត
ការឈឺចាប់ក្រោយការវះកាត់ ខ្លាំង តិចតួច តិចតួច
រយៈពេលស្នាក់នៅមន្ទីរពេទ្យ យូរ (៧–១០ ថ្ងៃ) ខ្លីជាង (៣–៥ ថ្ងៃ) ខ្លីបំផុត (១–៣ ថ្ងៃ)
រយៈពេលនៃការជាសះស្បើយ មួយសប្តាហ៍ ដល់ រាប់ខែ រាប់សប្តាហ៍ ត្រឡប់ទៅជីវិតប្រចាំថ្ងៃលឿនជាងមុន
លទ្ធផលមុខងារ (ការនិយាយ, ការលេប, ការការពារសរសៃប្រសាទ) ប៉ះពាល់ជារឿយៗ មិនសូវប៉ះពាល់ លទ្ធផលមុខងារល្អ
 

លក្ខខណ្ឌដែលព្យាបាលដោយការវះកាត់មនុស្សយន្ត ត្រចៀក ច្រមុះ បំពង់ក ក្បាល និងក

 

លក្ខខណ្ឌសាច់ស្លូត

  • ដុំសាច់ក្រពេញទឹកមាត់ វះកាត់យកចេញដោយសុវត្ថិភាព ព្រមទាំងការពារសរសៃប្រសាទមុខ។
  • ដុំពកក្រពេញទីរ៉ូអ៊ីតស្លូត ព្យាបាលដោយទទួលបានលទ្ធផលកែសម្ផស្សកាន់តែប្រសើរ។
  • ដុំពកពីកំណើតនៅក កាត់យកចេញដោយលាក់ស្លាកស្នាម ធ្វើឱ្យលទ្ធផលកែសម្ផស្សកាន់តែប្រសើរ។
 

លក្ខខណ្ឌមហារីក

  • មហារីកក្រពេញអាមីដាល់  ការវះកាត់ដ៏ជាក់លាក់ដែលរក្សាទុកនូវមុខងារលេប និងការនិយាយ។
  • មហារីកគល់អណ្តាត ផ្តល់ភាពងាយស្រួលដល់តំបន់កាយវិភាគវិទ្យាដែលពិបាកទៅដល់។
  • មហារីកបំពង់ក ភាពត្រឹមត្រូវកាន់តែប្រសើរក្នុងការកាត់យកដុំមហារីកចេញ។
  • មហារីកប្រហោងច្រមុះ ជម្រើសសម្រាប់អ្នកជំងឺមួយចំនួនដែលមិនឆ្លើយតបនឹងការព្យាបាលដោយកាំរស្មី ឬមានដុំសាច់នៅសល់។
 

អត្ថប្រយោជន៍នៃការវះកាត់ត្រចៀក ច្រមុះ បំពង់កដោយមនុស្សយន្ត

  • ភាពជាក់លាក់ខ្ពស់ រាល់ចលនាទាំងអស់ត្រូវបានពង្រីកតាមមាត្រដ្ឋាន និងគ្មានការរញ្ជួយ។
  • ការពង្រីករូបភាព រូប3D​ច្បាស់លម្អិត នៃប្រព័ន្ធប្រសាទ សរសៃឈាម និងជាលិកា
  • មុខរបួសតូច ឈីតិច  មិនអស់ឈាមច្រើន ស្នាមវះកាត់បង្កប់មើលមិនាឃើញ
  • ការការពារមុខងារសំខាន់ៗ ការពារការនិយាយ​ ការលេប និងរូបរាង
  • ជាសះស្បើយលឿនជាងមុន​ សម្រាកក្នុងពេទ្យរយៈពេលខ្លីជាងមុន​​ និងឆាប់បានវិលត្រលប់ទៅផ្ទះវិញ
  • លទ្ធផលប្រសើរឡើង  ការយកដុំសាច់បានត្រឹមត្រូវជាក់លាក់ជាមួយនិងការកាត់បន្ថយហានិភ័យនៃការកើតឡើងវិញ។
 

 ហេតុអ្វីត្រូវជ្រើសរើសមជ្ឍមណ្ឌលវះកាត់ដោយមនុស្សយន្តនៅមន្ទីរពេទ្យបាំរុងរ៉ាដ ?

ចាប់តាំងពីឆ្នាំ2016​ មកមន្ទីរពេទ្យបាំរុងរ៉ាដ បានឈានមុខគេក្នុងការវះកាត់ដោយប្រើមនុស្សយន្តក្នុងប្រទេសថៃនិងអាស៊ី។មជ្ឍមណ្ឌលរះកាត់ដោយមនុស្សយន្តរួមបញ្ចូលគ្នា
  • ក្រុមគ្រូពេទ្យជំនាញផ្នែកត្រចៀក​ ច្រមុះ បំពង់ក គ្រូពេទ្យឯកទេសមហារីក គ្រូពេទ្យឯកទេសខាងថ្នាំស្ពឹក​ និងអ្នកជំនាញស្តារនីតិសម្បទា។
  • បច្ចេកវិទ្យា​ da Vinci Xi ទំនើបបំផុតសម្រាប់ការវះកាត់ប្រកបដោយសុវត្តិភាព និងភាពត្រឹមត្រូវជាងមុន។
  • ការថែទាំផ្ទាល់ខ្លួន ដោយផ្តោតលើអ្នកជំងឺជាស្នូល ដែលយកចិត្តទុកដាក់ទាំងការព្យាបាលនិងគុណភាពជីវិត។
 
នៅមន្ទីរពេទ្យបាំរុងរ៉ាដការវះកាត់ដោយជំនួយមនុស្សយន្តជាមួយប្រព័ន្ធ da Vinci Xi គឺលើសពីការវះកាត់ទៅទៀត វាជាមាគ៌ាត្រឡប់ទៅរកសុខភាព កិត្យានុភាព និងក្ដីសង្ឃឹម។

 

សំនួរដែលគេសួរញឹកញាប់

តើការវះកាត់ដោយមនុស្សយន្តផ្នែកត្រចៀក ច្រមុះ​​ បំពង់ក ជាអ្វី?
វាជាវិធីសាស្រ្តវះកាត់តូចបំផុតដោយប្រើបច្ចេកវិទ្យា da Vinci Xi ដើម្បីព្យាបាលត្រចៀក ច្រមុះ បំពង់ក ក្បាលនិងក។ប្រព័ន្ធនេះផ្តល់នៅភាពរហ័សរហួន ការមើលឃើញច្បាស់ និងភាពជាក់លាក់កាន់តែប្រសើរឡើង ធ្វើឲ្យការវះកាត់ស្មុគស្មាញមានសុវត្តិភាពនិងប្រសិទ្ធភាពជាងមុន។
 
តើលក្ខខណ្ឌអ្វីខ្លះដែលអាចព្យាបាលដោយការប្រើមនុស្សយន្តផ្នែកត្រចៀក ច្រមុះ​ បំពង់ក?
ដុំសាច់ស្លូតដូចជាដុំសាច់ក្រពេញទឹកមាត់ ដុំពកក្រពេញទីរ៉ូអ៊ីត និងដុំសាច់ពីកំណើតនៅក ក៏ដូចជាដុំមហារីកនៃក្រពេញទីរ៉ូអ៊ីត គល់អណ្តាត​បំពង់ក ​និងរន្ធច្រមុះ។

តើយើងអាចប្រៀបធៀបការវះកាត់ដោយមនុស្សយន្តជាមួយនឹងការវះកាត់បែបធម្មតាដោយរបៀបណា?
ការវះកាត់ដោយមនុស្សយន្តផ្ដល់នូវស្នាមវះកាត់តូចជាង ឈឺចាប់តិចជាង ជាសះស្បើយលឿនជាង និងការថែរក្សាមុខងារសំខាន់ៗបានល្អប្រសើរជាងការវះកាត់បែបធម្មតា។

ហេតុអ្វីត្រូវជ្រើសរើសមន្ទីរពេទ្យបាំរុងរ៉ាត់ សម្រាប់ការវះកាត់ដោយមនុស្សយន្តក្នុងផ្នែកត្រចៀក ច្រមុះ​ បំពង់ក?
មជ្ឈមណ្ឌលវះកាត់ដោយមនុស្សយន្តនៃមន្ទីរពេទ្យបាំរុងរ៉ាដ បានប្រមូលម្ដុំគ្រូពេទ្យវះកាត់លំដាប់ពិភពលោក បច្ចេកវិទ្យាមនុស្សយន្ដចុងក្រោយបំផុត និងការយកចិត្តទុកដាក់ប្រកបដោយភាពកក់ក្ដៅ ដើម្បីផ្ដល់ជូននូវស្តង់ដារនៃការព្យាបាលខ្ពស់បំផុតក្នុងតំបន់អាស៊ី។

 


 
For more information please contact:
Last modify: វិច្ឆិកា 13, 2025

Related Packages

Related Health Blogs