bih.button.backtotop.text

ការឈឺចាប់ដ៏ស្រស់ស្អាត៖ ការធ្វើដំណើររបស់អ្នកជំងឺតាមរយៈការព្យាបាលដោយប្រើគីមី

“ទោះបីជាការព្យាបាលដោយប្រើគីមីគឺពោរពេញទៅដោយការឈឺចាប់ ជាមួយនឹងការឈឺក្បាល ការរមូលពោះរកក្អួតចង្អោរ មិនអាចរក្សាទុកចំណីអាហារបានក្ដី មានរឿងមួយដែលធ្វើឲ្យខ្ញុំដើរទៅមុខបាន គឺអាចត្រឡប់ទៅជួបកូនស្រី និងចៅប្រុសរបស់ខ្ញុំវិញ។ ពួកគេគឺជាអ្វីៗ គ្រប់យ៉ាងក្នុងជីវិតរបស់ខ្ញុំ។ ពួកគេគឺជាហេតុផលដែលធ្វើឲ្យខ្ញុំអាចតស៊ូឆ្លងកាត់ការឈឺចាប់នៃការព្យាបាលបាន។” នេះគឺជាសម្ដីរបស់អ្នកស្រី Razia Nasreen អ្នកជំងឺមហារីកសុដន់អាយុ 62 ឆ្នាំមកពីប្រទេសបង់ក្លាដែសដែលបានឆ្លងកាត់ស្ថានភាពជំងឺរបស់នាងទាំងទឹកភ្នែកនិងទឹកមុខញញឹមដើម្បីឲ្យនាងអាចមើលឃើញមុខដ៏សប្បាយរីករាយរបស់គ្រួសារជាទីស្រឡាញ់របស់នាងម្តងទៀត។

អ្នកស្រី Razia Nasreen អ្នកជំងឺមហារីកសុដន់អាយុ 62 ឆ្នាំមកពីប្រទេសបង់ក្លាដែសបានចាប់ផ្តើមជាប់ពាក់ព័ន្ធជាមួយជំងឺមហារីកកាលពី 3 ឆ្នាំមុន។ ក្នុងដំណើរទៅលេងកូនស្រីរបស់ខ្លួននៅកាណាដា គាត់មានអារម្មណ៍ថាមិនស្រួលខ្លួន។ វេជ្ជបណ្ឌិតមិនអាចរកឃើញអ្វីខុសប្លែកសម្រាប់គាត់នោះទេ ហើយគ្រាន់តែចេញវេជ្ជបញ្ជាចាក់វ៉ាក់សាំងការពារជំងឺរលាកសួតដោយសារគាត់មានជំងឺហឺត។​

“ខ្ញុំបានត្រឡប់មកពីប្រទេសកាណាដាវិញក្នុងដំណាក់កាលចុងក្រោយនៃការបោះឆ្នោតសកលនៅបង់ក្លាដែស ដូច្នេះហើយពិបាកក្នុងការធ្វើការណាស់។ ខ្ញុំក៏បានធ្លាក់ខ្លួនឈឺម្តងទៀត។ ខ្ញុំមិនបានដឹងថារោគសញ្ញាមុន ៗ គ្រាន់តែជាការចាប់ផ្តើមនៃស្ថានភាពធ្ងន់ធ្ងរនេះទេ។” នាងនិយាយពណ៌នាអំពីវិធីដែលនាងឈានដល់ការត្រួតពិនិត្យយ៉ាងលំអិត។

ខ្ញុំបានទៅពិនិត្យសុខភាពផ្សេងៗ គ្នាជាច្រើន ការសាកល្បងធ្វើតេស្ដិ៍និងត្រួតពិនិត្យការពារម្ដងហើយម្ដងទៀត។ រហូតដល់ទីបំផុតខ្ញុំបានឃើញគ្រូពេទ្យជំនាញបេះដូងដែលបញ្ជាក់ថាខ្ញុំងត្រូវឆ្លុះពិនិត្យសុដន់។ នៅពេលនោះខ្ញុំចាប់ផ្តើមមានអារម្មណ៍ស្រងាកចិត្តនៅពេលធ្វើតេស្តិ៍ម្តងហើយម្តងទៀត។ បន្ទាប់មក ខ្ញុំត្រូវបានគេបញ្ជូនទៅកាន់គ្រូពេទ្យវះកាត់សុដន់ដែលបាននិយាយថាខ្ញុំអាចមានជំងឺមហារីកសុដន់ ប៉ុន្តែទោះយ៉ាងនេះក្ដី គេនៅតែមិនប្រាកដដែរ។

បន្ទាប់មក អ្នកស្រី Razia បានពិគ្រោះយោបល់អំពីសេវាកម្មគាំទ្រសុខភាពរបស់ការិយាល័យធនាគារពិភពលោកនៅបង់ក្លាដែស កន្លែងដែលនាងធ្វើការអស់រយៈពេលជាង 25 ឆ្នាំ។ ការធានារ៉ាប់រងសុខភាពនិយោជិករបស់នាងអនុញ្ញាតឲ្យទទួលបានការថែរក្សាសុខភាពនៅសិង្ហបុរីឬក្រុងបាងកក។ នៅពេលទទួលបានកំណត់ត្រាវេជ្ជសាស្ត្រនិងលទ្ធផលការធ្វើតេស្តិ៍របស់គាត់ សេវាទ្រទ្រង់សុខភាពមិនបានរង់ចាំយូរក្នុងការផ្តល់យោបល់ថានាងត្រូវស្វែងរកការព្យាបាលភ្លាមៗ នៅទីក្រុងបាងកក ដែលមានឈ្មោះថាមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាត (Bumrungrad) កាលពីមុនពួកគេបានបញ្ជូនមិត្តភក្ដិរួមការងារជាច្រើននាក់ផ្សេងទៀតមកព្យាបាលជំងឺមហារីកនៅទីនោះដែរ។ បន្ថែមពីនេះទៀតនោះ គឺតម្លៃការព្យាបាលមានភាពសមហេតុផលជាងនៅសិង្ហបុរី។

នៅថ្ងៃទី 14 ខែកុម្ភៈ អ្នកស្រី Razia បានធ្វើដំណើរមកដល់មជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ មន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាត (Bumrungrad)។ អង្គុយនៅពីមុខគាត់នោះគឺវេជ្ជបណ្ឌិត Piyawan Kensakoo ដែលជាគ្រូពេទ្យវះកាត់សុដន់។ “វេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថា 98% ខ្ញុំមានជំងឺមហារីកសុដន់ ខ្ញុំតក់ស្លុតណាស់។ ដូច្នេះ តើខ្ញុំពិតជាមានជំងឺមហារីកមែនទេ? ” ស្រមោលនៃក្ដីកង្វល់កំពុងសាយភាយពាសពេញផ្ទៃមុខរបស់គាត់នៅពេលគាត់គិតដល់ព្រឹត្តិការណ៍នោះ។ គាត់មានការព្រួយបារម្ភកាន់តែខ្លាំងនៅពេលដែលទីបំផុតត្រូវបានបញ្ជាក់ថាជំងឺមហារីកបានរាលដាលដល់ក្រពេញទឹករងៃរបស់គាត់ដែលមិនល្អនោះទេសម្រាប់អ្នកជំងឺ។


ការព្យាបាលគឺស្ថិតនៅជិតបង្កើយ

លោកវេជ្ជបណ្ឌិត Piyanoot Jitthiang អ្នកជំនាញផ្នែកវេជ្ជសាស្ត្រសាច់ដុះបានព្យាបាលអ្នកស្រី Razia ដោយប្រើគីមី ។
 
“ខ្ញុំបានឆ្លងកាត់ការព្យាបាលដោយប្រើគីមីចំនួន 6 លើក ដោយខ្ញុំបានខាំមាត់សង្កត់ចិត្តគ្រប់ពេល។ នៅពេលការព្យាបាលដោយប្រើគីមីលើកទី 4 ខ្ញុំមានអារម្មណ៍ថាខ្សោយណាស់ ដូច្នេះមើលទៅគួរឲ្យអស់សង្ឃឹមណាស់។ ស្ថិតក្នុងចំណោមការរងទុក្ខទាំងអស់នេះ ខ្ញុំបានទទួលការថែទាំល្អពីគ្រូពេទ្យ និងក្រុមការងារទាំងមូលរបស់នាងដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អទោះបីមានការឈឺចាប់និងមិនស្រួលក៏ដោយ។  ពួកគេមិនដែលធ្វើឲ្យខ្ញុំខកចិត្តឡើយ។

“ខ្ញុំបានធ្វើដំណើរទៀងទាត់រវាងមន្ទីរពេទ្យនៅក្រុងបាងកកនិងផ្ទះរបស់ខ្ញុំនៅដាកា (Dhaka)។ ខ្ញុំបានខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឲ្យដូចធម្មតា ជាពិសេសនៅកន្លែងធ្វើការ។ ការងារជាក្រុម មានសារៈសំខាន់ណាស់នៅក្នុងការងាររបស់ខ្ញុំ ហើយការប្រាស្រ័យទាក់ទងទល់មុខគ្នាគឺជាការចាំបាច់។ បញ្ហាខ្លះត្រូវតែបំពេញដោយក្រុមការងារទាំងមូល។” អ្នកស្រី Razia ប្រៀបធៀបរវាងបរិយាកាសការងារផ្ទាល់ខ្លួនរបស់នាងនិងការងារក្រុមស្រដៀងគ្នា គាត់បានធ្វើជាសាក្សីក្នុងចំណោមក្រុមពហុជំនាញដែលព្យាបាលគាត់នៅមន្ទីរពេទ្យ។


ការឈឺចាប់បញ្ចាប់ដោយស្នាមញញឹម

 
នៅខែកក្កដា អ្នកស្រី Razia បានឆ្លងកាត់វគ្គព្យាបាលគីមីចុងក្រោយរបស់ខ្លួនមុនពេលវះកាត់។ ខណៈដែលកំពុងធ្វើដំណើរពីព្រលានយន្តហោះរហូតដល់សណ្ឋាគារ គាត់បានប្រាប់ប្តីរបស់នាងឲ្យនាំគាត់ត្រង់ទៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ “ខ្យល់ដង្ហើមរបស់ខ្ញុំខ្លី ខ្ញុំមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់។ ភ្លាមៗ នោះ ខ្ញុំបានទៅដល់មន្ទីរពេទ្យ ឈាមគំរូត្រូវបានយកភ្លាមៗ។ វេជ្ជបណ្ឌិត Piyanoot ត្រូវបានគេមកហៅជាបន្ទាន់។” ខណៈដែលគ្រូពេទ្យប្រញាប់ទៅមន្ទីរពេទ្យនោះ គ្រូពេទ្យបានប្រាប់បុគ្គលិកបន្ទប់សង្គ្រោះបន្ទាន់ថាមិនត្រូវទុកអ្នកស្រី Razia ឲ្យនៅតែម្នាក់ឯងទោះក្នុងកាលៈទេសៈណាក៏ដោយ។  
 
“ខ្ញុំចាំអ្វីដែលបានកើតឡើងបន្ទាប់ពីនោះមិនបានទេ។ រឿងបន្ទាប់ដែលខ្ញុំចាំបានគឺឃើញគ្រូពេទ្យប្រាប់ប្តីខ្ញុំថាខ្ញុំកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ គាត់បានពន្យល់ខ្ញុំថាត្រូវបានធ្វើតេស្តិ៍នេះនិងតេស្តិ៍នោះ។ ខ្ញុំអាចយល់នូវអ្វីៗ គ្រប់យ៉ាង ប៉ុន្តែខ្ញុំខ្សោយខ្លាំងពេកមិនអាចឆ្លើយតបបានទេ។”
 
រយៈពេល សប្តាហ៍ទៀតរហូតដល់ខ្ញុំបានជាសះស្បើយមានកម្លាំងឡើងវិញដែលអាចធ្វើការវះកាត់បាន។ អ្វីៗ គ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងល្អ។ គ្រប់គ្នាមានជំនាញវិជ្ជាជីវៈណាស់។ ខ្ញុំបានរង់ចាំជាថ្មីម្តងទៀតសម្រាប់លទ្ធផលនៃការធ្វើតេស្តិ៍គំរូជាលិកា។ នៅពេលលទ្ធផលចេញមក ខ្ញុំមានការលំបាកខ្លះក្នុងការជឿអ្វីដែលខ្ញុំបានឮ។ តើការឈឺចាប់នេះពិតជាអាចចប់ហើយមែនទេ? វេជ្ជបណ្ឌិត Piyanoot កាន់ដៃខ្ញុំពេលគាត់ប្រាប់ខ្ញុំថាខ្ញុំមិនមានជំងឺមហារីកទេ ដែលក្រុមគ្រូពេទ្យនិងគ្រូពេទ្យផ្នែកវះកាត់សាច់ដុះបានធ្វើការដ៏អស្ចារ្យ ហើយទីបំផុតបានកម្ចាត់ជំងឺមហារីកពីក្នុងខ្លួនខ្ញុំបាន។” អ្នកស្រី Rizia និយាយនៅពេលអ្នកស្រីរៀបរាប់ពីរឿងលំអិត សេចក្ដីរីករាយបន្ធូរបន្ថយពីហេតុការណ៍ដែលបានកើតឡើងត្រឹមតែមួយថ្ងៃមុនពេលការផ្ដល់បទសម្ភាសន៍នេះ។


ការព្យាបាលដោយប្រើគីមី៖ ថ្នាំពុលផ្ដល់ជីវិត

 
នៅពេលខ្ញុំដឹងថាខ្ញុំមានជំងឺមហារីក ខ្ញុំបានស្រាវជ្រាវព័ត៌មានអំពីការព្យាបាលដោយប្រើគីមីតាមអ៊ិនធ័រណែត ហើយខ្ញុំបានដឹងថាពេលនោះមិនអាចគេចផុតបានទេ។ មិនបាច់សង្ស័យនោះទេ វាគឺជាថ្នាំពុល។ ទោះបីជាការព្យាបាលដោយប្រើគីមីគឺពោរពេញទៅដោយការឈឺចាប់ ជាមួយនឹងការឈឺក្បាល រមូលពោះរកក្អួតចង្អោរ និងមិនអាចរក្សាទុកចំណីអាហារបានក្ដី មានរឿងមួយដែលធ្វើឲ្យខ្ញុំដើរទៅមុខបាន អាចត្រឡប់ទៅជួបកូនស្រី និងចៅប្រុសរបស់ខ្ញុំវិញ  ពួកគេគឺជាអ្វីៗ គ្រប់យ៉ាងក្នុងជីវិតរបស់ខ្ញុំ។ ពួកគេគឺជាហេតុផលដែលធ្វើឲ្យខ្ញុំអាចតស៊ូឆ្លងកាត់ការឈឺចាប់នៃការព្យាបាលបាន។” អ្នកស្រី Rizia និយាយព្រមជាមួយការទប់ទឹកភ្នែកមិនបាន។
 
នៅថ្ងៃបន្ទាប់ក្រោយពីផ្តល់បទសម្ភាសន៍នេះ កូនស្រីរបស់គាត់នឹងមកលេងគាត់នៅក្រុងបាងកក។ នោះហើយជាមូលហេតុដែលធ្វើឲ្យគាត់ញញឹមទាំងទឹកភ្នែក។ ការនិយាយលើកទឹកចិត្តដល់អ្នកជំងឺមហារីកផ្សេងទៀត “ប្រសិនបើនរណាម្នាក់ត្រូវឆ្លងកាត់ជំងឺដែលខ្ញុំបានឆ្លងកាត់នោះ ខ្ញុំចង់ឲ្យពួកគេគិតអំពីគ្រួសាររបស់ពួកគេ។ មនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នា ចង់ឲ្យអ្នកឆ្លងវាឲ្យបានដើម្បីឲ្យអ្នកត្រឡប់ទៅរស់នៅជាមួយគ្នា។ ខ្ញុំមានអារម្មណ៍ថាមានសំណាងណាស់ដែលគ្រួសាររបស់ខ្ញុំ  កូន ៗ និងចៅ ៗ របស់ខ្ញុំតែងតែផ្តល់ការស្រឡាញ់និងលើកទឹកចិត្តដល់ខ្ញុំ ជំរុញឲ្យខ្ញុំបន្តការតស៊ូឆ្លងកាត់រឿងទាំងអស់ដើម្បីឲ្យមានភាពរឹងមាំ។ អ្វីដែលសំខាន់បំផុតដែលខ្ញុំត្រូវនិយាយនោះគឺ ប្រសិនបើអ្នកដឹងថាអ្នកមានជំងឺមហារីក អ្នកត្រូវតែស្វែងរកការព្យាបាលជាបន្ទាន់។ សូមកុំពន្យាពេល ព្រោះការពន្យាពេលនោះអាចធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីមនុស្សដែលអ្នកស្រឡាញ់ជារៀងរហូត។
 
For more information please contact:

Related Packages

Related Health Blogs