bih.button.backtotop.text

ការព្យាបាលដោយកាំរស្មីសម្រាប់ជំងឺមហារីក៖ ការភ័យខ្លាចដែលគ្មានមូលដ្ឋាន

ការព្យាបាលដោយកាំរស្មី មិនមានការឈឺចាប់ មិនខុសអ្វីពីការថតកាំរស្មីអ៊ិច (x-ray) នោះទេ។ រយៈពេលវគ្គការព្យាបាលមានភាពខុសគ្នាអាស្រ័យលើស្ថានភាពរបស់អ្នកជំងឺ។ ជំងឺមហារីកក្រពេញប្រូស្តាតអាចត្រូវចំណាយពេល 8 សប្តាហ៍ ចំណែកឯជំងឺមហារីកសុដន់ត្រូវចំណាយពេលប្រហែល 6 សប្តាហ៍ ហើយជំងឺមហារីកសួតត្រូវចំណាយពេលពី 6 ទៅ 7 សប្តាហ៍។ ការព្យាបាលដោយកាំរស្មីត្រូវបានរីកលូតលាស់អស់រយៈពេលជាយូរ ដើម្បីធានាថាកោសិកាដែលមានសុខភាពល្អរបស់អ្នកជំងឺត្រូវបានខូចខាតតិចតួចដោយកាំរស្មី។ទាំងនេះគឺជាសម្ដីដែលមានការយកចិត្តទុកដាក់របស់ជំនួយសាស្ដ្រាចារ្យ បណ្ឌិត Sunantha Srisubut-Ploysongsang ដែលតែងតែខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីឲ្យជឿជាក់ថា អ្នកជំងឺអាចទទួលផលប៉ះពាល់តិចតួចតាមដែលអាចធ្វើទៅបានហើយត្រឡប់ទៅការរស់នៅដោយគ្មានជំងឺមហារីក។
 

ការស្វែងរកវិធីសាស្រ្តល្អបំផុតសម្រាប់អ្នកជំងឺ

ការព្យាបាលដោយប្រើកាំរស្មីយូរអង្វែងមានន័យថាមានផលប៉ះពាល់តិចលើអ្នកជំងឺ។ រយៈពេលនៃការព្យាបាលត្រូវបានកំណត់ដោយប្រភេទនៃជំងឺមហារីក។ បណ្ឌិត Sunantha  អ្នកជំនាញខាងជំងឺសាច់ដុះនិងគ្រូពេទ្យថតកាំរស្មីនៅឯមជ្ឈមណ្ឌលមហារីកក្នុងតំបន់ នៃមន្ទីរពេទ្យបាំរុងរ៉ាត (Bumrungrad) ប្រាប់យើង។ “ការព្យាបាលដោយកាំរស្មី មិនមានការឈឺចាប់ មិនខុសអ្វីពីការថតកាំរស្មីអ៊ិច (x-ray) នោះទេ។ រយៈពេលវគ្គការព្យាបាលមានភាពខុសគ្នាអាស្រ័យលើស្ថានភាពរបស់អ្នកជំងឺ។ ជំងឺមហារីកក្រពេញប្រូស្តាតអាចត្រូវចំណាយពេល 8 សប្តាហ៍ ចំណែកឯជំងឺមហារីកសុដន់ត្រូវចំណាយពេលប្រហែល 6 សប្តាហ៍ ហើយជំងឺមហារីកសួតត្រូវចំណាយពេលពី 6 ទៅ 7 សប្តាហ៍។ ការព្យាបាលដោយកាំរស្មីត្រូវបានរីកលូតលាស់អស់រយៈពេលជាយូរ ដើម្បីធានាថាកោសិកាដែលមានសុខភាពល្អរបស់អ្នកជំងឺត្រូវបានខូចខាតតិចតួចដោយកាំរស្មី។”
 
បណ្ឌិត Sunantha បន្ថែមថា “ពេលខ្លះអ្នកជំងឺស្នើសុំកម្រិតវិទ្យុសកម្មខ្ពស់ ព្រោះពួកគេត្រូវការការព្យាបាលនេះ។ ប៉ុន្តែយើងមិនអាចធ្វើបានទេ។ យើងត្រូវគិតពីគុណភាពជីវិតរបស់អ្នកជំងឺបន្ទាប់ពីការព្យាបាលផងដែរ។”.
 
“យើងតែងតែផ្តល់ដំបូន្មានដល់អ្នកជំងឺរបស់យើងអំពីផលប៉ះពាល់មុនពេលព្យាបាលដើម្បីឲ្យអ្នកជំងឺដឹងនូវអ្វីដែលនឹងកើតឡើង។ ពួកគេអាចមានអារម្មណ៍ឈឺចាប់នៅក្នុងមាត់ឬក ស្ងួតមាត់ ពិបាកលេបឬស្រកទម្ងន់។ វេជ្ជបណ្ឌិតអាចណែនាំអំពីវិធីកាត់បន្ថយផលប៉ះពាល់ទាំងនេះឬបញ្ជូនអ្នកជំងឺទៅអ្នកជំនាញអាហារូបត្ថម្ភសម្រាប់ដំណើរពិគ្រោះយោបល់។”
 
ការព្យាបាលដោយកាំរស្មីប្រើកាំរស្មីវិទ្យុសកម្មដែលមានថាមពលខ្ពស់ដែលបញ្ជូនផ្ទាល់ទៅកាន់កោសិកាមហារីកក្នុងខ្លួន។ បណ្ឌិត Sunantha  ដែលនៅមជ្ឈមណ្ឌលជំងឺមហារីកអស់រយៈពេល 23 ឆ្នាំ ពន្យល់ពីនីតិវិធីរបស់នាងថា “ខ្ញុំតែងតែចាប់ផ្តើមដោយការសម្ភាសន៍អ្នកជំងឺនិងយកប្រវត្តិរូបរបស់ពួកគេ។ ឧទាហរណ៍ ជាមួយអ្នកជំងឺមហារីកសួតខ្ញុំនឹងសួរថាតើពួកគេមានដង្ហើមខ្លីទេ ក្អកឬទេ តើមានគ្រុនក្តៅទេ។ ដោយសារតែរោគសញ្ញាទាំងអស់នេះមានការពាក់ព័ន្ធហើយអាចនាំឲ្យមានការឆ្លងមេរោគឬរលាក។”
 
“លើសពីនេះ យើងត្រូវដឹងច្បាស់អំពីទីតាំងនិងទំហំដុំសាច់យ៉ាងច្បាស់ ហើយថាតើមានហូរឈាមដែរឬទេ។ ឧទាហរណ៍ អ្នកជំងឺមហារីកសុដន់អាចយល់បានថាជ្រើសរើសការរក្សាទុកសុដន់ក្នុងការព្យាបាល។ ដើម្បីឲ្យវិធីសាស្រ្តនេះទទួលបានជោគជ័យ ការយកសាច់ដុះនិងក្រពេញទឹករងៃចេញត្រូវតែតាមដានជាមួយការព្យាបាលដោយកាំរស្មី។ យើងត្រូវកំណត់ដំណាក់កាលជំងឺមហារីកហើយត្រូវមានជម្រើសការព្យាបាលផ្សេងទៀតដែលត្រូវបានរៀបចំជាទុកសម្រាប់ផលវិបាកដែលអាចកើតមាន។”
 

ការយកចិត្តទុកដាក់ដែលលើសពីការព្យាបាល

ក្នុងនាមជាអ្នកជំនាញដែលមានបទពិសោធន៍ជ្រាលជ្រៅក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីកនិងការព្យាបាលដោយកាំរស្មី បណ្ឌិត Sunantha បានរកឃើញថាវិធីសាស្រ្តល្អបំផុតនោះគឺការបង្កើតនូវទំនុកចិត្តនិងឆន្ទៈល្អជាមួយអ្នកជំងឺ។ ដើម្បីទទួលបានលទ្ធផលល្អបំផុត អ្នកជំងឺគួរតែមានទំនុកចិត្តក្នុងការព្យាបាល។ “ខ្ញុំតែងតែអញ្ជើញអ្នកជំនាញផ្នែកវេជ្ជសាស្ត្រសាច់ដុះមកពិនិត្យមើលហ្វីលជាមួយខ្ញុំនៅចំពោះមុខអ្នកជំងឺ។ យើងពិភាក្សាដោយបើកចំហនិងធ្វើរោគវិនិច្ឆ័យស្ថានភាពរបស់អ្នកជំងឺដោយមានការចូលរួមយ៉ាងពេញលេញពីអ្នកជំងឺដែលអាចសួរសំណួរដោយសេរីនិងអនុវត្តតាមដំណើរការផ្ដល់ហេតុផលរបស់យើង។ ការងារនេះទទួលបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងការកាត់បន្ថយការភ័យខ្លាចនិងការខ្វាយខ្វល់ជុំវិញការព្យាបាលសម្រាប់អ្នកជំងឺ។”
បណ្ឌិត Sunantha រៀបរាប់ពីការយល់ច្រឡំរបស់អ្នកជំងឺទាក់ទងជាមួយការព្យាបាលដោយកាំរស្មី។ “អ្នកខ្លះជឿជាក់ថាការព្យាបាលដោយកាំរស្មីគឺដូចជាការផ្ទុះនុយក្លេអ៊ែរ” បណ្ឌិត Sunantha សើច។ “ពួកគេពិតជាគិតថានឹងមានផ្ទះដ៏ធំបំផុត (big bang) ហើយវាពិតជាឈឺចាប់ណាស់។ វាមិនដូចនោះទេ! ខ្ញុំតែងតែអញ្ជើញសាច់ញាតិរបស់ពួកគេឲ្យចូលរួមវគ្គព្យាបាលដោយប្រើកាំរស្មី ដើម្បីឲ្យពួកគេអាចជួយចងចាំនូវអ្វីដែលខ្ញុំប្រាប់ដល់អ្នកជំងឺ។ អ្នកជំងឺឆ្លងកាត់ច្រើនណាស់ដែលពួកគេមិនអាចចងចាំរឿងទាំងអស់បានល្អនោះទេ។” បណ្ឌិត Sunantha ក៏យកចិត្តទុកដាក់ក្នុងការសួរអ្នកជំងឺអំពីអារម្មណ៍របស់ពួកគេជានិច្ចដើម្បីបង្ហាញពីការខ្វាយខ្វល់របស់ពួកគេនិងធានាថាពួកគេដឹងពីអ្វីដែលកំពុងកើតឡើងចំពោះខ្លួន។ “នេះជាវិធីរបស់ខ្ញុំក្នុងការប្រាប់ពួកគេថាយើងយកចិត្តទុកដាក់ចំពោះពួកគេ។”   
 

ព្យាបាលជំងឺមហារីកដោយផលប៉ះពាល់តិចតួចបំផុត

“ការព្យាបាលជំងឺមហារីកដ៏ល្អនោះ ពាក់ព័ន្ធជាមួយរឿងរ៉ាវជាច្រើនដែលកើតឡើងដែលរួមទាំងបច្ចេកវិទ្យា។ ឧទាហរណ៍ យើងប្រើប្រាស់ VMAT ជួយឲ្យយើងមានភាពច្បាស់លាស់ជាមួយនឹងកម្រិតកាំរស្មីព្រោះថាដុំសាច់ច្រើនតែមានវិមាត្រមិនទៀងទាត់។ ម៉ាស៊ីនត្រួតពិនិត្យអ្នកជំងឺជារង្វង់មូល ហើយនៅពេលរកឃើញជំងឺមហារីកវានឹងបាញ់កាំរស្មីវិទ្យុសកម្មខ្ពស់ទៅកាន់កន្លែងនោះ។ សម្រាប់កន្លែងផ្សេងទៀត វិទ្យុសកម្មបាញ់តិចជាងដែលឃើញបានយ៉ាងច្បាស់លាស់។ រឿងនេះធ្វើឲ្យបរិមាណកាំរស្មីសរុបរបស់វិទ្យុសកម្មស្ថិតក្នុងកម្រិតអប្បបរមា។”
 
“ស្ថានភាពផ្លូវចិត្តរបស់អ្នកជំងឺគឺជាគន្លឹះសំខាន់បំផុត។ ការរក្សាភាពតានតឹងនិងការខ្វាយខ្វល់រាយមាយ ពិតជាសំខាន់ណាស់សម្រាប់ការព្យាបាលឲ្យទទួលបានជោគជ័យ។ បុគ្គលិកមន្ទីរពេទ្យបាំរុងរ៉ាត (Bumrungrad) គឺជាអ្នកជំនាញក្នុងការថែទាំសុខភាពល្អបំផុតនៅគ្រប់ទីកន្លែង។ នៅមជ្ឈមណ្ឌលជំងឺមហារីក អ្នកជំងឺជឿជាក់ថា ពួកគេមានក្រុមឈ្នះនៅខាងពួកគេ។”
 
ហើយនោះគឺជាគោលការណ៍ក្នុងការព្យាបាលជំងឺមហារីករបស់ជំនួយសាស្ដ្រាចារ្យ បណ្ឌិត Sunantha Srisubut-Ploysongsang ៖ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានក្នុងការរក្សាអាយុជីវិតរបស់អ្នកជំងឺ និងបញ្ជូនពួកគេឲ្យ   ត្រឡប់ទៅរកជីវិតដែលមានគុណភាពល្អឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
 

Related Health Blogs