bih.button.backtotop.text

កម្មវិធីរុករកអ្នកជំងឺ ៖ នៅជួរមុខនៃការថែទាំ

មិថុនា 01, 2020
“យើងដឹងថាពេលវេលានៃការរង់ចាំគឺជាបញ្ហាទន់ជ្រាយខ្លាំងណាស់សម្រាប់អ្នកជំងឺ។ ប្រសិនបើទុកឲ្យអ្នកជំងឺរង់ចាំរយៈពេលយូរ ពួកគេអាចមានអារម្មណ៍ធុញថប់ ឬមួយមិនបាននូវទទួលកម្រិតនៃការថែទាំដែលសមរម្យ។ នោះហើយជាមូលហេតុនៃការដោះស្រាយនិងគ្រប់គ្រងពេលវេលានៃការរង់ចាំគឺជាអាទិភាពបំផុតមួយរបស់យើង។ " ទាំងនេះគឺជាពាក្យសម្ដីរបស់អ្នកស្រី Panitta Suvannapaph ដែលជាបុគ្គលិកអ្នករុករកអ្នកជំងឺនៅមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon។
 
 
ដំណើរនៃការព្យាបាលរបស់អ្នកជំងឺមហារីកម្នាក់ៗ នៅឯមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon ផ្តើមជាមួយនឹងការជួបជាមួយអ្នកស្រី Panitta ដែលមានតួនាទីសំខាន់គឺស្វាគមន៍និងជួយអ្នកជំងឺ។ “ការងាររបស់ខ្ញុំទាក់ទងនឹងការមើលថែអ្នកជំងឺម្នាក់ៗ ដែលដើរឆ្លងកាត់តាមមាត់ទ្វារនៃមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ Horizon។ ចំណាប់អារម្មណ៍ដំបូងគឺសំខាន់ណាស់ ពីព្រោះមិនត្រឹមតែយើងត្រូវមើលថែទាំលើតម្រូវការជាក់ស្តែងរបស់អ្នកជំងឺប៉ុណ្ណោះទេ យើងក៏ត្រូវពិចារណាពីតម្រូវការផ្លូវចិត្តរបស់ពួកគេផងដែរ។ ការជឿជាក់គឺមានភាពចាំបាច់សម្រាប់ការព្យាបាលដែលប្រកបដោយប្រសិទ្ធភាព ដូច្នេះយើងចាំបាច់ត្រូវឲ្យអ្នកជំងឺមានភាពងាយស្រួលតាំងពីដំបូង។ អ្វីក៏ដោយដែលពួកគេត្រូវការ យើងជួយសម្រួលនិងជួយបំពេញតម្រូវការនោះដោយមិនខកខាន។”
 

ការងារសាមញ្ញដែលមានទំនួលខុសត្រូវខុសពីធម្មតា
 
អ្នកស្រី Panitta អធិប្បាយថា “យើងច្រើនតែមានអ្នកជំងឺដែលជាករណីពិសេសដែលត្រូវការការថែទាំនិងការយកចិត្តទុកដាក់ជាពិសេស។ ឧទាហរណ៍ អ្នកដែលមិនអាចអង្គុយបានយូរ ឬអ្នកដែលមានការបារម្ភខ្លាំងនៅពេលរង់ចាំ” ។ “ខ្ញុំតែងតែនិយាយអំពីការចងចាំអ្នកជំងឺទាំងនេះតាមរយៈការបង្ហាញខ្លួន-- ទោះបីជាយ៉ាងណាក្ដី ខ្ញុំចងចាំរាល់អ្នកជំងឺដែលមករកខ្ញុំជានិច្ច -- ដើម្បីឲ្យខ្ញុំអាចរៀបចំផែនការផ្លូវចិត្តនិងគិតទុកជាមុនអំពីវិធីល្អបំផុតដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ពួកគេ។”
 
“រៀងរាល់ថ្ងៃបន្ទាប់ពីធ្វើការ ខ្ញុំពិនិត្យអ្នកជំងឺដែលបានគ្រោងទុកនៅថ្ងៃបន្ទាប់ តើពួកគេជាអ្នកជំងឺប្រភេទណា ចំណូលចិត្តរបស់ពួកគេ ឬតម្រូវការពិសេសណាមួយ។ តើខ្ញុំគិតថាអស់កម្លាំងឬធុញទ្រាន់ទេ? ខ្ញុំសូមសារភាពថាមែន វាកើតឡើងនៅពេលខ្លះ។ ប៉ុន្តែខ្ញុំមិនបាននៅក្នុងពេលវេលាទាំងនោះទេ ពីព្រោះខ្ញុំមានមោទនភាពចំពោះខ្លួនខ្ញុំក្នុងការផ្តល់ជូនអ្នកជំងឺគ្រប់រូបមួយរយភាគរយ និងធានាថាពួកគេទាំងអស់គ្នាទទួលបាននូវការយកចិត្តទុកដាក់ស្មើៗ គ្នា។ មានរឿងជាច្រើនដែលត្រូវធ្វើទាំងអស់ក្នុងពេលតែមួយ វាគឺជាតម្រូវការរបស់អ្នកជំងឺ ការទាមទាររបស់គ្រួសារពួកគេ ឬអ្វីក៏ដោយដែលកើតឡើង” ។ ការទទួលខុសត្រូវចម្បងមួយរបស់អ្នកស្រី Panitta គឺត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺទាំងអស់របស់នាង និងត្រួតពិនិត្យឡើងវិញនូវករណីនីមួយៗ ជាបន្ដបន្ទាប់។ Panitta រំពឹងលើបញ្ហាមុនពេលកើតឡើង ដូចជាបញ្ហាការកំណត់ពេលវេលា ហើយតែងតែមានដំណោះស្រាយជានិច្ចដើម្បីធានាឲ្យបាននូវបទពិសោធន៍ល្អបំផុតសម្រាប់អ្នកជំងឺ។
 

ការគ្រប់គ្រងពេលវេលាបង្កើនកម្លាំងចិត្ត
 
“ខ្ញុំបានកត់សម្គាល់ឃើញជាញឹកញាប់ថាពេលវេលារង់ចាំយូរបណ្តាលឲ្យមានភាពតានតឹងនិងការថប់បារម្ភខ្លាំងចំពោះអ្នកជំងឺ ធ្វើឲ្យបទពិសោធន៍នៃការព្យាបាលមិនរលូនតាមដែលអាចធ្វើបាន។ មានវិធីដោះស្រាយជាមួយបញ្ហានេះ។ ឧទាហរណ៍ ជាមួយអ្នកជំងឺដែលបានធ្វើតេស្តឈាមរួចហើយ ខ្ញុំសុំលេខទូរស័ព្ទរបស់ពួកគេដើម្បីឲ្យពួកគេមានសេរីភាពក្នុងការទៅកាន់ទីកន្លែងណាមួយផ្សេងទៀតដោយខ្លួនឯងជំនួសឲ្យការរង់ចាំ ហើយខ្ញុំអាចហៅពួកគេដើម្បីឲ្យពួកគេដឹងថាកំពុងមកដល់វេនរបស់ពួកគេហើយ។
 
ប្រសិនបើគ្រូពេទ្យឯកទេសខាងជំងឺមហារីកបានពិនិត្យលទ្ធផលនៅមន្ទីរពិសោធន៍រួចហើយបញ្ជាក់ថាវាល្អសម្រាប់ការព្យាបាលតាមបែបគីមី ខ្ញុំនឹងនាំអ្នកជំងឺទៅបន្ទប់ព្យាបាលភ្លាមដោយមិនចាំបាច់ទៅជួបគ្រូពេទ្យនោះទេ។ នេះមិនត្រឹមតែកាត់បន្ថយពេលវេលាដែលអ្នកជំងឺរង់ចាំប៉ុណ្ណោះទេ ប៉ុន្ដែធ្វើឲ្យពួកគេកាន់តែមានភាពងាយស្រួល។ វាក៏បង្កើតនូវការជឿទុកចិត្តនិងភាពជឿជាក់របស់ពួកគេចំពោះអ្វីដែលយើងធ្វើសម្រាប់ពួកគេ ទោះបីវាគ្រាន់តែជាផ្នែកតូចមួយនៃការព្យាបាលរបស់ពួកគេក៏ដោយ។”
 
ដោយត្រូវជួបអ្នកជំងឺជាង 80 នាក់ជារៀងរាល់ថ្ងៃនោះ ក្រុមអ្នករុករកអ្នកជំងឺត្រូវតែដោះស្រាយជាមួយស្ថានភាពផ្សេងៗគ្នា។ រឿងនេះទាមទារជំនាញច្រើន ដូចជាសមត្ថភាពក្នុងការយល់នូវព័ត៌មានថ្មីៗ និងការយកចិត្តទុកដាក់លម្អិត។ “ នៅពេលខ្ញុំទទួលមុខតំណែងនេះភ្លាម ខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ ខ្ញុំដឹងថាខ្ញុំត្រូវបន្តរៀនជំនាញថ្មីៗ និងពង្រីកចំណេះដឹងនិងបទពិសោធន៍របស់ខ្ញុំថែមទៀត។ រៀងរាល់បីខែម្តង ខ្ញុំបានទទួលវគ្គបណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្រដើម្បីជួយឲ្យខ្ញុំយល់កាន់តែច្បាស់អំពីអ្នកជំងឺនិងគ្រូពេទ្យ។ ខ្ញុំតែងតែចូលរួមសិក្ខាសាលាស្តីពីជំងឺមហារីកផ្សេងៗ ដើម្បីឲ្យខ្ញុំយល់កាន់តែច្បាស់អំពីអ្នកជំងឺនិងជំងឺដែលពួកគេកំពុងដោះស្រាយ។”
 
Panitta ញញឹម “ខ្ញុំគិតថាធ្វើជាអ្នកស្តាប់ដ៏ល្អគឺពិតជាមានប្រយោជន៍ក្នុងការស្វែងយល់អំពីអ្នកជំងឺដើម្បីឲ្យខ្ញុំអាចជួយពួកគេបានច្រើនបំផុត។ ទោះបីខ្ញុំត្រូវធ្វើការថែមម៉ោង ឬទទួលទូរស័ព្ទអ្នកជំងឺនៅពេលយប់ក្ដី ខ្ញុំក៏មានឆន្ទៈក្នុងការធ្វើ ប្រសិនបើវាធ្វើឲ្យពួកគេកាន់តែងាយស្រួល។ ខ្ញុំដឹងថាខ្ញុំបានធ្វើឲ្យពួកគេប្រសើរឡើងតាមវិធីរបស់ខ្ញុំ ធ្វើឲ្យខ្ញុំមានមោទនភាព។”
 
 
For more information please contact:

Related Packages

Related Health Blogs