មាតាបិតាគ្រប់រូបតែងចង់ឲ្យកូនៗរបស់ពួកគាត់មានភាពរឹងមាំ មានសុខភាពល្អ និងមានប្រព័ន្ធភាពស៊ាំដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺទាំងឡាយ។មជ្ឈមណ្ឌលកុមារនៅមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាដដែលស្ថិតនៅក្នុងទីក្រុងបាងកកនៃព្រះរាជអាណាចក្រថៃបានផ្តល់ជូននូវសេវាកម្មពិនិត្យសុខភាពពេញលេញសម្រាប់កូនរបស់លោកអ្នក ដែលពិនិត្យដោយវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺកុមារដែលមានជំនាញផ្សេងៗពីគ្នា។ មជ្ឈមណ្ឌលសម្រាប់កុមារបានផ្តល់ជូនសេវាកម្មនូវការត្រួតពិនិត្យរាងកាយ ការចាក់ថ្នាំបង្ការ និងការព្យាបាលសម្រាប់រោគសញ្ញាផ្នែកកុមារច្បាស់លាស់។មជ្ឈមណ្ឌលសម្រាប់កុមារមានគ្លីនិកទារកសុខភាពល្អ (Well-Baby Clinic)សម្រាប់ទារកទើបនឹងកើត និងកុមារដែលមានសុខភាពល្អទទួលបាននូវការចាក់ថ្នាំបង្ការ ដែលដាក់ដាច់ដោយឡែកពីកុមារឈឺ។ លើសពីនេះទៅទៀតយើងបានផ្តល់ជូនតម្រូវការពិសេសនូវមជ្ឈមណ្ឌលអភិវឌ្ឍនកុមារដើម្បីគាំទ្រការសិក្សា និងការលូតលាស់ទៅតាមអាយុកាលសមរម្យរបស់កូនលោកអ្នក ដើម្បីឲ្យពួកគេអាចបំពេញបាននូវសក្កានុពលរបស់ពួកគេ។

មជ្ឈមណ្ឌលកុមារនៅមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាដត្រូវបានរៀបចំឡើងសម្រាប់៖
មជ្ឈមណ្ឌលកុមារ
ផ្តល់ជូននូវការព្យាបាលជំងឺកុមារយ៉ាងច្បាស់លាស់
គ្លីនិកទារកសុខភាពល្អ (Well-Baby Clinic)
ផ្តល់ជូនសេវាកម្មនូវការពិនិត្យរាងកាយទូទៅ និងការចាក់ថ្នាំបង្ការ
តម្រូវការពិសេសនូវការលូតលាស់របស់កុមារ
ផ្តល់ជូននូវការគាំទ្រសម្រាប់ការសិក្សា និងការលូតលាស់របស់កុមារដែលមានតម្រូវការពិសេស
មជ្ឈមណ្ឌលចក្ខុសម្រាប់កុមារ
ផ្តល់ជូននូវការត្រួតពិនិត្យភ្នែកកុមារ និងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលចំពោះស្ថានភាពរ៉េទីន និងភ្នែករបស់កុមារ ។