bih.button.backtotop.text

ពិនិត្យរកជំងឺមហារីកសួតបានលឿនរហ័សបំផុត

វិច្ឆិកា 02, 2020

ទម្រាំតែជំងឺមហារីកសួតបញ្ចេញជារោគសញ្ញាដ៏គួរឱ្យកត់សម្គាល់ នោះគេអាចសន្មតបានថាជំងឺមហារីកបានរីករាលដាលទៅកាន់សរីរាង្គផ្សេងៗរួចទៅហើយ ហើយភាគរយនៃការព្យាបាលមានការបរាជ័យខ្ពស់។ នេះគឺជាមូលហេតុដ៏ចំបងដែលជំងឺមហារីកសួតក្លាយជាជំងឺដ៏កាចសាហាវមួយក្នុងបណ្ដាលជំងឺមហារីកផ្សេងទៀត ដោយសារហេតុនេះហើយការជម្រុញឱ្យមានការឆាប់ពិនិត្យស្វែងរកមហារីកក្នុងដំណាក់កាលដំបូងពិតជាសំខាន់ក្នុងការកំណត់ភាពស្លាប់រស់របស់អ្នកជំងឺ ។ ស្ទើរតែគ្រប់ការស្រាវជ្រាវជំងឺមហារីកទាំងអស់បានអះអាងថាការពិនិត្យរកឃើញជំងឺមហារីកនូវដំណាក់កាលដំបូងគឺជាកត្តាសំខាន់បំផុតក្នុងការទទួលជោគជ័យពីការព្យាបាលជំងឺមហារីកដ៏មិនអាចប្រកែកបាន ។


តើអ្វីទៅជាមូលហេតុ បណ្តាលឱ្យកើតជម្ងឺមហារីកសួត?

បើទោះបីជាគេមិនទាន់ដឹងនូវមូលហេតុពិតប្រាកដនៃជម្ងឺមហារីកសួតក៌ដោយ ក៏ការជក់បារីនៅជាកត្តាចម្បង បំផុតនៃការបង្កជំងឺនេះ ជាពិសេសេអ្នកដែលជក់បារីអាចមានឱកាសមហារីកសួត 10-30 ដងខ្ពស់ជាងអ្នកដែលមិនជក់បារី ។ ដូច្នេះជំហានដំបូងដែលអ្នកជក់បារីត្រូវធ្វើគឺបញ្ឈប់ការជក់បារី ហើយត្រូវប្រញាប់មកពិគ្រោះយោបល់ជាមួយអ្នកឯកទេសផ្នែកសួតពីប្រវត្តិជក់បារីនិងគ្រោះថ្នាក់នៃមហារីកសួត ដើម្បីឈានដល់ការកំណត់ប្រភេទនៃការត្រួតពិនិត្យរកជំងឺមហារីកសួតដ៏សមរម្យនិងត្រឹមត្រូវមួយ។


កត្តាហានិភ័យផ្សេងៗនៃជំងឺមហារីកសួត:

 

1.អាយុ​​​: សម្រាប់មនុស្សអាយុ 40ឆ្នាំឡើងទៅ ជាទូទៅមានការកើនឡើងខ្ពស់នូវហានិភ័យនៃការកើតជំងឺមហារីកសួត បើទោះជាការពិតមនុស្សអាយុតិចជាងនេះក៏មានភាគរយកើតមានជំងឺនេះរួចទៅហើយ។.

2. ហ្សែន: អ្នកដែលមានឪពុកម្តាយ ឬបងប្អូនបង្កើតមានប្រវត្តិកើតជំងឺមហារីកសួតតែងមានការកើនឡើងនូវហានិភ័យនៃជំងឺនេះ បើទោះបីជាពួកគេមិនជក់បារីក៏ដោយ។

3. បរិស្ថាន: ការប្រឈមប៉ះពាល់ទៅនឹងសារធាតុពុលនិងការបំពុលបរិស្ថានផ្សេងៗ​ រួមទាំងផ្សែងបារី អាបស្តូ រេដន សារធាតុអាសេនិច ជាតិវិទ្យុសកម្មនិងសារធាតុគីមីផ្សេងៗទៀត។


តើអ្នកគួរតែពិនិត្យរកជំងឺមហារីកសួតឬទេ?

ក្រុមកត្តាហានិភ័យដែលបានរៀបរាប់ខាងលើ គឺជាកត្តាចម្បងសំខាន់បំផុតសម្រាប់កំណត់ទៅរកការពិនិត្យតាមដានរកជំងឺមហារីកសួត ទោះបីជាអ្នកមានកត្តាសង្ស័យផ្សេងៗទៀតត្រូវនិយាយរៀបរាប់ប្រាប់ដុកទ័ររបស់អ្នកក៏ដោយ។ ជាទូទៅអ្នកដែលគួរតែត្រូវពិនិត្យគឺ:

  • មនុស្សដែលមានអាយុចន្លោះពី 55 ទៅ 74 ឆ្នាំ
  • មនុស្សដែលធ្លាប់ជក់បារី ហើយទើបបានផ្ដាច់បារីក្នុងរយៈពេល 15 ឆ្នាំ បើទោះជាពួកគេផ្ដាច់បារីក៏ដោយ ក៏សំខាន់ចាំបាច់ត្រូវតែត្រួតពិនិត្យឆែករកជំងឺមហារីកសួត​​។
  • មនុស្សដែលជក់បារីយ៉ាងតិចមួយកញ្ចប់ក្នុងមួយថ្ងៃក្នុងរយៈពេល 30 ឆ្នាំ  ដែលនេះត្រូវបានគេហៅថាជាក្រុម 30 ឆ្នាំកញ្ចប់។
  • អ្នកដែលប្រឈមប៉ះពាល់ទៅនឹងសារធាតុពុលនិងការបំពុលបរិស្ថានផ្សេងៗ​ រួមទាំងផ្សែងបារី អាបស្តូ រេដន សារធាតុអាសេនិច ជាតិវិទ្យុសកម្មនិងសារធាតុគីមីផ្សេងៗទៀត។
  • មនុស្សដែលមានឪពុកម្តាយ ឬបងប្អូនមានប្រវត្តិកើតជំងឺមហារីកសួត។
  • មនុស្សដែលមានជំងឺផ្លូវដង្ហើម ដូចជាការក្អករ៉ាំរ៉ៃលើសពី 3 សប្តាហ៍ដោយមិនដឹងមូលហេតុ។


ការថត CT ស្កេនកាំរស្មីកំរិតទាប ផ្ដល់ឱកាសនៃការព្យាបាលបានជោគជ័យកាន់តែខ្ពស់ តាមរយៈការពិនិត្យរករោគសញ្ញានៅដំណាក់កាលដំបូង

ខណៈពេល ការថត X-ray ធម្មតាមិនអាចចាប់រូបភាពដុំសាច់បាន លុះត្រាណាដុំនោះមានទំហំធំ ដូច្នេះនេះគឺជាផលពិបាកមួយក្នុងការព្យាបាល។ ម៉្លោះហើយការថត CT ស្កេនដោយប្រើកំរិតកាំរស្មីទាបគឺជាមធ្យោបាយពិសេសមួយដែលអាចចាប់យករូបភាពបានច្បាស់ជាក់លាក់ជាង។ វិធីស្កេននេះមានសមត្ថភាពខ្ពស់អាចចាប់រូបដុំសាច់សូម្បីតូចប៉ុនគ្រាប់អង្ករបានយ៉ាងឆាប់រហ័សនិងជាក់លាក់ ជាងម៉ាស៊ីនស្កេនផ្សេងៗទៀត។

ការថត CT ស្កេនដោយប្រើកំរិតកាំរស្មីទាបធ្វើការវិលជារង្វង់ជាបន្តបន្ទាប់ដើម្បីចាប់យករូបភាពនៃសួត និងបង្ហាញសូម្បីតែរូបភាពមិនប្រក្រតីដ៏តូចបំផុត។ ការពិនិត្យរករោគសញ្ញានៃជំងឺបានយ៉ាងលឿន ពិតជាអាចធ្វើទៅបានជាមួយបច្ចេកវិទ្យាចុងក្រោយមួយនេះ ហើយវាអាចផ្ដល់ជូននូវលទ្ធផលខុសគ្នាយ៉ាងធំធេងចំពោះការព្យាបាលអ្នកជំងឺមហារីកសួតជាច្រើនបែបនេះ។


ហេតុអ្វីត្រូវជ្រើសយកការថត CT ស្កេនកាំរស្មីកំរិតទាបនៅមន្ទីរពេទ្យបំរុងរ៉ាត់?

មូលហេតុសំខាន់បំផុតសម្រាប់ការជ្រើសយកការថត CT ស្កេនដោយប្រើកាំរស្មីកម្រិតទាប គឺពេលវេលា។ វិធីស្កេននេះអាចផ្ដល់ភាពងាយស្រួលដល់គ្រូពេទ្យដើម្បីរកឱ្យឃើញ សូម្បីតែស្នាមដំបៅដ៏តូចល្អិតបំផុត ឬដុំសាច់ដែលជាធម្មតាកាំរស្មីអ៊ិចធម្មតាមិនអាចថតចាប់បាន។ សូមបញ្ជាក់ថា​ ដុំសាច់កាន់តែតូច ដែលថតរកឃើញពេលកំពុងស្កេន គឺមានភាគរយតិច ដែលកោសិកាមហារីកនេះ អាចឆ្លងរីករាលដាលទៅផ្នែកផ្សេងៗនៃរាងកាយ។ ការពិនិត្យរកឃើញកាន់តែឆាប់ មានន័យថានៅមានជម្រើសព្យាបាលកាន់តែច្រើនថែមទៀត ហើយមានឱកាសព្យាបាលបានជាសះស្បើយខ្ពស់ដូចគ្នា។ លើសពីនេះទៀត ការថត CT ស្កេនកាំរស្មីកំរិតទាប ប្រើពេលវេលាតិចគួរឱ្យកត់សម្គាល់ជាងម៉ាស៊ីន CT ស្កេនធម្មតា ថែមទាំងមានផលវិបាកដល់អ្នកជំងឺតិចបំផុតដោយសារតែកម្រិតនៃជាតិវិទ្យុសកម្មទាប។

មជ្ឈមណ្ឌលរោគសួតរបស់មន្ទីរពេទ្យបំរុងរ៉ាត់ផ្តល់នូវវិធីសាស្រ្តត្រួតពិនិត្យយ៉ាងទូលំទូលាយនិងគ្រប់ជ្រុងជ្រោយក្នុងការឆែករករោគសញ្ញា រួមជាមួយនឹងការព្យាបាលពីក្រុមវិជ្ជបណ្ឌិតពហុឯកទេសផ្នែកសួត និងក្រុមវិជ្ជបណ្ឌិតជំនាញនៃផ្លូវដង្ហើម។ ការចាប់ផ្តើមជាមួយនឹងការការពារ ការពិនិត្យព្យាបាល និងការរៀនពីជម្រើសជីវិតសុខ

ភាពថ្មី ខាងក្រុមជំនាញវិជ្ជសាស្ដ្ររបស់យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធានាជូនអ្នកជំងឺទាំងឡាយនូវទំនុកចិត្តឥតក្ដីបារម្ភនៃប្រព័ន្ធផ្លូវដង្ហើមនិងសួតដ៏រឹងមាំថ្មីមួយ។

ចូរណាត់ជួបដុកទ័រថ្ងៃនេះ លោកអ្នកនឹងបានបោះជំហានទៅមុខ មុនជំងឺមហារីកសួតនិងជំងឺសួត ក៏ដូចជាជំងឺផ្លូវដង្ហើមដទៃផ្សេងៗទៀត។

Related Packages

Related Health Blogs