You're been inactive for a while. For security reason, we'll automatically sign you out from our website. Please Click "Login" to extend your session
មជ្ឈមណ្ឌលចង្វាក់បេះដូងមិនប្រក្រតី (Arrhythmia Center)
Find a Doctor
Send an Inquiry
Book Appointment
Arrhythmia គឺជាពាក្យវេជ្ជសាស្រ្តប្រើសម្រាប់ចង្វាក់បេះដូងមិនធម្មតា ចង្វាក់លោតរបស់បេះដូង អាចលឿនពេកឬយឺតពេក។ ជាធម្មតាលទ្ធផលរបស់ ចង្វាក់បេះដូងមិនប្រក្រតី គឺចេញមកពីដំណើរវិលជុំខ្លី ឬការប្លាស់ប្តូរប្រព័ន្ធអគ្គីសនីរបស់បេះដូង។ វាធ្វើឲ្យមានការប៉ះពាល់ដល់សមត្ថភាពរបស់បេះដូងក្នុងការប្របាច់ឈាមឲ្យមានប្រសិទ្ធិភាព និងអាចធ្វើឲ្យមានការបង្អាក់ចរន្តឈាមនៅក្នុងរាងកាយ។ ចង្វាក់បេះដូងមិនប្រក្រតី គឺជាកត្តាប្រឈមសម្រាប់គ្រោះថ្នាក់សសៃឈាមខួរក្បាល និងខ្សោយបេះដូង។ មជ្ឈមណ្ឌល ចង្វាក់បេះដូងមិនប្រក្រតី នៅមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាដដែលស្ថិតនៅក្នុងទីក្រុងបាងកកនៃព្រះរាជាអាណាចក្រថៃ គឺមានបុគ្គលិកដែលមានវេជ្ជបណ្ឌិតផ្នែកជំងឺបេះដូងដែលមានបទពិសោធន៍ដែលមានឯកទេសផ្នែកខាងចង្វាក់បេះដូងលោតមិនស្មើគ្នា និងសរីរៈវិទ្យារបស់អគ្គីសនីបេះដូង។ ផ្នែកនេះដឹកនាំដោយវេជ្ជបណ្ឌិត Dr. Koonlawee Nademanee ដែលមានឯកទេសជំនាញផ្នែកខាងចង្វាក់បេះដូងលោតមិនស្មើគ្នា និងសរីរវិទ្យារបស់អគ្គីសនីបេះដូង ក្រុមនេះធ្វើការព្យាបាលអ្នកជំងឺនៅក្នុងប្រទេសថៃ និងជុំវិញពិភពលោក។ ពួកគេបានផ្តល់ការព្យាបាលដែលមានលក្ខណៈខុសគ្នា ដោយរួមមាន ការព្យាបាលដោយថ្នាំ ការដាក់ថ្មបេះដូង ឬប្រើប្រាស់ឧបករណ៏សម្រាប់ឆក់ ការសិក្សាអំពីសរីរៈវិទ្យារបស់អគ្គីសនីបេះដូង និងកាតេទែទៅកាត់ផ្តាច់ចរន្តអគ្គសនីនៅជាលិកាដែលធ្វើអោយបេះដូងលោតមិនធម្មតា (catheter ablation)។ មន្ទីរពិសោធន៍ផ្នែកខាងសរីរវិទ្យារបស់អគ្គីសនីបេះដូងថ្មីរបស់មន្ទីរពេទ្យបំរុងរ៉ាដត្រូវបានរៀបចំឡើងដោយផ្អែកទៅតាមមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំងឡាយដែលបានទទួលជោគជ័យនិងមានកម្រិតស្តង់ដារខ្ពស់បំផុតនៅសហរដ្ឋអាមេរិក។
អ្នកជំងឺភាគច្រើនដែលមានដែលមាន ចង្វាក់បេះដូងមិនប្រក្រតី ពួកគេមិនដឹងថាមានស្ថានភាពជំងឺនេះទេ។ ជាទូទៅ វាត្រូវបានធ្វើរោគវិនិច្ឆ័យនៅពេលដែលពួកគេមកពិនិត្យសុខភាព ឬទទួលការព្យាបាលចំពោះស្ថានភាពដ៏ទៃទៀត។ កក្តាប្រឈមគឺមានប្រវត្តិគ្រួសារដែលមានការគាំងបេះដូងភ្លាមៗ។ អ្នកជំងឺខ្លះដែលមាន ចង្វាក់បេះដូងមិនប្រក្រតី អាចមានបទពិសោធន៍ដោយមានរោគសញ្ញាមួយ ឬច្រើនដូចខាងក្រោម៖
នៅពេលដែលមិនមានលទ្ធភាពបង្ការ ចង្វាក់បេះដូងមិនប្រក្រតីទាំងអស់បាន,Dr. Koonlaweeបានមានប្រសាសន៍ថា អ្នកអាចកាត់បន្ថយកត្តាប្រឈមផ្ទាល់របស់អ្នកបានដោយអនុវត្តទៅតាមជំហ៊ានដូចតទៅនេះ៖