bih.button.backtotop.text

ការឆ្លុះក្រពះពោះវៀនផ្នែកខាងលើ

ពាក្យថា "endoscopy" សំដៅទៅលើបច្ចេកទេសពិសេសមួយសម្រាប់ពិនិត្យមើលផ្នែកខាងក្នុងនៃរាងកាយ។ "ប្រព័ន្ធរំលាយអាហារផ្នែកខាងលើ" គឺជាផ្នែកមួយនៃផ្លូវរំលាយអាហារ (ប្រព័ន្ធរំលាយអាហារ) ដែលរួមមានបំពង់អាហារ​ (Esophagus) ដែលជាបំពង់សម្រាប់លេបចំណីអាហារទៅដល់ក្រពះដែលត្រូវបានភ្ជាប់ទៅដើមពោះវៀនតូច (duodenum)។ បំពង់អាហារនាំយកអាហារពីមាត់សម្រាប់ធ្វើការរំលាយអាហារនៅក្នុងក្រពះ និងដើមពោះវៀនតូច (duodenum) ។ ទម្រង់ការនេះជាញឹកញាប់ត្រូវបានគេសំដៅលើ "ការឆ្លុះក្រពះ" ។

Overview

ការឆ្លុះក្រពះ គឺជាទម្រង់ការដែលត្រូវបានធ្វើដោយវេជ្ជបណ្ឌិតឯកទេសខាងក្រពះពោះវៀន ជាអ្នកជំនាញដែលទទួលបានការបណ្តុះបណ្តាលបានត្រឹមត្រូវ ក្នុងការប្រើប្រាស់ឧបករណ៍ឆ្លុះផ្នែកខាងក្នុង (endoscope) ដើម្បីធ្វើរោគវិនិច្ឆ័យ និងក្នុងករណីខ្លះ ធ្វើការព្យាបាលនូវបញ្ហានៃប្រព័ន្ធរំលាយអាហារខាងលើផងដែរ។

ឧបករណ៍ឆ្លុះផ្នែកខាងក្នុង គឺជាបំពង់ដែលអាចបត់បែនបាន និងមានស្រទាប់ស្តើងហើយវែងដោយភ្ជាប់ជាមួយនូវកាមេរ៉ាវីដេអូតូចមួយ និងមានអំពូលភ្លើងនៅផ្នែកខាងចុង។ ដោយសារវាមានសភាពដែលអាចបត់បែនបានស្រួលដូច្នេះ វេជ្ជបណ្ឌិតឯកទេសក្រពះពោះវៀន អាចប្រើប្រាស់ដោយមានប្រសិទ្ធិភាពក្នុងការពិនិត្យដោយប្រុងប្រយ័ត្ន​នូវស្រទាប់ខាងក្នុងនៃប្រព័ន្ធរំលាយអាហារផ្នែកខាងលើ។

រូបភាពដែលមានគុណភាពខ្ពស់ដែលបានមកពីឧបករណ៍ឆ្លុះ ត្រូវបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ វាផ្តល់នូវរូបភាពលម្អិត និងច្បាស់លាស់។ ក្នុងករណីជាច្រើន ការឆ្លុះក្រពះពោះវៀនផ្នែកខាងលើ គឺជាការពិនិត្យមួយដែលមានភាពច្បាស់លាស់ជាងការស្រាវជ្រាវដោយថតកាំរស្មីអ៊ិច។

ព័ត៌មានបន្ថែមអំពីទម្រង់ការនេះ ក៏ដូចជាការណែនាំអំពីការរៀបចំខ្លួន អ្នកអាចឃើញនៅក្នុងវីដេអូនេះ៖


 

ក្នុងអំឡុងពេលនៃការរឆ្លុះនេះ អ្វីៗគ្រប់យ៉ាងនឹងត្រូវបានធ្វើរួចរាល់ដើម្បីជួយអ្នកឲ្យមានភាពងាយស្រួលតាមដែលអាចធ្វើទៅបាន។ សម្ពាធឈាម ជីពចរ និងកម្រិតអុកស៊ីសែននៅក្នុងឈាមរបស់អ្នកនឹងត្រូវបានត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន។ វេជ្ជបណ្ឌិតអាចផ្តល់ថ្នាំសណ្តំអោយអ្នក។ ថ្នាំនេះនឹងធ្វើឲ្យអ្នកសម្រាក និងងងុយដេក ប៉ុន្តែអ្នកនឹងនៅតែដឹងខ្លួនគ្រប់គ្រាន់ដើម្បីធ្វើការសហការណ៍ជាមួយវេជ្ជបណ្ឌិត។
អ្នកក៏អាចត្រូវបានផ្តល់ថ្នាំដោយបាញ់ផ្សែងចូលតាមបំពង់ក ឬស្នើសុំឲ្យប្រើប្រាស់ថ្នាំសណ្តំនៅនឹងកន្លែងដោយពាសនៅក្នុងមាត់និងបំពង់ក ដើម្បីជួយឲ្យអ្នកមិនមានការរំខាននៅពេលធ្វើការស៊កបញ្ចូលបំពង់ឆ្លុះនោះ។  ឧបករណ៍មួយនឹងត្រូវបានដាក់ចូលក្នុងមាត់ ដើម្បីរក្សាមាត់របស់អ្នកឲ្យបើកចំហក្នុងពេលធ្វើការឆ្លុះ។ នៅពេលដែលអ្នកត្រូវបានរៀបចំរួចរាល់ហើយ វេជ្ជបណ្ឌិតរបស់អ្នកនឹងស៊កបញ្ចូលបំពង់ឧបករណ៍ឆ្លុះនោះទៅកាន់ទីតាំងដែលត្រូវពិនិត្យ។
ពេលដែលឧបករណ៍ឆ្លុះត្រូវបានស៊កបញ្ចូលយឺតៗ និងដោយប្រុងប្រយ័ត្ននោះ ខ្យល់ត្រូវបានប្រើប្រាស់ដើម្បីជួយឲ្យវេជ្ជបណ្ឌិតរបស់អ្នកមើលឃើញបានល្អ។ ក្នុងអំឡុងពេលធ្វើទម្រង់ការ អ្នកមិនមានអារម្មណ៍ឈឺចាប់ នឹងមិនមានការរំខានដល់ការដកដង្ហើមរបស់អ្នកទេ។
វេជ្ជបណ្ឌិតរបស់អ្នកនឹងប្រើឧបករណ៍ឆ្លុះនេះដើម្បីពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាណាមួយដែលអាចត្រូវការធ្វើការវាយតម្លៃ រោគវិនិច្ឆ័យ ឬការព្យាបាល។
ក្នុងករណីខ្លះវាប្រហែលជាចាំបាច់ដើម្បីយកជាលិកាគំរូមួយ ដែលគេហៅថាការច្រិបដុំសាច់ដើម្បីធ្វើវិភាគនៅពេលបន្ទាប់មកដោយប្រើមីក្រូទស្សន៍។ នេះក៏ជាទម្រង់ការដែលគ្មានការឈឺចាប់ដែរ។ ក្នុងករណីផ្សេងទៀត ឧបករណ៍ឆ្លុះអាចត្រូវបានប្រើប្រាស់ដើម្បីព្យាបាលនូវបញ្ហាដូចជាហូរឈាមដោយមានដំបៅផងដែរ។
នៅពេលដែលការឆ្លុះក្រពះពោះវៀនផ្នែកខាងលើរបស់អ្នកត្រូវបានបញ្ចប់ អ្នកនឹងត្រូវបានថែទាំដោយយកចិត្តទុកដាក់ក្នុងបន្ទប់រងចាំដឹងខ្លួនឡើងវិញ រហូតទាល់តែផលរំខាននៃថ្នាំសណ្តំអស់ប្រសិទ្ធិភាព។
វេជ្ជបណ្ឌិតរបស់អ្នកនឹងជូនដំណឹងដល់អ្នកអំពីលទ្ធផលនៃការឆ្លុះផ្លូវរំលាយអាហារផ្នែកខាងលើ និងផ្តល់នូវព័ត៌មានបន្ថែមណាមួយដែលអ្នកត្រូវដឹង។
បន្ទាប់ពីធ្វើការឆ្លុះរួចរាល់ អ្នកក៏នឹងទទួលបានការណែនាំអំពីថាតើពេលណាដែលអ្នកអាចបរិភោគអាហារ និងផឹកទឹកបាន និងគោលការណ៍ណែនាំផ្សេងទៀតសម្រាប់បន្តទម្លាប់សកម្មភាពធម្មតារបស់អ្នក។
នៅពេលដែលអ្នករួចរាល់ក្នុងការត្រលប់ទៅផ្ទះវិញ អ្នកនឹងមានអារម្មណ៍ដឹងខ្លួនកាន់តែច្បាស់។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែសម្រាកពេញមួយថ្ងៃ។នេះមានន័យថាមិនត្រូវបើកបរ ដូច្នេះអ្នកចាំបាច់ត្រូវមានសមាជិកគ្រួសារ ឬមិត្តភក្តិជូនអ្នកត្រលប់ទៅផ្ទះវិញ។

ការឆ្លុះក្រពះពោះវៀន អាចមានប្រយោជន៍ក្នុងការវាយតម្លៃ ឬធ្វើរោគវិនិច្ឆ័យបញ្ហាផ្សេងៗរួមមានការពិបាកឬឈឺចាប់ពេបលេបអាហារ ការឈឺក្នុងក្រពះឬពោះ និងការហូរឈាម ដំបៅនិងដុំសាច់។

ឆ្លងតាមបទពិសោធន៍ជាច្រើនឆ្នាំបានបង្ហាញថា ការឆ្លុះក្រពះពោះវៀនផ្នែកខាងលើ គឺជាទម្រង់ការដែលមានសុវត្ថិភាព។ ជាធម្មតា វាត្រូវការពេលវេលាតែ ១៥-២០ នាទីប៉ុណ្ណោះ។ ផលវិបាកគឺកម្រកើតឡើងណាស់។ ទាំងនេះរួមមានការធ្លាយ - ការមុតលើជញ្ជាំងពោះវៀនដែលអាចតម្រូវឲ្យមានការបញ្ចូលឈាម។

ជួនកាលបញ្ហាតិចតួចអាចកើតមានដូចជាឈឺបំពង់កស្រាល ហើមពោះឬឈឺពោះ។ ទាំងនេះអាចបាត់ទៅវិញក្នុង ២៤ម៉ោង ឬតិចជាងនេះ។

ថ្នាំសណ្តំនឹងត្រូវប្រើប្រាស់សម្រាប់ធ្វើទម្រង់ការ  វាមានហានិភ័យដែលជាប់ពាក់ព័ន្ធជាមួយនឹងថ្នាំដែលត្រូវប្រើប្រាស់ ឧទាហរណ៍ប្រតិកម្មអាឡែកស៊ីនិង ឬផលរំខានបន្ទាប់បន្សំ។ ដូចទៅនឹងទម្រង់ការរាតត្បាតដែលមានការប្រឈមនៃការឆ្លងមេរោគ។

ជាថ្មីម្តងទៀត ផលវិបាកទាំងនេះគឺមិនទំនងនឹងកើតមាននោះទេ។ ត្រូវប្រាកដថា អ្នកត្រូវពិភាក្សាអំពីកង្វល់ជាក់លាក់ណាមួយដែលអ្នកអាចមានជាមួយវេជ្ជបណ្ឌិតរបស់អ្នក។

វេជ្ជបណ្ឌិតអាចនឹងពិភាក្សាគ្នាអំពីវិធីសាស្រ្តផ្សេងៗទៀតចំពោះការឆ្លុះក្រពះពោះវៀនផ្នែកខាងលើជាមួយអ្នក។
 
អ្នកជំងឺដែលត្រូវបានចាត់ទុកថាសមស្រប បន្ទាប់ពីការពិនិត្យវាយតម្លៃជាមួយវេជ្ជបណ្ឌិតឯកទេស។

Related conditions

Doctors Related

Related Centers

Related Packages

Rating score 8.11 of 10, based on 18 vote(s)

Related Health Blogs