ការបាញ់កាំរស្មីនៅក្បាល និងកត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺមហារីកដូចតទៅនេះ៖ មហារីកខួរក្បាល មហារីកច្រមុះ និងឆ្អឹងស៊ីនូស មហារីកច្រមុះ មហារីកមាត់ មហារីកក មហារីកបំពង់សំលេង មហារីកក្រពេញទឹកមាត់ និងមហារីកក្រពេញទីរ៉ូអ៊ីត។
ការព្យាបាលជាមួយការបាញ់កាំរស្មី
ក្បាល និងករបស់អ្នកជំងឺនឹងត្រូវបានដាក់ក្នុងស្ថានភាពដោយរុំជាមួយរបាំងប្លាស្ទិចដើម្បីទប់កនិងក្បាលឲ្យហ្នឹងក្នុងពេលទទួលការព្យាបាល។ វេជ្ជបណ្ឌិតនឹងអនុវត្តការព្យាបាលដោយបាញ់កាំរស្មីទៅតាមផែនការនៃការព្យាបាលដែលបានកំណត់ឡើង។ ប្រភេទនៃការបាញ់កម្មរស្មី និងរយៈពេលនៃការព្យាបាលនឹងខុសគ្នាដោយផ្អែកទៅលើបច្ចេកទេសដែលបានប្រើប្រាស់។ ការព្យាបាលដោយបាញ់កាំរស្មីចំណាយពេលប្រហែល១០នាទី ដោយបូករួមទាំងការរៀបចំអ្នកជំងឺផងដែរ ចំពោះទម្រង់ការអាចចំណាយពេលពី១៥ ទៅ ២៥នាទី។ការព្យាបាលដោយបាញ់កាំរស្មីគឺត្រូវអនុវត្តចំនួន៥ដងក្នុងមួយសប្តាហ៍ ដែលចំណាយសារុបទាំងអស់ប្រហែល៥ទៅ៨សប្តាហ៍ ដោយផ្អែកទៅលើប្រភេទរបស់មហារីក និងផែនការព្យាបាលដែលបង្កើតដោយវេជ្ជបណ្ឌិត។
ផលរំខានដែលជួបញឹកញាប់ និង ការព្យាបាល
ផលរំខាន |
ការព្យាបាល |
ស្បែកឡើងក្រហម ស្ងួត ឬរមាស់ |
- ត្រូវដាក់ស្បែកឲ្យត្រូវជាមួយខ្យល់ឲ្យបានច្រើនដែលអាចធ្វើទៅបាន ប៉ុន្តែចៀសវាងកុំឲ្យត្រូវពន្លឺព្រះអាទិត្យ។
- ស្បែកអាចដាក់ឲ្យត្រូវទឹកប៉ុន្តែត្រូវប្រាកដថាវាត្រូវបានជូតសម្ងួតជាមួយនឹងក្រណាត់ទន់។
- មិនត្រូវប្រើសាប៊ូ ទឹកអប់ ម្សៅ ឬគ្រឿសំអាងនានានៅលើស្បែក។ សូមលាបត្រឹមតែថ្នាំដែលចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិត។
|
ឈឺបំពង់ក ស្ងួតមាត់ ប្តូររសជាតិ |
- ក្រេបទឹកឲ្យបានញឹកញាប់។
- ត្រូវរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អ ដោយសំអាតធ្មេញរបស់អ្នកជាមួយច្រាសដុសធ្មេញទន់ៗ និងប្រើខ្សែសំអាតធ្មេញជាប្រចាំ។ សំអាតធ្មេញនូវរៀងរាល់ញាំអាហារហើយ។ ត្រូវចៀសវាងការសំអាតមាត់ដោយវត្ថុរាវមានក្លិនក្រអូបដែលដាក់លក់នៅហាង។
- ចៀសវាងជក់បារី ផឹកស្រា ញាំអាហារហិរ ឬអាហារសល់ ឬត្រជាក់ពេក។ ត្រូវញាំអាហារទន់ សាប និងចំអិនបានល្អដែលងាយស្រួលក្នុងការលេប។
- បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។
|
អស់កម្លាំង |
- ត្រូវសំរាកឲ្យច្រើនដែលអាចធ្វើទៅបាន។
- ត្រូវបរិភោគអាហារដែលមានអាហាររូបត្ថម្ភ
- ត្រូវកាត់បន្ថយស្រ្តេស។
- ការអស់កម្លាំងជាទូទៅនឹងបាត់ទៅវិញសន្សឹមៗដោយឯកឯងបន្ទាប៉ពីការព្យាបាលដោយបាញ់កាំរស្មីត្រូវបានបញ្ចប់។បើសិនមានផលរំខានធ្ងន់ធ្ងរត្រូវទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់។
|
ចំណាំ៖ ផលរំខានដ៍ទៃទៀតអាចកើតឡើងនៅកន្លែងគោលដៅដែលទទួលការបញ្ចាំងកាំរស្មី តែវាអាស្រ័យទៅលើអ្នកជំងឺម្នាក់ៗ។ សូមធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតដែលបញ្ជូនទៅដោយសួរគាត់នូវសំណួរ និងចម្ងល់ទាំងឡាយ។