bih.button.backtotop.text

"សេចក្ដីអធិប្បាយលេីការយល់ព្រមចំពោះការសិក្សាស្រាវជ្រាវនិងប្រយោជន៍ក្នុងការសិក្សា"



 
ការពិពណ៌នាអំពីការយល់ព្រមសម្រាប់ការដំណើរការទិន្នន័យសុខភាព និងសំណាកជីវសាស្រ្ត រួមទាំងទិន្នន័យដែលបានមកពី
សំណាកជីវសាស្រ្ត ក្នុងគោលបំណងការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សា
របស់
ក្រុមហ៊ុន មន្ទីពេទ្យ បាំរ៉ុងរ៉ាត ឯ.ក. (សាធារណៈ)

 
  1. ការប្រើប្រាស់ទិន្នន័យសុខភាព និងសំណាកជីវសាស្រ្ត រួមទាំងទិន្នន័យដែលបានមកពីសំណាកជីវសាស្រ្ត ក្នុងគោលបំណងការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សា
ការប្រមូល ការប្រើប្រាស់ និងការបង្ហាញ (“ដំណើរការទិន្នន័យ” ឬ “ការដំណើរការ”) ទិន្នន័យសុខភាព (ឧ. ទិន្នន័យស្ថានភាពសុខភាព លទ្ធផលពិនិត្យសុខភាព និងស្ថានភាពសុខភាពរបស់លោកអ្នក) ព្រមទាំងសំណាកជីវសាស្រ្ត (ឧ. ឈាម ជាលិកាផ្សេងៗពីរាងកាយ) ក៏ដូចជាទិន្នន័យដែលកើតចេញពីសំណាកជីវសាស្រ្ត។ (ដោយរួមហៅថា “ទិន្នន័យសុខភាព និងសំណាកជីវសាស្រ្ត”) ដែលចាត់ទុកថាជាទិន្នន័យផ្ទាល់ខ្លួនដែលមានភាពរសើបខ្ពស់ ដែលអាចត្រូវបានប្រើប្រាស់ក្នុងគោលបំណងការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សា ដើម្បីឈានទៅរកភាពជឿនលឿនដ៏សំខាន់ និងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យវេជ្ជសាស្ត្រ វិទ្យាសាស្ត្រ និងវិស័យផ្សេងៗទៀត ទាំងក្រុមហ៊ុន មន្ទីពេទ្យ បាំរ៉ុងរ៉ាត ឯ.ក. (សាធារណៈ) និងក្រុមហ៊ុនក្នុងឧបសម្ព័ន្ធ។​ (“យើង” ឬ “មន្ទីពេទ្យ”) ដោយមានសេចក្ដីសង្ឃឹមយ៉ាងមុតមាំក្នុងការជំរុញឱ្យអ្នកសិក្សាស្រាវជ្រាវអាចប្រើប្រាស់ទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តរបស់លោកអ្នកនាពេលអនាគតបានកាន់តែងាយស្រួលជាងមុន ដូចដែលបានលើកឡើងនៅក្នុងការពិពណ៌នាអំពីការព្រមព្រៀងសម្រាប់ដំណើរការទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តក្នុងគោលបំណងការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សាមួយច្បាប់នេះ (“ការពិពណ៌នា”)។

(ដូចជាឈ្មោះ នាមត្រកូល អាស័យដ្ឋាន លេខអត្តសញ្ញាណអ្នកជំងឺ ។ល។) វាត្រូវបានដកចេញពីទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តរបស់អ្នក។ យើងសូមហៅទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តនេះថា “ទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលមិនអាចកំណត់អត្តសញ្ញាណរបស់ម្ចាស់បាន” ដែលមិនមានលក្ខណៈគ្រប់គ្រាន់ជាទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដោយយោងទៅតាមច្បាប់នៃការពារទិន្នន័យផ្ទាល់ខ្លួន បានអនុញ្ញាតឱ្យអ្នកសិក្សាស្រាវជ្រាវ អាចធ្វើការដំណើរការទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលមិនអាចកំណត់អត្តសញ្ញាណម្ចាស់បាន ដោយមិនចាំបាច់ទទួលបានការយល់ព្រមពីម្ចាស់ទិន្នន័យទាំងនោះឡើយ។

ក្នុងករណីដែលទិន្នន័យសុខភាពណាមួយដែលអាចមានទំនាក់ទំនងទៅកាន់ឯកសារណាមួយដែលអាចនឹងកំណត់អត្តសញ្ញាណរបស់លោកអ្នកបាន យើងសូមហៅថា “ទិន្នន័យសុខភាព សំណាកជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណរបស់ម្ចាស់បាន” ការប្រើប្រាស់ទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណម្ចាស់បានក្នុងការសិក្សាស្រាវជ្រាវ អាចនាំមកនូវអត្ថប្រយោជន៍និងភាពងាយស្រួលខាងវិទ្យាសាស្ត្រ និងវេជ្ជសាស្រ្ត នេះគឺដោយសារតែអ្នកស្រាវជ្រាវអាចប្រមូលទិន្នន័យបុគ្គល ដើម្បីកែលម្អការយល់ដឹងរបស់ពួកគេ អំពីស្ថានភាពសុខភាព ឬជំងឺ រួមទាំងការឆ្លើយតបសម្រាប់អាការៈជំងឺក្នុងការព្យាបាលផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ការដំណើរការទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលកំណត់អត្តសញ្ញាណម្ចាស់បាន នៅក្នុងការសិក្សាស្រាវជ្រាវ អាចបង្កហានិភ័យនៃការរំលោភលើឯកជនភាពរបស់អ្នកជំងឺ ដែលជាហេតុធ្វើឱ្យច្បាប់មានការរឹតបន្តឹងរឹងសម្រាប់ដំណើរការទិន្នន័យទាំងនោះ។

លើសពីនេះ ទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណម្ចាស់បានរបស់លោកអ្នក អាចនឹងត្រូវបានកែប្រែជាទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលមិនអាចកំណត់អត្តសញ្ញាណម្ចាស់បាន ដោយធ្វើការជៀសវាងការកំណត់អត្តសញ្ញាណ (De-identification) ដែលទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលមិនអាចកំណត់អត្តសញ្ញាណម្ចាស់បានរបស់លោកអ្នកដូចដែលបានលើកឡើងខាងលើ អាចត្រូវបានដំណើរការបន្ថែមមួយជាន់ទៀតសម្រាប់ការសិក្សាស្រាវជ្រាវ ក៏ប៉ុន្តែវាចាំបាច់ត្រូវទទួលបានការយល់ព្រមពីសំណាក់លោកអ្នកជាមុនសិននោះឡើយ។
 
  1. តើយើងសុំឱ្យលោកអ្នកធ្វើអ្វីខ្លះ?
ការពណ៌នានេះស្នើឱ្យលោកអ្នកសម្រេចចិត្តផ្តល់ការយល់ព្រមសម្រាប់ដំណើរការទិន្នន័យសុខភាព និងសំណាកជីវសាស្ត្រដែលអាចកំណត់អត្តសញ្ញាណបានរបស់លោកអ្នក ដែលនឹងប្រើប្រាស់ក្នុងគោលបំណងការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សាអប់រំដូចតទៅនេះ ៖
  1. ) ប្រសិនបើលោកអ្នក “យល់ព្រម” អ្នកស្រាវជ្រាវ និងអ្នកសិក្សានឹងអាចធ្វើការជៀសវាងការកំណត់អត្តសញ្ញាណដើម្បីបង្វែរទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណម្ចាស់បានរបស់លោកអ្នក ទៅជាទិន្នន័យសុខភាព និងគំរូជីវសាស្ត្រដែលមិនកំណត់អត្តសញ្ញាណម្ចាស់បាន សម្រាប់ដំណើរការបន្តសម្រាប់ការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សាអប់ផ្សេងៗ។
  2. ) អាចធ្វើការដំណើរការទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណម្ចាស់បានរបស់លោកអ្នក ក្នុងសកម្មភាពសិក្សាស្រាវជ្រាវ ដោយមិនចាំបាច់ស្នើសុំការយល់ព្រមពីសំណាកលោកអ្នកទៀតឡើយនាពេលអនាគត ដរាបណាការប្រើប្រាស់នៃទិន្នន័យសុខភាព និងសំណាកជីវសាស្រ្ត ត្រូវបានអនុវត្តក្រោមប្រភេទនៃការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សា ដូចដែលបានលើកឡើងនៅក្នុងការពិពណ៌នានេះ។
ប្រសិនបើអ្នក “មិនយល់ព្រម” តាមលក្ខខណ្ឌ អ្នកស្រាវជ្រាវត្រូវបានតម្រូវឱ្យធ្វើការស្នើសុំឱ្យមានការទទួលបានការយល់ព្រមជាមុនសិនជានិច្ច សម្រាប់ប្រតិបត្តិការលុបអត្តសញ្ញាណ ដើម្បីធ្វើឱ្យទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណម្ចាស់បានរបស់លោកអ្នក ក្លាយជាទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលមិនកំណត់អត្តសញ្ញាណម្ចាស់ជាមុនសិន ទើបអាចដំណើរការទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណម្ចាស់បានក្នុងសកម្មភាពសិក្សាស្រាវជ្រាវ តែទោះជាយ៉ាងណាក៏ដោយ វាអាចបង្កជាការពិបាក ឬមិនអាចទទួលបានការយល់ព្រមរបស់អ្នកនាពេលអនាគត ដែលនឹងបណ្តាលឱ្យមានការពិបាកក្នុងសកម្មភាពស្រាវជ្រាវផងដែរ។

ការសម្រេចចិត្តយល់ព្រមដូចដែលបានលើងឡើងក្នុងការពិពណ៌នានេះ អនុវត្តតែចំពោះការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សាដែលប្រើប្រាស់ទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលកំណត់អត្តសញ្ញាណម្ចាស់បានរបស់លោកអ្នកតែប៉ុណ្ណោះ។​ សម្រាប់ទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលមិនកំណត់អត្តសញ្ញាណម្ចាស់ អ្នកស្រាវជ្រាវ និងអ្នកសិក្សាអាចប្រើប្រាស់ទិន្នន័យសម្រាប់ការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សា ដោយមិនបាច់ស្នើសុំការយល់ព្រមពីលោកអ្នកនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការជៀសវាងកំណត់អត្តសញ្ញាណដោយធ្វើឱ្យទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តអាចកំណត់អត្តសញ្ញាណបានរបស់លោកអ្នកក្លាយវាទៅជាទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលមិនកំណត់អត្តសញ្ញាណម្ចាស់ ត្រូវទាមទារការយល់ព្រមពីលោកអ្នកមុនសិនទើបអាចដំណើរការបាន​ ។

សូមធ្វើការសាកសួរឱ្យបានច្បាស់លាស់ប្រសិនបើលោកអ្នកមានចម្ងល់ណាមួយដូចដែលបានលើកឡើងនៅក្នុងការពិពណ៌នាមួយច្បាប់នេះ ដោយប្រើពេលវេលាឱ្យបានគ្រប់គ្រាន់ក្នុងការស្វែងយល់ឱ្យបានច្បាស់លាស់និងយល់ច្បាស់រាល់ចម្ងល់ទាំងឡាយណាដែលអាចកើតមានជាមុនសិនមុនពេលធ្វើការសម្រេចចិត្តផ្ដល់ការយល់ព្រមក្នុងកិច្ចព្រមព្រាងនេះ។
 
  1. វត្ថុបំណងក្នុងការផ្ដល់ការយល់ព្រម
ប្រសិនបើលោកអ្នក “យល់ព្រម” យើងនឹងធ្វើការជៀសវាងការកំណត់អត្តសញ្ញាណរបស់លោកអ្នក មុននឹងធ្វើការដំណើរការទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណរបស់លោកអ្នកបាន ក្រោមគោលបំណងនៃការស្រាវជ្រាវវេជ្ជសាស្រ្តវិទ្យាសាស្រ្ត និងការសិក្សាស្រាវជ្រាវផ្សេងៗទៀតទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ដរាបណាវាចាំបាច់ក្នុងការប្រើប្រាស់ទិន្នន័យរបស់លោកអ្នក។ យើងអាចនឹងមានការបែងចែករំលែកទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណរបស់លោកអ្នកបាន ជាមួយភាគីទីបីណាមួយដោយអនុលោមតាមចំណុចទី4ខាងក្រោម ឬដូចដែលមានចែងក្នុងគោលការណ៍ឯកជនភាពរបស់មន្ទីរពេទ្យ ដែលមានគោលបំណងស្របតាមការរៀបរាប់ខាងលើ។
 
តើការសិក្សាស្រាវជ្រាវប្រភេទណាខ្លះដែលអាចត្រូវបានអនុវត្ត?

ប្រសិនបើលោកអ្នក “យល់ព្រម” យើងនឹងដំណើរការទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តរបស់លោកអ្នកសម្រាប់ការសិក្សាស្រាវជ្រាវផ្សេងៗ ដែលវាគ្របដណ្តប់ ប៉ុន្តែមិនកំណត់ចំពោះការស្រាវជ្រាវខាងក្រោមដូចខាងក្រោមនេះ៖
 
  • ការសិក្សាដើមហេតុនិងការដំណើរការនៃជំងឺនិងលក្ខខណ្ឌអាការៈផ្សេងៗ
  • ការវិវឌ្ឍនិងការសាកល្បងវិធីវិនិច្ឆ័យនិងការព្យាបាលជំងឺនិងលក្ខខណ្ឌអាការៈផ្សេងៗ
  • ការធ្វើតេស្តហ្សែន ដែលអាចឈានទៅរកការកំណត់អត្តសញ្ញាណហ្សែនទាំងអស់របស់លោកអ្នកបាន
  • ការសិក្សាស្រាវជ្រាវហ្សែនរបស់ជំងឺនិងលក្ខខណ្ឌអាការៈវេជ្ជសាស្ត្រដែលមានលក្ខណៈតំណរពូជក្នុងគ្រួសារនិងក្នុងក្រុមបុគ្គលដែលធំជាងគ្រួសាររបស់អ្នក
  • ការសិក្សាស្រាវជ្រាវដែលបង្កើតខ្សែកោសិកាពីការបណ្ដុះជាលិកាតួយ៉ាងពីគំរូជីវសាស្ត្ររបស់លោកអ្នកនៅក្នុងបន្ទប់ពិសោធន៍ រួមទាំងកោសិកាដែលអាចនាំយកទៅប្រើក្នុងការបណ្ដុះជាលិកាផ្សេងៗទៀតផងដែរ
  • ការសិក្សាស្រាវជ្រាវដែលរួមបញ្ជូលទាំងការកែប្រែហ្សែនឬចាក់បញ្ចូលកោសិកាមនុស្សទៅក្នុងសត្វ
  • ការសិក្សាស្រាវជ្រាវទាក់ទងនឹងការវិនិច្ឆ័យនិងការព្យាបាលទាក់ទងនឹងការប្រើឱសថក្នុងផ្លូវដែលមិនសមរម្យនិងការញៀនស្រារ៉ាំរ៉ៃ
  • ការសិក្សាស្រាវជ្រាវទាក់ទងនឹងការវិនិច្ឆ័យនិងការព្យាបាលទាក់ទងនឹងសុខភាពផ្លូវចិត្ត
  • ការសិក្សាស្រាវជ្រាវទាក់ទងនឹងភាពមិនប្រក្រតីនៃការលូតលាស់ផ្លូវកាយ
  • ការសិក្សាស្រាវជ្រាវទាក់ទងនឹងជំងឺអេដស៍ និងជំងឺកាមរោគ
  • ការសិក្សាស្រាវជ្រាវទាក់ទងនឹងការបញ្ចប់ការមានផ្ទៃពោះ និងការរំលូតកូន
  • ការសិក្សាស្រាវជ្រាវទាក់ទងនឹងផែនការគ្រួសារ។
 
ទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តរបស់លោកអ្នក នឹងមិនត្រូវបានដាក់បញ្ចូលក្នុងកំណត់ត្រាវេជ្ជសាស្ត្ររបស់លោកអ្នកនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ វាអាចប្រព្រឹត្តទៅបានក្នុងករណីស្ថានភាពសុខភាពមួយចំនួនដូចជាការរកឃើញថាមានជំងឺរបេង ដែលច្បាប់តម្រូវឱ្យរាយការណ៍ទៅអាជ្ញាធរសុខាភិបាល រួមជាមួយនឹងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដែលនោះជាកាតព្វកិច្ចរបស់យើងក្នុងការបង្ហាញទិន្នន័យរបស់លោកអ្នកដោយស្របតាមច្បាប់ជាធរមាន។

 
តើសកម្មភាពសិក្សាប្រភេទណាខ្លះអាចត្រូវបានអនុវត្ត?
ប្រសិនបើលោកអ្នក “យល់ព្រម” យើងនឹងដំណើរការទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តរបស់អ្នកសម្រាប់ការសិក្សាស្រាវជ្រាវផ្សេងៗ ដែលវាគ្របដណ្តប់ ប៉ុន្តែមិនកំណត់ចំពោះសកម្មភាពសិក្សាខាងក្រោមដូចខាងក្រោមនេះ៖
  • ការបោះពុម្ព
  • ការប្រលងបុគ្គលិកវេជ្ជសាស្ត្រ
  • ការប្រៀបធៀបស្តង់ដារសម្រាប់វិធីការវិនិច្ឆ័យនិងការព្យាបាលនិងលក្ខខណ្ឌអាការៈផ្សេងៗ
 
  1. ការបើកផ្សប់ផ្សាយទិន្នន័យសុខភាព និងសំណាកវេជ្ជសាស្ត្ររបស់លោកអ្នក
យើងខ្ញុំអាចបង្ហាញ បញ្ជូន ឬផ្ទេរទិន្នន័យសុខភាពដោយមិនចំាបាច់កំណត់អត្តសញ្ញាណ និងគំរូជីវសាស្រ្តរបស់អ្នកជាមួយអ្នកស្រាវជ្រាវ និងអ្នកសិក្សា។ ឧទាហរណ៍ អ្នកស្រាវជ្រាវនៃគម្រោងផ្សេងៗ​​​​​អ្នកសិក្សាបរិក្ខារពេទ្យអ្នកស្រាវជ្រាវផ្សេងទៀត ដូចជាក្រុមហ៊ុនឱសថ ក្រុមហ៊ុនឧបករណ៍វេជ្ជសាស្ត្រ និងក្រុមហ៊ុនជីវបច្ចេកវិទ្យា ឬរដ្ឋាភិបាល។ អាជ្ញាធរ និងអ្នកត្រួតពិនិត្យ ឧទាហរណ៍ នាយកដ្ឋាន គ្រប់គ្រងចំណីអាហារ និងឱសថ (FDA) ក្រុមប្រឹក្សាត្រួតពិនិត្យស្ថាប័ន និងភ្នាក់ងារផ្សេងទៀតដែលមានការងារត្រូវពិនិត្យ និងធ្វើការការស្រាវជ្រាវ ឬភាគីទីបីផ្សេងទៀតមកពីក្នុង ឬក្រៅប្រទេស។
 
  1. ហានិភ័យដែលលោកអ្នកអាចទទួល
ហានិភ័យនៃការផ្តល់ “ការយល់ព្រម” នៅក្រោមការពិពណ៌នានេះគឺ អាចការលួចបន្លំបំពានលើឯកជនភាពទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ក៏ប៉ុន្តែយើងនឹងធ្វើការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់យើងដើម្បីការពារទិន្នន័យរបស់អ្នកពីការធ្លាក់ចូលទៅក្នុងដៃបុគ្គលខិលខូចណាមួយ ដោយយើងនឹងធ្វើការលុបទិន្នន័យដែលមានភាពងាយស្រួលសម្រាប់ការកំណត់អត្តសញ្ញាណខ្លួនរបស់លោកអ្នកបាន ដែលនឹងបង្ករឱ្យមានហានិភ័យនៃការបែកធ្លាយទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណរបស់លោកអ្នកមានសុវត្ថិភាពនឹងមិនធ្លាក់ដល់ដៃបុគ្គលអឆន្ទៈណាមួយនោះឡើយ។ ហានិភ័យមួយទៀតគឺថា យើងអាចនឹងប្រើប្រាស់ទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណម្ចាស់របស់លោកអ្នកក្នុងការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សាដែលមិនបានកំណត់វត្ថុបំណងនៃគម្រោងជាក់លាក់។ លើសពីនេះទៀត ក្នុងករណីមួយចំនួន យើងមិនអាចផ្តល់ទិន្នន័យលម្អិតអំពីដំណើរការស្រាវជ្រាវ និងសកម្មភាពសិក្សានាពេលអនាគតបាន។ ទោះយ៉ាងណាក៏ដោយ តួយ៉ាងនៃប្រភេទនៃការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សាដែលបានរាយរាប់ខាងលើ លោកអ្នកអាចប៉ាន់ស្មានពីប្រភេទការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សា ដែលទិន្នន័យរបស់អ្នកដែលនឹងត្រូវបានប្រើប្រាស់។​ លើសពីនេះ គណៈកម្មាធិការក្រមសីលធម៌នៃការសិក្សាស្រាវជ្រាវនឹងធានាថា ការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សាដែលបានអនុវត្តក្រោមការយល់ព្រមរបស់លោកអ្នក តម្រូវឱ្យមានការស្របតាមក្រមសីលធម៌ស្រាវជ្រាវជានិច្ច។
 
  1. អត្ថប្រយោជន៍ និងថ្លៃចាយវាយសម្រាប់លោកអ្នក
លោកអ្នកនឹងមិនទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពី “ការយល់ព្រម” នៅក្នុងការពិពណ៌នាសម្រាប់ការយល់ព្រមក្នុងកិច្ចព្រមព្រៀងនេះទេ។ ក៏ប៉ុន្តែ ការដែលអ្នកស្រាវជ្រាវ និងអ្នកសិក្សាដំណើរការទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តរបស់លោកអ្នក អាចផ្តល់អត្ថប្រយោជន៍សង្គមទូទៅ ដោយផ្តល់ការយល់ដឹងអំពីសុខភាព ជំងឺ និងធ្វើឱ្យមានការថែទាំ និងព្យាបាលសុខភាពកាន់តែប្រសើរឡើង ដែលនឹងធ្វើឱ្យការព្យាបាលវេជ្ជសាស្រ្តមានសុវត្ថិភាព និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងអភិវឌ្ឍចំណេះដឹងវេជ្ជវិទ្យាសាស្ត្រថ្មីៗផងដែរ។

ប្រសិនបើលោកអ្នក “យល់ព្រម” ទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តរបស់លោកអ្នកអាចត្រូវបានប្រើប្រាស់ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ដែលអាចនឹងបង្កើតផលិតផល ឬផ្តល់សេវាកម្ម រួមទាំងលទ្ធភាពនៃការលក់ និង/ឬផ្តល់ផលប្រយោជន៍ហិរញ្ញវត្ថុដល់សង្គមមនុស្សទូទៅ ក្នុងករណីនេះអ្នកនឹងមិនត្រូវបានជូនដំណឹងនោះឡើយ ហើយ​នឹង​មិន​មានការទទួល​ការ​បង់​ប្រាក់ ឬ​សំណង​ណា​មួយ​ចំពោះលោក​អ្នក ឬ​ក្រុមគ្រួសារ​របស់លោក​អ្នក​នោះឡើយ។

យ៉ាងណាម៉ិញ បើទោះលោកអ្នក “យល់ព្រម” ឬ “មិនយល់ព្រម” វានឹងមិនមានការគិតថ្លៃបន្ថែមណាមួយសម្រាប់ការព្យាបាលជំងឺនោះឡើយ។
 
  1. ជម្រើសផ្សេងទៀតក្រៅពីការយល់ព្រម
លោកអ្នកមានសេរីភាពក្នុងការមិនយល់ព្រមចំពោះដំណើរការទិន្នន័យសុខភាព និងសំណាកវេជ្ជសាស្ត្រដែលអាចកំណត់អត្តសញ្ញាណបានរបស់លោកអ្នក។ ការខកខានក្នុងការផ្តល់ការយល់ព្រមរបស់អ្នកនឹងមិនធ្វើឱ្យអ្នកបាត់បង់សិទ្ធិក្នុងការទទួលបានការថែទាំសុខភាព ឬអត្ថប្រយោជន៍ដែលអ្នកមានសិទ្ធិនោះទេ ហើយនឹងមិនបង្កឱ្យមានការផ្លាស់ប្តូរទំនាក់ទំនងរបស់លោកអ្នកជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនោះឡើយ។ មិនថាលោកអ្នកសម្រេចចិត្តយ៉ាងណា ការសម្រេចចិត្តរបស់លោកអ្នកនឹងមិនប៉ះពាល់ដល់សិទ្ធិរបស់លោកអ្នកក្នុងការថែទាំវេជ្ជសាស្រ្ត ឬសេវាកម្មផ្សេងទៀតនោះឡើយ។
 
  1. ការបោះបង់ការយល់ព្រម
លោកអ្នកអាចដកឬបោះបង់ការយល់ព្រមរបស់លោកអ្នកបានគ្រប់ពេលវេលាដោយទាក់ទងមកកាន់មន្ត្រីការពារទិន្នន័យផ្ទាល់ខ្លួន តាមរយៈអ៊ីមែល [email protected] ដើម្បីដកការយល់ព្រម។ បន្ទាប់ពីលោកអ្នកបានដកការយល់ព្រមហើយ យើង​នឹង​លែង​ដំណើរការ​ទិន្នន័យ​សុខភាព​ និង​គំរូវេជ្ជសាស្ត្រដែលអាច​កំណត់​អត្តសញ្ញាណ​របស់លោក​អ្នកជាបន្ទាន់។ ទោះជាយ៉ាងណាក៏ដោយ ការដក​ការយល់ព្រម​របស់អ្នក​នឹង​មិន​ប៉ះពាល់​ដល់​ការសិក្សា​ស្រាវជ្រាវ និង​សកម្មភាព​សិក្សា​ដែល​បាន​ធ្វើឡើង​ពីមុននោះ​ទេ។
 
  1. ប្រសិនបើអ្នក “យល់ព្រម” តើអ្នកនឹងទទួលបានទិន្នន័យបន្ថែមអំពីសុខភាពរបស់អ្នកច្រើនជាងមុនសម្រាប់ការពិនិត្យសុខភាពតាមស្តង់ដារដែរឬទេ?
លោកអ្នកនឹងមិនត្រូវបានគេប្រាប់ពីរបៀបដែលទិន្នន័យសុខភាព និងសំណាកជីវសាស្រ្តរបស់លោកអ្នកត្រូវបានប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវជាក់លាក់ ឬសកម្មភាពសិក្សា ឬលទ្ធផលនៃការសិក្សាទាំងនោះឡើយ។ ភាគច្រើននៃការធ្វើតេស្តដោយប្រើសំណាកជីវសាស្រ្តក្នុងការសិក្សាស្រាវជ្រាវគឺសម្រាប់គោលបំណងស្រាវជ្រាវតែប៉ុណ្ណោះ ហើយមិនមានគោលបំណងក្នុងការថែទាំសុខភាពរបស់លោកអ្នកនោះឡើយ។ ប្រសិនបើការស្រាវជ្រាវផ្អែកលើទិន្នន័យជីវសាស្រ្ត ឬសំណាករបស់អ្នកបង្កើតលទ្ធផលដែលអាចមានសារៈសំខាន់សម្រាប់សុខភាពរបស់អ្នកនាពេលអនាគត យើងអាចទំនាក់ទំនងទៅកាន់លោកអ្នកដើម្បីជូនដំណឹងពីលទ្ធផលនោះ។ ប្រសិនបើមានការជូនដំណឹងពីលទ្ធផលនៃការធ្វើតេស្តហ្សែនដល់លោកអ្នក ហេតុផលអាចមកពីយើងគិតថាលោកអ្នកអាចមានហានិភ័យសុខភាព ចាំបាច់ត្រូវធ្វើការណែនាំឱ្យលោកអ្នកត្រូវធ្វើតេស្ដផ្ទៀងផ្ទាត់នៅក្នុងមន្ទីរពិសោធន៍ដែលមានការទទួលស្គាល់គុណភាព។ ក្នុងករណីនេះ លោកអ្នកអាចនឹងត្រូវពិគ្រោះជាមួយគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោកអ្នក ឬសុំការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកហ្សែន ហើយលោកអ្នកនឹងត្រូវទទួលខុសត្រូវចំពោះការចំណាយលើការផ្ទៀងផ្ទាត់ ឬការពិគ្រោះយោបល់ដោយខ្លួនឯង។
 
  1. ជម្រើសក្នុងការផ្ដល់ការយល់ព្រម
ការពិពណ៌នានេះពន្យល់អំពីការយល់ព្រមរបស់លោកអ្នកចំពោះការធ្វើដំណើរការទិន្នន័យសុខភាព និងសំណាកជីវសាស្ត្រដែលអាចកំណត់អត្តសញ្ញាណរបស់លោកអ្នកបាន ក្នុងគោលបំណងដើម្បី៖ 1) ធ្វើការជៀសវាងការកំណត់អត្តសញ្ញាណ និង 2) ការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សា ដែលលោកអ្នកអាច “យល់ព្រម” ឬ “មិនយល់ស្រប” បាន ដោយការសម្រេចចិត្តរបស់អ្នកនឹងមានលទ្ធផលដូចខាងក្រោម៖

ប្រសិនបើលោកអ្នក “យល់ព្រម”
  • ទិន្នន័យសុខភាព និងគំរូជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណបានរបស់លោកអ្នក នឹងត្រូវបានរក្សាទុក ហើយដំណើរការសម្រាប់ការជៀសវាងការកំណត់អត្តសញ្ញាណ សម្រាប់ការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សានាពេលអនាគត តាមប្រភេទដែលបានចែងនៅក្នុងការពិពណ៌នានេះ និងដូចដែលបានកំណត់ក្នុងគោលការណ៍ឯកជនភាពរបស់មន្ទីរពេទ្យ ដោយមិនចាំបាច់សុំការអនុញ្ញាតជាថ្មីម្ដងទៀតនៅពេលក្រោយពីសំណាកលោកអ្នកនោះឡើយ។
  • ទិន្នន័យដែលអាចធ្វើឱ្យមានការងាយស្រួលក្នុងការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោកអ្នក អាចត្រូវបានលុបចេញពីទិន្នន័យសុខភាព និងគំរូជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណបានរបស់លោកអ្នក ដូច្នេះវាអាចត្រូវបានប្រើសម្រាប់ការសិក្សាស្រាវជ្រាវនាពេលអនាគត និងគោលបំណងផ្សេងទៀតផងដែរ។
ប្រសិនបើលោកអ្នក “មិនយល់ព្រម” (រួមទាំងប្រសិនបើលោកអ្នកមិនឆ្លើយតបទៅនឹងទម្រង់កិច្ចព្រមព្រៀង)
  • ទិន្នន័យសុខភាព និងគំរូជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណបានរបស់លោកអ្នក នឹងមិនត្រូវបានរក្សាទុក និងដំណើរការសម្រាប់ការកំណត់អត្តសញ្ញាណ និងការសិក្សាស្រាវជ្រាវ ព្រមទាំងសកម្មភាពសិក្សានាពេលអនាគត នៃប្រភេទដែលបានលើកឡើងនៅក្នុងការពិពណ៌នាមួយច្បាប់នេះ ក៏ដូចដែលបានចែងនៅក្នុងគោលការណ៍ឯកជនភាពរបស់មន្ទីរពេទ្យផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានលុបចេញពីទិន្នន័យសុខភាព និងគំរូជីវសាស្រ្តដែលអាចកំណត់អត្តសញ្ញាណបានរបស់លោកអ្នក ជាមុនសិនមុននឹងប្រើសម្រាប់ការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សាបាន។
  • អ្នកសិក្សាស្រាវជ្រាវអាចមានការទំនាក់ទំនងទៅកាន់លោកអ្នកនៅពេលអនាគតក្នុងករណីមានការចាំបាច់ណាមួយ ដើម្បីធ្វើការស្នើសុំការយល់ព្រមពីសំណាក់លោកអ្នកក្នុងដំណើរការទិន្នន័យសុខភាព ឬសំណាកជិវសាស្ត្រដែលអាចកំណត់អត្តសញ្ញាណបានរបស់លោកអ្នក ដើម្បីសុំសិទ្ធក្នុងការលុបបំបាត់អត្តសញ្ញាណ ដើម្បីធ្វើការការសិក្សាស្រាវជ្រាវ និងសកម្មភាពសិក្សានោះបាន។
  • អ្នកសិក្សាស្រាវជ្រាវអាចមានការទំនាក់ទំនងទៅកាន់លោកអ្នកនៅពេលអនាគត ដើម្បីស្នើសុំការយល់ព្រមបើកចំហរសម្រាប់ការប្រើប្រាស់ទិន្នន័យរបស់លោកអ្នកឡើងវិញក្នុងករណីចាំបាច់។
 
  1. ការទំនាក់ទំនងនិងការសាកសួរ
ប្រសិនបើលោកអ្នកមានការងឿងឆ្ងល់ទាក់ទងទៅនឹងកិច្ចព្រមព្រៀង ឬសិទ្ធិរបស់លោកអ្នកក្រោមការពិពណ៌នានេះ សូមទំនាក់ទំនងទៅកាន់មន្ត្រីការពារទិន្នន័យផ្ទាល់ខ្លួនរបស់មន្ទីរពេទ្យ តាមរយៈអ៊ីមែល [email protected] ។ សូមមេត្តាសាកសួរឱ្យយើងពន្យល់ពីចម្ងល់ណាមួយដែលលោកអ្នកមិនយល់នៅក្នុងការពិពណ៌នានេះ និង/ឬពិគ្រោះជាមួយសមាជិកគ្រួសារ សាច់ញាតិ ឬមិត្តភ័ក្តិ មុនពេលសម្រេចចិត្តធ្វើការ “យល់ព្រម” ឬ “មិនយល់ព្រម”។