bih.button.backtotop.text

ជម្ងឺបេះដូងក្នុងចំណោមអ្នកកីឡា

មិថុនា 28, 2021

អ្នកប្រាកដជាបានឃើញព័ត៌មានអំពីលោក Christian Eriksen ដែលជាកីឡាករបាល់ទាត់ជនជាតិដាណឺម៉ាកដែលបានដួលនៅពេលកំពុងលេងឱ្យប្រទេសដាណឺម៉ាកទល់នឹងប្រទេសហ្វាំងឡង់ក្នុងការប្រកួតជើងឯកអឺរ៉ុបកាលពីប៉ុន្មានថ្ងៃមុន។ ជាសំណាងល្អ ដំណឹងចុងក្រោយគឺថា ពេលនេះគាត់ស្ថិតក្នុងស្ថានភាពនឹងនរ និងដឹងខ្លួនវិញហើយ។

លោកវេជ្ជបណ្ឌិត Achirawin Jirakamolchaisiri ដែលត្រូវបានគេស្គាល់ថា លោកវេជ្ជបណ្ឌិត Bright ជានាយកនៃក្រុមធុរកិច្ចនៃវិទ្យាស្ថានបេះដូង ឱសថស្ថាន និងការព្យាបាលដោយចលនា នៃមន្ទីរពេទ្យអន្តរជាតិបំរ៉ុងរ៉ាត់បានឃើញផ្ទាល់ភ្នែកក្នុងព្រឹត្តិការណ៍នៅថ្ងៃនោះ ហើយរួមទាំងការឆ្លើយតបដោយក្រុមគ្រូពេទ្យផងដែរ។ ក្នុងនាមជាគ្រូពេទ្យឯកទេសជម្ងឺបេះដូង លោកវេជ្ជបណ្ឌិត Bright មានតែរឿងវិជ្ជមានដែលត្រូវរាយការណ៍។ តាមពិតទៅ គាត់ដឹងប្រាកដក្នុងចិត្តថា សកម្មភាពរបស់អ្នកដែលយកចិត្តទុកដាក់ទៅលើកីឡាករនោះ គឺជាហេតុផលចម្បងដែលគាត់នៅតែនៅជាមួយយើងឥលូវនេះ។
 
“ខ្ញុំដឹងច្បាស់ណាស់ថា អ្នកទាំងអស់គ្នាពិតជាធ្លាប់បានឃើញព័ត៌មានអំពីអត្តពលិកស្លាប់កំឡុងពេលប្រកួត ឬពេលហាត់ប្រាណ បើទោះបីជាពួកគេមើលទៅហាក់ដូចជាមនុស្សរឹងមំាក្នុងចំណោមមនុស្សទូទៅក៏ដោយ ដែលវាច្បាស់ណាស់ ធ្វើឲ្យយើងមានសំណួរអំពីថា តើរឿងទាំងនេះអាចកើតឡើងបានដោយរបៀបណា” លោកវេជ្ជបណ្ឌិតបានពន្យល់។
 
លោកវេជ្ជបណ្ឌិត Bright ដឹងច្បាស់ណាស់ពីអ្វីដែលអ្នកអានជាច្រើនអាចនឹងគិត ដោយលោកបន្តពន្យល់ថា មូលហេតុចម្បងនៃការដួលភ្លាមៗ និងនឹកស្មានមិនដល់ គឺកង្វះចលនាឈាមរត់ពីបេះដូងទៅកាន់ខួរក្បាល ដែលអាចបណ្តាលមកពីលក្ខខណ្ឌខាងក្រោមនេះ៖
 

picture1.jpg
 
ជម្ងឺបេះដូងរីកខុសធម្មតា (Hypertrophic Cardiomyopathy) រួមចំណែកប្រហែល 30% នៃករណីបែបនេះ ហើយពាក់ព័ន្ធនឹងសាច់ដុំនៅក្នុងជញ្ជាំងនៃបេះដូងក្លាយទៅជាក្រាស់ខុសពីធម្មតា ដែលអាចបណ្តាលឱ្យមានការថយចុះនៃចលនាឈាមរត់នៅពេលដែលស្ថិតក្រោមសភាពរមួលសាច់ដុំ ឬសភាពតានតឹង ហើយវាក៏ជាមូលហេតុចម្បងនៃជម្ងឺចង្វាក់បេះដូងដើរមិនទៀងទាន់ធ្ងន់ធ្ងរផងដែរ។ ស្ថានភាពនេះអាចមានលក្ខណៈជាតំណពូជ ដែលជាលទ្ធផលនៃភាពមិនប្រក្រតីនៃហ្សែន ឬជាស្ថានភាពជម្ងឺដែលគ្មានមូលហេតុច្បាស់លាស់ផងដែរ ហើយទោះបីជាប្រើអេកូបេះដូងក៏ដោយ ក៏វានៅតែអាចរកឃើញក្នុងចំណោមអត្តពលិក ដែលយើងអាចរកឃើញជាទូទៅជាជម្ងឺបេះដូងរីកខុសធម្មតា (Hypertrophic Cardiomyopathy)។ ការព្យាបាលសម្រាប់ស្ថានភាពបែបនេះអាចពាក់ព័ន្ធនឹងការវះកាត់យកផ្នែកដែលក្រាស់នៃសាច់ដុំចេញ ឬការដាក់បញ្ចូលបំពង់តូចមួយ (Catheter) ដែលប្រើដើម្បីគ្រប់គ្រងសារធាតុមួយដែលដាក់ចូលទៅក្នុងសាច់ដុំក្រាស់ ដែលនឹងធ្វើឱ្យកោសិការបស់វារួមតូច ហើយធ្វើអោយវាស្តើងមកវិញ។ បន្ថែមពីលើនេះ ការធ្វើតេស្តត្រូវតែធ្វើឡើងដើម្បីពិនិត្យមើលថា តើកត្តាហ្សែនជាមូលហេតុដែរឬទេ ព្រោះប្រសិនបើអ្នកជំងឺមានប្រវត្តិគ្រួសារកើតមានស្ថានភាពបែបនេះ សាច់ញាតិរបស់ពួកគេក៏ត្រូវតែទទួលការពិនិត្យផងដែរ។

ចង្វាក់បេះដូងលោតមិនប្រក្រតីនៅថតខាងក្រោមបណ្តាលមកពីការរំខានយ៉ាងធ្ងន់ធ្ងរទៅនឹងដំណើរការលំនាំធម្មតានៃសញ្ញាអគ្គិសនីដូចជា ចង្វាក់បេះដូងថតក្រោមលោតញាប់ (Ventricular Fibrillation) ឬចង្វាក់បេះដូងថតក្រោមលោតលឿនខុសប្រក្រតី (Ventricular Tachycardia)។ អ្នកជំងឺដែលមានស្ថានភាពទាំងនេះ ជាទូទៅមិនមានរោគសញ្ញាដែលនាំអោយមានការត្រួតពិនិត្យបានជាមុននោះទេ មានន័យថាពួកគេរស់នៅធម្មតា អាចហាត់ប្រាណបានដូចអ្នកដទៃ ហើយថែមទាំងមិនមានបង្ហាញសញ្ញានៃជំងឺទេ ទោះបីជាបានពិនិត្យសុខភាពក៏ដោយ។ ករណីលើកលែងគឺ អ្នកជំងឺ ដែលមានប្រវត្តិគ្រួសារនៃការស្លាប់ដែលបណ្តាលមកពីជំងឺគាំងបេះដូងដោយគ្មានមូលហេតុច្បាស់លាស់ ព្រោះពួកគេអាចនឹងឆ្លងកាត់ការត្រួតពិនិត្យហ្សែនជាបន្តបន្ទាប់មុនពេលមានរោគសញ្ញាណាមួយលេចចេញជារូបរាងច្បាស់។ ការព្យាបាលសម្រាប់ជំងឺដែលមានស្ថានភាពទាំងនេះអាចពាក់ព័ន្ធនឹងការដាក់ឧបករណ៍រក្សាចង្វាក់បេះដូង (Defibrillator) ដែលត្រូវបានរចនាឡើងដើម្បីកំណត់ឡើងវិញនូវសញ្ញាធម្មតារបស់បេះដូង ឬការដាក់ឧបករណ៍ AICD ដែលប្រើដើម្បីស្តារជីពចរឡើងវិញបន្ទាប់ពីមានជំងឺចង្វាក់បេះដូងលោតមិនប្រក្រតី។

ជំងឺសរសៃឈាមបេះដូង ជាទូទៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺស្ទះសរសៃឈាមបេះដូង ដែលមានទំនោរកើតមានចំពោះមនុស្សចាស់ ឬចំពោះអ្នកជំងឺដែលមានស្ថានភាពសុខភាពមូលដ្ឋានដូចជាសម្ពាធឈាមខ្ពស់ ឬកូលេស្តេរ៉ុលខ្ពស់។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះអ្នកជំងឺវ័យក្មេង ឬអត្តពលិក បុគ្គលិកពេទ្យនឹងរកមើលជំងឺសរសៃឈាមបេះដូងពីកំណើត ដូចជា សរសៃឈាមបេះដូងមិនប្រក្រតី ឬសរសៃឈាមបេះដូងកសាងឡើងខុសប្រក្រតី។
 

picture2.jpg

ដូចដែលអ្នកអាចឃើញ កត្តាសក្តានុពលតែមួយគត់ដែលនៅពីក្រោយការគាំងបេះដូងភ្លាមៗដែលអាចត្រូវបានរកឃើញយ៉ាងមានប្រសិទ្ធភាពមុនពេលក្លាយជារោគសញ្ញានោះគឺ ជំងឺបេះដូងរីកខុសធម្មតា (Hypertrophic Cardiomyopathy) ជាមួយនឹងស្ថានភាពណាមួយដែលបណ្តាលមកពីសញ្ញាអគ្គិសនីមិនទៀងទាត់នៅក្នុងបេះដូងកាន់តែពិបាកក្នុងការបែងចែក។ ជាការពិតណាស់ អ្នកជំងឺភាគច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញបន្ទាប់ពីមានព្រឹត្តិការណ៍គំរាមកំហែងដល់អាយុជីវិត។ ដូច្នេះ ការបណ្តុះបណ្តាលឱ្យបានសមស្របសម្រាប់សាធារណៈជនក្នុងរបៀបផ្តល់ជំនួយជីវិតជាមូលដ្ឋានដល់អ្នកជំងឺក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត និងការបណ្តុះបណ្តា​លការថែទាំធ្ងន់ធ្ងរសម្រាប់អ្នកនៅក្នុងវិស័យសុខាភិបាលសា​ធារណៈ ឬសមាជិកនៃបុគ្គលិកនៅក្នុងអង្គភាពផ្សេងៗ គឺមានសារៈសំខាន់ណាស់។ នេះគឺដោយសារតែទស្សនៈវិស័យដ៏សំខាន់បំផុតនៅពីក្រោយការសង្គ្រោះជីវិតរបស់អ្នកជំងឺទាំងនេះគឺ ការធ្វើ CPR ដ៏មានប្រសិទ្ធភាពដែលនឹងគាំទ្រផ្នែកខ្លះនៃឈាមរត់ពាសពេញរាងកាយខណៈពេលដែលបេះដូងឈប់លោត។ នេះមានសារៈសំខាន់ជាពិសេសសម្រាប់ខួរក្បាលរបស់អ្នកជំងឺ។ ទោះបីជាយ៉ាងណាក៏ ការប្រើប្រាស់​ AED ដើម្បីកំណត់ឡើងវិញនូវសញ្ញារបស់បេះដូងបន្ទាប់ពីជួបករណីច​ង្វាក់បេះដូងលោតខុសប្រក្រតីធ្ងន់ធ្ងរ ក៏អាចដើរតួនាទីយ៉ាងសំខាន់ផងដែរ។


ព្រឹត្ដិការណ៍ដែលបានឃើញផ្ទាល់នៅក្នុងការប្រកួតជើងឯកអ៊ឺរ៉ុបបង្ហាញពីតួនាទីសំខាន់ដែលមនុស្សគ្រប់គ្នាអាចចូលរួមក្នុងការឆ្លើយតបទៅនឹងភាពអាសន្ន ហើយក្នុងករណីនេះ មិនថាជាមិត្តរួមក្រុមដែលបានប្រទះឃើញការដួលរបស់គាត់យ៉ាងឆាប់រហ័ស និងបានធានាថា គាត់មិនមានគ្រោះថ្នាក់បន្ថែមផ្សេងទៀត មិនថាបុគ្គលិកផ្លូវការដែលបានខលហៅបុគ្គលិកពេទ្យក្នុងរយៈពេល 5 វិនាទីបន្ទាប់ពីការដួលរលំរបស់គាត់ ឬបុគ្គលិកពេទ្យខ្លួនឯងដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់អំពីរបៀបប្រើប្រាស់ឧបករណ៍សង្គ្រោះជីវិតដ៏សំខាន់ដែលខ្លួនមាន។ ខ្ញុំសូមសសើរដល់មិត្តរួមក្រុមរបស់គាត់សម្រាប់ការឈរជារង្វង់ជុំវិញគាត់ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់គាត់ ខណៈដែលគាត់ត្រូវបានផ្តល់ការព្យាបាលសង្គ្រោះជីវិតនៅលើកញ្ចក់ទូរទស្សន៍ផ្សាយបន្តផ្ទាល់ដែលបង្ហាញទូទាំងពិភពលោក។ វាគឺជាសក្ខីភាពដល់ក្រុមទាំងមូល និងគុណភាពនៃការថែទាំសុខភាព ដែលបានផ្តល់ឱ្យយើងទាំងអស់គ្នាអាចមើលលោក Christian Eriksen ដេកប៉ុន្តែដឹងខ្លួននៅពេលដែលគាត់ត្រូវបានគេយកចេញពីទីលាន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លទ្ធផលនេះគឺទទួលបានដោយសារតែមានការរៀបចំមុន ចំណេះដឹងអំពីពិធីការសង្គ្រោះជីវិត និងការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រផ្សេងៗប្រកបដោយប្រសិទ្ធភាព។
 
ការឆ្លើយតបចំពោះការដួលសន្លប់របស់លោក Christian Eriksen គឺជាឧទាហរណ៍ដ៏ល្អមួយសម្រាប់អង្គភាពណាមួយ រួមទាំងប្រទេសថៃទាំងមូលផងដែរ ថាវាមានសារៈសំខាន់យ៉ាងណាក្នុងការបង្រៀនអត្តពលិក និងក្លឹបកីឡាអំពីសារៈសំខាន់នៃការពិនិត្យសុខភាពជាប្រចាំ។ នេះពិតជាមានសារៈសំខាន់ជាពិសេសក្នុងចំណោមអត្តពលិកអាជីព ដែលគួរតែមានការយល់ដឹងអំពីជំងឺបេះដូងដែលអាចកើតមាន ដែលពួកវាអាចងាយនឹងកើត ដោយសារសូម្បីតែប្រទេសអភិវឌ្ឍន៍បំផុតមិនអាចរកឃើញជំងឺបេះដូង 100% មុនពេលជំងឺនេះបង្កគ្រោះថ្នាក់ផងដែរ។ លើសពីនេះទៀត វាពិតជាច្បាស់ណាស់ថា ការអប់រំ និងការបណ្តុះបណ្តាលទាក់ទងនឹងជំនួយជីវិតជាមូលដ្ឋានអាចបង្កើនឱកាសនៃការរស់រានមានជីវិត ក្នុងករណីក្រុមទាំងនេះ ឬនរណាម្នាក់ក្នុងគ្រួសាររបស់ពួកគេទទួលរងគ្រោះថ្នាក់បែបនេះ។
 
លោកវេជ្ជបណ្ឌិត Achirawin Jirakamolchaisiri,
នាយកក្រុមធុរកិច្ចនៃវិទ្យាស្ថានបេះដូង ឱសថស្ថាន និងការព្យាបាលដោយចលនា នៃមន្ទីរពេទ្យអន្តរជាតិបំរ៉ុងរ៉ាត់



 
For more information please contact:
065-509-9198 
(8.00-20.00 hrs. )

02-066-8888
(20.00-8.00 hrs. )

Email
[email protected]
 

Related Packages

Related Health Blogs