bih.button.backtotop.text

ជម្ងឺប្រឺសបេះដូង គឺជាគ្រោះថ្នាក់លាក់កំបាំងដែលអាចកើតមាន

កុម្ភៈ 02, 2024

ជម្ងឺប្រឺសបេះដូង គឺជាគ្រោះថ្នាក់លាក់កំបាំងដែលអាចកើតមាន

បេះដូងមានថតចំនួន 4 ដែលមានប្រឹសបើក និងបិទដើម្បីឱ្យឈាមឆ្លងកាត់រវាងថតខាងលើ និងខាងក្រោមក្នុងទិសដៅតែមួយ និងមិនបកក្រោយទេ។ ប្រឹសបេះដូង 4 រួមមានដូចខាងក្រោម៖ ប្រឹសបេះដូងផ្នែកខាងឆ្វេង (Mitral Valve) ដែលមានទីតាំងនៅចន្លោះថតបេះដូងផ្នែកខាងលើនៅខាងឆ្វេង (Left Atrium) និង ថតបេះដូងផ្នែកខាងក្រោមនៅខាងឆ្វេង (Left Ventricle) ប្រឹសបេះដូងផ្នែកខាងស្តាំ (Tricuspid) ដែលមានទីតាំងនៅចន្លោះថតបេះដូងផ្នែកខាងលើនៅខាងស្តាំ (Right Atrium) និងថតបេះដូងផ្នែកខាងក្រោមនៅខាងស្តាំ (Right Ventricle) ប្រឹសបេះដូងដែលនាំឈាមទៅសួត (Pulmonary Valve) ដែលមានទីតាំងនៅចន្លោះ ប្រអប់បេះដូងផ្នែកខាងក្រោមនៅខាងស្តាំ (Right Ventricle) និងសរសៃឈាមដែលនាំឈាមទៅសួត​ ប្រីសអាអក(Aortic Valve) ដែលមានទីតាំងនៅចន្លោះថតបេះដូងផ្នែកខាងក្រោមនៅខាងឆ្វេង (Left Ventricle) និងសសៃឈាមក្រហមធំកោង (Aorta)។

ជំងឺប្រឹសបេះដូងកើតឡើងនៅពេលដែលប្រឹសបេះដូងមួយ ឬច្រើនមិនបើក ឬបិទបានត្រឹមត្រូវ។ នេះបណ្តាលឱ្យសាច់ដុំបេះដូងធ្វើការកាន់តែខ្លាំងដើម្បីបូមឈាមសម្រាប់តម្រូវការរបស់រាងកាយ។ នេះអាចបណ្តាលឱ្យគាំងបេះដូងនិងស្លាប់បាន។


តើជម្ងឺប្រឹសបេះដូងមានប៉ុន្មានប្រភេទ?

ជម្ងឺប្រឹសបេះដូងអាចត្រូវបានចែកចេញជាពីរប្រភេទធំៗ ដោយផ្អែកទៅតាមរោគសញ្ញា៖
  • ការត្បៀត ឬការរួមតូចនៃប្រឹសដែលធ្វើឲ្យឈាមពិបាកហូរទៅតាមប្រឹងបេះដូង
  • ការបិទមិនជិតល្អ ឬការលេចធ្លាយនៃប្រឹសបេះដូង​ នៅពេលដែលប្រឹសបេះដូងបិទមិនបានជិតល្អទាំងស្រុង ហើយបណ្តាលឱ្យឈាមហូរថយក្រោយតាមប្រឹសបេះដូងមកវិញ

មូលហេតុនៃជម្ងឺប្រឹសបេះដូង

មូលហេតុទូទៅនៃជម្ងឺប្រឹសបេះដូងរួមមាន៖
  • ការចុះខ្សោយទៅតាមអាយុនៃប្រឹសបេះដូង
  • ជំងឺខ្សោយបេះដូង
  • ជំងឺសម្ពាធ​ឈាម​ខ្ពស់
  • ជំងឺខ្សោយសរសៃឈាមបេះដូង (Thoracic aortic aneurysm)
  • ការឆ្លងមេរោគផ្សេងៗដូចជា ជំងឺរលាកសន្លាក់ឆ្អឹងដោយមេរោគ និងជំងឺរលាកភ្នាសបេះដូងនិងប្រឹសបេះដូងដែលបណ្តាលមកពីការឆ្លងមេរោគ
  • លក្ខខណ្ឌ​ពី​កំណើត

តើ​ជម្ងឺ​ប្រឹស​បេះដូង​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?
  • រោគសញ្ញានៃជម្ងឺប្រឹសបេះដូងគឺស្រដៀងទៅនឹងជម្ងឺបេះដូងដទៃទៀត ឧទាហរណ៍៖
  • ល្ហិតល្ហៃ, អស់កម្លាំងពេលធ្វើសកម្មភាពប្រចាំថ្ងៃ
  • ពិបាកដកដង្ហើមពេលកំពុងធ្វើសកម្មភាពផ្សេង ឬពេលទម្រេតខ្លួនដេក
  • ការឡើងទម្ងន់យ៉ាងឆាប់រហ័ស
  • ហើមនៅសរីរាង្គផ្សេងៗដូចជា ពោះ ជើង កជើង និងប្រអប់ជើង
  • ចង្វាក់បេះដូងលោតញាប់ ឬ លោតខុសប្រក្រតី
  • គ្រុនក្តៅ និងឈឺខ្លួន ប្រសិនបើមានការឆ្លងមេរោគ
  • ក្នុងករណីធ្ងន់ធ្ងរ អាចមានសារធាតុរាវក្នុងសួតច្រើនពេក ពិបាកដកដង្ហើម និងបាត់បង់ស្មារតី
 
តើ​អ្វី​ទៅ​ជា​ការ​ព្យាបាល​ជម្ងឺ​ប្រឹស​បេះដូង?

មានវិធីជាច្រើនដើម្បីព្យាបាលជម្ងឺប្រឹសបេះដូង។ បច្ចុប្បន្ននេះ មន្ទីរពេទ្យបំរ៉ុងរ៉ាត់មានបច្ចេកវិទ្យាសម្រាប់ផ្លាស់ប្តូរប្រឹសបេះដូងដោយមិនចាំបាច់វះកាត់។ វាជាជម្រើសព្យាបាលដែលមានសុវត្ថិភាពខ្ពស់ និងទទួលបានលទ្ធផលល្អ។ ជម្ងឺ​ប្រឹសបេះដូង​អាច​ព្យាបាល​តាម​វិធី​ខាងក្រោម​៖
  • ការប្រើថ្នាំដើម្បីសម្រាលរោគសញ្ញា
  • ការវះកាត់ដោយបើកចំហរបែបបុរាណសម្រាប់ការផ្លាស់ប្តូរប្រឹសបេះដូង
  • Transcatheter aortic valve implantation (TAVI) ដែលប្រឹសបេះដូងសិប្បនិម្មិតមួយត្រូវបានបញ្ចូលតាមសរសៃឈាមធំ (Vien) ដើម្បីជំនួសប្រឹសបិទបើកចាស់ដែលបានខូច។
  • TriClip ដែលជានីតិវិធីជួសជុលប្រឹសបេះដូងផ្នែកខាងស្តាំ (Tricuspid) ដែលលេចធ្លាយដោយការបញ្ជូនប្រព័ន្ធដង្កៀបសំរាប់កៀបសរសៃឈាម (Clip system) ទៅកាន់បេះដូងដោយដាក់បញ្ចូលតាមរយៈសរសៃឈាមនៃភ្លៅ (Femoral Vein) នៅក្នុងជើង ដោយការច្រឹបផ្នែកមួយនៃសាច់ដុំ (Leaflets) នៃប្រឹសបេះដូងផ្នែកខាងស្តាំ ដើម្បកាត់បន្ថយលំហូរឈាមត្រឡប់មកវិញ។
  • ការជួសជុលប្រឹសផ្នែកខាងឆ្វេង (Mitral Valve) ដែលជាការវះកាត់ដើម្បីព្យាបាលជំងឺប្រឹសផ្នែកខាងឆ្វេងដោយការពង្រីកការបើកនៃប្រឹស ឬការជួសជុលការលេចធ្លាយ។
  • Transcatheter mitral valve repair(TMVR) គឺជានីតិវិធីមួយដើម្បីព្យាបាលការលេចធ្លាយប្រឹសផ្នែកខាងឆ្វេង (Mitral Valve) ធ្ងន់ធ្ងរជាមួយនឹងឧបករណ៍ដែលហៅថា MitraClip ។ វាគឺជាជម្រើសនៃការព្យាបាលសម្រាប់អ្នកដែលមានការលេចធ្លាយធ្ងន់ធ្ងរដែលមិនអាចធ្វើការវះកាត់បេះដូងបើកចំហ ឬអ្នកដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់ ដូចជាមនុស្សចាស់ និងអ្នកដែលមានជំងឺផ្សេងៗ។ នីតិវិធីអាចជួយកែលម្អគុណភាពជីវិតរបស់អ្នកជំងឺ ដោយសារវាកាត់បន្ថយហានិភ័យនៃការស្លាប់ ក៏ដូចជារោគសញ្ញានៃប្រឹសបេះដូងដែលលេចធ្លាយ ដូច្នេះហើយនីតិវិធីមួយនេះជាការកែលម្អស្ថានភាពសុខភាពទូទៅរបស់អ្នកពីហានិភ័យខ្ពស់ទាំងនោះ។

វិធីការពារជម្ងឺប្រឹសបេះដូង

កត្តាហានិភ័យមួយចំនួនដែលមិនអាចការពារបាន ដូចជាអាយុកាន់តែច្រើន។ ប៉ុន្តែយើងទាំងអស់គ្នាអាចអនុវត្តតាមគន្លឹះទាំងនេះ ដើម្បីកាត់បន្ថយហានិភ័យនៃជម្ងឺប្រឹសបេះដូង៖
  • ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
  • បរិភោគអាហារដែលមានជីវជាតិរួមមានអាហារទាំងប្រាំក្រុម។
  • រក្សាទម្ងន់ស្ថិតក្នុងកម្រិតសុខភាពល្អ។
  • កុំជក់បារី។
  • លេបថ្នាំតាមវេជ្ជបញ្ជាសម្រាប់ជំងឺសម្ពាធឈាមខ្ពស់ (ជម្ងឺលើសឈាម) និងលើសជាតិខ្លាញ់ក្នុងឈាម។
  • ទៅជួបគ្រូពេទ្យភ្លាមៗ ប្រសិនបើអ្នកមានការឆ្លងជម្ងឺផ្សេងៗ។
មន្ទីរពេទ្យបំរ៉ុងរ៉ាត់ ផ្តល់ការព្យាបាលយ៉ាងទូលំទូលាយសម្រាប់ជំងឺប្រឹសបេះដូងគ្រប់ប្រភេទទាំងអស់។ ក្រុមការងារពហុជំនាញរបស់យើង ផ្តល់ការថែទាំ និងការព្យាបាលរួមសម្រាប់អ្នកជំងឺដែលមានជំងឺប្រឹសបេះដូង រួមមានគ្រូពេទ្យឯកទេសបេះដូង គ្រូពេទ្យវះកាត់បេះដូង ឱសថការីឯកទេស អ្នកឯកទេសអាហារូបត្ថម្ភ និងអ្នកឯកទេសផ្នែកឱសថ និងស្តារនីតិសម្បទា។ មន្ទីរពេទ្យក៏ផ្តល់ជូនផងដែរនូវ ថ្នាំ ការថែទាំមុនពេលវះកាត់ និងការថែទាំក្រោយការវះកាត់ ដើម្បីអោយអ្នកជំងឺវិលមករកជីវិតកាន់តែប្រសើរ និងគុណភាពជីវិតកាន់តែប្រសើរឡើង។




 
For more information please contact:
065-509-9198 
(8.00-20.00 hrs. )

02-066-8888
(20.00-8.00 hrs. )

Email
[email protected]
 

Related Packages

Related Health Blogs