ជម្រើសការព្យាបាលសមស្របបំផុតគឺអាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ ទំហំ និងរូបរាងនៃកោសិកាមហារីក ដំណាក់កាល និងការរីករាលដាលនៃជម្ងឺមហារីក ព្រមទាំងសុខភាពទូទៅរបស់អ្នកជំងឺនោះ។ ជម្រើសនៃការព្យាបាលរួមមានដូចខាងក្រោម៖
- ការវះកាត់
- ការព្យាបាលដោយគីមី
- ការព្យាបាលដោយវិទ្យុសកម្ម
- វះកាត់ដូរថ្លើម គឺជាជម្រើសមួយសម្រាប់អ្នកជំងឺមានអាយុក្រោម៧០ឆ្នាំ ដែលមានដុំសាច់ទំហំតូចជាង ៥សង់ទីម៉ែត្រ។
ការបង្ការជាវិធីសាស្រ្តល្អដើម្បីព្យាបាលជំងឺមហារីកថ្លើម។ ទោះជាយ៉ាងណា ការព្យាបាលអាចមានប្រសិទ្ធភាពប្រសិនបើមហារីកថ្លើមត្រូវបានរកឃើញទាន់ពេលវេលាតាមរយះការស្រាវជ្រាវរក។ មហារីកថ្លើមមានដល់៩០% បង្កឡើងដោយការឆ្លងមេរោគរលាកថ្លើមប្រភេទ B និង C ដែលនាំឲ្យមាន
ជំងឺក្រិនថ្លើម និងមហារីកថ្លើម។ បន្ទាប់មកជំងឺមហារីកថ្លើមនេះនឹងកើនទ្វេដងក្នុងរយៈពេល ៣-៦ ខែ។ អ្នកដែលមានជំងឺរលាកថ្លើមប្រភេទB និងC គួរតែធ្វើការពិនិត្យអេកូ ក៏ដូចជាការធ្វើតេស្តឈាមដើម្បីពិនិត្យមើលភាពមិនធម្មតានៃមុខងារថ្លើម ជំងឺរលាកថ្លើមដោយវីរុសនិង តេស្ត Alpha-fetoprotein រៀងរាល់ 3 ខែ។