bih.button.backtotop.text

មហារីកមាត់ស្បូន (Cervical Cancer)

មហារីកមាត់ស្បូនគឺជាជំងឺមហារីកទី២បន្ទាប់ពីមហារីកដោះដែលជាទូទៅច្រើនកើតលើស្រ្តី​នៅក្នុងប្រទេសថៃ​(ទិន្នន័យនៃវិទ្យាស្ថានផ្នែកមហារីកថ្នាក់ជាតិ ២០១០) ហើយ​ជំងឺនេះបានទាញយកជីវិតរបស់ស្រ្តីរៀងរាល់ថ្ងៃ។

ការពិតសំខាន់នានាដែលអ្នកគួរដឹងអំពីវីរុស Human Papilloma Virus (HPV)
 • ស្រី្តដែលសកម្មនឹងការរួមភេទនឹងទំនងជាឆ្លងវីរុស HPV នៅត្រង់ចំនុចណាមួយនៃជីវិតរស់នៅរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ករណីដែលកើតឡើងជាង ៩០% ការឆ្លងនេះនឹងបាត់ទៅវិញដោយខ្លួនឯងក្នុងអំឡុង ១ ទៅ២ ឆ្នាំ ដោយមិនបណ្តាលអោយលេចចេញជារោគសញ្ញា ឬ ជំងឺបន្ថែមនោះទេ។
 • ការប្រើប្រាស់ស្រោមអនាម័យក្នុងពេលរួមភេទ នឹងជួយការពារការឆ្លងរោគ ប៉ុន្តែមិនមែនគ្រប់ករណីនោះទេ។
 • ទោះបីជាស្រ្តីទាំងនោះមានដៃគូរួមភេទតែមួយក៏ដោយ ក៏នៅតែមានឱកាស​​ក្នងការឆ្លងដែរ។ ដូច្នោះការពិនិត្យតាមដានយ៉ាងទៀងទាត់ដើម្បីរកមើល​វីរុស HPV គឺមានសារៈសំខាន់ខ្លាំងណាស់។
 • វីរុស HPV  ជាមូលហេតុចំបងនៃមហារីកមាត់ស្បូន ជាពិសេសគឺវីរុស HPV“ ដែលមានគ្រោះថ្នាក់ខ្លាំង”
 • វាត្រូវបានគេរកឃើញថា HPV ប្រភេទ​១៦ និងប្រភេទ ១៨ គឺជាប្រភេទវីរុសដែលជាទូទៅភាគច្រើនរកឃើញលើករណីដែលបានកើតមហារីកមាត់ស្បូន។ ​ក្នងករណីទាំងអស់នោះ វីរុស HPV ប្រភេទ១៦ គឺទូទៅច្រើនរកឃើញប្រហែល ៥០%ទៅ៥៥%  ឯ​ វីរុស HPV ប្រភេទ១៨ បានរកឃើញប្រហែល ១៥% ​ទៅ ២០% នៃករណីសរុប។
 • ទិន្នន័យផ្នែកវេជ្ជសាស្រ្តក៏បានបង្ហាញដែរថា វីរុស HPV ប្រភេទ១៨ ត្រូវបានគេរកឃើញញឹកញាប់បំផុតទៅលើមហារីកកោសិកាក្រពេញ (មហារីកដុំសាច់/ adenocarcinoma) ដែលទំនងជាច្រើនកើតជាទូទៅផងដែរ។
 • មហារីកដុំសាច់(adenocarcinoma)មានឱកាសខ្ពស់ក្នុងការកំណត់រោគវិនិច្ឆ័យខុសដោយផ្អែកលើការពិនិត្យកោសិកាមហារីកមាត់ស្បូន(Pap smear)តែ   មួយ។
 • ថ្មីៗនេះសមាគមន៍ASCCP (American Society of Colposcopy and Cervical Pathology)​ នៅប្រទេសអាមេរិកបានផ្តល់អនុសាសន៍ដោយអោយមានការពិនិត្យរួមដោយការប្រើ​ការពិនិត្យកោសិកាមហារីកមាត់ស្បូន និងការពិនិត្យរកវីរុស HPV ដើម្បីពិនិត្យរកមើលមហារីកមាត់ស្បូនលើស្រ្តីចាប់ពីអាយុ៣០ឆ្នាំ ឬច្រើនជាងនេះ​ ដែលការពិនិត្យតេស្តនេះនឹងជួយបង្កើនភាពសុក្រិតនៃការពិនិត្យបន្ថែមទៀត។
 • ការពិនិត្យកោសិកាមហារីកមាត់ស្បូន និង ការពិនិត្យរកវីរុស​ HPV រួមគ្នាដើម្បីរកមើលមហារីកមាត់ស្បូននាពេលបច្ចុប្បន្ននេះ បានផ្តល់នូវសារៈសំខាន់ផ្នែកគ្លីនិកកាន់តែច្រើនជាងមុន ដោយសារការសិក្សាស្រាវជ្រាវបានបង្ហាញថាការបង្កើតនូវការពិនិត្យកោសិកាមហារីកមាត់ស្បូន និងការពិនិត្យរកវីរុស​ HPV រួមគ្នាធ្វើអោយមានភាពប្រសើរឡើងដល់ការកំណត់បានត្រឹមត្រូវលើការស្វែងរកមើលមុនការកើតមហារីក និងពេលមានមហារីកមាត់ស្បូន។
 • ការពិនិត្យរួមគ្នាផ្តល់នូវលទ្ធផលក្នុងលក្ខណៈកាន់តែពិតប្រាកដជាង ហើយការច្រឡំ/ភាពមិនច្បាស់លាស់កាន់តែតិច​  ដែលមានភាពត្រឹមត្រូវជិត ១០០% ក្នុងខណៈនោះអ្នកជំងឺដែលបានពិនិត្យរកមើលវីរុស HPV “ ដែលមានគ្រោះថ្នាក់ខ្លាំង” (ជាពិសេសវីរុស HPV ប្រភេទ​១៦ និង ប្រភេទ ១៨ ) មានលទ្ធផលអវិជ្ជមាន ហើយលទ្ធផលការពិនិត្យកោសិកាមហារីកមាត់ស្បូន មានលក្ខណៈធម្មតា គឺមានឱកាសទាបក្នុងការកើតមហារីកមាត់ស្បូននៅក្នុងរយៈពេល ២ទៅ៣ឆ្នាំបន្ទាប់ពីការពិនិត្យ និងមានទំនុកចិត្ត អាចរង់ចាំនៅ៣ឆ្នាំក្រោយទៀតមុនការពិនិត្យម្តងទៀត។
 • ការពិនិត្យរួមគ្នាក៏ផ្តល់នូវព័ត៌មានត្រឹមត្រូវបន្ថែមទៀតដល់គ្រូពេទ្យក្នុងការប៉ាន់ប្រមាណភាពប្រឈមនឹងមហារីកមាត់ស្បូន ដោយសារថាលទ្ធផលនៃការពិនិត្យរកប្រភេទវីរុស HPV ដែលជាក់លាក់អាចជួយគ្រូពេទ្យក្នុងការធ្វើផែនការព្យាបាល និង តាមដានលទ្ធផលអោយកាន់តែមានប្រសិទ្ធិភាព។
ការកំណត់រោគវិនិច្ឆ័យនៃមហារីកមាត់ស្បូន ទាក់ទងនឹងការប្រមូលសំណាកកោសិកានៅមាត់ស្បូន។ ដើម្បីអនុវត្តវិធីនេះបាន គ្រូពេទ្យនឹងប្រើប្រដាប់បើកទ្វាមាស(Spatula), សំលីតំបារ ឬក៏ច្រាសកៀរនៅមាត់ស្បូនដែលមានសភាពទន់ ដើម្បីប្រមូលយកកោសិកាដោយថ្នមៗពីមាត់ស្បូនរបស់អ្នកជំងឺ។ ខណៈនោះសំណាកនេះ​នឹងត្រូវបានគេបញ្ជូលទៅក្នុងដបដែលមានទឹកសូលុយស្យុងការពារកោសិកា ហើយបន្ទាប់មកនឹងត្រូវបានគេបញ្ជូនទៅកាន់ទីពិសោធន៍ ដែលជាជំហានចុងក្រោយក្នុងការពិនិត្យរកមើលវីរុស HPV និងការពិនិត្យកោសិកាមហារីកមាត់ស្បូន រកមើលភាពមិនធម្មតានានា។

Related Treatments

Doctors Related

Related Centers

Related Packages

Rating score 9.58 of 10, based on 53 vote(s)

Related Health Blogs