A top world medical destination with excellent service and superior value.

បំរុងរ៉ាត់ជាភាសាខ្មែរ

  • Font Size
  • A 
  • A 
  • A
បំរុងរ៉ាត់អន្តរជាតិ «ពិភពនៃការថែទាំ»  

ព្រឹត្តិការណ៍សំខាន់ៗ

  • បើកមន្ទីរពេទ្យដែលមានគ្រែចំនួន ២០០៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៨០
  • ចុះឈ្មោះនៅលើផ្សារភាគហ៊ុនថៃ៖ ឆ្នាំ១៩៨៩
  • ពង្រីកមន្ទីរពេទ្យដែលដាក់ឲ្យធ្វើប្រតិបត្តិការ៖ ថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៧
  • ទទួលស្គាល់ដោយគណៈកម្មការអន្តរជាតិរួម (Joint Commission International)៖ តាំងពីខែកុម្ភៈ ឆ្នាំ២០០២
  • បើកអគារពិគ្រោះជំងឺ៖ ខែឧសភា ឆ្នាំ២០០៨

បេសកកម្ម

pic_mission1.jpg pic_mission2.jpg pic_mission3.jpg

កម្មសិទ្ធិ

មន្ទីរពេទ្យបំរុងរ៉ាត់​ (BH) គឺជាក្រុមហ៊ុនសាធារណៈដែលធ្វើពាណិជ្ជកម្មលើផ្សារភាគហ៊ុនថៃ។ ម្ចាស់ភាគហ៊ុនភាគច្រើនគឺក្រុមហ៊ុនធានារ៉ាប់រងសាធារណៈមានកម្រិតបាងកក (Bangkok Insurance Public Company Limited) និងសម្ព័ន្ធក្រុមហ៊ុនសោភ័ណពាណិជ្ជ (Sophonpanich Family) ដែល​ជាសម្ព័ន្ធក្រុមហ៊ុនមួយក្នុងចំណោមសម្ព័ន្ធក្រុមហ៊ុនដែល​ត្រូវបានគេគោរព​បំផុត​នៅ​ប្រទេស​ថៃ។

មន្ទីរពេទ្យធំ (បើកនៅឆ្នាំ១៩៩៧)


bumrungrad.jpg
bumrungrad.jpg bumrungrad.jpg

  • មន្ទីរពេទ្យឯកជនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍
  • អគារកម្ពស់១២ ជាន់ រួមជាមួយនឹងចំណតរថយន្តក្រោមដី
  • អគារមន្ទីរពេទ្យ US (NFPA)/ស្តង់ដារការពារអគ្គិភ័យ
  • ផ្ទៃដីទំហំមួយលានហ្វីតទ្វេគុណ
  • មានឧទ្ធម្ភាគចក្រពេទ្យដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ
  • មានប្រព័ន្ធព័ត៌មានវិទ្យាមន្ទីរពេទ្យ Microsoft Amalga
  • មានសេវាបណ្តាញវ៉ាយហ្វាយ គ្របដណ្តប់ទូទាំងមន្ទីរពេទ្យ

អគារពិគ្រោះជំងឺ (បើកនៅឆ្នាំ២០០៨)


bumrungrad.jpg bumrungrad.jpg bumrungrad.jpg
  • អគារពិគ្រោះជំងឺឯកជនធំជាងគេបំផុតក្នុងពិភពលោក
  • អគារកម្ពស់ ២២ជាន់ រួមជាមួយនឹងចំណតរថយន្តចំនួន៧០០កន្លែង
  • ជាន់មានទំហំ ៥៧០.០០០ ហ្វីតទ្វេគុណ
  • មានសេវាគ្រប់ប្រភេទនៅកន្លែងតែមួយ ដោយមានបេឡា និងឱសថស្ថាននៅគ្រប់ជាន់
  • មានបច្ចេកវិទ្យាដូចជា វ៉ាយហ្វាយ ទិន្នន័យបញ្ចាំងលើ LCD និងទូរទស្សន៍។ មាន​មន្ទីរពិសោធន៍ស្វ័យប្រវត្តិកម្មដែលផ្តល់លទ្ធផលឆាប់រហ័ស និងអាចទុកចិត្តបាន​ច្រើន​ជាងមុន។ ការចុះឈ្មោះតាមរយៈអ៊ីនធឺណិត របាយការណ៍វេជ្ជសាស្ត្រ និង​រូបភាព​រោគវិនិច្ឆ័យ ដែលអនុញ្ញាតឲ្យវេជ្ជបណ្ឌិតអាចទទួលបានព័ត៌មានរបស់អ្នកជំងឺពីកុំព្យូទ័រ​នៅបន្ទប់ពិសោធន៍របស់គាត់បានយ៉ាងឆាប់រហ័ស។
  • នៅបន្ទប់ទល់មេឃដ៏ទូលាយនៅជាន់ទី១០ មានភោជនីយដ្ឋានអន្តរជាតិចំនួនប្រាំមួយ បានីយដ្ឋានសម្រាប់សមាជិកលំដាប់ខ្ពស់ចំនួនមួយ និងសេវាសម្របសម្រួលការងារ វេជ្ជសាស្ត្រលំដាប់អន្តរជាតិ។

ចំនួនអ្នកជំងឺ និងចំណូល


bumrungrad.jpg bumrungrad.jpg bumrungrad.jpg
  • ព្យាបាលអ្នកជំងឺលើសពី១លាននាក់ក្នុងមួយឆ្នាំ (ពិគ្រោះជំងឺ និងសម្រាកព្យាបាល)
  • អ្នកជំងឺជាង ៤២០.០០០ នាក់គឺជាអ្នកជំងឺអន្តរជាតិដែលមកពីជាង១៩០ប្រទេសផ្សេងៗ​គ្នា
  • ទទួលបានផលរបរចំនួន ៣១៧ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១០

ធនធានមនុស្ស

bumrungrad.jpg bumrungrad.jpg bumrungrad.jpg
  • ថ្នាក់គ្រប់គ្រងអន្តរជាតិដែលមានប្រធានជាជនជាតិអាមេរិក
  • មានបុគ្គលិកច្រើនជាង ៣.៤០០ នាក់
  • មានគ្រូពេទ្យ និងទន្តពេទ្យច្រើនជាង ១.២០០ នាក់  ដែលពួកគេភាគច្រើនមានការ​បណ្តុះបណ្តាល/សញ្ញាបត្រអន្តរជាតិ
  • មានគិលានុបដ្ឋាក/យិកាច្រើនជាង ៩០០ នាក់

សមត្ថភាពទទួលអ្នកជំងឺសម្រាកព្យាបាល


bumrungrad.jpg bumrungrad.jpg bumrungrad.jpg 
  • មាន​គ្រែសម្រាកព្យាបាលចំនួន ៥៣៨ គ្រែ
    • ៤៧៣ គ្រែនៅផ្នែកវេជ្ជសាស្រ្ត/សល្យសាស្រ្ត/សម្ភព/ជំងឺកុមារ
    • ៣៧ គ្រែនៅផ្នែកសង្រ្គោះបន្ទាន់អ្នកជំងឺពេញវ័យ
    • ១៤ គ្រែនៅផ្នែកជំងឺបេះដូង (CCU)
    • ៩ គ្រែនៅផ្នែកសង្រ្គោះបន្ទាន់អ្នកជំងឺកុមារ
    • ៥ គ្រែនៅផ្នែកសង្គ្រោះបន្ទាន់ទារកទើបកើត កម្រិត III
  • បន្ទប់ប្រណិតមានគ្រែមួយ បន្ទប់ប្រណិតដំបូលកញ្ចក់លំដាប់ខ្ពស់ បន្ទប់ធំ​​លំដាប់ខ្ពស់ បន្ទប់ធំដំបូលកញ្ចក់លំដាប់ខ្ពស់ និងបន្ទប់ធំលំដាប់ថ្នាក់រាជវង្ស
  • មានជួលកុំព្យូទ័រយួរដៃដាក់ក្បែរគ្រែ ជាមួយនឹងវ៉ាយហ្វាយ ទូរទស្សន៍អ៊ីនថេរ៉ាកធីវ ដែល​អាចទស្សនាភាពយន្តតាមតម្រូវការ ប៉ុស្តិ៍ទូរទស្សន៍មិនគិតថ្លៃទាំងអស់ អ៊ីនធឺណិត ព្រមទាំង​ព័ត៌មាន និងសេវាកម្មរបស់មន្ទីរពេទ្យ។

អគារពិគ្រោះជំងឺ

bumrungrad.jpg bumrungrad.jpg bumrungrad.jpg
  • មានបន្ទប់ពិនិត្យជំងឺចំនួន ២៥០ បន្ទប់
  • រថយន្តសង្គ្រោះបន្ទាន់ និងយានយន្តចល័តសង្រ្គោះអ្នកជំងឺធ្ងន់ធ្ងរ
  • ការសង្គ្រោះបន្ទាន់រយៈពេល ២៤ ម៉ោង លើ ២៤ ម៉ោង រួមទាំងការស៊កបំពង់សុង បេះដូងសង្រ្គោះបន្ទាន់
  • សមត្ថភាពទទួល៖ អ្នកជំងឺ OPD ចំនួន ៦.០០០ នាក់ ក្នុងមួយថ្ងៃ
  • មជ្ឈមណ្ឌលវះកាត់អ្នកជំងឺក្រៅ

មជ្ឈមណ្ឌលពិគ្រោះជំងឺ

bumrungrad.jpg bumrungrad.jpg bumrungrad.jpg
  • មជ្ឈមណ្ឌលអាលែកហ្ស៊ី
  • មជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត
  • វិទ្យាស្ថានឆ្អឹងកងខ្នងបំរុងរ៉ាត់
  • មជ្ឈមណ្ឌលកុមារ
  • មជ្ឈមណ្ឌលទន្តពេទ្យ
  • មជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម
  • មជ្ឈមណ្ឌលលាងឈាម
  • មជ្ឈមណ្ឌលជំងឺប្រដាប់រំលាយអាហារ
  • មជ្ឈមណ្ឌលបង្ការគ្រាដំបូង
  • មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់
  • មជ្ឈមណ្ឌលថតឆ្លុះដោយម៉ាស៊ីនអង់ដូស្កុប និងសារធាតុចិញ្ចឹម
  • មជ្ឈមណ្ឌលជំងឺត្រចៀក ច្រមុះ និងបំពង់ក (ENT)
  • មជ្ឈមណ្ឌលជំងឺភ្នែក
  • មជ្ឈមណ្ឌលសមត្ថភាពបន្តពូជ
  • មជ្ឈមណ្ឌលពិនិត្យសុខភាព
  • មជ្ឈមណ្ឌលបេះដូង
  • មជ្ឈមណ្ឌលជំងឺមហារីកដោយកន្លែងគ្រប់ប្រភេទ
  • កម្មវិធីជំងឺលើសឈាម និងដាច់សរសៃឈាមក្នុងខួរក្បាល
  • មជ្ឈមណ្ឌលរូបភាពវេជ្ជសាស្រ្ត
  • មជ្ឈមណ្ឌលបុរស
  • មជ្ឈមណ្ឌលប្រព័ន្ធប្រសាទ
  • មជ្ឈមណ្ឌលវះកាត់កែទម្រង់ឆ្អឹង
  • កម្មវិធីគ្រប់គ្រងការឈឺចាប់
  • មជ្ឈមណ្ឌលព្យាបាលដោយចលនា និងស្តារលទ្ធភាពពលកម្មឡើងវិញ
  • មជ្ឈមណ្ឌលវះកាត់កែសម្ផស្ស
  • មជ្ឈមណ្ឌលជំងឺសួត
  • មជ្ឈមណ្ឌលវិទ្យុសាស្រ្ត
  • មជ្ឈមណ្ឌលជំងឺសើស្បែក
  • មជ្ឈមណ្ឌលមូត្រសាស្រ្ត
  • មជ្ឈមណ្ឌលស្ត្រី

អគារពិសេស

bumrungrad.jpg bumrungrad.jpg bumrungrad.jpg
  • មន្ទីរពិសោធន៍សម្រាប់ស៊កបំពង់សុងបេះដូងចំនួន ២ បន្ទប់
  • បន្ទប់វះកាត់ចំនួន ១៩ បន្ទប់
  • បន្ទប់ថតអេកូ (MRI) ស្កែន (CT) និងបំបែកគ្រួស
  • បន្ទប់ព្យាបាលដោយវិទ្យុសកម្ម
  • បន្ទប់វិទ្យុសាស្រ្ត PACS
  • ម៉ាស៊ីនស្កែន ៦៤ ស្លាយស៍
  • ម៉ាស៊ីនស្កែន PET/CT
  • មនុស្សយន្តនៅឱសថស្ថាន
  • មន្ទីរពិសោធន៍សាកសព
  • បន្ទប់វះកាត់បេះដូងចំនួន២ បន្ទប់
  • បន្ទប់វិទ្យុសាស្រ្តបង្ការ
  • ការដឹកជញ្ជូនទារកទើបនឹងកើតទៅសង្រ្គោះបន្ទាន់
  • ការព្យាបាលដោយវិទ្យុសកម្ម (ម៉ាស៊ីនរុញច្រានភាគល្អិតតាមផ្លូវត្រង់)
  • មជ្ឈមណ្ឌលសុខុមាលភាពនៃជីវិត
  • ប្រព័ន្ធដឹកនាំការវះកាត់
  • មន្ទីរពិសោធន៍ស្វ័យប្រវត្តិកម្មប្រចាំកន្លែងផ្ទាល់
  • បន្ទប់ព្យាបាលដោយប្រើអុកស៊ីសែនសំពាធខ្ពស់

ការិយាល័យតំណាងជាអន្តរជាតិ

  • អូស្ត្រាលី
  • បារេន
  • បង់ក្លាដេស
  • កម្ពុជា
  • អេត្យូពី
  • ហុងកុង
  • ឥណ្ឌូនេស៊ី
  • គូវ៉ែត
  • ម៉ុងហ្គោលី
  • មីយ៉ាន់ម៉ា
  • នេប៉ាល់
  • ញូវហ្សឺលែន
  • អូម៉ង់
  • សិង្ហបុរី
  • ស៊ូដង់
  • វៀតណាម

សេវាអន្តរជាតិពិសេស

bumrungrad.jpg bumrungrad.jpg bumrungrad.jpg
  • មានអ្នកបកប្រែជាង ១៥០ នាក់ មានសេវាកម្មគេហបាលអន្តរជាតិ/អាកាសយានដ្ឋាន ផ្តល់ជំនួយលើការងារពាក់ព័ន្ធនឹងស្ថានទូត ការផ្លាស់ប្តូរព្រលានយន្តហោះ VIP មជ្ឈមណ្ឌលទំនាក់ទំនងតាមអ៊ីមែល ការជួយសម្របសម្រួលការទិញធានារ៉ាប់រងអន្តរជាតិ និងអ្នកសម្របសម្រួលវេជ្ជសាស្ត្រអន្តរជាតិ កន្លែងបន្តទិដ្ឋាការ ទីភ្នាក់ងារទេសចរណ៍ប្រចាំកន្លែងផ្ទាល់ និងបន្ទប់សូត្រធម៌សាសនាឥស្លាម
  • កន្លែងស្នាក់នៅរបស់មន្ទីរពេទ្យបំរុងរ៉ាត់៖ មានអគារស្នាក់នៅដែលដំណើរការយ៉ាងពេញលេញចំនួន ៧៤ អគារ នៅជាប់នឹងមន្ទីរពេទ្យ
  • បន្ទប់ស្នាក់នៅរបស់មន្ទីរពេទ្យបំរុងរ៉ាត់៖ មានអគារស្នាក់នៅដែលដំណើរការយ៉ាងពេញលេញចំនួន ៥១ អគារ ដែលមានអាងហែលទឹក និងបន្ទប់ហាត់ប្រាណ

គុណភាព និងវិញ្ញាបនបត្រ

  • ជាមន្ទីរពេទ្យឯកជនទីមួយដែលទទួលបានលិខិតទទួលស្គាល់មន្ទីរពេទ្យថៃ (Thailand Hospital Accreditation) (១៩៩៩)
  • ជាមន្ទីរពេទ្យនៅអាស៊ីទីមួយដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មការអន្តរជាតិរួម (JCI) ប្រចាំនៅសហរដ្ឋអាមេរិក នៅឆ្នាំ២០០២
  • ត្រូវបានទទួលស្គាល់សាជាថ្មីដោយ JCI នៅក្នុងឆ្នាំ២០០៥ ឆ្នាំ២០០៨ និងឆ្នាំ២០១១។ ជាមន្ទីរពេទ្យនៅក្រៅសហរដ្ឋអាមេរិកទីមួយដែលទទួលបានវិញ្ញាបនបត្រថែទាំជំងឺ និងបញ្ហាសុខភាពជាក់លាក់ (កម្មវិធីជំងឺដាច់សរសៃឈាមក្នុងខួរក្បាលចម្បង និងកម្មវិធីជំងឺគាំងបេះដូង) ចំនួនពីរពី JCI
  • ជាមន្ទីរពេទ្យទីមួយដែលទទួលបានរង្វាន់ឧត្តមភាព ប្រភេទទេសចរណ៍ថែទាំសុខភាព នៅឆ្នាំ២០០៨ ក្នុងកម្មវិធីប្រគល់រង្វាន់ Thailand Tourism Awards
  • ជាមន្ទីរពេទ្យទីមួយដែលទទួលបានរង្វាន់ «ក្រុមហ៊ុនមានគំនិតបង្កើតថ្មីបំផុតនៅប្រទេសថៃ» នៅឆ្នាំ២០០៨ លើផ្នែកអាជីវកម្មសេវា ដែលត្រូវបានរៀបចំឡើងដោយមហាវិទ្យា-ល័យពាណិជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន។
  • ទទួលបានរង្វាន់ «គេហទំព័រសម្រាប់ដំណើរទេសចរណ៍វេជ្ជសាស្ត្រអន្តរជាតិល្អបំផុត» ចំណាត់ថ្នាក់ទី១ នៅក្នុងកម្មវិធីប្រគល់រង្វាន់ Consumer Health World Awards ឆ្នាំ២០០៨ នៅសហរដ្ឋអាមេរិក
  • ជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមក្រុមហ៊ុនថៃដែលគេកោតសរសើរបំផុតនៅក្នុងការស្ទាបស្ទង់មតិអ្នកអានឆ្នាំ២០០៩ របស់ទស្សនាវដ្តី Asia Wall Street
  • ជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោមក្រុមហ៊ុនដែលគេកោតសរសើរបំផុតខាងផ្នែក «គុណភាព»
  • មន្ទីរពិសោធន៍មានវិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិ (ISO ១៥១៨៩)

ទំនួលខុសត្រូវចំពោះសង្គម

bumrungrad.jpg bumrungrad.jpg bumrungrad.jpg

មូលនិធិមន្ទីរពេទ្យបំរុងរ៉ាត់ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០ និងមានគោលដៅចម្បងដើម្បីផ្តល់សេវាថែទាំសុខភាពដល់ប្រជាជនថៃក្រីក្រ។ មូលនិធិនេះបានផ្តល់សេវាកម្មដោយមិនគិតថ្លៃដល់ប្រជាជនថៃជាង ១០០.០០០ នាក់ ដែលមានចាប់ពីកម្មវិធីពិនិត្យសុខភាពទូទៅរហូតដល់ការវះកាត់សង្រ្គោះជីវិតកុមារដែលមានបញ្ហាខ្សោយបេះដូង។




 
Suggestions or problems about our website, please click here to send us feedback