ការព្យាបាលដោយកាំរស្មីដែលប្រើប្រាស់បច្ចេកទេស VMAT
ការព្យាបាលដែលផ្លាស់ប្តូរតាមមាឌហៅកាត់ថាបច្ចេកទេស VMAT (Volumetric modulated arc therapy or VMAT) គឺជាការព្យាបាលដោយកាំរស្មីដែលអាចផ្លាស់ប្តូរអាំងតង់ស៊ីតេ (intensity modulated radiation therapy - IMRT) មួយប្រភេទ ដែលគេអាចបង្វិលទម្របំពង់ (ឧបករណ៍សម្រាប់បង្វិលបរិធានចែកចាយកាំរស្មីនៅជុំវិញអ្នកជំងឺក្នុងអំឡុងពេលព្យាបាលដោយកាំរស្មី) ក្នុងកម្រិត៣៦០ដឺក្រេជុំវិញអ្នកជំងឺ។ គេអាចធ្វើការគ្រប់គ្រងល្បឿននៃការបង្វិល បរិមាណនៃកាំរស្មីដែលផ្តល់ឲ្យ និងចលនានៃខែលការពារកាំរស្មី ដែលជួយកាត់បន្ថយការប៉ះពាល់ដល់ជាលិកាធម្មតានៅជុំវិញដុំមហារីក និងរយៈពេលនៃការព្យាបាលដោយកាំរស្មី ដូច្នេះវាបង្កើនភាពច្បាស់លាស់ និងប្រសិទ្ធភាពនៃការព្យាបាលដោយកាំរស្មី។
Related conditions
Doctors Related
Related Centers
CALL FOR APPOINTMENT
SEND AN INQUIRY
BOOK APPOINTMENT