ការព្យាបាលមហារីកដោយបញ្ចូលកាំរស្មីចំជាលិកាគោលដៅ
ការព្យាបាលមហារីកដោយបញ្ចូលកាំរស្មីចំជាលិកាគោលដៅ គឺជាប្រភេទនៃការព្យាបាលដោយប្រើវិទ្យុសកម្មក្នុងការព្យាបាលមហារីក និងរួមបញ្ចូលដោយការដាក់ប្រភពនៃកាំរស្មីដោយផ្ទាល់នៅក្នុង ឬជិតដុំមហារីក។ វីធីសាស្រ្តនេះបានជួយក្នុងការព្យាបាលឲ្យមានលក្ខណៈជាក់ច្បាស់ថែមទៀត និងជួយកាត់បន្ថយនូវការខូចខាតរបស់ជាលិកាដែលមានសុខភាពល្អដែលស្ថិតនៅជុំវិញដុំមហារីក។ ការព្យាបាលមហារីកដោយបញ្ចូលកាំរស្មីចំជាលិកាគោលដៅ អាចជាជម្រើសនៃការព្យាបាលតែឯកឯង ឬអាចត្រូវបានបូកបញ្ចូលជាមួយការព្យាបាលដ៏ទៃទៀត ដូចជា ការព្យាបាលដោយកាំរស្មីនៅផ្នែកខាងក្រៅ ឬការវះកាត់។
Related conditions
Doctors Related
Related Centers
CALL FOR APPOINTMENT
SEND AN INQUIRY
BOOK APPOINTMENT