bih.button.backtotop.text

ការថតកាំរស្មីអ៊ិចពោះវៀនធំដោយប្រើទឹកបារីយ៉ូម

A Barium Enema is a type of radiology examination to check the abnormalities of the large intestine. In this procedure, the examination involves inserting the Barium mixture and air into the rectum. An x-ray is taken afterwards.

តើការថតកាំរស្មីអ៊ិចពោះវៀនធំដោយប្រើទឹកបារីយ៉ូមជាអ្វី?
ការថតកាំរស្មីអ៊ិចពោះវៀនធំដោយប្រើទឹកបារីយ៉ូមគឺជាប្រភេទនៃការពិនិត្យដោយថតកាំរស្មីអ៊ិចដើម្បីរកមើលភាពមិនធម្មតានៃពោះវៀនធំ។ នៅក្នុងទម្រង់ការនេះ ការធ្វើការពិនិត្យគឺពាក់ព័ន្ធនឹងការបញ្ចូលល្បាយបារីយ៉ូម និងខ្យល់ចូលទៅក្នុងរន្ធគូថ។ ការថតកាំរស្មីអ៊ិចត្រូវបានធ្វើឡើងបន្ទាប់មក។

អ្នកជំងឺនឹងត្រូវបានស្នើសុំឲ្យផ្លាស់ប្តូរសម្លៀកបំពាក់របស់មន្ទីរពេទ្យ។ គិលានុបដ្ឋាយិកានឹងដាក់បញ្ចូលបំពង់មួយទៅក្នុងរន្ធគូថ។ ល្បាយបារីយ៉ូមនឹងត្រូវបង្ហូរចូលទៅក្នុងរន្ធគូថឲ្យពេញក្នុងពោះវៀនធំទាំងមូល។ ក្នុងករណីភាគច្រើនខ្យល់នឹងត្រូវបានប្រើប្រាស់ដើម្បីរុញល្បាយបារីយ៉ូមឲ្យបានដល់ក្នុងពោះវៀនទាំងមូល។ ការថតកាំរស្មីអ៊ិចនឹងត្រូវបានធ្វើឡើង ហើយអ្នកជំនាញផ្នែកវិទ្យុសកម្មនឹងរាយការណ៍ពីលទ្ធផលនេះ។

កត្តាប្រឈម និងផលពិបាក
កត្តាប្រឈមនៃការធ្វើ Barium Enema មានដូចខាងក្រោម៖

  • បនា្ទប់ពីការពិនិត្យ អ្នកជំងឺអាចនឹងមានការទល់លាមក។ ដូច្នេះហើយបន្ទាប់ពីការពិនិត្យរួច អ្នកជំងឺត្រូវបានណែនាំឲ្យផឹកទឹក និងបរិភោគបន្លែឲ្យបានច្រើន។ ក្នុងករណីដែលអ្នកជំងឺមានប្រវត្តិនៃការទល់លាមកថ្នាំបន្ទន់លាមកអាចត្រូវបានប្រើប្រាស់ដើម្បីការពារការទល់លាមក។ អ្នកជំនាញខាងវិទ្យុសកម្មនឹងធ្វើការសម្រេចចិត្តថាត្រូវប្រើឬអត់។
  • ក្នុងករណីកម្រខ្លះ អ្នកជំងឺមួយចំនួនអាចនឹងមានប្រតិកម្មអាលែហ្សីចំពោះប្រភេទនៃបារីមស៊ុលហ្វាត។ ដូច្នេះបើមានប្រវត្តិនៃប្រតិកម្មអាលែហ្សី អ្នកជំនាញខាងវិទ្យុសកម្ម ត្រូវតែពិគ្រោះយោបល់មុនពេលប្រើប្រាស់។
  • ដោយសារតែការពិនិត្យនេះពាក់ពន្ធ័នឹងការប្រើប្រាស់កាំរស្មីអ៊ិច វាមិនត្រូវបានណែនាំអោយប្រើចំពោះអ្នកជំងឺដែលមានផ្ទៃពោះនោះទេ។
  • ក្នុងករណីកម្រ វាមានការប្រឈមនៃនៃការធ្លាយពោះវៀន។ បារីមស៊ុលហ្វាតអាចលេចជ្រាបចេញពីពោះវៀនធំចូលទៅក្នុងប្រហោងពោះដែលអាចបណ្តាលឲ្យមានការបង្ករោគ។ នៅក្នុងករណីដែលមានគ្រោះថ្នាក់ខ្ពស់ គ្រូពេទ្យនឹងពិចារណាប្រើប្រាស់ប្រភេទថ្នាំផ្សំផ្សេងទៀត (រលាយក្នុងទឹក) ឬទម្រង់ការផ្សេងៗទៀតរួមគ្នា។
អ្នកជំនាញផ្នែកវិទ្យុសកម្មអាចពិភាក្សាគ្នាពីវិធីសាស្រ្តផ្សេងៗនៃទម្រង់ការនៃការធ្វើ Barium Enema។ ជម្រើសទាំងនោះរួមមាន ការថតឆ្លុះពោះវៀនធំ (Colonoscopy) និង ការថតស្កែនពោះវៀនធំ (Virtual colonoscopy)

អតិថិជនដែលសមស្របបំផុតសម្រាប់ធ្វើ Barium Enema មានដូចខាងក្រោម៖

  • អ្នកជំងឺដែលមិនមានសញ្ញា ឬរោគសញ្ញា​ ដែលជាផ្នែកនៃទម្រង់ការពិនិត្យសុខភាព ឬ
  • ចំពោះអ្នកជំងឺដែលត្រូវបានគេរកឃើញថាមានសញ្ញា និងរោគសញ្ញាមិនធម្មតា ដូចជាលាមកខ្មៅលាយឈាម រាគនិងទល់លាមករ៉ាំរ៉ៃ ស្រកទម្ងន់ និងមានដុំពោះ។

Related conditions

Doctors Related

Related Centers

Related Packages

Rating score 8.29 of 10, based on 14 vote(s)

Related Health Blogs